ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃទី ២៨ ខែ មីនា–ថ្ងៃទី ៣ ខែ មេសា ។ និក្ខមនំ ៧–១៣ ៖ « ចូរ​នឹក​ចាំ​ពី​ថ្ងៃនេះ គឺ​ពី​ថ្ងៃ​ដែល​អ្នករាល់គ្នា​បាន​ចេញពី​ស្រុក​អេស៊ីព្ទ​មក »


« ថ្ងៃទី ២៨ ខែ មីនា–ថ្ងៃទី ៣ ខែ មេសា ។ និក្ខមនំ ៧–១៣ ៖ ‹ ចូរ​នឹក​ចាំ​ពី​ថ្ងៃនេះ គឺ​ពី​ថ្ងៃ​ដែល​អ្នករាល់គ្នា​បាន​ចេញពី​ស្រុក​អេស៊ីព្ទ​មក › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ២៨ ខែ មីនា–ថ្ងៃទី ៣ ខែ មេសា ។ និក្ខមនំ ៧–១៣ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២២

ម៉ូសេ អើរ៉ុន និង​ផារ៉ោន

រូបគំនូរ ម៉ូសេ និង​អើរ៉ុន​នៅក្នុង​ដំណាក់​របស់​ផារ៉ោន ដោយ រ៉ូប៊ឺត ធី បារ៉ែត

ថ្ងៃទី ២៨ ខែ មីនា–ថ្ងៃទី ៣ ខែ មេសា

និក្ខមនំ ៧–១៣

« ចូរ​នឹក​ចាំ​ពី​ថ្ងៃនេះ គឺ​ពី​ថ្ងៃ​ដែល​អ្នករាល់គ្នា​បាន​ចេញពី​ស្រុក​អេស៊ីព្ទ​មក »

សមត្ថភាព​របស់​បងប្អូន​ដើម្បី​ទទួល​ការណែនាំ​មកពី​ព្រះវិញ្ញាណ​នៅក្នុង​ការបង្រៀន​របស់​បងប្អូន នឹង​រីកចម្រើន​យ៉ាង​ខ្លាំង នៅពេល​បងប្អូន​មាន​បទពិសោធន៍​ខាង​វិញ្ញាណ​ផ្ទាល់ខ្លួន​ជាមួយ​នឹងការសិក្សា និក្ខមនំ ៧–១៣ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​គិត​អំពី​សំណួរ​មួយ ឬ​ពីរ​ដែល​នឹង​លើក​ទឹកចិត្ត​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​ការយល់ដឹង និង​បទពិសោធន៍​នានា​ដែល​ពួកគេ​មាន នៅពេល​ពួកគេ​បាន​សិក្សា និក្ខមនំ ៧–១៣ រៀងៗ​ខ្លួន និង​ជាមួយ​ក្រុមគ្រួសារ​របស់​ពួកគេ ។ ឧទាហរណ៍ បងប្អូន​អាច​សួរ​ថា « តើ​បងប្អូន​បាន​អាន​អ្វីខ្លះ​នា​សប្ដាហ៍​នេះ ដែល​បាន​ពង្រឹង​សេចក្ដីជំនឿ​របស់​បងប្អូន​លើ​ព្រះយេស៊ូវ​គ្រីស្ទ ? » ឬ « តើ​បងប្អូន​បាន​អាន​អ្វីខ្លះ ដែល​ជា​ពរជ័យ​មួយ​ដល់​គ្រួសារ​របស់​បងប្អូន ? »

រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

និក្ខមនំ ៧–១២

យើង​អាច​ជ្រើសរើស​បន្ទន់​ដួងចិត្ត​របស់​យើង ។

  • ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​គិត​អំពី​ឆន្ទៈ​របស់​ពួកគេ​ដើម្បី​បន្ទន់​ដួងចិត្ត​របស់​គេ​តាម​ព្រះ នោះ​បងប្អូន​អាច​សូម​ឲ្យ​ពួកគេ​ម្នាក់ៗ​អាន​វគ្គ​បទគម្ពីរ​ដូច​តទៅ​នេះ​មួយ ៖ និក្ខមនំ ៧:១៤–២៥; ៨:៥–១៥; ៨:១៦–១៩; ៨:២០–៣២; ៩:១–៧; ៩:៨–១២; ៩:២២–២៦; ១០:១២–១៥; ១០:២១–២៩; ១២:២៩–៣៣ ។ រួចហើយ ពួកគេ​អាច​សរសេរ​ពាក្យ ឬ​ឃ្លា​នានា​ដាក់​លើ​ក្ដារខៀន ដែល​ពិពណ៌នា​ពី​របៀប​ដែល​ផារ៉ោន​បាន​ឆ្លើយតប​នឹង​គ្រោះកាច​ទាំង​ដប់ ដែល​ព្រះ​បាន​បញ្ជូន​មក​លើ​ពួកសាសន៍​អេស៊ីព្ទ ។ ( បងប្អូន​អាច​កត់ចំណាំ​ថា កំណែ​បកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ បង្ហាញ​ថា​ផារ៉ោន​មាន​ព្រះទ័យ​រឹងទទឹង​ដោយ​ខ្លួនឯង ) ។ ហេតុអ្វី​ផារ៉ោន​បាន​ឆ្លើយតប​តាម​របៀប​ដែល​ទ្រង់​បាន​ធ្វើ​ដូច្នេះ ? ហេតុអ្វី​ពេលខ្លះ​វា​ពិបាក​ដើម្បី​បន្ទន់​ដួងចិត្ត និង​ឆន្ទៈ​របស់​យើង​តាម​ព្រះ ? តើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ជួយ​យើង​ឲ្យ​យកឈ្នះ​លើ​ការលំបាក​ទាំងនេះ​ដោយ​របៀប​ណា ?

  • ដោយ​ការយក​របស់​រឹង​មួយ និង​របស់​ទន់​មួយ​មក​កាន់​ថ្នាក់រៀន បងប្អូន​អាច​ជួយ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​យល់​ពី​អត្ថន័យ​នៃ​ការមាន​ដួងចិត្ត​រឹង​ទទឹង ឬ​ទន់ភ្លន់ ។ បងប្អូន​អាច​ហុច​របស់​ទាំងពីរ​ទៅ​ជុំវិញ​ថ្នាក់ ខណៈ​នរណាម្នាក់​អាន​ការពិពណ៌នា​មួយ​អំពី​ព្រះទ័យ​របស់​ផារ៉ោន​ដែល​មាន​នៅក្នុង និក្ខមនំ ៧–១០ ( ដូចជា និក្ខមនំ ៩:២២–៣៥ ) ។ ហេតុអ្វី​ពាក្យ « រឹងទទឹង » ជា​ការពិពណ៌នា​ដ៏​ល្អ​មួយ​អំពី​ព្រះទ័យ​របស់​ផារ៉ោន ? តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​អ្វីខ្លះ​អំពី​អត្ថន័យ​នៃ​ការមាន​ដួងចិត្ត​ទន់ភ្លន់ ? ( ប្រសិនបើ​វា​ជួយ​បាន សមាជិក​ក្នុង​ថ្នាក់​អាច​រកមើល​ការយល់​ដឹង​នៅក្នុង​បទគម្ពីរ​ទាំងនេះ​មួយ ឬ​ច្រើន​បាន ៖ នីហ្វៃ​ទី​១ ២:១៦; ម៉ូសាយ ៣:១៩; អាលម៉ា ២៤:៧–៨; ៦២:៤១; អេធើរ ១២:២៧ ) ។ តើ​ព្រះអង្គ​សង្គ្រោះ​ជួយ​យើង​ឲ្យ​បន្ទន់​ដួងចិត្ត​របស់​យើង​ដោយ​របៀប​ណា ? វីដេអូ « A Change of Heart » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) អាច​បន្ថែម​ដល់​ការយល់ដឹង​របស់​ពួកគេ​បាន ។

  • ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​គិត​អំពី​មូលហេតុ​ដែល​ព្រះអម្ចាស់​បាន​បញ្ជូន​គ្រោះកាច​មក​លើ​ស្រុក​អេស៊ីព្ទ នោះ​បងប្អូន​អាច​អញ្ជើញ​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ម្នាក់ៗ​ជ្រើសរើស​យក​សេចក្ដី​យោង​មួយ​មកពី​បញ្ជី​ដូច​តទៅ​នេះ ហើយ​ស្វែងរក​មូលហេតុ​ដែល​សមហេតុផល​ទាំងឡាយ ៖ និក្ខមនំ ៣:២០; ៧:៥, ១៧; ៩:១៤–១៦; ១០:១–២ ។ បងប្អូន​ក៏​អាច​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​បាន​រៀន​ថា « នៅ​គ្រប់​លើ​ផែនដី​គ្មាន​អ្នក​ឯ​ណា​ដូច [ ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវ​គ្រីស្ទ ] ឡើយ » ( និក្ខមនំ ៩:១៤ ) ។

និក្ខមនំ ១២

បុណ្យ​រំលង និង​ពិធី​សាក្រាម៉ង់​បង្រៀន​អំពី​ការដោះលែង​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ។

  • ការប្រារព្ធ​ពិធី​បុណ្យ​រំលង​បាន​ជួយ​កូនចៅ​សាសន៍​អ៊ីស្រាអែល​ឲ្យ​ចងចាំ​ថា ព្រះអម្ចាស់​បាន​ដោះលែង​ពួកគេ​ចេញពី​សេវកភាព ។ ដើម្បី​ជួយ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​យល់​ពី​និមិត្ត​សញ្ញា​នៃ​បុណ្យ​រំលង បងប្អូន​អាច​គូស​ជួរឈរ​ពីរ​នៅលើ​ក្ដារខៀន ដែល​មាន​ចំណងជើង​ថា និមិត្ត​សញ្ញា និង អត្ថន័យ​ដែល​អាច​មាន ដោយ​ដាក់​រូបភាព​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅពី​លើ​ជួរឈរ​នោះ ។ សមាជិក​ក្នុង​ថ្នាក់​អាច​សិក្សា និក្ខមនំ ១២:១–១៣ ហើយ​សរសេរ​នៅលើ​ក្ដារខៀន​នូវ​អ្វីមួយ​មកពី​ខគម្ពីរ​ទាំងនេះ ដែល​អាច​តំណាង​ឲ្យ​ការដោះលែង​របស់​យើង​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ។ បន្ទាប់មក ពួកគេ​អាច​ពិភាក្សា​ពី​អ្វី​ដែល​និមិត្ត​សញ្ញា​ទាំងនេះ​បង្រៀន​យើង​អំពី​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ( សូមមើល​តារាង​នៅក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » សម្រាប់​យោបល់​ពីរ​បី​បន្ថែម ) ។ វីដេអូ « The Passover » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) អាច​ជួយ​ពួកគេ​ឲ្យ​ស្រមៃ​ឃើញ​ពី​អ្វី​ដែល​ពួកគេ​បាន​អាន​នៅក្នុង និក្ខមនំ ១២ បាន ។

    people taking the sacrament

    ដូចជា​អាហារ​បុណ្យ​រំលង​ដែរ ពិធី​សាក្រាម៉ង់​ជួយ​យើង​ឲ្យចងចាំ​ដល់​ព្រះរំដោះ​របស់​យើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។

  • សម្រាប់​មនុស្ស​មួយ​ចំនួន ពិធី​សាក្រាម៉ង់​មិន​អាច​ជា​រឿង​ខាង​វិញ្ញាណ​ជានិច្ច​នោះ​ទេ ។ សូម​ពិចារណា​ពី​របៀប​ដែល​ការពិភាក្សា​អំពី និក្ខមនំ ១២ អាច​ជួយ​សមាជិក​ក្នុង​ថ្នាក់​ទាំងអស់​ឲ្យ​រកឃើញ​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​មួយ​អំពី​ពិធី​សាក្រាម៉ង់ ។ ឧទាហរណ៍ ក្រោយពី​សិស្ស​ក្នុង​ថ្នាក់​រំឭក និក្ខមនំ ១២ ហើយ បងប្អូន​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​អ្វី​ដែល​សាសន៍​អ៊ីស្រាអែល​នៅ​ពេល​នោះ អាច​និយាយ​ប្រសិនបើ​កូនប្រុស ឬ​កូនស្រី​ម្នាក់​សួរ​ពួកគេ​ថា តើ​បុណ្យ​រំលង​មាន​ន័យ​យ៉ាង​ណា​ចំពោះ​ពួកគេ​នោះ ។ រួចហើយ សមាជិក​ក្នុង​ថ្នាក់​អាច​ពិភាក្សា​ពី​អ្វី​ដែល​ពួកគេ​អាច​និយាយ ប្រសិនបើ​នរណាម្នាក់​បាន​សួរ​ថា តើ​ពិធីសាក្រាម៉ង់​មាន​អត្ថន័យ​យ៉ាងណា​ចំពោះ​ពួកគេ រួម​ទាំង​ការយល់ដឹង​នានា​ដែល​ពួកគេ​បាន​ទទួល​ពី​បុណ្យ​រំលង​ផងដែរ ។ បងប្អូន​អាច​ផ្តល់​ពេលវេលា​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​សញ្ជឹង​គិត​អំពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ ដើម្បី​ចងចាំ​ដល់​ព្រះអង្គ​សង្គ្រោះ​រាល់ថ្ងៃ ។ វីដេអូ « Always Remember Him » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) អាច​ជួយ​ពួកគេ​បាន ។

    5:28
additional resources icon

ធនធាន​បន្ថែម​ទាំងឡាយ

បុណ្យ​រំលង​បង្រៀន​អំពី​ព្រះអង្គ​សង្គ្រោះ ។

និមិត្តសញ្ញា

អត្ថន័យ​ដែល​អាច​មាន

និមិត្តសញ្ញា

កូនចៀម ( និក្ខមនំ ១២:៣–៥ )

អត្ថន័យ​ដែល​អាច​មាន

ព្រះយេស៊ូវគ្រីស្ទ

និមិត្តសញ្ញា

ឈាម​នៅលើ​ធ្នឹម​ទ្វារ ( និក្ខំមនំ ១២:៧ )

អត្ថន័យ​ដែល​អាច​មាន

ព្រះលោហិត​ដ៏​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​សង្គ្រោះ​យើង

និមិត្តសញ្ញា

ការបរិភោគ​សាច់​ចៀម ( និក្ខមនំ ១២:៨ )

អត្ថន័យ​ដែល​អាច​មាន

ការធ្វើឲ្យ​ព្រះអង្គ​សង្គ្រោះ​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​យើង

និមិត្តសញ្ញា

បន្លែ​ល្វីង ( និក្ខមនំ ១២:៨ )

អត្ថន័យ​ដែល​អាច​មាន

ភាពល្វីង​ជូរចត់​នៃ​សេវកភាព ( អំពើបាប )

ការកែលម្អ​ការបង្រៀន​របស់​យើង

ស្តាប់ ។ « ការស្ដាប់​គឺ​ជា​ទង្វើ​នៃ​សេចក្ដី​ស្រឡាញ់ ។ … សូម​ទូល​ទៅ​ព្រះវរបិតា​សួគ៌​ដើម្បី​ជួយ​បងប្អូន​ឲ្យ​យល់​ពី​អ្វី​ដែល​សិស្ស​ក្នុង​ថ្នាក់​របស់​បងប្អូន​និយាយ ។ នៅពេល​បងប្អូន​យកចិត្ត​ទុកដាក់​ចំពោះ​សារលិខិត​ដែល​បាន​និយាយ ឬ​មិន​បាន​និយាយ​របស់​ពួកគេ នោះ​បងប្អូន​នឹង​កាន់តែ​យល់​អំពី​តម្រូវការ​របស់​ពួកគេ កង្វល់​របស់​ពួកគេ និង​បំណង​ប្រាថ្នា​របស់​ពួកគេ » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ៣៤ ) ។