ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ​២០២៣
ថ្ងៃទី ២៤–៣០ ខែ​កក្កដា ។ កិច្ចការ ១៦–២១ ៖ « ព្រះអម្ចាស់​ទ្រង់​ហៅ​យើង​ឲ្យ​ទៅ​ផ្សាយ​ដំណឹងល្អ »


« ថ្ងៃទី ២៤–៣០ ខែ​កក្កដា ។ កិច្ចការ ១៦–២១ ៖ ‹ ព្រះអម្ចាស់​ទ្រង់​ហៅ​យើង​ឲ្យ​ទៅ​ផ្សាយ​ដំណឹងល្អ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ២៤–៣០ ខែ​កក្កដា ។ កិច្ចការ ១៦–២១ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២៣

ប៉ុល​កំពុង​បង្រៀន​នៅលើ​ភ្នំ

ថ្ងៃទី ២៤–៣០ ខែ​កក្កដា

កិច្ចការ ១៦–២១

« ព្រះអម្ចាស់​ទ្រង់​ហៅ​យើង​ឲ្យ​ទៅ​ផ្សាយ​ដំណឹងល្អ »

ពីមុន​មើល​ក្នុង​គម្រោង​មេរៀន​នេះ សូម​អាន កិច្ចការ ១៦–២១ ដោយ​គិត​ពី​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន​ប្រកប​ដោយ​ការអធិស្ឋាន ។ គំនិត​ខាងក្រោម​នេះ​អាន​ជួយ​បន្ថែម​ដល់​ការបំផុស​គំនិត ដែល​បងប្អូន​បាន​ទទួល​មកពី​ព្រះវិញ្ញាណ ។

រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​ពិចារណា​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​វគ្គ​មួយ​មកពី កិច្ចការ ១៦–២១ ដែល​បាន​រំឭក​ពួកគេ​អំពី​បទពិសោធន៍​មួយ​ដែល​ពួកគេ​បាន​មាន​ក្នុង​ការចែកចាយ​ដំណឹងល្អ ។

រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

កិច្ចការ ១៦–២១

ក្នុង​នាមជា​សមាជិក​នៃ​សាសនាចក្រ​របស់​ព្រះអង្គ​សង្គ្រោះ យើង​ថ្លែង​ទីបន្ទាល់​អំពី​ទ្រង់ ហើយ​ចែកចាយ​ដំណឹងល្អ​របស់​ទ្រង់ ។

  • សារលិខិត​ដ៏ឧត្តុង្គ​ឧត្តម​មួយ​នៅក្នុង កិច្ចការ ១៦–២១ គឺជា​សារៈសំខាន់​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅក្នុង​ការចែកចាយ​ដំណឹងល្អ ។ ឧទាហរណ៍ សមាជិក​ក្នុង​ថ្នាក់​អាច​បាន​អាន​អំពី​របៀប ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ជួយ​ប៉ុល និង​ស៊ីឡាស​នៅក្នុង កិច្ចការ ១៦:៦–១៥ ។ ហេតុអ្វី​បានជា​យើង​ត្រូវការ​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​យើង​ចែកចាយ​ដំណឹងល្អ ? ( សូមមើល នីហ្វៃ​ទី​២ ៣៣:១; គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៣:៨–១០; ៤២:១៤; ១០០:៥–៨ ) ។ ប្រហែល​ជា​សមាជិក​ក្នុង​ថ្នាក់​អាច​ចែកចាយ​បទពិសោធន៍​នានា កាល​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ដឹកនាំ​ការខិតខំ​របស់​ពួកគេ​ក្នុង​ការចែកចាយ​ដំណឹងល្អ ។

  • តើ​បទពិសោធន៍​របស់​ប៉ុល​អាច​ជួយ​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន​ឲ្យ​មាន​ភាពក្លាហាន នៅពេល​ពួកគេ​ត្រូវបាន​បំផុស​គំនិត​ឲ្យ​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​តាម​របៀប​ណា ? សូម​ពិចារណា​ឲ្យ​សមាជិក​ម្នាក់ៗ​នៅក្នុង​ថ្នាក់ សិក្សា​ដំណើររឿង​ដូច​តទៅ​នេះ​មួយ​សាឡើងវិញ ៖ កិច្ចការ ១៦:១៦–៣៤; ១៧:១៦–៣៤; ១៨:១–១១ ។ សូម​ឲ្យ​ពួកគេ​ចែកចាយ​ភស្ដុតាង ដែល​ពួកគេ​រកឃើញ​ភាពក្លាហាន និង​ភាពមោះមុត​របស់​ប៉ុល ។ តើ​ប៉ុល​បាន​បង្រៀន ( ហើយ​យល់ ) អំពី​សេចក្ដីពិត​អ្វីខ្លះ ដែល​វា​ធ្វើឲ្យ​លោក​ជឿជាក់​លើ​សារលិខិត​របស់​លោក ? ហេតុអ្វី​ពេលខ្លះ​យើង​ស្ទាក់ស្ទើរ​មិនចង់​ចែកចាយ​ដំណឹងល្អ ហើយ​តើ​ព្រះអង្គ​សង្គ្រោះ​ជួយ​យើង​ដោយ​របៀប​ណា ? សូម​លើក​ទឹកចិត្ត​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​គិត​អំពី​របៀប​មួយ ដែល​ពួកគេ​អាច​ធ្វើតាម​គំរូ​របស់​ប៉ុល​បាន ហើយ​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះគ្រីស្ទ​ឲ្យបាន​កាន់តែ​ញឹកញាប់ ( វីដេអូ « I’ll Go Where You Want Me to Go » [ នៅលើ​គេហទំព័រ ChurchofJesusChrist.org ] អាច​ជួយ​បាន ) ។

5:45

កិច្ចការ ១៧:១៦–៣៤

យើង​រាល់គ្នា​ជា​ពូជ​ព្រះ ។

  • នៅលើ​ភ្នំ​អើរីយ៉ូស ប៉ុល​បាន​បង្រៀន​អំពី​ព្រះវរបិតា​សួគ៌​ទៅកាន់​ប្រជាជន​មួយ​ក្រុម ដែល​បាន​ដឹង​តិចតួច​អំពី​លក្ខណៈ​ពិត​ប្រាកដ​របស់​ព្រះ ។ ដើម្បី​ស្វែងយល់​ពី​ការបង្រៀន​ទាំងនេះ សមាជិក​ក្នុង​ថ្នាក់​អាច​អាន កិច្ចការ ១៧:២៤–៣១ ហើយ​សរសេរ​នៅលើ​ក្ដារខៀន​នូវ​សេចក្ដីពិត ដែល​ពួកគេ​រកឃើញ​អំពី​ព្រះវរបិតាសួគ៌ ទំនាក់ទំនង​របស់​យើង​ជាមួយ​នឹង​ទ្រង់ និង​ទំនាក់ទំនង​របស់​យើង​ជាមួយ​គ្នា​ទៅវិញ​ទៅមក ។ បន្ទាប់មក ពួកគេ​អាច​ចែកចាយ​បទពិសោធន៍​នានា ដែល​ពួកគេ​ធ្លាប់​ដឹងពី​សេចក្ដីពិត​អំពី​សេចក្ដី​ថ្លែងការណ៍​របស់​ប៉ុល​ថា ព្រះ « មិន​គង់​ឆ្ងាយពី​យើង​នីមួយៗ » ឡើយ ( ខទី ២៧ ) ។

  • នៅពេល​បងប្អូន​ពិនិត្យ​មើល​ខគម្ពីរ​ទាំងនេះ​រួមគ្នា សូម​ពិចារណា​ធ្វើការ​ពិភាក្សា​អំពី​សេចក្ដីពិត ដែល​បាន​បង្រៀន​នៅក្នុង ខទី ២៩ ៖ « យើង​រាល់គ្នា​ជា​ពូជ​ព្រះ » ។ បងប្អូន​អាច​សរសេរ​នៅលើ​ក្តារខៀន​ថា ដោយសារ​យើង​គឺជា​បុត្រា​បុត្រី​របស់​ព្រះ … និង ប្រសិនបើ​យើង​មិន​ដឹង​ថា យើង​គឺជា​បុត្រា​បុត្រី​របស់​ព្រះ​ទេ … សូម​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ផ្ដល់​យោបល់​ពី​របៀប​ដើម្បី​បំពេញ​ប្រយោគ​ទាំងនេះ ។ ឧទាហរណ៍ តើ​ការពិត​ដែល​ថា យើង​គឺជា​បុត្រា​បុត្រី​របស់​ព្រះ​បង្រៀន​យើង​អ្វីខ្លះ​អំពី​ខ្លួនយើង និង​អំពី​វិធី​ដែល​យើង​គួរ​ប្រព្រឹត្ត​ចំពោះ​គ្នា ? តើ​ជីវិត​របស់​យើង​នឹង​មាន​ភាពខុសគ្នា​យ៉ាងណា ប្រសិនបើ​យើង​ពុំ​បាន​ស្គាល់​ទំនាក់ទំនង​ពិត​របស់​យើង​ជាមួយ​នឹង​ព្រះ​ទេ​នោះ ? តើ​សេចក្ដី​ថ្លែង​ការណ៍​របស់​ប្រធាន ដាល្លិន អេក អូក នៅក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » បាន​ជួយ​បន្ថែម​អ្វីខ្លះ​ដល់​ការពិភាក្សា​នេះ ?

    ម្ដាយ​កំពុង​បី​កូន

    យើង​ម្នាក់ៗ​គឺជា​បុត្រ​របស់​ព្រះ ។

រូប​តំណាង​ធនធាន​ទាំងឡាយ

ធនធាន​បន្ថែម​ទាំងឡាយ

យើង​ទាំងអស់​គ្នា​គឺជា​បុត្រា​បុត្រី​របស់​ព្រះ ។

« ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ចែកចាយ​សេចក្ដីពិត​ដ៏នៅ​អស់កល្ប​ជានិច្ច​អំពី​ទំនាក់ទំនង​របស់​យើង​ជាមួយនឹង​ព្រះ ៖ « មនុស្ស​ទាំងអស់—ទាំង​ប្រុស​ទាំង​ស្រី—ត្រូវបាន​បង្កើត​ឡើង​តាម​រូបភាព​នៃ​ព្រះ ។ មនុស្ស​ម្នាក់ៗ​សុទ្ធតែ​ជា​បុត្រា និង​បុត្រី​ខាង​វិញ្ញាណ​របស់​មាតា​បិតា​សួគ៌ ដូច្នេះ​ហើយ មនុស្ស​ម្នាក់ៗ​មាន​ចរិត និង​គោលដៅ​នៃ​ព្រះ » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

ប្រធាន ដាល្លិន អេក អូក បាន​ថ្លែង​អំពី​សារៈសំខាន់​នៃ​ការមើលឃើញ​ខ្លួន​យើង​ថា​ជា​បុត្រា​បុត្រី​ខាង​វិញ្ញាណ​របស់​ព្រះ ៖

« ចូរ​ប្រុង​ប្រយ័ត្ន​ពី​របៀប​ដែល​បងប្អូន​សម្គាល់​ចរិត​ខ្លួនឯង ។ ចូរ​កុំ​កត់សម្គាល់​ចរិត ឬ​កំណត់​ខ្លួនឯង​ដោយ​គុណសម្បត្តិ​បណ្ដោះ​អាសន្ន​មួយ​ចំនួន​ឡើយ ។ គុណសម្បត្តិ​តែមួយ គត់ ដែល​គួរ​កត់​សម្គាល់​ចរិត​យើង​គឺថា យើង​គឺជា​បុត្រា​បុត្រី​នៃ​ព្រះ ។ ការពិត​នោះ​គឺ​លើសពី​រាល់​បុគ្គលិក​លក្ខណៈ​ផ្សេងទៀត រួមមាន​ពូជសាសន៍ ការងារ រូបរាង កិត្តិយស ឬ​សូម្បីតែ​ការរួបរួម​ខាង​សាសនា​ដែរ ។

យើង​មាន​សិទ្ធិ​ជ្រើសរើស​របស់​យើង ហើយ​យើង​អាច​ជ្រើសរើស​អត្តចរិត​ណាមួយ ដើម្បី​កំណត់​អំពី​ខ្លួន​យើង ។ ប៉ុន្តែ​យើង​ចាំបាច់​ត្រូវ​ដឹង​ថា នៅពេល​យើង​ជ្រើសរើស​ដើម្បី​កំណត់​អំពី​ខ្លួនឯង ឬ​ដើម្បី​បង្ហាញ​ខ្លួនឯង​តាមរយៈ​បុគ្គលិក​លក្ខណៈ​មួយ​ចំនួន​ដែល​ជា​រឿង​បណ្ដោះ​អាសន្ន ឬ​មិន​សំខាន់​នៅក្នុង​លក្ខខណ្ឌ​ដ៏នៅ​អស់កល្ប​ជានិច្ច នោះ​យើង​កាត់​បន្ថយ​អ្វី​ដែល​សំខាន់​បំផុត​ចំពោះ​យើង ហើយ​យើង​សង្កត់ធ្ងន់​លើ​អ្វី​ដែល​មិន​សំខាន់ ។ ការណ៍​នេះ​អាច​ដឹកនាំ​យើង​ទៅរក​ផ្លូវ​ខុស ហើយ​បង្អាក់​ការរីកចម្រើន​ដ៏នៅ​អស់កល្ប​ជានិច្ច​របស់​យើង » ( « Be Wise » [ ការប្រជុំ​ធម្មនិដ្ឋាន​សាកលវិទ្យាល័យ​ព្រិកហាំ យ៉ង់–អៃដាហូ ថ្ងៃ​ទី ៧ ខែ វិច្ឆិកា ឆ្នាំ ២០០៦ ] នៅលើ​គេហទំព័រ byui.edu ) ។

ការកែលម្អ​ការបង្រៀន​របស់​យើង

អញ្ជើញ​យុវវ័យ​ឲ្យ​ធ្វើជា​ផ្នែក​មួយ​នៃ​មេរៀន​របស់​បងប្អូន ។ ប្រសិនបើ​បងប្អូន​បង្រៀន​យុវវ័យ សូម​ចងចាំ​ថា ជារឿយៗ​ពួកគេ​អាច​យល់​អំពី​រឿង​ដែល​មនុស្ស​វ័យ​ស្របាល​ពួកគេ​កំពុង​ឆ្លងកាត់ ។ នៅពេល​យុវវ័យ​ម្នាក់​ថ្លែង​ទីបន្ទាល់ ឬ​បង្រៀន​គោលលទ្ធិ នោះ​យុវវ័យ​ផ្សេងទៀត​ប្រហែល​ជា​ទទួល​បាន​ការប៉ះពាល់​ដល់​ដួងចិត្ត​តាម​វិធីមួយ ដែល​បងប្អូន​មិន​អាច​ធ្វើ​បាន​ឡើយ ។ សូម​ផ្ដល់​ឱកាស​ដល់​យុវវ័យ​ឲ្យ​បង្រៀន​គ្នា​ទៅវិញ​ទៅមក ។ ( សូម​មើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ២៨ ) ។