« ថ្ងៃទី ២៥–៣១ ខែកក្កដា ។ នាងអេសធើរ ៖ ‹ ព្រះនាង បានតាំងឡើង … សម្រាប់ពេលនេះឯង › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ២៥–៣១ ខែកក្កដា ។ នាងអេសធើរ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២២
ថ្ងៃទី ២៥–៣១ ខែកក្កដា
នាងអេសធើរ
« ព្រះនាង បានតាំងឡើង … សម្រាប់ពេលនេះឯង »
តើបងប្អូនស្គាល់សមាជិកថ្នាក់របស់បងប្អូនច្បាស់ប៉ុណ្ណាដែរ ? សូមព្យាយាមស្គាល់សមាជិកថ្នាក់ម្នាក់ៗឲ្យកាន់តែប្រសើររៀងរាល់សប្ដាហ៍ ។ ការធ្វើដូចនេះនឹងជួយបងប្អូនឲ្យពិចារណាពីសេចក្តីត្រូវការរបស់ពួកគេនៅពេលដែលបងប្អូនបង្រៀន ( សូមមើល ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះទំព័រ ៧ ) ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
អញ្ជើញឲ្យចែកចាយ
សមាជិកថ្នាក់អាចចែកចាយជាមួយនរណាម្នាក់ដែលអង្គុយជិតខ្លួននូវអ្វីមួយដែលព្រះវិញ្ញាណបានបង្រៀនពួកគេ អ្វីមួយដែលពួកគេបានយល់ដឹងកាន់តែល្អប្រសើរជាងមុន ឬអ្វីមួយដែលពួកគេប្រដូចទៅនឹងជីវិតរបស់ពួកគេ នៅពេលដែលពួកគេអានគម្ពីរ អេសធើរ ។ បន្ទាប់មក ពួកគេពីរបីនាក់អាចចែកចាយជាមួយនឹងថ្នាក់តែម្តង ។
បង្រៀនគោលលទ្ធិ
ព្រះអម្ចាស់បានដាក់យើងនៅក្នុងស្ថានភាពដែលយើងអាចផ្តល់ពរជ័យដល់អ្នកដទៃ ។
-
សមាជិកនៃថ្នាក់របស់បងប្អូនអាចស្វែងរកនូវរបៀបដែលព្រះអម្ចាស់បានធ្វើឲ្យ ព្រះនាងអេសធើរ អាចជួយសង្គ្រោះដល់សាសន៍យូដា ដូចបានណែនាំដោយ គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ។ សូមអញ្ជើញពួកគេឲ្យចែកចាយនូវអ្វីដែលពួកគេបានរកឃើញ ។ ឬបងប្អូនអាចរកមើលឧទាហរណ៍មួយចំនួនជាមួយគ្នា ( សូមមើល នាងអេសធើរ ២:២១–២៣; ៣:១០–១៤; ៤:១៤–១៦ ) ។ តើយើងអាចធ្វើអ្វីខ្លះ ដើម្បីស្គាល់ព្រះហស្តរបស់ព្រះនៅក្នុងជីវិតរបស់យើង ? សេចក្ដីថ្លែងការណ៍ដោយអែលឌើរ នែល អិល អាន់ឌើរសិន នៅក្នុង « ធនធានបន្ថែមទាំងឡាយ » មានចម្លើយចំពោះសំណួរនេះ ។
-
ដើម្បីជួយសមាជិកថ្នាក់របស់បងប្អូនគិតអំពីរបៀបដែលព្រះអម្ចាស់បានរៀបចំពួកគេ « សម្រាប់ពេលនេះឯងទេដឹង » ( នាងអេសធើរ ៤:១៤ ) សូមអញ្ជើញពួកគេឲ្យអាន នាងអេសធើរ ៤:១០–១៧ ។ តើពាក្យសម្តីរបស់ ម៉ាដេកាយ ទៅកាន់ ព្រះនាងអេសធើរ បានជួយឲ្យទ្រង់ធ្វើការសម្រេចចិត្តដើម្បីការពារប្រជាជនរបស់ទ្រង់ដោយរបៀបណា ? ដូចដែលព្រះបានដាក់ព្រះ នាងអេសធើរ នៅក្នុងស្ថានភាពមួយដែលព្រះនាងអាចជួយសង្គ្រោះសាសន៍យូដា តើទ្រង់បានដាក់យើងនៅក្នុងស្ថានភាពអ្វីខ្លះដើម្បីយើងអាចផ្តល់ពរជ័យដល់អ្នកដទៃ ? តើយើងអាច ក្លាយជាឧបករណ៍ដ៏ល្អប្រសើរនៅក្នុងព្រះហស្តរបស់ទ្រង់តាមរបៀបណា ? សូមអានសេចក្តីថ្លែងការណ៍ដោយ ស៊ិស្ទើរ វីជីនញៀ យូ ជិនសិន នៅក្នុង « ធនធានបន្ថែមទាំងឡាយ » អាចនឹងបំផុសគំនិតដល់សមាជិកថ្នាក់ដើម្បីគិតដល់កាលដែលពួកគេបានមានអារម្មណ៍ថា ពួកគេគឺជាឧបករណ៍នៅក្នុងព្រះហស្តរបស់ព្រះអម្ចាស់ ។ សូមឲ្យពួកគេចែកចាយបទពិសោធន៍របស់ពួកគេតាមដែលបានដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធ ។
ការតមអាហារបង្ហាញនូវភាពពឹងអាស្រ័យរបស់យើងទៅលើព្រះអម្ចាស់ ។
-
បងប្អូនអាចប្រើ នាងអេសធើរ ៤ ដើម្បីពិភាក្សាពីពរជ័យដែលទទួលបានពីការតមអាហារ ។ បងប្អូនអាចឲ្យសមាជិកថ្នាក់រំឭកឡើងវិញនូវព្រឹត្តិការណ៍ទាំងឡាយដែលបានដឹកនាំដោយព្រះនាងអេសធើរ និងសាសន៍យូដាដទៃទៀតដើម្បីធ្វើការតមអាហារ ។ ហេតុអ្វីក៏ពួកគេបានជ្រើសរើសដើម្បីធ្វើការតមអាហារ ? ហេតុអ្វីយើងជ្រើសរើសដើម្បីធ្វើការតមអាហារ ? បងប្អូនអាចចង់ពិនិត្យឡើងវិញជាមួយគ្នានូវបទគម្ពីរបន្ថែមមួយចំនួនទៀតអំពីការតមអាហារ ដូចជា អេសាយ ៥៨:៦–១២ និង ម៉ាថាយ ៤:១–៤; ១៧:១៤–២១ ( សូមមើលផងដែរ សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « តម, តំណម » scriptures.ChurchofJesusChrist.org ) ។ ប្រហែលជាបងប្អូនឬសមាជិកថ្នាក់អាចចែកចាយបទពិសោធន៍នានា ដែលបង្ហាញនូវរបៀបដែលការតមអាហារនាំយកមកនូវព្រះចេស្តានៃព្រះអម្ចាស់មកដាក់នៅក្នុងជីវិតរបស់យើង ។
នាងអេសធើរ ៣:១–១១; ៤:១០–១៧; ៥:១–៤
ការធ្វើរឿងត្រឹមត្រូវជាញឹកញាប់ត្រូវការនូវសេចក្តីក្លាហានដ៏អស្ចារ្យ ។
-
ដំណើររឿងរបស់ ម៉ាដេកាយ និងព្រះនាងអេសធើរ ការពារសេចក្តីសុចរិតយ៉ាងអង់អាច អាចបំផុសគំនិតសមាជិកថ្នាក់ឲ្យមានសេចក្តីក្លាហានដើម្បីធ្វើរឿងដែលត្រឹមត្រូវ ។ បងប្អូនអាចសូមឲ្យសមាជិកពាក់កណ្ដាលថ្នាក់អានអំពី ម៉ាដេកាយ ( សូមមើល នាងអេសធើរ ៣:១–១១ ) ហើយឲ្យសិស្សពាក់កណ្ដាលថ្នាក់ទៀតអានអំពី ព្រះនាងអេសធើរ ( សូមមើល នាងអេសធើរ ៤:១០–១៧; ៥:១–៤ ) ។ ប្រសិនបើពួកគេនៅទីនេះសព្វថ្ងៃនេះ តើ ម៉ាដេកាយ និងព្រះនាងអេសធើរ អាចនឹងនិយាយអ្វីខ្លះដើម្បីលើកទឹកចិត្តយើងនៅពេលដែលវាលំបាកនៅក្នុងការធ្វើរឿងត្រឹមត្រូវនោះ ? សមាជិកថ្នាក់ក៏អាចចែកចាយពីស្ថានភាពនៅពេលដែលពួកគេធ្លាប់បានធ្វើអ្វីដោយសេចក្តីក្លាហានផងដែរ ។ បងប្អូនអាចបង្ហាញវីដេអូ « Courage » ( ChurchofJesusChrist.org ) ឬអញ្ជើញសមាជិកថ្នាក់ឲ្យច្រៀង ឬ អានពាក្យនៃចម្រៀងមួយបទអំពីការការពារសេចក្តីពិត ដូចជាបទ « ធ្វើអ្វីដែលត្រូវ » ( ទំនុកតម្កើង ល.រ. ១៤៧ ) ។ បន្ទាប់មកសូមពិភាក្សាពីអ្វីដែលវីដេអូ ឬ ចម្រៀងបង្រៀនអំពីការមានសេចក្តីក្លាហាន ។
ធនធានបន្ថែមទាំងឡាយ
ព្រះហស្តនៃព្រះ ។
អែលឌើរ នែល អិល អាន់ឌើរសិន បានបង្រៀនថា ៖
« ពេលខ្លះ យើងអាចមើលឃើញព្រះហស្តរបស់ព្រះអម្ចាស់នៅក្នុងជីវិតនៃមនុស្សដទៃ ប៉ុន្តែឆ្ងល់ថា ‹ តើខ្ញុំអាចមើលឃើញព្រះហស្តរបស់ព្រះឲ្យកាន់តែច្បាស់នៅក្នុងជីវិតរបស់ខ្ញុំដោយរបៀបណា ? › …
« នៅពេលបងប្អូនរក្សាបទបញ្ញត្តិ ហើយអធិស្ឋានដោយក្តីជំនឿដើម្បីមើលឃើញពីព្រះហស្តរបស់ព្រះអម្ចាស់នៅក្នុងជីវិតបងប្អូន ខ្ញុំសន្យាថា ទ្រង់នឹងបើកភ្នែកខាងវិញ្ញាណរបស់បងប្អូនឲ្យកាន់តែធំ ហើយបងប្អូននឹងឃើញកាន់តែច្បាស់ថា បងប្អូនមិននៅតែឯងនោះទេ » ( « Thy Kingdom Come » Liahona ខែឧសភា ឆ្នាំ២០១៥,ទំព័រ ១២១–២២ ) ។
« សម្រាប់ពេលនេះឯងទេដឹង »
ស៊ីស្ទើរ វីជីនញៀ យូ ជិនសិន បានបង្រៀនថា ៖ « ខ្ញុំមិនជឿថា បងប្អូន និងខ្ញុំនៅទីនេះក្នុងពេលដ៏ពិសេសនេះដោយចៃដន្យនោះទេ ។ ដូចជាព្រះនាងអេសធើរ ពីបុរាណដែរ ខ្ញុំជឿថា យើងគឺ ‹ បានតាំងឡើងក្នុងរាជ្យ សម្រាប់ពេលនេះឯងទេដឹង › [ នាងអេសធើរ ៤:១៤ ] នៅពេលឥទ្ធិពលរបស់យើង គំរូរបស់យើង កម្លាំងរបស់យើង និងសេចក្តីជំនឿរបស់យើង អាចឈរជាជញ្ជាំងការពារប្រឆាំងនឹងរលកកើនឡើងនៃអំពើអាក្រក់ដែលគម្រាមកំហែងព័ទ្ធជុំវិញផ្ទះរបស់យើង ក្រុមគ្រួសាររបស់យើង និងមនុស្សជាទីស្រឡាញ់របស់យើង » ( « Creating Places of Security » Ensign ខែវិច្ឆិកា ឆ្នាំ១៩៩៧ ទំព័រ ៨៩ ) ។