« ថ្ងៃទី ៤–១០ ខែ ធ្នូ ។ វិវរណៈ ១–៥ ៖ ‹ សិរីល្អ និងព្រះចេស្តាដល់ … កូនចៀមនៅអស់កល្បជានិច្ចរៀងរាបតទៅ › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ៤–១០ ខែ ធ្នូ ។ វិវរណៈ ១–៥ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២៣
ថ្ងៃទី ៤–១០ ខែ ធ្នូ
វិវរណៈ ១–៥
« សិរីល្អ និងព្រះចេស្តាដល់ … កូនចៀមនៅអស់កល្បជានិច្ចរៀងរាបតទៅ »
ការទទួលចំណាប់អារម្មណ៍ខាងវិញ្ញាណជួយបងប្អូនឲ្យស្គាល់ថា ព្រះវិញ្ញាណបរិសុទ្ធសព្វព្រះទ័យចង់បង្រៀនដល់បងប្អូន ។ ការកត់ត្រា និងការធ្វើតាមចំណាប់អារម្មណ៍ទាំងនោះបង្ហាញថា បងប្អូនឲ្យតម្លៃវា ហើយមានបំណងប្រាថ្នាចង់ទទួលបានវាបន្ថែមទៀត ។
អញ្ជើញឲ្យចែកចាយ
នៅពេលបងប្អូនចាប់ផ្ដើមការពិភាក្សា នោះវាអាចមានប្រយោជន៍ដើម្បីអញ្ជើញសមាជិកក្នុងថ្នាក់ឲ្យចែកចាយសារលិខិតមួយចំនួន ដែលពួកគេបានរកឃើញនៅក្នុងគម្ពីរ វិវរណៈ នៅអំឡុងការសិក្សាផ្ទាល់ខ្លួន ឬជាមួយគ្រួសាររបស់ពួកគេ ។ ឧទាហរណ៍ តើពួកគេបានរៀនសូត្រអ្វីខ្លះ អំពីផែនការរបស់ព្រះវរបិតាសួគ៌ដើម្បីសង្គ្រោះបុត្រាបុត្រីរបស់ទ្រង់ ? តើពួកគេបានរៀនអ្វីខ្លះអំពីព្រះអង្គសង្គ្រោះ និងតួនាទីរបស់ទ្រង់នៅក្នុងផែនការនេះ ? សូមលើកទឹកចិត្តសមាជិកក្នុងថ្នាក់ឲ្យបន្ដរកមើលសារលិខិតសំខាន់ៗអំពីព្រះយេស៊ូវគ្រីស្ទ និងផែនការនៃសេចក្ដីសង្គ្រោះ នៅពេលពួកគេបន្ដអានគម្ពីរ វិវរណៈ នៅឯគេហដ្ឋាន ។ សូមផ្តល់ឱកាសឲ្យពួកគេចែកចាយអ្វី ដែលពួកគេបានរកឃើញនៅក្នុងម៉ោងបង្រៀនក្រោយៗ ។
បង្រៀនគោលលទ្ធិ
ព្រះយេស៊ូវគ្រីស្ទគឺជាព្រះរាជបុត្រាដែលមានព្រះជន្មរស់នៃព្រះដ៏មានព្រះជន្មរស់ ។
-
និមិត្តរូប និងនិមិត្តសញ្ញានៅក្នុង វិវរណៈ ១ ថ្លែងទីបន្ទាល់យ៉ាងច្បាស់ៗថា ព្រះយេស៊ូវគ្រីស្ទមានព្រះជន្មរស់ ហើយថាទ្រង់ដឹកនាំសាសនាចក្ររបស់ទ្រង់ ។ ប្រហែលជាសមាជិកក្នុងថ្នាក់អាចសរសេរនៅលើក្ដារខៀននូវឃ្លាមួយចំនួនមកពី វិវរណៈ ១ ដែលរួមមាននូវនិមិត្តរូប ឬនិមិត្តសញ្ញា ហើយចែកចាយអ្វីដែលឃ្លានីមួយៗបង្រៀនពួកគេអំពីព្រះយេស៊ូវគ្រីស្ទ ។ ឧទាហរណ៍ តើពួកគេរៀនអ្វីខ្លះមកពីនិមិត្តសញ្ញាទាំងនេះ អំពីរបៀបដែលព្រះគ្រីស្ទដឹកនាំសាសនាចក្ររបស់ទ្រង់នៅសព្វថ្ងៃនេះ ? តើការពិពណ៌នារបស់យ៉ូហានអំពីព្រះអង្គសង្គ្រោះ ស្រដៀងគ្នានឹងការពិពណ៌នានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១១០:១–៤ តាមរបៀបណា ?
ព្រះយេស៊ូវគ្រីស្ទស្គាល់ពួកយើងដោយផ្ទាល់ ហើយនឹងជួយយើងឲ្យយកឈ្នះលើឧបសគ្គនានារបស់យើង ។
-
ការអានសារលិខិតរបស់ព្រះអម្ចាស់ទៅកាន់សាខាផ្សេងៗនៅក្នុងសាសនាចក្រ ដែលមាននៅក្នុង វិវរណៈ ២–៣ អាចជួយធានាដល់សមាជិកក្នុងថ្នាក់ជាថ្មីថា ព្រះអង្គសង្គ្រោះទ្រង់ជ្រាបពីពួកគេ ។ ប្រហែលជាបងប្អូនអាចអញ្ជើញពួកគេឲ្យអានត្រួសៗក្នុងជំពូកទាំងនេះ ដើម្បីស្វែងរកភស្ដុតាងថា ព្រះយេស៊ូវគ្រីស្ទបានជ្រាបពីការសាកល្បង និងចំណុចខ្លាំងនៃសាខានីមួយៗ ។ ពួកគេក៏អាចចែកចាយបទពិសោធន៍នានា ដែលពួកគេមានអារម្មណ៍ថា ព្រះអង្គសង្គ្រោះបានជ្រាបពីកាលៈទេសៈពិសេសរបស់ពួកគេម្នាក់ៗផងដែរ ។ តើការប្រឹក្សាអ្វីខ្លះដែលព្រះអម្ចាស់បានប្រទានដល់ពួកបរិសុទ្ធទាំងនោះ ដែលវាក៏អាចជួយយើងឲ្យយកឈ្នះលើឧបសគ្គទាំងឡាយរបស់យើងផងដែរ ?
-
នៅក្នុងជំពូកដដែលនេះ ព្រះអម្ចាស់បានធ្វើការសន្យាដ៏បំផុសគំនិតដល់អស់អ្នកដែលយកឈ្នះលើការសាកល្បង ។ បងប្អូនអាចអញ្ជើញសមាជិកក្នុងថ្នាក់ឲ្យធ្វើការជាដៃគូដើម្បីស្រាវជ្រាវនៅក្នុង វិវរណៈ ២–៣ រកមើលការសន្យារបស់ព្រះអម្ចាស់ ។ ពួកគេក៏អាចគូររូបភាព ដើម្បីតំណាងឲ្យការសន្យាទាំងនេះមួយចំនួនបានផងដែរ បន្ទាប់មក សូមចែកចាយជាមួយនឹងសមាជិកក្នុងថ្នាក់នូវអ្វីដែលពួកគេរកឃើញ ។ តើការសន្យាទាំងនេះបំផុសគំនិតយើងឲ្យបន្តខិតខំយកឈ្នះលើការសាកល្បង និងភាពទន់ខ្សោយរបស់យើងផ្ទាល់តាមរបៀបណា ?
មានតែព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះដែលអាចធ្វើឲ្យផែនការរបស់ព្រះវរបិតាសួគ៌អាចកើតឡើងបាន ។
-
តើមេរៀនប្រើវត្ថុមួយនឹងជួយសមាជិកក្នុងថ្នាក់របស់បងប្អូនឲ្យយល់ពីនិមិត្តសញ្ញានៅក្នុង វិវរណៈ ៥ អំពីការដែលព្រះអង្គសង្គ្រោះបើកក្រាំងដែលបានបិទត្រាដែរឬទេ ? បងប្អូនអាចយកស្ករគ្រាប់ដែលដាក់នៅក្នុងប្រអប់មួយចាក់សោបិទជិត មកចែកចាយដល់សមាជិកក្នុងថ្នាក់បាន ។ ពីមុនចាប់ផ្ដើមថ្នាក់ សូមឲ្យកូនសោទៅសមាជិកក្នុងថ្នាក់ម្នាក់ដោយសម្ងាត់ ។ សូមពិពណ៌នាទៅកាន់សមាជិកក្នុងថ្នាក់អំពីអ្វីដែលមាននៅក្នុងប្រអប់នោះ ហើយអនុញ្ញាតឲ្យសមាជិកក្នុងថ្នាក់បីបួននាក់ ព្យាយាមបើកប្រអប់នោះពីមុខសមាជិកក្នុងថ្នាក់ ដែលមានកូនសោដើម្បីចាក់បើកវា ។ បន្ទាប់មក សមាជិកក្នុងថ្នាក់អាចប្រៀបធៀបមេរៀនប្រើវត្ថុនេះ ទៅនឹង វិវរណៈ ៥ ។ សំណួរដូចតទៅនេះអាចជួយបាន ៖ តើសេចក្ដីសង្គ្រោះដល់បុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ ប្រៀបបាននឹងប្រអប់ដែលបានចាក់សោជាប់ ឬក្រាំងដែលបានបិទត្រាជិតតាមរបៀបណា ? ហេតុអ្វីបានជាព្រះយេស៊ូវគ្រីស្ទគឺជាអង្គតែមួយគត់ ដែលអាចបើកត្រានេះបាន ? ( សូមមើលសេចក្ដីដកស្រង់នៅក្នុង « ធនធានបន្ថែមទាំងឡាយ » ) ។
-
ប្រៀបបាននឹងមនុស្សដែលសប្បាយរីករាយ ដែលបានលើកឡើងនៅក្នុង វិវរណៈ ៥ ដែរ សព្វថ្ងៃនេះយើងក៏អាចបន្លឺសំឡេងរបស់យើងឡើង ដើម្បីសរសើរព្រះអង្គសង្គ្រោះ ជាអង្គដែលមានភាពស័ក្ដិសមដើម្បីប្រទានសេចក្ដីសង្គ្រោះដល់យើងដូចគ្នា ។ ប្រហែលសមាជិកក្នុងថ្នាក់អាចច្រៀងទំនុកតម្កើងចំណូលចិត្តមួយរួមគ្នា អំពីការសរសើរដល់ព្រះអង្គសង្គ្រោះ ដូចជាបទ « សរសើរដល់ព្រះដ៏ខ្ពស់ » ( ទំនុកតម្កើង ល.រ. ២៧ ) ។ សមាជិកក្នុងថ្នាក់អាចកំណត់សេចក្ដីពិតនានា ដែលទំនុកតម្កើងនេះបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ ។ តើយើងឃើញមានភាពស្រដៀងគ្នាអ្វីខ្លះរវាងសារលិខិតក្នុងទំនុកតម្កើងរបស់យើងអំពីការសរសើរ និងការប្រកាសនៅក្នុង វិវរណៈ ៥:៩–១៤ ?
ធនធានបន្ថែមទាំងឡាយ
មានតែព្រះយេស៊ូវគ្រីស្ទមួយអង្គគត់ដែលអាចធួនសម្រាប់យើងបាន ។
ដោយពិពណ៌នាអំពីព្រឹត្តិការណ៍នៅក្នុងជីវិតមុនឆាកជីវិតនេះ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បានបង្រៀន ៖
« ព្រះគ្រីស្ទបានស្ម័គ្រព្រះទ័យគោរពដល់សិទ្ធិជ្រើសរើសខាងសីលធម៌របស់មនុស្សលោកគ្រប់រូប ទោះជាទ្រង់បានធួនសម្រាប់អំពើបាបរបស់ពួកគេក្ដី ។ នៅក្នុងដំណើរការនេះ ទ្រង់នឹងត្រឡប់ទៅព្រះវរបិតា ដោយមានសិរីល្អទាំងអស់ដោយសារតែសេចក្ដីស្រឡាញ់ដ៏ប្រោសលោះនេះឯង ។
« ដង្វាយធួនដ៏គ្មានទីបញ្ចប់របស់ព្រះគ្រីស្ទនេះគឺអាចកើតឡើងបាន ដោយសារ (១) ទ្រង់គឺជាអង្គតែមួយដែលគ្មានអំពើបាបដែលរស់នៅលើផែនដី ហេតុដូច្នេះហើយទ្រង់មិនបានរងនូវការស្លាប់ខាងវិញ្ញាណដែលកើតឡើងដោយសារអំពើបាបទេ (២) ទ្រង់គឺជាបុត្រស្ងួនភ្ងាតែមួយអង្គគត់របស់ព្រះវរបិតា ដូច្នេះហើយទ្រង់បានមាននូវលក្ខណៈជាព្រះដែលបានប្រទានអំណាចឲ្យទ្រង់យកឈ្នះលើការស្លាប់ខាងរូបកាយ និង (៣) ជាក់ស្តែង ទ្រង់គឺជាអង្គដែលមានភាពរាបសាគ្រប់គ្រាន់ ហើយមានព្រះទ័យយល់ព្រមនៅក្នុងក្រុមប្រឹក្សានៅជីវិតមុនផែនដី ដើម្បីតែងតាំងទុកជាមុនសម្រាប់ការបម្រើនេះ » ( « The Atonement of Jesus Christ » Liahona ខែ មីនា ឆ្នាំ ២០០៨ ទំព័រ ៣៥ ) ។