« ថ្ងៃទី ២៧ ខែ មិថុនា–ថ្ងៃទី ៣ ខែកក្កដា ។ ពង្សាវតារក្សត្រទី១ ១៧–១៩ ៖ ‹ បើព្រះយេហូវ៉ាទ្រង់ជាព្រះ នោះចូរដើរតាមទ្រង់ទៅ › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ២០២១ )
ថ្ងៃទី ២៧ខែ មិថុនា–ថ្ងៃទី ៣ ខែកក្កដា ។ ពង្សាវតារក្សត្រទី១ ១៧–១៩ ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២២
ថ្ងៃទី ២៧ ខែ មិថុនា–ថ្ងៃទី ៣ ខែ កក្កដា
ពង្សាវតារក្សត្រ ទី ១ ១៧–១៩
« បើព្រះយេហូវ៉ាទ្រង់ជាព្រះ នោះចូរដើរតាមទ្រង់ទៅ »
គោលបំណងនៃព្រះគម្ពីរ—និងថ្នាក់របស់បងប្អូន—គឺដើម្បីស្ថាបនាសេចក្តីជំនឿទៅលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូគ្រីស្ទ ។ ចូរទុកឲ្យគោលបំណងនេះដឹកនាំការសម្រេចចិត្តដែលបងប្អូនធ្វើអំពីអ្វីដែលត្រូវបង្រៀន និងសំណួរអ្វីខ្លះដែលត្រូវសួរ ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
អញ្ជើញឲ្យចែកចាយ
ដើម្បីជួយសមាជិកថ្នាក់ចែកចាយការយល់ដឹងដ៏ទូលំទូលាយអំពី ពង្សាវតារក្សត្រ ទី ១ ១៧–១៩, បងប្អូនអាចអញ្ជើញពួកគេឲ្យគិតអំពីចំណងជើងមួយសម្រាប់ជំពូកនីមួយៗទាំងនេះ ។ តើខគម្ពីរអ្វីខ្លះដែលបានធ្វើឲ្យពួកគេគិតដល់ចំណងជើងទាំងនេះ ?
បង្រៀនគោលលទ្ធិ
ពង្សាវតារក្សត្រ ទី ១ ១៧:៨–១៦; ១៩:១៩–២១
ការអញ្ជើញឲ្យធ្វើការលះបង់គឺជាឱកាសមួយដើម្បីអនុវត្តសេចក្តីជំនឿរបស់យើង ។
-
ឧទាហរណ៍ពីស្រ្តីមេម៉ាយនៃស្រុកសារិបតាអាចនឹងបំផុសគំនិតដល់សមាជិកនៃថ្នាក់របស់បងប្អូននៅក្នុងអំឡុងពេលដែលសេចក្តីជំនឿរបស់ពួកគេត្រូវបានសាកល្បង ។ បងប្អូនអាចចាប់ផ្តើមដោយការសូមឲ្យពួកគេធ្វើបញ្ជីនៃជម្រើសទាំងឡាយ ដែលតម្រូវឲ្យមានសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។ បន្ទាប់មកពួកគេអាចអានដំណើររឿងនៅក្នុង ពង្សាវតារក្សត្រ ទី១ ១៧:៨–១៦ ហើយជជែកថាតើដំណើររឿងនេះបង្រៀនពួកគេអ្វីខ្លះអំពីការអនុវត្តសេចក្តីជំនឿ ។ សូមលើកទឹកចិត្តសមាជិកថ្នាក់ឲ្យចែកចាយនូវអារម្មណ៍ដែលពួកគេមានអំពីស្ត្រីមេម៉ាយរូបនេះ និងរបៀប ដែលបទពិសោធន៍របស់គាត់បានបំផុសគំនិតដល់ពួកគេនៅក្នុងការអនុវត្តសេចក្តីជំនឿ ។ តើសេចក្តីជំនឿរបស់ស្រ្តីនោះស្រដៀងគ្នាទៅនឹងសេចក្តីជំនឿដែលអេលីយ៉ាបានបង្ហាញនៅក្នុង ពង្សាវតារក្សត្រ ១ ១៩:១៩–២១យ៉ាងដូចម្តេច ? ប្រហែលជាសមាជិកថ្នាក់នឹងព្រមចែកចាយពីការពលិកម្មដែលពួកគាត់បានធ្វើចំពោះព្រះអម្ចាស់ និងរបៀបដែលទ្រង់បានប្រទានពរដល់ពួកគេ ។
-
ដំណើររឿងស្រ្តីមេម៉ាយនៃស្រុកសារិបតាអាចបង្រៀនយើងផងដែរអំពីពរជ័យដែលទទួលបានចេញមកពីការលះបង់ ។ បងប្អូនអាចសូមឲ្យសមាជិកថ្នាក់ពិចារណានូវរបៀបដែលពួកគេអាចនឹងឆ្លើយតបចំពោះសេចក្តីថ្លែងការណ៍ទាំងនេះ ៖ « ខ្ញុំពុំអាចមានលទ្ធភាពដើម្បីបង់ដង្វាយមួយភាគដប់បានទេ » ឬ « ខ្ញុំរវល់ណាស់មិនអាចទទួលយកការចាត់តាំងឲ្យធ្វើការងារបម្រើនេះបានទេ » ។ តើ ពង្សាវតាក្សត្រ ទី១ ១៧:៨–១៦ បង្រៀនយើងអ្វីខ្លះដែលអាចអនុវត្តចំពោះសេចក្តីថ្លែងការណ៍ទាំងនេះ ? តើចំណេះដឹងរបស់យើងអំពីព្រះអង្គសង្គ្រោះជួយយើងតាមរបៀបណា នៅពេលយើងត្រូវបានសុំឲ្យធ្វើពលិកម្មនោះ ? ប្រសាសន៍របស់ លីន ជី រ៉ូប៊ីន នៅក្នុង « ធនធានបន្ថែមទាំងឡាយ » អាចជួយបានផងដែរ ។
« បើព្រះយេហូវ៉ាទ្រង់ជាព្រះ នោះចូរដើរតាមទ្រង់ទៅ »
-
ការពិភាក្សាមួយអំពី ពង្សាវតាក្សត្រ ទី ១ ១៨:១៧–៣៩ អាចជួយសមាជិកថ្នាក់មានការប្តេជ្ញាចិត្តដើម្បីដើរតាមព្រះយេស៊ូវគ្រីស្ទ និងដាក់សេចក្តីទុកចិត្តលើទ្រង់កាន់តែខ្លាំងឡើង ។ បន្ទាប់ពីរំឮកដំណើររឿងនេះឡើងវិញ បងប្អូនអាចសរសេរសំណួរនៅលើក្តារខៀនដែល អេលីយ៉ា បានសួរប្រជាជននៃអ៊ីស្រាអែល ៖ « តើអ្នករាល់គ្នានៅតែស្ទាក់ស្ទើរនាកណ្តាលផ្លូវទាំង២នេះ ដល់កាលណាទៀត ? » ( ខទី ២១ ) ។ សូមឲ្យសមាជិកថ្នាក់ចែកចាយអំពីអារម្មណ៍របស់ពួកគេចំពោះសំណួរនេះ ។ តើមានហេតុផលអ្វីខ្លះដែលមនុស្សអាចនឹងធ្លាប់បាន « ស្ទាក់ស្ទើរ » ( ដែលអាចមានន័យថា ការរារែក ការសង្ស័យ ឬមិនប្រាកដប្រាជា ) រវាងការដើរតាមព្រះអម្ចាស់ និងការដើរតាមព្រះបាល ? ហេតុអ្វីពេលខ្លះយើងមានចិត្តរារែកចំពោះការដើរតាមព្រះយេស៊ូវ គ្រីស្ទ ? សមាជិកថ្នាក់អាចចែកចាយបទពិសោធន៍ដែលបានជួយពួកគេឲ្យជ្រើសរើសដើរតាមព្រះអង្គសង្គ្រោះ ។
ជារឿយៗ ព្រះអម្ចាស់មានព្រះបន្ទូលតាមរបៀបមួយស្ងប់ស្ងាត់ហើយសាមញ្ ។
-
មនុស្សជាច្រើនមានការលំបាកដើម្បីដឹង នៅពេលដែលព្រះអម្ចាស់កំពុងតែមានព្រះបន្ទូលមកកាន់ពួកគេ ។ ដើម្បីជួយសមាជិកថ្នាក់ស្គាល់សម្លេងរបស់ព្រះអម្ចាស់បានកាន់តែប្រសើរ បងប្អូនអាចអញ្ជើញពួកគេឲ្យអាន ពង្សាវតាក្សក្រ ទី១ ១៩:១–១២ ហើយចែកចាយនូវអ្វីដែល អេលីយ៉ា បានរៀន ។ ប្រហែលជាសមាជិកថ្នាក់អាចចែកចាយបទពិសោធន៍ដែលបានបង្រៀនអំពីរបៀបផ្សេងៗដែលព្រះអម្ចាស់មានបន្ទូលមកកាន់ពួកគេ ។ បងប្អូនអាចនឹងចង់ចែកចាយវីដេអូ « How Can I Feel the Holy Ghost More Often? » ( ដកស្រង់ចេញពី « ជំនួបដោយផ្ទាល់ជាមួយប្រធាន អាវរិង និងអែលឌើរ ហូឡិន » [ ការចាក់ផ្សាយទូទាំងពិភពលោកសម្រាប់យុវវ័យ ថ្ងៃទី ៤ ខែមីនា ឆ្នាំ២០១៧ ] ChurchofJesusChrist.org ) ។
-
ដើម្បីជួយជំរុញឲ្យមានការពិភាក្សាអំពីឃ្លា « សម្លេងតូចរហៀង » បងប្អូនអាចបង្ហាញនូវវត្ថុ ( ឬរូបភាពនៃវត្ថុ ) ដែលអាចជួយសមាជិកថ្នាក់ពិចារណាឃ្លានេះ ។ សមាជិកថ្នាក់អាចផ្តល់យោបល់នូវឧទាហរណ៍ផ្សេងៗទៀតផងដែរ ។ ហេតុអ្វីពាក្យ « រហៀង » និង « តូច » ជារបៀបដ៏ល្អដើម្បីពិពណ៌នាសម្លេងនៃព្រះវិញ្ញាណ ? សម្រាប់ការពិពណ៌នាផ្សេងៗទៀត សមាជិកថ្នាក់អាចអាននូវបទគម្ពីរដូចជា ៖ ហេលេមិន ៥:៣០; នីហ្វៃទី៣ ១១:៣–៧; គោលទ្ធិនិងសេចក្តីសញ្ញា ៦:២២–២៣; ៨:២–៣; ៩:៨–៩; ១១:១២–១៤; ៣៦:២ ។. ពួកគេអាចនឹងមានលទ្ធភាពដើម្បីចែកចាយបទគម្ពីរផ្សេងៗទៀតអំពីការស្គាល់ព្រះវិញ្ញាណ ។ តើបទគម្ពីរទាំងនេះផ្ដល់ជាយោបល់អ្វីខ្លះ អំពីអ្វីដែលយើងត្រូវតែធ្វើដើម្បីស្តាប់ឮសម្លេងរបស់ព្រះអម្ចាស់ ? វីដេអូ « Feeling the Holy Ghost » ឬ « Voice of the Spirit » អាចជួយបាននៅលើគេហទំព័រ ( ChurchofJesusChrist.org ) ។
3:173:55
ធនធានបន្ថែមទាំងឡាយ
ស្ត្រីមេម៉ាយនៃស្រុកសារិបតា ។
អែលឌើរ លីន ជី រ៉ូប៊ីន បានមានប្រសាសន៍ថា ៖ « អេលីយ៉ាបានយល់អំពីគោលលទ្ធិដែលថាពរជ័យទទួលបាន បន្ទាប់ពី ការសាកល្បងនៃសេចក្តីជំនឿរបស់យើង [ សូមមើល អេធើរ ១២:៦; គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:៥ ។ ] ។ គាត់មិនបានមានចិត្តអាត្មានិយមនោះទេ ។ នៅក្នុងនាមជាអ្នកបម្រើរបស់ព្រះអម្ចាស់ អេលីយ៉ា បាននៅទីនោះដើម្បីផ្តល់ឲ្យ មិនមែនដើម្បីយកនោះទេ [ សូមមើល ពង្សាវតាក្សត្រ ទី១ ១៧:១៣–១៦ ] ។ … មូលហេតុមួយដែលព្រះអម្ចាស់បង្ហាញពីគោលលទ្ធិទាំងឡាយជាមួយនឹងកាលៈទេសៈដ៏គ្រោះថ្នាក់បំផុតនោះគឺដើម្បីលុបបំបាត់ចោលការយកលេស ។ ប្រសិនបើព្រះអម្ចាស់រំពឹងសូម្បីតែស្ត្រីមេម៉ាយក្រីក្របំផុតឲ្យបង់ប្រាក់របស់នាង ហេតុអ្វីក៏អ្នកផ្សេងទៀតគិតថាវាមិនងាយ ស្រួល ឬស្រួលដើម្បីធ្វើការពលិកម្មនោះ ? » ( « Tithing—a Commandment Even for the Destitute, » Liahona ខែឧសភា ឆ្នាំ២០០៥ ទំព័រ ៣៥ ) ។