ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃ​ទី ១៨–២៤ ខែ​កក្កដា ។ អែសរ៉ា ១; ៣–៧; នេហេមា ២; ៤–៦; ៨ ៖ « ខ្ញុំ​កំពុង​តែ​ធ្វើ​ការ​មួយ​យ៉ាង​ធំ »


« ថ្ងៃ​ទី ១៨–២៤ ខែ​កក្កដា ។ អែសរ៉ា ១; ៣–៧; នេហេមា ២; ៤–៦; ៨ ៖ ‹ ខ្ញុំ​កំពុង​តែ​ធ្វើ​ការ​មួយ​យ៉ាង​ធំ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ២០២១ )

« ថ្ងៃ​ទី ១៨–២៤ ខែ​កក្កដា ។ អែសរ៉ា ១; ៣–៧; នេហេមា ២; ៤–៦; ៨ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២២

ព្រះវិហារ​បរិសុទ្ធ សូរ៉ូបាបិល

រចនារូបភាព ព្រះវិហារ​បរិសុទ្ធ សូរ៉ូបាបិល ដោយ សែម ឡយឡ័រ

ថ្ងៃ​ទី ១៨–២៤ ខែ កក្កដា

អែសរ៉ា ១; ៣–៧; នេហេមា ២; ៤–៦;

« ខ្ញុំ​កំពុង​តែ​ធ្វើ​ការ​មួយ​យ៉ាង​ធំ »

នៅ​ពេល​បងប្អូន​អញ្ជើញ​សមាជិក​នៅក្នុង​ថ្នាក់​របស់​បងប្អូន​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​លេច​ធ្លោ​ចំពោះ​ពួកគេ​នៅ​ក្នុង​គម្ពីរ អែសរ៉ា និង នេហេមា បងប្អូន​ក៏​អាច​ចែកចាយ​នូវ​ចំណាប់​អារម្មណ៍​ដែល​បងប្អូន​បាន​ទទួល​នៅពេល​ដែល​បងប្អូន​បាន​សិក្សា​ផង​ដែរ ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

ពេល​ខ្លះ​ការសរសេរ​ពាក្យ​ឬ​ឃ្លា​គន្លឹះ​នៅ​លើ​ក្តារ​ខៀន​ក៏​អាច​ជួយ​រំឭក​សមាជិក​ថ្នាក់​នូវ​អ្វីៗ​ដែល​ពួកគេ​បាន​រៀន​មក​ពី​ព្រះគម្ពីរ ហើយ​ធ្វើ​ឲ្យ​វា​មាន​ភាពងាយស្រួល​សម្រាប់​ពួកគេ​ដើម្បី​ចែកចាយ​ផង​ដែរ ។ ឧទាហរណ៍ បងប្អូន​អាច​សរសេរ​ថា កសាង​ឡើង​វិញ, ជួសជុល និង ស្ថាបនា​ឡើង​វិញ នៅ​លើ​ក្តារខៀន ហើយ​អញ្ជើញ​សមាជិក​ថ្នាក់​ឲ្យ​ចែកចាយ​នូវ​ខ​គម្ពីរ​ទាំង​ឡាយ​មក​ពី​ការអាន​របស់​ពួកគេ​ដែល​ទាក់ទង​ទៅ​នឹង​ពាក្យ​ទាំង​នេះ​មួយ​ឬ​ច្រើន ។

រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

អែសរ៉ា ៣:៨–១៣; ៦:១៦–២២

ព្រះវិហារ​បរិសុទ្ធ​អាច​នាំ​មក​ដល់​យើង​នូវ​សេចក្តីអំណរ ។

  • ការអាន​អំពី​សេចក្តី​អំណរ​ដែល​សាសន៍​យូដា​បាន​មាន​នៅ​ពេល​ដែល​ព្រះវិហារ​បរិសុទ្ធ​របស់​ពួកគេ​ត្រូវ​បាន​កសាង​ឡើង​វិញ អាច​ជួយ​ដល់​សមាជិក​ថ្នាក់​មាន​អារម្មណ៍​ដឹងគុណ​កាន់តែ​ខ្លាំង​សម្រាប់​ព្រះវិហារ​បរិសុទ្ធ​នៅ​ក្នុង​ជំនាន់​របស់​យើង ។ ប្រហែល​បងប្អូន​អាច​អញ្ជើញ​សមាជិក​ថ្នាក់​ឲ្យ​រំឭក អែសរ៉ា ៣:៨–១៣ និង ៦:១៦–២២ ហើយ​បន្ទាប់​មក​ពិភាក្សា​នូវ​របៀប​មួយ​ចំនួន​ដែល​សាសន៍​យូដា បាន​ធ្វើ​ដើម្បី​អបអរ​សាទរ​ចំពោះ​ការកសាង​ឡើង​វិញ និង​ការឧទ្ទិសឆ្លង​នៃ​ព្រះវិហារ​បរិសុទ្ធ ។ ហេតុ​អ្វី​ក៏​កសាង​ព្រះវិហារបរិសុទ្ធ​គឺ​ជា​បុព្វហេតុ​ដើម្បី​អបអរ​សាទរ​ទៅវិញ ? បងប្អូន​អាច​សូម​ឲ្យ​សមាជិក​ថ្នាក់​ចែកចាយ​នូវ​របៀប​ដែល​ព្រះវិហារ​បរិសុទ្ធ និង​កិច្ចការ​ដែល​យើង​ធ្វើ​នៅ​ទីនោះ នាំ​មកនូវ​សេចក្តី​អំណរ​ដល់​ពួកគេ ។ សេចក្ដី​ថ្លែងការណ៍​នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » អាច​លើកទឹកចិត្ត​សមាជិក​ថ្នាក់​ដើម្បី​មាន​បទពិសោធន៍​សេចក្តី​អំណរ​នៃ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ ។

    គ្រួសារ​ដើរ​នៅក្នុង​បរិវេណ​ព្រះវិហារ​បរិសុទ្ធ

    ព្រះវិហារ​បរិសុទ្ធ​អាច​ជា​ប្រភព​នៃ​សេចក្តី​អំណរ​នៅក្នុង​ជីវិត​របស់​យើង ។

អែសរ៉ា ៤–៥; នេហេមា ២; ; ៦

យើង​អាច​ជួយ​កិច្ចការ​នៃ​ព្រះ​បន្ត​ទៅមុខ បើ​ទោះបី​ជា​មាន​ឧបសគ្គ​រារាំង​ក៏​ដោយ ។

  • គម្ពីរ អែសរ៉ា និង នេហេមា ពិពណ៌នា​អំពី​ការសម្រេច​បាន​នូវ​កិច្ចការ​សំខាន់ បើ​ទោះ​បី​ជា​មាន​ឧបសគ្គ​រារាំង​មក​ពី​ខ្មាំង​សត្រូវ​របស់​ពួកគេ​យ៉ាង​ណា​ក៏​ដោយ ។ ដើម្បី​ចាប់​ផ្តើម​ការពិភាក្សា បងប្អូន​អាច​សួរ​សមាជិក​ថ្នាក់​ថា​តើ « ការ​មួយ​យ៉ាង​ធំ » របស់​នេហេមា ( នេហេមា ៦:៣ ) អាច​ត្រូវ​បាន​ប្រៀបធៀប​មក​ជីវិត​យើង​នោះ​មាន​អ្វី​ខ្លះ ។ តើ​កិច្ចការ​សំខាន់​អ្វី​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​យើង​ធ្វើ ? បន្ទាប់​មក​បងប្អូន​អាច​អាន អែសរ៉ា ៤:៤ ហើយ​ពិភាក្សា​ពី​របៀប​ដែល សាតាំង ព្យាយាម​ធ្វើ​ឲ្យ​ដៃ​យើង​ទន់ និង​បង្ក​បញ្ហា​ដល់​យើង​នៅ​ក្នុង​ពេល​បំពេញ​កិច្ចការ​របស់​ព្រះ ។ តើ​យើង​រៀន​សូត្រ​អ្វី​ខ្លះ​ពី នេហេមា និង​មនុស្ស​របស់​គាត់​នៅ​ក្នុង នេហេមា ២:១៨–២០; ៤:៦–៩; និង ៦:១–៣ ? តើ​វា​មាន​អត្ថន័យ​យ៉ាងណា​ដើម្បី​មាន « មាន​ចិត្ត​ឧស្សាហ៍ » នៅ​ក្នុង​ការបម្រើ​នៃ​ព្រះអង្គ​សង្គ្រោះ ? ( នេហេមា ៤:៦ ) ។ សូម​ពិចារណា​ក្នុង​ការចែកចាយ​នូវ​ចំណែក​សារ​របស់​ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ « We Are Doing a Great Work and Cannot Come Down » ( Liahona, ខែ ឧសភា ឆ្នាំ ២០០៩, ៥៩–៦២ ), ជា​ពិសេស នៅ​ត្រង់​វគ្គ​ពីរ​ចុង​ក្រោយ​បង្អស់ ។

  • បងប្អូន​អាច​មាន​អារម្មណ៍​បំផុស​ឲ្យ​ដឹកនាំ​ការពិភាក្សា​មួយ​ដោយ​ការប្រៀបធៀប​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់ សូរ៉ូបាបិល នៅក្នុង​ការកសាង​ព្រះវិហារ​បរិសុទ្ធ​ឡើង​វិញ​ទៅ​នឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​យើង​នៅក្នុង​ការចូល​រួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​ធ្វើ​កិច្ចការ​សេចក្តី​សង្គ្រោះ​នៅ​ទី​នោះ ។ ឧទាហរណ៍ បងប្អូន​អាច​សរសេរ​ចំណង​ជើង​ពីរ​នៅ​លើ​ក្តារខៀន ៖ សូរ៉ូបាបិល និង យើង ។ នៅ​ខាង​ក្រោម សូរ៉ូបាបិល សមាជិក​ថ្នាក់​អាច​សរសេរ​ថា​តើ « ពួក​ខ្មាំង​សត្រូវ​របស់​ពួក​យូដា និង​បេនយ៉ាមីន » ( អែសរ៉ា ៤:១ ) បាន​ធ្វើ​អ្វី​ខ្លះ​ដើម្បី​រារាំង សូរ៉ូបាបិល និង​សាសន៍​យូដា​ពី​ការកសាង​ព្រះវិហារ​បរិសុទ្ធ​ឡើង​វិញ ( សូម​មើល អែសរ៉ា ៤ ) ។ នៅ​ខាង​ក្រោម យើង សមាជិក​ថ្នាក់​អាច​ធ្វើ​បញ្ជី​មួយ​អំពី​របៀប​ជា​ច្រើន​ដែល​ខ្មាំង​សត្រូវ​ព្យាយាម​ដើម្បី​រារាំង​យើង​ពី​ការចូលរួម​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ បន្ទាប់​មក ពួកគេ​អាច​ចែកចាយ​នូវ​ដំបូន្មាន​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក អំពី​របៀប​ដែល​យើង​អាច​ស្វែងរក​ជំនួយ​របស់​ព្រះ​នៅក្នុង​ការយក​ឈ្នះ​ឧបសគ្គ​នោះ ។

នេហេមា ៨:១–១២

យើង​ទទួល​បាន​ពរជ័យ នៅពេល​យើង​សិក្សា​ព្រះគម្ពីរ ។

  • ប្រហែល​ជា​សមាជិក​ថ្នាក់​អាច​អាន នេហេមា ៨:១–១២ ជាមួយ​គ្នា ហើយ​ពិភាក្សា​ពី​របៀប​ដែល អែសរ៉ា និង​ប្រជាជន​របស់​គាត់​គិត​យ៉ាងណា​អំពី​ព្រះ និង​ព្រះបន្ទូល​របស់​ទ្រង់ ។ សូមលើក​ទឹក​ចិត្ត​សមាជិក​ថ្នាក់​ឲ្យ​យោង​ទៅ​លើ​ខគម្ពីរ​ជាក់លាក់​ដែល​បង្ហាញ​ពី​អារម្មណ៍​របស់​ពួកគេ ។ សូម​អញ្ញើញ​សមាជិក​ថ្នាក់​ឲ្យ​ប្រាប់​អំពី​អារម្មណ៍​របស់​ពួកគេ​ចំពោះ​ព្រះបន្ទូល​របស់​ព្រះ ។ តើ​យើង​អាច​កែ​លម្អ​ការខិតខំ​របស់​យើង​នៅក្នុង​ការសិក្សា​ព្រះបន្ទូល​នៃ​ព្រះ​ឲ្យ​បាន​ល្អ​ប្រសើរ​តាម​របៀប​ណា ?

រូប​តំណាង​ធនធាន​បន្ថែម​នានា

ធនធាន​បន្ថែម​ទាំងឡាយ

បទពិសោធន៍​អំណរ​នៃ​ព្រះវិហារ​បរិសុទ្ធ

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា

« យើង​អាច​ទទួល​បាន​ការបំផុស​គំនិត​ពេញ​មួយ​ថ្ងៃ​អំពី​បទពិសោធន៍​នៃ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​ដែល​អ្នក​ដទៃទៀត​បាន​មាន ។ ប៉ុន្តែ​យើង​ត្រូវតែ​ធ្វើ​អ្វី​មួយ​ដើម្បី​ទទួល​បាន​បទពិសោធន៍​នៃ​អំណរ​នោះ​ដោយ​ខ្លួន​យើង​ផ្ទាល់ ។ ខ្ញុំ​សូម​អញ្ជើញ​យើង​ម្នាក់ៗ​ឲ្យ​ចែកចាយ​បន្ដ​សំណូមពរ​នេះ​ដល់​គ្នា​យើង​ម្នាក់ៗ ដើម្បី​ឲ្យ​អារម្មណ៍​ដ៏អស្ចារ្យ​នៃ​កិច្ចការ​នេះ​អាច​បន្ត និង​កាន់តែ​រីកចម្រើន​ឡើង ។ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ពិចារណា​ដោយ​ការអធិស្ឋាន​អំពី​ការលះបង់​ណា​មួយ—ហើយ​សំខាន់​បំផុត​នោះ​គឺ​ការលះបង់​ពេលវេលា—ដែល​បងប្អូន​អាច​ធ្វើ​បាន ដើម្បី​ធ្វើ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​បន្ថែម​ទៀត​នៅក្នុង​ឆ្នាំ​នេះ ។

« យើង​ចូលរួម​នៅក្នុង​កិច្ចការ​របស់​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំងក្លា​បំផុត ។ ទ្រង់​មាន​ព្រះជន្ម​រស់ ។ ព្រះយេស៊ូវ​ជា​ព្រះគ្រីស្ទ ។ នេះ​គឺ​ជា​សាសនាចក្រ​របស់​ទ្រង់ ។ យើង​គឺជា​កូនចៅ​ក្នុង​សេចក្តីសញ្ញា​របស់​ទ្រង់ ។ ទ្រង់​អាច​ពឹង​ផ្អែក​លើ​យើង » ( រ័សុល អិម ណិលសុន និង វិនឌី ដបុលយូ ណិលសុន « Open the Heavens through Temple and Family History Work, » Ensign ខែ​តុលា ឆ្នាំ​២០១៧ ទំព័រ ៣៩ ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

រួម​បញ្ចូល​ឪពុក​ម្តាយ​របស់​យុវវ័យ ។ ប្រសិន​បើ​បងប្អូន​បង្រៀន​យុវវ័យ សូម​ចែកចាយ​អ្វី​ដែល​បងប្អូន​នឹង​បង្រៀន​ជាមួយ​ឪពុក​ម្តាយ​របស់​ពួកគេ​ផងដែរ ។ ពួកគាត់​អាច​ជួយ​បងប្អូន​ឲ្យ​ដឹង​អំពី​សេចក្តី​ត្រូវការ​របស់​យុវវ័យ និង​របៀប​ដើម្បី​ជួយ​ពួកគេ ។ នេះ​ក៏​អាច​ជា​របៀប​ល្អ​មួយ​ដើម្បី​លើក​ទឹកចិត្ត​ដល់​ការពិភាក្សា​ជា​លក្ខណៈ​គ្រួសារ​អំពី​អ្វី​ដែល​យុវវ័យ​កំពុង​រៀន​នៅ​ក្នុង​ថ្នាក់​ផង​ដែរ ។ ( សូម​មើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះទំព័រ ២៧ ) ។