ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ​២០២៣
ថ្ងៃទី ១៧–២៣ ខែ មេសា ។ ម៉ាថាយ ១៨; លូកា ១០ ៖ « តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ដូចម្ដេច​ដើម្បី​ឲ្យ​បាន​ជីវិត​អស់កល្ប​ជានិច្ច ? »


« ថ្ងៃទី ១៧–២៣ ខែ មេសា ។ ម៉ាថាយ ១៨; លូកា ១០ ៖ ‹ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ដូចម្ដេច​ដើម្បី​ឲ្យ​បាន​ជីវិត​អស់កល្ប​ជានិច្ច ? › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ១៧–២៣ ខែ មេសា ។ ម៉ាថាយ ១៨; លូកា ១០ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២៣

សាសន៍​សាម៉ារី​ចិត្ត​ល្អ

សាសន៍​សាម៉ារី​ចិត្ត​ល្អ ដោយ ឌេន ប៊ើរ

ថ្ងៃទី ១៧–២៣ ខែ មេសា

ម៉ាថាយ ១៨; លូកា ១០

« តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ដូចម្ដេច​ដើម្បី​ឲ្យ​បាន​ជីវិត​អស់កល្ប​ជានិច្ច ? »

សូម​អាន ម៉ាថាយ ១៨ និង លូកា ១០ ហើយ​កត់ត្រា​ចំណាប់​អារម្មណ៍​ខាង​វិញ្ញាណ​របស់​បងប្អូន ។ នៅពេល​បងប្អូន​ទទួល​បាន​ចំណាប់​អារម្មណ៍ បងប្អូន​អាច​សួរ​សំណួរ​ដូច​ដែល​អែលឌើរ រីឆាដ ជី ស្កត បាន​ណែនាំ « តើ​មាន​រឿង​ច្រើន​ទៀត​ដែល​ខ្ញុំ​គួរតែ​ដឹង​មែន​ទេ ? » ( « To Acquire Spiritual Guidance » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៨ ) ។

រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

ជំពូក​ទាំងនេះ​មាន​នូវ​ឧទាហរណ៍​យ៉ាងច្រើន អំពី​ការបង្រៀន​ដំណឹងល្អ​ដែល​មាន​ភាពខុសគ្នា​ពី​អ្វី​ដែល​ពិភពលោក​នេះ​បង្រៀន​យើង ។ ប្រហែលជា​សមាជិក​ក្នុង​ថ្នាក់​អាច​ចែកចាយ​ពី​គំរូ​មួយ​ចំនួន ដែល​ពួកគេ​បាន​រកឃើញ​នៅក្នុង​ការអាន​របស់​ពួកគេ​នៅ​សប្ដាហ៍​នេះ ។ តើ​ព្រះអម្ចាស់​ប្រទានពរ​ដល់​យើង​យ៉ាង​ដូចម្ដេច នៅពេល​យើង​អនុវត្ត​តាម​ការបង្រៀន​របស់​ទ្រង់ ?

រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

ម៉ាថាយ ១៨:២១–៣៥

យើង​ត្រូវតែ​អភ័យទោស​ឲ្យ​មនុស្ស​ដទៃ​ទៀត ប្រសិនបើ​យើង​ចង់​ទទួល​បាន​ការអភ័យទោស​មកពី​ព្រះអម្ចាស់ ។

  • តើ​បងប្អូន​អាច​ប្រើ​ពាក្យប្រៀប​ប្រដូច​អំពី​អ្នកបម្រើ​ដែល​គ្មាន​ចិត្ត​មេត្តា ដើម្បី​បំផុស​គំនិត​ដល់​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​កាន់តែ​មាន​ការអភ័យ​ទោស​ច្រើន​ជាងមុន​តាម​របៀប​ណា ? ប្រហែល​ជា​បងប្អូន​អាច​សរសេរ​សំណួរ​ដូច​តទៅ​នេះ​ដាក់​នៅលើ​ក្ដារខៀន ហើយ​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ពិចារណា​អំពី​វា កាល​សមាជិក​ម្នាក់​តំណាល​អំពី​ពាក្យ​ប្រៀប​ប្រដូច​នោះ ៖ តើ​ស្ដេច​តំណាង​ឲ្យ​នរណា ? តើ​អ្នកបម្រើ​ដែល​គ្មាន​ចិត្ត​មេត្តា​នោះ​តំណាង​ឲ្យ​នរណា ? តើ​អ្នកបម្រើ​ម្នាក់​ទៀត​តំណាង​ឲ្យ​នរណា ? តើ​បំណុល​តំណាង​ឲ្យ​អ្វី ? សូម​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​ថា តើ​ពាក្យ​ប្រៀប​ប្រដូច​នេះ​មាន​សារលិខិត​អ្វី​សម្រាប់​ពួកគេ​ម្នាក់ៗ ។ ( សូម​មើល​ផងដែរ​នៅក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ) ។

  • បងប្អូន​អាច​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​សម្រប​សម្រួល​ពាក្យប្រៀប​ប្រដូច​អំពី​អ្នកបម្រើ​ដែល​គ្មាន​ចិត្ត​មេត្តា​នេះ ដែល​បង្រៀន​មេរៀន​ដូចគ្នា​អំពី​ការអភ័យទោស​ដោយ​ប្រើ​ស្ថានភាព និង​រឿង​លម្អិត​នៅ​សម័យ​បច្ចុប្បន្ន ។ ( សូម​ពិចារណា​ឲ្យ​ពួកគេ​ធ្វើ​កិច្ចការ​នេះ​ជា​ក្រុម ) ។ សូម​ពិភាក្សា​អំពី​របៀប​ដែល​ពាក្យ​ប្រៀប​ប្រដូច​នេះ​បាន​ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​ពេត្រុស​ថា តើ​លោក​គួរ​អភ័យទោស​ប៉ុន្មាន​ដង ។

កាក់​បុរាណ

ព្រះយេស៊ូវ​មាន​បន្ទូល​អំពី​ប្រាក់ និង​បំណុល​ដើម្បី​បង្រៀន​ពី​ការអភ័យទោស ។

លូកា ១០:២៥–៣៧

ដើម្បី​ទទួល​បាន​ជីវិត​ដ៏​អស់កល្ប​ជានិច្ច យើង​ត្រូវ​ស្រឡាញ់​ព្រះ និង​ស្រឡាញ់​អ្នកជិត​ខាង​របស់​យើង ។

  • នេះ​គឺជា​គំនិត​មួយ ដែល​អាច​ផ្ដល់​ជា​ទស្សនៈ​ថ្មី​មួយ​ដល់​សមាជិក​ក្នុង​ថ្នាក់​អំពី​ពាក្យ​ប្រៀប​ប្រដូច​ស្ដីពី​សាសន៍​សាម៉ារី​ចិត្ត​ល្អ ៖ សូម​អញ្ជើញ​ពួកគេ​ឲ្យ​គិត​ថា ពួកគេ​កំពុង​ស៊ើប​អង្កេត​រឿង​ក្ដី​មួយ​អំពី​ការវាយតប់ និង​ចោរកម្ម​នៅតាម​ផ្លូវ​រវាង​ទីក្រុង​យេរីខូ និង​ទីក្រុង​យេរូសាឡិម ។ សូម​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ពីរ​បី​នាក់​មកកាន់​ថ្នាក់រៀន ដោយ​រៀបចំ​ខ្លួន​ដើម្បី​តំណាង​ឲ្យ​មនុស្ស​ផ្សេងៗ​គ្នា​នៅក្នុង​ពាក្យ​ប្រៀប​ប្រដូច​នេះ ហើយ​ពិភាក្សា​អំពី​ការពាក់ព័ន្ធ​របស់​ពួកគេ​នៅក្នុង​រឿង​ក្ដី​នោះ ។ ឧទាហរណ៍ តើ​អាច​មាន​មូលហេតុ​ណាខ្លះ ដែល​ពួកសង្ឃ និង​ពួកលេវី​មិនបាន​ឈប់ ដើម្បី​មក​ជួយ​បុរស​ដែល​រង​របួស​នោះ ? ហេតុអ្វី​បានជា​សាសន៍​សាម៉ារី​នោះ​បាន​ឈប់ ? តើម្ចាស់​ផ្ទះ​សំណាក់​អាច​បន្ថែម​គំនិត​អ្វីខ្លះ ? តើ​បុរស​ដែល​ត្រូវ​របួស​អាចមាន​អារម្មណ៍​បែប​ណា​អំពី​អ្នកដទៃ​ទៀត​ទាំងនោះ ? សូម​ធ្វើឲ្យ​ប្រាកដ​ថា ការពិភាក្សា​នោះ​បំផុស​គំនិត​សមាជិក​ក្នុង​ថ្នាក់​ឲ្យធ្វើ​ដូចជា​សាសន៍​សាម៉ារី​ចិត្ត​ល្អ និង​ម្ចាស់​ផ្ទះ​សំណាក់ ហើយ​ចៀសវាង​ពី​ការធ្វើ​ដូចជា​ពួក​សង្ឃ និង​សាសន៍​លេវី​នោះ ។

  • តើ​ពាក្យ​ប្រៀប​ប្រដូច​អំពី​សាសន៍​សាម៉ារី​ចិត្តល្អ ឆ្លើយ​នឹង​សំណួរ​ដែល​បាន​ទូលសួរ​ទៅកាន់​ព្រះយេស៊ូវ​នៅក្នុង លូកា ១០:២៥–២៩ ដោយ​របៀប​ណា ? សូម​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​និយាយ​ពី​គ្រា ដែល​ពួកគេ​មាន​អារម្មណ៍​ថា​ដូចជា « មនុស្ស​ម្នាក់ » ( ខទី ៣០ ) ដែល​ត្រូវការ​ជំនួយ​យ៉ាងខ្លាំង​នោះ ។ តើ​ជំនួយ​បាន​កើតឡើង​តាម​របៀប​ណា ? ក្នុង​នាម​ជា​សមាជិក​វួដ តើ​យើង​អាច​ធ្វើការ​រួមគ្នា​ដើម្បី​ជួយ​មនុស្ស​ដទៃ ដូចជា​សាសន៍​សាម៉ារី​ចិត្ត​ល្អ និង​ម្ចាស់​ផ្ទះ​សំណាក់​បាន​ធ្វើ​ដោយ​របៀប​ណា ?

លូកា ១០:៣៨–៤២

យើង​ជ្រើស​យក « ចំណែក​យ៉ាង​ល្អ » ដោយ​ធ្វើ​ការជ្រើសរើស​ប្រចាំ​ថ្ងៃ ដែល​ដឹកនាំ​ទៅ​ក​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច ។

  • បន្ទាប់​ពី​អាន លូកា ១០:៣៨–៤២ រួម​គ្នា​ក្នុង​ថ្នាក់រៀន​ហើយ នោះ​បងប្អូន​អាច​សួរ​សមាជិក​ក្នុង​ថ្នាក់​ថា តើ​អាច​នឹង​មាន​ប្រតិកម្ម​បែប​ណា​ទៅនឹង​ពាក្យ​ទូន្មាន​របស់​ព្រះអង្គ​សង្គ្រោះ ប្រសិនបើ​ពួកគេ​គឺជា​ម៉ាថា​វិញ​នោះ ។ តើ​បទពិសោធន៍​នេះ​អាច​នឹង​ជះឥទ្ធិពល​ដល់​ការជ្រើសរើស​នាពេល​អនាគត​របស់​ពួកគេ​យ៉ាង​ដូចម្ដេច ? តើ​យើង​អាច​ដឹង​ដោយ​របៀប​ណា​ថា រឿងណា​ដែល​ត្រូវ​ទទួល​បាន​ពេលវេលា និង​ការយកចិត្ត​ទុកដាក់​បន្ថែម​ទៀត​នៅក្នុង​ជីវិត​របស់​យើង ? សមាជិក​ក្នុង​ថ្នាក់​អាច​សិក្សា​ស្រាវជ្រាវ​ក្នុង​សារលិខិត​របស់​ប្រធាន ដាល្លិន អេក អូក « Good, Better, Best » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ១០៤–៨ ) ដើម្បី​ស្វែងរក​ការប្រឹក្សា ដែល​អាច​ជួយ​ដល់​ពួកគេ​បាន ។

រូប​តំណាង​ធនធាន​ទាំងឡាយ

ធនធាន​បន្ថែម​ទាំងឡាយ

បំណុល​នៅក្នុង​ពាក្យ​ប្រៀប​ប្រដូច​ស្ដីពី​អ្នកបម្រើ​ដែល​គ្មាន​ចិត្ត​មេត្តា ។

អែលឌើរ ជែហ្វ្រី អរ ហូឡិន បាន​ថ្លែង​អំពី​រឿង​បំណុល ដែល​ជំពាក់​នៅក្នុង​ពាក្យ​ប្រៀប​ប្រដូច​អំពី​អ្នកបម្រើ​ដែល​គ្មាន​ចិត្ត​មេត្តា ៖

« មាន​គំនិត​ផ្សេងៗ​មួយចំនួន​នៅក្នុង​ចំណោម​អ្នក​ប្រាជ្ញ​អំពី​តម្លៃ​ប្រាក់​ដែល​បាន​ថ្លែង​នៅ​ទីនេះ—ហើយដោយ​លុបចោល​ឯកសារ​យោង​អំពី​តម្លៃ​នៃ​រូបិយប័ណ្ណ​របស់​សហរដ្ឋ—ដើម្បី​គិត​លេខ​ឲ្យ​ងាយ​ស្រួល ប្រសិន​បើ​ពុំ​អាច​លែង​ទារ​បំណុល ១០០ កាក់ ឬ​ស្មើនឹង ១០០ ដុល្លារ​អាមេរិក​ក្នុង​ជំនាន់​របស់​យើង​ដែល​ជា​ចំនួន​តូច​បាន​ទេ នោះ​បំណុល​ចំនួន ១០០០០ កោដិ​ដែល​មាន​តម្លៃ​ប្រហែល​ជា ១០០០ លាន​ដុល្លារ​អាមេរិក —ឬ​ច្រើន​ជាង​នោះ រឹតតែ​ជា​ចំនួន​ដែល​ត្រូវ​តែ​ទាមទារ​ហើយ ។

« បើ​ជា​បំណុល​ផ្ទាល់ខ្លួន​មួយ នោះ​គឺជា​ចំនួន​ខាង​តារាសាស្ត្រ​មួយ—សរុបទៅ​វា​ហួស​ពី​ការយល់ដឹង​របស់​យើង ។ ( គ្មាន​នរណា​អាច​ទិញ​ឥវ៉ាន់​ជាមួយ​លុយ​ដ៏​ច្រើន​បែប​នោះ​ទេ ! ) មែនហើយ គោលបំណង​នៃ​ពាក្យ​ប្រៀប​ប្រដូច​នេះ វា​គឺ ជា​រឿង​ដែល ពុំអាច​យល់​បាន វា ជា​រឿង ហួស​ពី​សមត្ថភាព​របស់​យើង​ដើម្បី​ចាប់​យក គ្មាន​ពាក្យ​នឹង​ថ្លែង ព្រោះ​វា​ហួសពី​សមត្ថភាព​យើង​ដើម្បី​បង់​សង ។ នោះ​គឺ​ដោយសារ​រឿងនេះ​ពុំមែន​ជា​រឿង​អំពី​អ្នកបម្រើ​ពីរ​នាក់​ឈ្លោះគ្នា​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី​ទេ ។ វា​គឺជា​រឿង​អំពី​យើង ជាគ្រួសារ​មនុស្ស​ដែល​ធ្លាក់​ចុះ—ជា​អ្នក​ជំពាក់​បំណុល​ខាង​ជីវិត​រមែង​ស្លាប់ ជា​អ្នកប្រព្រឹត្ត​អំពើរំលង ហើយ​ជា​អ្នកជាប់​ទោស​ទាំងអស់គ្នា ។ យើង​ម្នាក់ៗ​គឺជា​អ្នក​ជំពាក់​បំណុល ហើយ​តាម​សេចក្ដី​សម្រេច គឺថា​យើងម្នាក់ៗ​ត្រូវ​ចាប់​ដាក់​គុក ។ ហើយ​យើង​ទាំងអស់​គ្នា​នឹង​ស្ថិតនៅ​ទីនោះ បើ​ពុំ​មាន​ព្រះគុណ​របស់​ស្ដេច​យើង​ដែល​រំដោះ​យើង​ឲ្យ​រួច ដោយសារ​ទ្រង់​ស្រឡាញ់​យើង ហើយ ‹ ទ្រង់​មាន​ចិត្ត​ក្ដួល ដោយ​សេចក្ដី​មេត្តាករុណា​ដល់​យើង › ទេ​នោះ [ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២១:៤ ] » ( « Be Ye Therefore Perfect—Eventually » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៤១ ) ។

ការកែលម្អ​ការបង្រៀន​របស់​យើង

ធ្វើតាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ។ នៅពេល​បងប្អូន​បាន​អាន​ដំណើររឿង​អំពី​ព្រះអង្គ​សង្គ្រោះ ដែល​បង្រៀន​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី សូម​រកមើល​មេរៀន​នៅក្នុង​ឧទាហរណ៍​របស់​ទ្រង់ ដែល​អាច​ជួយ​បងប្អូន​ឲ្យ​ក្លាយជា​គ្រូបង្រៀន​ដ៏​ប្រសើរ​បាន ។ ឧទាហរណ៍ នៅក្នុង លូកា ១០:២៥–៣៧ តើ​ព្រះយេស៊ូវ​បាន​ធ្វើ​អ្វីខ្លះ ដើម្បី​បង្រៀន​អ្នក​ប្រាជ្ញ​ខាងច្បាប់​នោះ​អំពី​របៀប​ដើម្បី​ទទួល​បាន​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច ?