ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃទី ២៩ ខែ សីហា–ថ្ងៃទី ៤ ខែ កញ្ញា ។ សុភាសិត ១–៤; ១៥–១៦; ២២; ៣១; សាស្ដា ១–៣; ១១–១២ ៖ « សេចក្តី​កោតខ្លាច​ដល់​ព្រះយេហូវ៉ា​ជា​ដើមចម​នៃ​ប្រាជ្ញា »


« ថ្ងៃទី ២៩ ខែ សីហា–ថ្ងៃទី ៤ ខែ កញ្ញា ។ សុភាសិត ១–៤; ១៥–១៦; ២២; ៣១; សាស្ដា ១–៣; ១១–១២ ៖ ‹ សេចក្តី​កោតខ្លាច​ដល់​ព្រះយេហូវ៉ា​ជា​ដើមចម​នៃ​ប្រាជ្ញា › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ២៩ ខែ សីហា–ថ្ងៃទី ៤ ខែ កញ្ញា ។ សុភាសិត ១–៤; ១៥–១៦; ២២; ៣១; សាស្ដា ១–៣; ១១–១២ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់ ​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ឆ្នាំ ២០២២

បុរស​ម្នាក់​កំពុង​សិក្សា​ព្រះគម្ពីរ

ថ្ងៃទី ២៩ ខែ សីហា–ថ្ងៃទី ៤ ខែ កញ្ញា

សុភាសិត ១–៤; ១៥–១៦; ២២; ៣១; សាស្ដា ១–៣; ១១–១២

« សេចក្តី​កោតខ្លាច​ដល់​ព្រះយេហូវ៉ា​ជា​ដើមចម​នៃ​ប្រាជ្ញា »

តើ​សារលិខិត​នៅក្នុង​គម្ពីរ​សុភាសិត និង​គម្ពីរ​សាស្ដា​អាច​ផ្ដល់​ពរជ័យ​ដល់​ជីវិត​របស់​អស់​អ្នក​ដែល​បងប្អូន​បង្រៀន​ដោយ​របៀប​ណា ? សូម​ធ្វើតាម​ការបំផុស​គំនិត និង​ចំណាប់​អារម្មណ៍​នានា​ដែល​បងប្អូន​ទទួល​បាន នៅពេល​បងប្អូន​សិក្សា និង​រៀបចំ​ខ្លួន​ដើម្បី​បង្រៀន ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូបតំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

មាន​សារលិខិត​ល្អៗ និង​មាន​អានុភាព​ជាច្រើន​នៅក្នុង​គម្ពីរ​សុភាសិត និង​គម្ពីរ​សាស្ដា ។ មុនពេល​ពិភាក្សា​ពី​វគ្គ​បទគម្ពីរ​ជាក់លាក់​ណាមួយ ដូចជា​បទគម្ពីរ​ដែល​បាន​ផ្ដល់​យោបល់​ដូច​ខាងក្រោម​នេះ សូម​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​ខគម្ពីរ​ដែល​ពួកគេ​ពេញចិត្ត​មួយ​ចំនួន ចេញពី​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន ឬ​ជា​គ្រួសារ​របស់​ពួកគេ​នៅ​សប្ដាហ៍​នេះ ។

រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

សុភាសិត ១–៤; ១៥–១៦; សាស្ដា ១–៣; ១១–១២

« ប្រុង​ត្រចៀក​ស្តាប់​តាម​ប្រាជ្ញា » ។

  • ការអញ្ជើញ​ឲ្យ​ស្វែងរក​ប្រាជ្ញា និង​ការយល់​ដឹង​មាន​ម្ដងហើយ​ម្ដងទៀត​នៅក្នុង​គម្ពីរ​សុភាសិត​ទាំងមូល ។ តើ​បងប្អូន​អាច​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​ប្រាជ្ញា នៅក្នុង​ការសិក្សា​របស់​ពួកគេ​ដោយ​របៀប​ណា ? របៀប​មួយ​ដើម្បី​ធ្វើ​ដូច្នោះ​អាច​ជា​ការសរសេរ​ពាក្យ ប្រាជ្ញា នៅលើ​ក្ដារខៀន ហើយ​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​បន្ថែម​លេខ​ខគម្ពីរ ឬ​ឃ្លា​នានា​មកពី​គម្ពីរ​សុភាសិត ឬ​គម្ពីរ​សាស្ដា ដែល​ពួកគេ​មាន​អារម្មណ៍​ថា​ផ្ដល់​ការយល់ដឹង​បន្ថែម​អំពី​ប្រាជ្ញា ។ ( ប្រសិនបើ​វា​មាន​ប្រយោជន៍ បងប្អូន​អាច​ផ្ដល់​យោបល់​ថា សមាជិក​ក្នុង​ថ្នាក់​គួរតែ​ស្រាវជ្រាវ​ក្នុង សុភាសិត ១–៤; ១៥–១៦; សាស្ដា ១–៣; ១១–១២ ) ។ តើ​យើង​រៀន​អ្វីខ្លះ​អំពី​ប្រាជ្ញា​ចេញពី​បទគម្ពីរ​ទាំងនេះ ? តើ​យើង​មាន​ពរជ័យ​យ៉ាងណា នៅពេល​យើង​ស្វែងរក​ប្រាជ្ញា​មកពី​ព្រះ​នោះ ?

សុភាសិត ១:៧; ២:៥; ៣:៧; ៨:១៣; ១៥:៣៣; ១៦:៦; ៣១:៣០; សាស្ដា ១២:១៣

« កុំ​ឲ្យ​មើល​ខ្លួន​ថា​មាន​ប្រាជ្ញា​ឡើយ ចូរ​កោតខ្លាច​ដល់​ព្រះយេហូវ៉ា​វិញ » ។

  • ប្រធានបទ​មួយទៀត​ដែល​មាន​ពេញ​ទាំង​គម្ពីរ​សុភាសិត និង​គម្ពីរ​សាស្ដា​គឺ « សេចក្ដី​កោតខ្លាច​ដល់​ព្រះយេហូវ៉ា » ( សុភាសិត ១:៧; សូមមើល​ផងដែរ សុភាសិត ២:៥; ៣:៧; ៨:១៣; ១៥:៣៣; ១៦:៦; ៣១:៣០; សាស្ដា ១២:១៣ ) ។ ប្រហែល​សមាជិក​ក្នុង​ថ្នាក់​អាច​អាន​ខគម្ពីរ​ទាំងនេះ​ខ្លះៗ ហើយ​ចែកចាយ​ថាតើ​ពួកគេ​គិតថា សេចក្ដី​កោតខ្លាច​ដល់​ព្រះយេហូវ៉ា​មាន​ន័យ​ដូចម្ដេច ។ តើ​សេចក្តី​កោតខ្លាច​ដល់​ព្រះយេហូវ៉ា​ខុសពី​ការកោតខ្លាច​ផ្សេងទៀត​យ៉ាង​ដូចម្ដេច ? បងប្អូន​អាច​ចែកចាយ​ការយល់ដឹង​មកពី​ការពន្យល់​របស់​អែលឌើរ ដេវីដ អេ បែដណា ដែល​មាន​នៅក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ។

ស្ដ្រី​ជាមួយ​នឹង​ផ្កា

ការរៀន​ទុកចិត្ត​លើ​ព្រះអម្ចាស់ ដោយ ខេតលីន ភីធើរសិន

សុភាសិត ៣:៥–៧

« ចូរ​ទីពឹង​ដល់​ព្រះយេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត » ។

  • សមាជិក​ក្នុង​ថ្នាក់​អាច​រីករាយ​នឹង​មេរៀន​ដែល​ប្រើ​វត្ថុ​មួយ ដែល​ជួយ​ពួកគេ​ឲ្យ​យល់​ពី​អត្ថន័យ​នៃ​ការ « ទីពឹង​ដល់​ព្រះយេហូវ៉ា » និង ការ « កុំ​ឲ្យ​ពឹងផ្អែក​លើ​យោបល់​របស់ [ ពួកគេ ] ឡើយ » ( សុភាសិត ៣:៥ ) ។ ឧទាហរណ៍ បងប្អូន​អាច​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ម្នាក់​ឲ្យ​ផ្អែកនឹង​អ្វីមួយ​ដែល​មាំ និង​មិន​រង្គើរ ដូចជា​ជញ្ជាំង​ជាដើម ។ រួចហើយ បុគ្គល​នេះ​អាច​សាកល្បង​ផ្អែក​នឹង​អ្វីមួយ​ដែល​មិន​មាំ ដូចជា​អំបោស​ជាដើម ។ តើ​ការបង្ហាញ​នេះ​ជួយ​យើង​ឲ្យ​យល់ពី សុភាសិត ៣:៥ យ៉ាង​ដូចម្ដេច​ទៅ ? តើ សុភាសិត ៣:៥–៧ បង្រៀន​អ្វីខ្លះ​អំពី​អត្ថន័យ​នៃ​ការទីពឹង​ដល់​ព្រះយេហូវ៉ា ? ហេតុអ្វី​វា​មិនមែន​ជារឿង​ឆ្លាតវៃ ពេល​យើង​ពឹងផ្អែក​លើ​យោបល់​របស់​ខ្លួន​យើង ? នៅពេល​យើង​ទុកចិត្ត​លើ​ទ្រង់ តើ​យើង​មាន​អារម្មណ៍​ថា ព្រះអម្ចាស់​ដឹកនាំ​ផ្លូវ​របស់​យើង​តាម​របៀប​ណា ?

សុភាសិត ១៥:១–២, ៤, ១៨, ២៨; ១៦:២៤–៣២

« ពាក្យ​តប​ឆ្លើយ​ដោយ​ស្រទន់ នោះ​រមែង​រំងាប់​សេចក្តី​ក្រោធ​ទៅ » ។

  • ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ពិភាក្សា​ពី​របៀប​ដែល​ពួកគេ​អាច​មាន​សេចក្ដី​សុខសាន្ដ​កាន់តែ​ច្រើន និង​កាត់បន្ថយ​ការទាស់ទែង​នៅក្នុង​ជីវិត​របស់​ពួកគេ បងប្អូន​អាច​អញ្ជើញ​ពួកគេ​ឲ្យ​អាន សុភាសិត ១៥:១–២, ១៨; ១៦:៣២ ។ បន្ទាប់មក ពួកគេ​អាច​ចែកចាយ​បទពិសោធន៍​ដែល​ពួកគេ​មាន ដែល​បង្ហាញ​ពី​សេចក្ដីពិត​នៅក្នុង​ខគម្ពីរ​ទាំងនេះ ។ ឧទាហរណ៍ តើ​នៅពេល​ណា​ដែល​ការប្រើ « ពាក្យ​តប​ឆ្លើយ​ដោយ​ស្រទន់ » បាន​ជួយ « [ បង្រា្កប ] រំងាប់​សេចក្ដី​ក្រោធ » ? ( សុភាសិត ១៥:១ ) ។ ឬក៏​ពួកគេ​អាច​គិត​ដល់​គ្រា​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើជា​គំរូ នៃ​អ្វី​ដែល​ត្រូវបាន​បង្រៀន​នៅក្នុង​ខគម្ពីរ​ទាំងនេះ ( សូមមើល យ៉ូហាន ៨:១–១១; ១៨:១–១១ ) ។ តើ​យើង​អាច​ធ្វើតាម​គំរូ​របស់​ទ្រង់ កាល​យើង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​ដទៃ​ដោយ​របៀបណា ?

  • ខណៈ​ដែល​អ្នកនិពន្ធ​គម្ពីរ​សុភាសិត​ពុំ​បាន​ដឹង​អំពី​បណ្ដាញ​ទំនាក់ទំនង​ជាច្រើន ដែល​មាន​នៅ​ជំនាន់​របស់​យើង​ក្ដី ក៏​ការប្រឹក្សា​នៅក្នុង សុភាសិត ១៥ និង ១៦ អាច​អនុវត្ត​ចំពោះ​ការប្រាស្រ័យ​ទាក់ទង​ទាំងអស់​បាន​ដែរ ។ ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​យល់ពី​ការណ៍​នេះ បងប្អូន​អាច​អញ្ជើញ​បុគ្គល​ម្នាក់ៗ​ឲ្យ​ជ្រើសរើស​បទគម្ពីរ​ដូច​តទៅ​នេះ​មួយ​យក​មក​អាន ៖ សុភាសិត ១៥:១–២, ៤, ១៨, ២៨; ១៦:២៤, ២៧–៣០ ។ រួចហើយ​សមាជិក​ក្នុង​ថ្នាក់​អាច​ថ្លែង​ពី​សុភាសិត​របស់​ពួកគេ​ឡើងវិញ ក្នុង​ទម្រង់​អប់រំ​មួយ​អំពី​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​ដទៃ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ការផ្ញើសារ ឬ​តាម​អនឡាញ ។ ពួកគេ​អាច​រកឃើញ​ការប្រឹក្សា​ដ៏​មាន​ប្រយោជន៍​បន្ថែម​ទៀត​នៅក្នុង « ភាសា » នៅក្នុង ដើម្បី​កម្លាំង​នៃ​យុវជន ( ឆ្នាំ ២០១១ ) ទំព័រ ២០–២១ ។

រូប​តំណាង​ធនធាន​បន្ថែម​នានា

ធនធាន​បន្ថែម​ទាំងឡាយ

« សេចក្តី​កោតខ្លាច​ដល់​ព្រះ​គឺជា​ការស្រឡាញ់ និង​ទុកចិត្ត​លើ​ទ្រង់ » ។

អែលឌើរ ដេវីឌ អេ បែដណា បាន​ពន្យល់ ៖

« ការកោតខ្លាច​ដល់​ព្រះ​កើត​ចេញពី​ការយល់ដឹង​ត្រឹមត្រូវ​នៃ​និស្ស័យ​នៃព្រះ និង​បេសកកម្ម​នៃ​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ មាន​ឆន្ទៈ​ដើម្បី​ចុះចូល​ឆន្ទៈ​របស់​យើង​ទៅ​នឹង​ឆន្ទៈ​ទ្រង់ និង​ចំណេះដឹង​ដែល​ថា​បុរស និង​ស្ត្រី​គ្រប់​រូប​នឹង​ទទួល​ខុសត្រូវ​ចំពោះ​អំពើបាប​ទាំងឡាយ​របស់​ខ្លួន​នៅ​ថ្ងៃ​ជំនុំ​ជម្រះ ។…

« សេចក្តី​កោតខ្លាច​ដល់​ព្រះ​គឺជា​ការស្រឡាញ់ និង​ទុកចិត្ត​លើ​ទ្រង់ ។ នៅពេល​យើង​កាន់តែ​កោតខ្លាច​ដល់​ព្រះ​ទាំងស្រុង នោះ​យើង​កាន់តែ​ស្រឡាញ់​ទ្រង់​យ៉ាង​ឥតខ្ចោះ ។ ហើយ ‹ សេចក្តី​ស្រឡាញ់​ដ៏​ឥតខ្ចោះ បណ្តេញ​ការភ័យ​ខ្លាច​ចេញ​អស់​ទៅ › ( មរ៉ូណៃ ៨:១៦ ) ។ ខ្ញុំ​សូម​សន្យា​ថា ពន្លឺ​នៃ​សេចក្តី​កោតខ្លាច​ដល់​ព្រះ​នឹង​បណ្តេញ​ស្រមោល​ងងឹត​នៃ​សេចក្តី​ខ្លាច​នៃ​ជីវិត​រមែង​ស្លាប់​ចេញ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥០:២៥ ) នៅពេល​យើង​មើល​ទៅ​ព្រះអង្គ​សង្គ្រោះ សង់​គ្រឹះ​នៅលើ​ទ្រង់ និង​ឈាន​ទៅ​មុខ​លើ​ផ្លូវ​នៃ​សេចក្តី​សញ្ញា​របស់​ទ្រង់​ជាមួយ​នឹង​ការតាំងចិត្ត​ដែល​បាន​ឧទ្ទិស​ចំពោះ​ទ្រង់ » ( « “Therefore They Hushed Their Fears » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ៤៨–៤៩ ) ។

ការកែលម្អ​ការបង្រៀន​របស់​យើង

ផ្តោត​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។ ពុំ​មាន​របៀប​ណា​ល្អ​ដើម្បី​បង្កើន​សេចក្ដី​ជំនឿ​របស់​អស់​អ្នក​ដែល​បងប្អូន​បង្រៀន ជាង​ការផ្ដោត​មេរៀន​របស់​បងប្អូន​ទៅលើ​ព្រះអង្គ​សង្គ្រោះ​ឡើយ ។ តាមរយៈ​ការបង្រៀន​របស់​បងប្អូន សូម​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​សង់ « នៅលើ​សិលា​នៃ​ព្រះ​ដ៏​ប្រោសលោះ​នៃ​យើង គឺ​ព្រះគ្រីស្ទ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ » ( ហេលេមិន ៥:១២ ) ។