ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ​២០២៣
ថ្ងៃទី ១៨–២៤ ខែ ធ្នូ ។ បុណ្យ​គ្រីស្ទម៉ាស់ ៖ « ដំណឹងល្អ​ពី​សេចក្ដី​អំណរ​យ៉ាង​អស្ចារ្យ »


« ថ្ងៃទី ១៨–២៤ ខែ ធ្នូ ។ បុណ្យ​គ្រីស្ទម៉ាស់ ៖ ‹ ដំណឹងល្អ​ពី​សេចក្ដី​អំណរ​យ៉ាង​អស្ចារ្យ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ១៨–២៤ ខែ ធ្នូ ។ បុណ្យ​គ្រីស្ទម៉ាស់ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២៣

ទារក​ទើប​នឹង​កើត

កូនចៀម​តូច ដោយ ជេនីឌី ផេច

ថ្ងៃទី ១៨–២៤ ខែ ធ្នូ

បុណ្យ​គ្រីស្ទម៉ាស់

« ដំណឹងល្អ​ពី​សេចក្ដី​អំណរ​យ៉ាង​អស្ចារ្យ »

ការពិភាក្សា​អំពី​ដំណឹងល្អ​មាន​អានុភាព​ខាង​វិញ្ញាណ នៅពេល​វា​ផ្ដោត​សំខាន់​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។ នៅពេល​បងប្អូន​សិក្សា​អំពី​ការប្រសូត និង​បេសកកម្ម​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​សប្ដាហ៍​នេះ សូម​ស្វែងរក​ការ​បំផុស​គំនិត​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ដឹង​របៀប​ដែល​បងប្អូន​អាច​ផ្ដោត​ការពិភាក្សា​ក្នុង​ថ្នាក់​របស់​បងប្អូន​លើ​ព្រះអង្គ​សង្គ្រោះ​បាន​យ៉ាង​ល្អបំផុត ។

រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ ឬ​បាន​ធ្វើ​កាល​ពីមុន​តែ​ម្នាក់ឯង ឬ​ជា​គ្រួសារ ដើម្បី​អបអរសាទរ​ចំពោះ​ការប្រសូត​របស់​ព្រះអង្គ​សង្គ្រោះ តាម​របៀប​ដែល​នាំឲ្យ​ពួកគេ​ខិត​ទៅ​កាន់តែ​ជិត​ទ្រង់ ។

រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

ម៉ាថាយ ១:១៨–២៥; លូកា ១:២៦–៣៨; ២:១–២០

ព្រះយេស៊ូវ​គ្រីស្ទ​បាន​បន្ទាប​ព្រះកាយ​មក​ប្រសូត​នៅលើ​ផែនដី ។

  • បុណ្យ​គ្រីស្ទម៉ាស់​គឺជា​គ្រា​ដ៏ល្អ​មួយ​ដើម្បី​ពិចារណា ហើយ​អបអរសាទរ​ចំពោះ​ការបន្ទាប​ព្រះកាយ​របស់​ព្រះគ្រីស្ទ—ព្រះឆន្ទៈ​របស់​ទ្រង់​ដើម្បី​ចាកចេញ​ពី « បល្ល័ង្ក​ដ៏ខ្ពស់​របស់​ព្រះវរបិតា​ទ្រង់ មក​រស់នៅ​ជាមួយ​មនុស្ស​លោក ហើយ​សុគត​សម្រាប់​ពួកគេ » ( « Again We Meet around the Board » Hymns ល.រ. ១៨៦ ) ។ ដើម្បី​បំផុស​គំនិត​ឲ្យ​មាន​ការពិភាក្សា​មួយ​អំពី​ប្រធានបទ​នេះ បងប្អូន​អាច​សួរ​សមាជិក​ក្នុង​ថ្នាក់​ថា តើ​ពួកគេ​បាន​រៀន​អ្វីខ្លះ​នៅក្នុង​ការសិក្សា​ផ្ទាល់ខ្លួន ឬ​ជាមួយ​គ្រួសារ​របស់​ពួកគេ​នៅ​សប្ដាហ៍​នេះ ថា​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​នរណា​ពី​មុន​ទ្រង់​បាន​ប្រសូត​មក ( សូមមើល យ៉ូហាន ១៧:៥; ម៉ូសាយ ៧:២៧; គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៦:១២–១៤, ២០–២៤; ម៉ូសេ ៤:២ ) ។ បន្ទាប់​មក បងប្អូន​អាច​ដាក់​បង្ហាញ​រូបភាព​នៅក្នុង គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ កាល​សមាជិក​ក្នុង​ថ្នាក់​អាន​អំពី​ការប្រសូត​របស់​ព្រះអង្គ​សង្គ្រោះ ( សូម​មើល ម៉ាថាយ ១:១៨–២៥; លូកា ១:២៦–៣៨; ២:១–២០ ) ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ចែកចាយ​គំនិត និង​អារម្មណ៍​របស់​ពួកគេ នៅពេល​ពួកគេ​ប្រៀបធៀប​សិរីល្អ​នៅ​មុន​ព្រះជន្ម​រមែង​ស្លាប់​របស់​ព្រះអង្គ​សង្គ្រោះ ជាមួយ​នឹង​ការប្រសូត​ដ៏រាបសា​របស់​ទ្រង់ ។

  • សំណួរ​មួយ​ដូចជា​សំណួរ​ដែល​ទេវតា​បាន​សួរ​ទៅ​នីហ្វៃ​នៅក្នុង នីហ្វៃ​ទី​១ ១១:១៦ អាច​ជា​វិធី​ដ៏ល្អ​មួយ ដើម្បី​ចាប់ផ្ដើម​ការពិភាក្សា​មួយ​ក្នុង​ថ្នាក់ ប៉ុន្តែ​បងប្អូន​ត្រូវ​និយាយ​វា​តាម​របៀប​ផ្សេង ។ ប្រហែល​ជា​បងប្អូន​អាច​សរសេរ​នៅលើ​ក្ដារខៀន​ថា តើ​ការបន្ទាប​ព្រះកាយ​របស់​ព្រះ​គឺជា​អ្វី ? ហើយ​សុំ​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ពិចារណា​ពី​សំណួរ​នេះ នៅពេល​ពួកគេ​អាន នីហ្វៃ​ទី​១ ១១:១៧–៣៣ ។ សូម​ឲ្យ​ពួកគេ​ចែកចាយ​គំនិត​នានា​អំពី​ព្រះអង្គ​សង្គ្រោះ ដែល​បទគម្ពីរ​ទាំងនេះ​បាន​បំផុស​គំនិត​ដល់​ពួកគេ ។ តើ​រូបភាព​អ្វីខ្លះ​ដែល​បងប្អូន​អាច​ដាក់​បង្ហាញ​ដល់​សមាជិក​ក្នុង​ថ្នាក់ ដែល​វា​ពិណ៌នា​អំពី​ទិដ្ឋភាព​នៃ​ព្រះជន្ម​របស់​ព្រះអង្គ​សង្គ្រោះ ដូច​បាន​រៀបរាប់​ដោយ​នីហ្វៃ ? សមាជិក​ក្នុង​ថ្នាក់​ក៏អាច​ពិចារណា​ពី​ការបន្ទាប​ព្រះកាយ​របស់​ព្រះអង្គ​សង្គ្រោះ​បាន​ផងដែរ នៅពេល​ពួកគេ​មើល​វីដេអូ​អំពី​ការប្រសូត​របស់​ទ្រង់ ដូចជា​វីដេអូ « A Gift to the World » « The Nativity » ឬ « He Is the Gift » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

NaN:NaN
  • តន្ត្រី​គឺជា​វិធី​ដ៏អស្ចារ្យ​មួយ ដើម្បី​យាង​អញ្ជើញ​ព្រះវិញ្ញាណ​មក​ក្នុង​ថ្នាក់​រៀន​របស់​បងប្អូន ។ សូម​ពិចារណា​អញ្ជើញ​នរណាម្នាក់​ឲ្យ​លេង​បទ​ចម្រៀង​គ្រីស្ទម៉ាស់ ឬ​ច្រៀង​ទំនុក​តម្កើង​ពីរបី​បទ​រួមគ្នា​ក្នុង​ថ្នាក់ ( សូមមើល ទំនុក​តម្កើង ល.រ. ១២៣–១៣២ ) ។ សមាជិក​ក្នុង​ថ្នាក់​អាច​រកមើល​ឃ្លា​នៅក្នុង​ទំនុក​តម្កើង​ទាំងនេះ និង​បទគម្ពីរ​ដែល​មាន​នៅក្នុង​ទំនុក​តម្កើង​ទាំងនោះ ដែល​បង្កើន​ការដឹងគុណ​របស់​ពួកគេ​ចំពោះ​ព្រះអង្គ​សង្គ្រោះ និង​ព្រះឆន្ទៈ​របស់​ទ្រង់​ក្នុង​ការយាង​មក​កាន់​ផែនដី​នេះ ។

ព្រះយេស៊ូវ​គ្រីស្ទ​កំពុង​លុត​ជង្គង់​នៅក្នុង​សួនច្បារ​គែតសេម៉ានី

សួនច្បារ​គែតសេម៉ានី ដោយ ជេ ឃើក រីឆាដ

លូកា ៤:១៦–២១; យ៉ូហាន ៣:១៦

ព្រះយេស៊ូវ​គ្រីស្ទ​បាន​បំពេញ​បេសកកម្ម​របស់​ទ្រង់ ដែល​ធ្វើឲ្យ​យើង​អាច​គ្រង​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច​ទុកជា​មរតក ។

  • ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ពិភាក្សា​អំពី​ហេតុផល​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រសូត​មក បងប្អូន​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ស្វែងរក ហើយ​ចែកចាយ​បទគម្ពីរ​ដែល​សង្ខេប​នូវ​បេសកកម្ម​របស់​ទ្រង់​បាន ( សូម​មើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ សម្រាប់​ឧទាហរណ៍​មួយ​ចំនួន ) ។ ប្រហែល​ជា​សមាជិក​ក្នុង​ថ្នាក់​អាច​រកមើល ហើយ​អាន​ខគម្ពីរ​ជា​គូ ឬ​ជា​ក្រុម​តូចៗ ។ តើ​ពួកគេ​រៀន​អ្វីខ្លះ​អំពី​បេសកកម្ម​របស់​ព្រះគ្រីស្ទ​នៅក្នុង​ខគម្ពីរ ដែល​ពួកគេ​បាន​រកឃើញ​នេះ ? តើ​ពួកយើង​បាន​រៀន​អ្វីខ្លះ អំពី​បេសកកម្ម​របស់​ទ្រង់​មកពី​ព្រះបរមងារ​មួយ​ចំនួន ដែល​ទ្រង់​ទទួល​បាន​នៅក្នុង​បទគម្ពីរ​ទាំងនេះ ? ( សូមមើល សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ព្រះយេស៊ូវ​គ្រីស្ទ » ) ។

  • សមាជិក​ក្នុង​ថ្នាក់​អាច​រៀន​អំពី​បេសកកម្ម​របស់​ព្រះអង្គ​សង្គ្រោះ តាមរយៈ​ការអាន « ព្រះគ្រីស្ទ​ដ៏មាន​ព្រះជន្ម​រស់ ៖ ទីបន្ទាល់​នៃ​ពួកសាវក » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ហើយ​ចែកចាយ​សេចក្ដី​ថ្លែង​ការណ៍​នានា ដែល​ពួកគេ​រកឃើញ​ថា វា​ពន្យល់​អំពី​ហេតុផល​ដែល​ទ្រង់​បាន​យាង​មក​ផែនដី​នេះ ។ សូម​ទុក​ពេល​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​សញ្ជឹង​គិត​អំពី​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​បេសកកម្ម​របស់​ទ្រង់ ។ តើ​ពួកគេ​អាច​ចែកចាយ​បទពិសោធន៍ ឬ​ដំណើររឿង​ផ្ទាល់ខ្លួន​មកពី​ព្រះជន្ម​របស់​ព្រះអង្គ​សង្គ្រោះ ដែល​បាន​បង្កើន​សេចក្ដី​ជំនឿ ឬ​សេចក្ដី​ស្រឡាញ់​របស់​ពួកគេ​ចំពោះ​ទ្រង់​ដែរ​ឬទេ ? តើ​ការសិក្សា​ព្រះគម្ពីរ​សញ្ញា​ថ្មី​នៅ​ឆ្នាំនេះ​ជួយ​ឲ្យ​មាន​បុណ្យគ្រីស្ទ​ម៉ាស់​មួយ​ដ៏មាន​អត្ថន័យ​តាម​របៀប​ណា ? ដើម្បី​រំឭក​អំពី​ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ថ្មី​មួយ​ចំនួន ដែល​សមាជិក​ក្នុង​ថ្នាក់​បាន​រៀន​នៅ​ឆ្នាំ​នេះ បងប្អូន​អាច​បង្ហាញ​វីដេអូ « For God So Loved the World » ឬ « To This End Was I Born » បាន ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

ការកែលម្អ​ការបង្រៀន​របស់​យើង

ទុក​ពេល​ឲ្យ​សមាជិក​ឡើង​ចែកចាយ ។ « នៅពេល​សមាជិក​ក្នុង​ថ្នាក់​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​កំពុង​រៀន នោះ​ពួកគេ​មិន​គ្រាន់តែ​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ ហើយ​ពង្រឹង​ទីបន្ទាល់​ផ្ទាល់ខ្លួន​របស់​ពួកគេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកគេ​ក៏​លើក​ទឹកចិត្ត​សមាជិក​ផ្សេងទៀត​នៅក្នុង​ថ្នាក់​ឲ្យ​រកឃើញ​សេចក្ដីពិត​សម្រាប់​ខ្លួន​ពួកគេ​ផងដែរ ។ … សូម​ទុក​ពេល​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ចែកចាយ​ក្នុង​គ្រប់​មេរៀន—ក្នុង​ករណី​ខ្លះ បងប្អូន​អាច​រកឃើញ​ថា ការពិភាក្សា​ទាំងនេះ គឺជា មេរៀន » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ៣០ ) ។