« ថ្ងៃទី១១–១៧ ខែកក្កដា ។ ពង្សាវតារក្សត្រទី២ ១៧–២៥ ៖ ‹ ទ្រង់ទុកចិត្តដល់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ២០២១ )
« ថ្ងៃទី ១១–១៧ ខែកុម្ភៈ ។ ពង្សាវតារក្សត្រទី២ ១៧–២៥ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២២
ថ្ងៃទី១១–១៧ ខែកក្កដា
ពង្សាវតារក្សត្រទី២ ១៧–២៥
« ទ្រង់ទុកចិត្តដល់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល »
សូមរំឭកពីចំណាប់អារម្មណ៍ដែលបងប្អូនបានកត់ត្រាទុកអំឡុងពេលការសិក្សារបស់បងប្អូនផ្ទាល់នៃ ពង្សាវតារក្សត្រទី២ ១៧–២៥ នៅសប្ដាហ៍នេះ ។ តើវគ្គបទគម្ពីរអ្វីខ្លះនៅក្នុងជំពូកទាំងនេះដែលបងប្អូនមានអារម្មណ៍ថានឹងមានន័យច្រើនបំផុតចំពោះសមាជិកនៃថ្នាក់របស់បងប្អូន ?
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
អញ្ជើញឲ្យចែកចាយ
នៅពេលសមាជិកថ្នាក់ចែកចាយនូវអ្វីដែលពួកគេរៀននៅឯគេហដ្ឋានពីការសិក្សាព្រះគម្ពីររបស់ពួកគេ នោះសមាជិកថ្នាក់ផ្សេងទៀតអាចនឹងទទួលអារម្មណ៍បំផុសគំនិតដើម្បីធ្វើការសិក្សាព្រះគម្ពីរពេញមួយសប្តាហ៍នេះផងដែរ ។ បងប្អូនអាចចាប់ផ្តើមថ្នាក់ដោយការអញ្ជើញសមាជិកថ្នាក់ឲ្យឆ្លើយតបចំពោះសំណួរដូចជា « តើព្រះវិញ្ញាណបរិសុទ្ធបានបង្រៀនអ្វីខ្លះដល់បងប្អូន នៅពេលបងប្អូនបានសិក្សាជំពូកទាំងឡាយដែលបានដាក់ឲ្យនៅសប្ដាហ៍នេះ ? »
បង្រៀនគោលលទ្ធិ
ពង្សាវតារក្សត្រទី២ ១៨:២៨–៣៦; ១៩:១–៧, ១៤–១៩
យើងអាចនៅពិតចំពោះព្រះអម្ចាស់នៅពេលដែលសេចក្តីជំនឿរបស់យើងបានជួបការសាកល្បង ។
-
សេចក្តីពិតនៅក្នុង ពង្សាវតារក្សត្រទី២ ១៨–១៩ អាចជួយយើងដឹងពីរបៀបដើម្បីឆ្លើយតបនៅពេលសេចក្តីជំនឿរបស់យើងជួបនឹងការសាកល្បង ។ តើបងប្អូននឹងជួយសមាជិកថ្នាក់ឲ្យរកឃើញសេចក្ដីពិតទាំងនេះដោយរបៀបណា ? បងប្អូនអាចសុំឲ្យសមាជិកថ្នាក់ចែកចាយពីមូលហេតុដែលពួកគេជឿទៅលើព្រះ និងផែនការរបស់ទ្រង់ ។ បន្ទាប់មកពួកគេអាចស្រាវជ្រាវ ពង្សាវតារក្សត្រទី ២ ១៨:២៨–៣៥, ដោយស្វែងរកមូលហេតុផ្សេងៗដែលសាសន៍អាសស៊ើរបានប្រាប់ប្រជាជននៅក្នុងទីក្រុងយេរ៉ូសាឡិមកុំឲ្យទុកចិត្តលើព្រះអម្ចាស់ ។ តើសព្វថ្ងៃនេះ សាតាំងព្យាយាមបញ្ចុះបញ្ចូលឲ្យយើងមានភាពសង្ស័យលើសេចក្តីជំនឿរបស់យើងតាមរបៀបណា ? បន្ទាប់មកសមាជិកថ្នាក់អាចស្រាវជ្រាវ ពង្សាវតារក្សត្រទី២ ១៩:១–៧, ១៤–១៩ សម្រាប់អ្វីដែលយើងអាចរៀនមកពី ហេសេគា អំពីរបៀបដើម្បីឆ្លើយតបនៅពេលសេចក្តីជំនឿរបស់យើងត្រូវបានសាកល្បង ។ តើព្រះអម្ចាស់ជួយយើងឲ្យយកឈ្នះលើឧបសគ្គចំពោះសេចក្តីជំនឿរបស់យើងដោយរបៀបណា ? តើមានការផ្ដល់យោបល់អ្វីខ្លះទៀតដែលសមាជិកថ្នាក់មានសម្រាប់ការបន្តសេចក្តី ជំនឿ និងការទុកចិត្តទៅលើព្រះអម្ចាស់ ?
-
បងប្អូនអាចអញ្ជើញសមាជិកថ្នាក់ម្នាក់ឲ្យមករៀនដោយត្រៀមរៀបចំសង្ខេបការសន្ទនាដែលសាសន៍អាសស៊ើរបានជួបជាមួយពលទ័ពរបស់ហេសេគានៅជិតកំពែងក្រុងយេរូសាឡិម ។ ( សូមមើល ពង្សាវតារក្សត្រទី២ ១៨:១៧–៣៦ ) ។ ពីមុនគាត់ឬនាងប្រាប់ពីដំណើររឿង សូមអញ្ជើញសមាជិកថ្នាក់ឲ្យស្រមៃថា ពួកគេគឺជាអ្នកស្រុកនៅទីក្រុងយេរូសាឡិមកំពុងតែស្តាប់ការសន្ទនានេះ ។ តើពួកគេអាចនឹងមានគំនិត និងអារម្មណ៍អ្វីខ្លះ ? តើពួកគេអាចនឹងធ្វើអ្វីខ្លះ ? បងប្អូនអាចផ្តល់ឲ្យសមាជិកថ្នាក់នូវផ្នែកខ្លះនៃសារលិខិតរបស់ អែលឌើរ ដេវីឌ អេ បែដណា « Therefore They Hushed Their Fears( ហេតុដូច្នេះហើយ ពួកគេក៏រំងាប់ការតក់ស្លុតរបស់គេទៅ ) » ( Liahona ខែឧសភា ឆ្នាំ២០១៥ ៤៦–៤៩) ហើយអញ្ជើញពួកគេឲ្យរកមើលចំពោះការប្រឹក្សាដែលអាចទ្រទ្រង់ដល់ពួកគេកាលពេលនៃភាពភ័យខ្លាច និងការសង្ស័យ ។ តើសេចក្តីជំនឿរបស់យើងទៅលើព្រះយេស៊ូវ គ្រីស្ទបានទ្រទ្រង់យើងនៅក្នុងអំឡុងពេលជួបការលំបាកដោយរបៀបណា ?
ពង្សាវតារក្សត្រទី២ ២២:៨–២០; ២៣
ព្រះគម្ពីរអាចបង្វែរដួងចិត្តរបស់យើងមករកព្រះអម្ចាស់ ។
-
ការពិភាក្សាអំពីអំណាចនៃព្រះបន្ទូលនៃព្រះបានមាននៅក្នុងជីវិតនៃសេ្តច យ៉ូសៀស និងប្រជាជនរបស់ទ្រង់អាចបំផុសគំនិតសមាជិកថ្នាក់ឲ្យស្វែងរកនូវអំណាចដូចគ្នានោះនៅក្នុងជីវិតរបស់ពួកគេផ្ទាល់ ។ បងប្អូនអាចចាប់ផ្ដើមការពិភាក្សា ដោយការអញ្ជើញសមាជិកថ្នាក់ឲ្យស្រមៃនូវរបៀបដែលជីវិតរបស់ពួកគេអាចនឹងមានភាពខុសគ្នាយ៉ាងណា ប្រសិនបើពួកគេមិនបានមានព្រះគម្ពីរទេនោះ ។ បន្ទាប់មកពួកគេអាចស្រាវជ្រាវ ពង្សាវតារក្សត្រទី២ ២២:៨–១១; ២៣:១–៦, ២១, ២៤ ដើម្បីស្វែងយល់នូវរបៀបដែល យ៉ូសៀស និងប្រជាជនរបស់ទ្រង់បានផ្លាស់ប្តូរនៅពេលដែលពួកគេបានឮព្រះបន្ទូលរបស់ព្រះមកពីព្រះគម្ពីរដែលត្រូវបានរកឃើញឡើងវិញនៅក្នុងព្រះវិហារបរិសុទ្ធ ។ តើព្រះគម្ពីរបានជួយយើងឲ្យខិតកាន់តែជិតព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
-
ការផ្លាស់ប្តូរដ៏អស្ចារ្យដែលព្រះបន្ទូលនៃព្រះបានមានលើសេ្តច យ៉ូសៀស និងប្រជាជនជាច្រើននៅក្នុងនរគរបស់ទ្រង់អាចបំផុសគំនិតសមាជិកថ្នាក់ឲ្យស្វែងរកការផ្លាស់ប្តូរស្រដៀងគ្នានោះនៅក្នុងជីវិតរបស់ពួកគេ ។ បន្ទាប់ពីពិភាក្សាអំពីការផ្លាស់ប្តូរទាំងនេះរួច ( សូមមើល ពង្សាវតារក្សត្រទី២ ២៣:១–៦, ២១, ២៤ ) សមាជិកថ្នាក់អាចចែកចាយបទពិសោធន៍ដែលវគ្គបទគម្ពីរមួយឬដំណើររឿងមួយបានធ្វើឲ្យមានភាពខុសគ្នានៅក្នុងជីវិតពួកគេ ។ ប្រហែលជាពួកគេអាចនិយាយអំពីមូលហេតុដែលពួកគេទទួលយកសារនៃបទគម្ពីរមកដាក់ក្នុងជីវិតរបស់ពួកគេនៅពេលនោះ ។ សេចក្ដីថ្លែងការណ៍នៅក្នុង « ធនធានបន្ថែមទាំងឡាយ » អាចបន្ថែមទៅក្នុងការពិភាក្សារបស់បងប្អូន ។
ធនធានបន្ថែមទាំងឡាយ
ការរុករកបទគម្ពីរឡើងវិញ ។
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បានមានប្រសាសន៍ថា ៖
« ខ្ញុំជឿជាក់ថាយើងម្នាក់ៗ នៅចំណុចណាមួយនៅក្នុងជីវិតរបស់យើង នោះបានរកឃើញបទគម្ពីរសម្រាប់ខ្លួនយើង—ហើយមិនត្រឹមតែរកឃើញវាតែម្តងនោះទេ ប៉ុន្តែរកឃើញវាម្តងហើយម្តងទៀត ។ …
« ខ្ញុំមានអារម្មណ៍យ៉ាងមុតមាំថា យើងទាំងអស់គ្នាត្រូវតែត្រឡប់ទៅកាន់ព្រះគម្ពីរវិញ ដូចដែលស្តេច យ៉ូសៀស បានធ្វើ ហើយអនុញ្ញាតឲ្យព្រះគម្ពីរធ្វើការដ៏អស្ចារ្យនៅក្នុងយើង ជំរុញយើងឲ្យធ្វើការប្តេជ្ញាចិត្តដ៏ឥតរុញរានៅក្នុងការបម្រើព្រះអម្ចាស់ ។ …
« ខ្ញុំឃើញថា នៅពេលខ្ញុំបង្ហាញទំនាក់ទំនងមិនសូវហ្មត់ចត់ជាមួយនឹងព្រះ ហើយកាលវាហាក់ដូចជាគ្មានព្រះកំពុងស្តាប់ ហើយមានព្រះបន្ទូលមកកាន់ខ្ញុំទេ នោះខ្ញុំឃ្លាតពីទ្រង់កាន់តែឆ្ងាយទៅៗហើយ ។ ប្រសិនបើខ្ញុំដាក់ខ្លួនខ្ញុំនៅក្នុងការសិក្សាព្រះគម្ពីរ នោះការឃ្លាតឆ្ងាយនឹងបង្រួម ហើយព្រះវិញ្ញាណនឹងត្រឡប់មកវិញ » ។ ខ្ញុំឃើញថា ខ្លួនឯងពេញដោយសេចក្តីស្រឡាញ់កាន់តែខ្លាំងចំពោះមនុស្សដែលខ្ញុំត្រូវតែស្រឡាញ់ដោយអស់ពីចិត្តគំនិត និងកម្លាំង ហើយការពេញដោយសេចក្តីស្រឡាញ់ចំពោះពួកគេកាន់តែច្រើនឡើង ខ្ញុំឃើញថាវាកាន់តែងាយស្រួលជាងដើម្បីគោរពតាមដំបូន្មានរបស់ពួកគេ ។ » ( Tachings of Presidents of the Church: Spencer W. Kimball [ ឆ្នាំ២០០៦ ] ទំព័រ ៦២–៦៣, ៦៧ ) ។