ថ្ងៃទី៤–១០ ខែកក្កដា ។ ពង្សាវតារក្សត្រទី២ ២–៧ ៖ ‹ មានហោរា១នៅពួកអ៊ីស្រាអែលមែន › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ២០២១ )
« ថ្ងៃទី៤–១០ ខែកក្កដា ។ ពង្សាវតារក្សត្រទី២ ២–៧ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២២
ថ្ងៃទី ៤–១០ ខែ កក្កដា
ពង្សាវតារក្សត្រទី២ ២–៧
« មានហោរា១នៅពួកអ៊ីស្រាអែលមែន »
កាលបងប្អូនរៀបចំដើម្បីបង្រៀន សូមអាន ពង្សាវតារក្សត្រទី២ ២–៧ ការស្វែងរកការបំផុសគំនិតសម្រាប់ជីវិតផ្ទាល់របស់បងប្អូន ។ បន្ទាប់មកសូមស្តាប់ការបំផុសគំនិតអំពីសារលិខិតទាំងឡាយដែលនឹងប្រទានពរដល់សមាជិកនៃថ្នាក់របស់បងប្អូន ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
អញ្ជើញឲ្យចែកចាយ
ពេលខ្លះសមាជិកថ្នាក់ត្រូវការពេលដើម្បីរំឭកសង្ខេបៗអំពីជំពូកទាំងឡាយដែលពួកគេបានអានពីមុនពួកគេអាចចែកចាយនូវការយល់ដឹងមកពីការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់ពួកគេ ។ សូមព្យាយាមផ្តល់ពីរបីនាទីដើម្បីធ្វើការរំឭកនេះនៅពេលចាប់ផ្តើមថ្នាក់ បន្ទាប់មកសូមអញ្ជើញសមាជិកថ្នាក់ដើម្បីចែកចាយនូវអ្វីមួយដែលពួកគេបានរៀន ។
បង្រៀនគោលលទ្ធិ
ព្រះអាចធ្វើឲ្យមានអព្ភូតហេតុនៅក្នុងជីវិតរបស់យើង ។
-
នៅពេលបងប្អូនពិភាក្សាអំពីអព្ភូតហេតុនៅក្នុង ពង្សាវតារក្សត្រ ទី២ ២–៦, វាអាចនឹងមានប្រយោជន៍ក្នុងការសូមឲ្យសមាជិកថ្នាក់ពន្យល់ពាក្យ អព្ភូតហេតុ ។ បងប្អូន អាចនឹងចង់ចែកចាយនូវគំនិតនេះមកពីប្រធាន ហាវើដ ដបុលយូ ហឹនធើរ ៖ « [ អព្ភូតហេតុ ] គឺជាការបើកសម្តែងនៃព្រះចេស្តារបស់ [ ព្រះ ] ដែលយើងមិនអាចពន្យល់ឬយល់ដឹងពេញលេញបានឡើយ ។ … អព្ភូតហេតុទាំងនេះត្រូវបានបង្ហាញច្បាស់បំផុតនៅក្នុងព្រះជន្មនិងការងារបម្រើរបស់ព្រះយេស៊ូវគ្រីស្ទជាព្រះរាជបុត្រានៃព្រះផ្ទាល់ ។ ប៉ុន្តែជាការភ្ញាក់ផ្អើលនិងភាពអស្ចារ្យនោះ អព្ភូតហេតុជាច្រើនរបស់ព្រះគ្រីស្ទគ្រាន់តែជាការឆ្លុះបញ្ចាំងពីភាពអស្ចារ្យដែលព្រះបិតាបានធ្វើនៅចំពោះមុខគាត់ហើយបន្តសម្តែងនៅជុំវិញយើងប៉ុណ្ណោះ ។… ប្រសិនបើយើងមានភ្នែកដើម្បីមើល និងត្រចៀកដើម្បីស្តាប់ នោះនឹងមាននូវអព្ភូតហេតុដ៏ច្រើនជានិច្ច » ( « The God That Doest Wonders, » Ensign ខែឧសភា ១៩៩៨ ទំព័រ១៥–១៦ ) ។ តើគំនិតយល់ដឹងទាំងនេះបានជួយយើងមើលឃើញព្រះហស្ដរបស់ព្រះនៅក្នុងជីវិតរបស់យើងតាមរបៀបណា ?
-
សូមពិចារណាការសូមឲ្យសមាជិកថ្នាក់ធ្វើបញ្ជីអំពីអព្ភូតហេតុអ្វីខ្លះដែលបានពិពណ៌នានៅក្នុង ពង្សាវតារក្សត្រទី២ ២–៦ ។ តើយើងរៀនអ្វីខ្លះអំពីព្រះអម្ចាស់មកពីអព្ភូតហេតុទាំងនេះ ? សមាជិកថ្នាក់អាចនឹងចង់និយាយអំពីអព្ភូតហេតុទាំងឡាយ—តូច ឬ ធំ—ដែលពួកគេឬក្រុមគ្រួសាររបស់ពួកគេធ្លាប់បានដកពិសោធន៍ ។ តើយើងអាចស្គាល់អព្ភូតហេតុទាំងឡាយរបស់ព្រះកាន់តែល្អប្រសើរនៅក្នុងជីវិតយើង—រួមទាំងអស់អ្នកដែលមានលក្ខណៈផ្សេងពីអ្វីដែលយើងបានសង្ឃឹមទុកនោះដោយរបៀបណា ?
-
សមាជិកថ្នាក់អាចនឹងមានអារម្មណ៍បំផុសគំនិតដើម្បីប្រៀបធៀបអព្ភូតហេតុខ្លះដែល អេលីសេ បានធ្វើជាមួយនឹងអ្វីដែលព្រះយេស៊ូវគ្រីស្ទបានធ្វើ ( សូមមើល ពង្សាវតារក្សត្រទី២ ៤:៨–៣៧ និង លូកា ៧:១១–១៦; ពង្សាវតារក្សត្រទី២ ៤:៤២–៤៤ និង យ៉ូហាន ៦:១–១៣; ពង្សាវតារក្សត្រទី២ ៥:១–១៥ និង លូកា ១៧:១១–១៩ ) ។ តើអព្ភូតហេតុទាំងនេះបង្រៀនយើងអ្វីខ្លះអំពីព្រះអង្គសង្គ្រោះ និងព្យាការីរបស់ទ្រង់ ?
ប្រសិនបើយើងបន្ទាបខ្លួន និងគោរពប្រតិបត្តិតាម នោះព្រះយេស៊ូវគ្រីស្ទអាចព្យាបាលយើងបាន ។
-
មេរៀនមួយដែលយើងអាចរៀនពីការជាសះស្បើយនៃរោគឃ្លង់របស់ ណាម៉ាន់គឺសារៈសំខាន់នៃការបន្ទាបខ្លួន ។ ដើម្បីចាប់ផ្តើមការពិភាក្សាមួយ បងប្អូនអាចសរសេរនៅលើក្តារខៀន អំនួតរបស់ ណាម៉ាន់ និង ការបន្ទាបខ្លួនរបស់ ណាម៉ាន់ ។ សមាជិកថ្នាក់អាចស្រាវជ្រាវ ពង្សាវតារក្សត្រទី២ ៥:១–១៩ ហើយសរសេរនៅលើក្ដារខៀននូវឃ្លា ដែលឆ្លុះបញ្ចាំងពីអំនួតឬការបន្ទាបខ្លួនរបស់ ណាម៉ាន់ ។ តើពេលខ្លះយើងដូចជា ណាម៉ាន់ ដោយរបៀបណា ? តើពេលខ្លះយើងដូចជាពួកអ្នកបម្រើរបស់គាត់ដោយរបៀបណា ? តើយើងបានដឹងនូវអ្វីដែល ណាម៉ាន់ បានដឹងតាមរបៀបណា ?
-
មេរៀនមួយទៀតដែលយើងអាចរៀនមកពីដំណើររឿងនេះគឺតម្លៃនៃការគោរពដល់ព្រះនៅក្នុងកិច្ចការតូចតាច ។ បងប្អូនអាចចាប់ផ្តើមដោយការអាន ពង្សាវតារក្សត្រទី២ ៥:៩–១២ ហើយស្នើសុំគំនិតរបស់សមាជិកថ្នាក់អំពីមូលហេតុដែលណាម៉ាន់ចេញទៅ « ដោយសេចក្តីឃោរឃៅជាខ្លាំង » ( ខទី ១២ ) ។ ហេតុអ្វីពេលខ្លះ យើងចូលចិត្តធ្វើ « ការអ្វីយ៉ាងធំ » ដែលព្រះបង្គាប់ឲ្យយើងធ្វើ ជាងកិច្ចការសាមញ្ញៗ ? ( ខទី ១៣ ) ។ តើអ្វីទៅគឺជាគុណតម្លៃនៃការធ្វើកិច្ចការសាមញ្ញៗទាំងនេះ ?
« ដ្បិតពួកដែលនៅខាងយើង មានគ្នាច្រើនជាងពួកដែលនៅខាងគេទៅទៀត » ។
-
យើងទាំងអស់គ្នាតែងតែមានពេលមួយដែលយើងមានអារម្មណ៏ឯកកោឬភ័យខ្លាច ។ សូមពិចារណារបៀបដែលការពិភាក្សាពីកំណត់ត្រានៅក្នុង ពង្សាវតារក្សត្រ ទី២ ៦:៨–២៣ អាចនឹងជួយដល់សមាជិកថ្នាក់ដែលមានអារម្មណ៍របៀបនេះបាន ។ បងប្អូនអាចចាប់ផ្តើមដោយគ្រាន់តែសួរដល់សមាជិកថ្នាក់នូវអ្វីដែលធ្វើឲ្យពួកគេចាប់អារម្មណ៍អំពីខគម្ពីរទាំងនេះ ។ ពួកគេក៏អាចចែកចាយនូវបទពិសោធន៍ទាំងឡាយនៅពេល « ព្រះយេហូវ៉ាទ្រង់ក៏ប្រោស [ ភ្នែក ] ពួកគេ » ( ខទី ១៧ ) និងបានជួយពួកគេដឹងថាពួកគាត់មិនបាននៅតែឯងនោះទេ ( សូមមើលផងដែរ « ធនធានបន្ថែមទាំងឡាយ » ) ។ តើយើងអាចជួយគ្នាទៅវិញទៅមកដើម្បី « កុំខ្លាចអ្វីឡើយ » យ៉ាងដូចម្តេច ? ( ខទី ១៦ ) ។
ធនធានបន្ថែមទាំងឡាយ
« បើកភ្នែកខាងវិញ្ញាណរបស់យើង » ។
ដោយយោងទៅដំណើររឿងនៅក្នុង ពង្សាវតារក្សត្រទី២ ៦:៨–២៣, អែលឌើរ រ៉ូណល អេ រ៉ាសបាន បាននិយាយថា ៖
« យើងអាចមាន ឬក៏ពុំអាចមានរទេះចម្បាំង ដែលសុទ្ធតែជាភ្លើងត្រូវបានបញ្ជូនមកដើម្បីជួយលុបបំបាត់ការភ័យខ្លាចរបស់យើង ហើយវាយផ្ចាញ់ពួកសត្រូវរបស់យើងឡើយ ប៉ុន្តែមេរៀននេះមានភាពសាមញ្ញណាស់ ។ ព្រះអម្ចាស់គង់នៅជាមួយនឹងយើង ខ្វល់ព្រះទ័យចំពោះយើង ហើយប្រទានពរយើងតាមរបៀបដែលមានតែទ្រង់ប៉ុណ្ណោះទើបអាចធ្វើបាន ។ ការអធិស្ឋានអាចធ្វើឲ្យកើតមានកម្លាំង និងវិវរណៈដែលយើងត្រូវការដើម្បីផ្តោតគំនិតរបស់យើងទៅលើព្រះយេស៊ូវគ្រីស្ទ និងពលិកម្មធួនរបស់ទ្រង់ ។ ព្រះអម្ចាស់បានជ្រាបថា ពេលខ្លះយើងនឹងមាននូវការភ័យខ្លាច ។ ខ្ញុំធ្លាប់មានអារម្មណ៍នោះ ហើយបងប្អូនក៏មានដូចគ្នាដែរ ។ … នៅក្នុងសាសនាចក្រនេះ យើងប្រហែលជាមានចំនួនតិចដើម្បីមានឥទ្ធិពលនៅក្នុងពិភពលោកនេះ ប៉ុន្តែនៅពេលយើងបើកភ្នែកខាងវិញ្ញាណរបស់យើង ‹ ដ្បិតពួកដែលនៅខាងយើង មានគ្នាច្រើនជាងពួកដែលនៅខាងគេទៅទៀត › [ ពង្សាវតារក្សត្រទី២ ៦:១៦ ] » ( « Be Not Troubled, » Liahona ខែវិច្ឆិកា ឆ្នាំ២០១៨, ទំព័រ ១៨–១៩ ) ។