ព្រះគម្ពីរ​សញ្ញាចាស់ ឆ្នាំ​២០២២
ថ្ងៃ​ទី ២២–២៨ ខែ​សីហា ។ ទំនុក​ដំកើង ១០២–១០៣; ១១០; ១១៦–១១៩; ១២៧–១២៨; ១៣៥–១៣៩; ១៤៦–១៥០ ៖ « គួរ​ឲ្យ​ជីវិត​ទាំង​ឡាយ​ដែល​មាន​ដង្ហើម បាន​សរសើរ​ដល់​ព្រះយេហូវ៉ា »


« ថ្ងៃទី ២២–២៨ ខែ សីហា ។ ទំនុក​ដំកើង ១០២–១០៣; ១១០; ១១៦–១១៩; ១២៧–១២៨; ១៣៥–១៣៩; ១៤៦–១៥០ ៖ ‹ គួរ​ឲ្យ​ជីវិត​ទាំង​ឡាយ​ដែល​មាន​ដង្ហើម បាន​សរសើរ​ដល់​ព្រះយេហូវ៉ា › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២២ ( ឆ្នាំ​២០២១ )

« ថ្ងៃទី ២២–២៨ ខែ សីហា ។ ទំនុក​ដំកើង ១០២–១០៣; ១១០; ១១៦–១១៩; ១២៧–១២៨; ១៣៥–១៣៩; ១៤៦–១៥០ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២២

ព្រះគ្រីស្ទ​គ្រង​ព្រះពស្ត​ក្រហម​ដែល​ព័ទ្ធ​ជុំ​វិញ​ដោយ​មនុស្ស​កំពុង​លុត​ជង្គង់​ចុះ

គ្រប់​ជង្គង់​នឹង​លុតចុះ ដោយ ជេ ខឺត រីឆាត

ថ្ងៃ​ទី ២២–២៨ ខែ​សីហា

ទំនុក​ដំកើង ១០២–១០៣; ១១០; ១១៦–១១៩; ១២៧–១២៨; ១៣៥–១៣៩; ១៤៦–១៥០

« គួរ ឲ្យ ជីវិត ទាំងឡាយ ដែល មាន ដង្ហើម បាន សរសើរ ដល់ ព្រះយេហូវ៉ា »

តើ​ការ​បង្រៀន មួយ​ណា​នៅ​ក្នុង​គម្ពីរ​ទំនុក​ដំកើង​ដែល​បងប្អូន​មាន​អារម្មណ៍​ថា​នឹង​មាន​ប្រយោជន៍​បំផុត​ដល់​សមាជិក​ថ្នាក់​របស់​បងប្អូន ? កាល​បងប្អូន​សិក្សា​នៅ​សប្តាហ៍​នេះ សូម​ពិចារណា​អំពី​របៀប​ដែល​បងប្អូន​អាច​ជួយ​សមាជិក​ថ្នាក់​ឲ្យ​ស្វែងរក​អត្ថន័យ​នៅ​ក្នុង​ពាក្ស​ពេចន៍​នៃ​គម្ពីរ​ទំនុក​ដំកើង​ទាំង​នេះ ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

សូម​ទុក​ពេល​ឲ្យ​សមាជិក​ថ្នាក់​ពីរ​បី​នាទី​ដើម្បី​រំឭក​ពី​បទគម្ពីរ​ទំនុក​ដំកើង​ដែល​ពួកគេ​បាន​អាន​នៅ​សប្តាហ៍​នេះ ហើយ​អញ្ជើញ​ពួកគេ​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​នូវ​បទគម្ពីរ​មួយ​ដែល​ពួកគេ​ពេញ​ចិត្ត ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ព្រះវិញ្ញាណ​បាន​បង្រៀន​ពួកគេ ។ តើ​គម្ពីរ​ទំនុក​ដំកើង​បាន​ជួយ​ពង្រឹង​ការថ្វាយ​បង្គុំ​ផ្ទាល់ខ្លួន​របស់​យើង​ចំពោះ​ព្រះ​អម្ចាស់​ដោយ​របៀប​ណា ?

រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

ទំនុក​ដំកើង ១០២–៣;ទំព័រ ១១៦

ព្រះអម្ចាស់​អាច​ជួយ​លួងលោម​យើង​នៅ​ក្នុង​សេចក្តី​វេទនា​របស់​យើង ។

  • តើ​សមាជិក​ថ្នាក់​របស់​បងប្អូន​បាន​មាន​អារម្មណ៍​ដូច​ដែល​អ្នក​និពន្ធ​នៃ ទំនុក​ដំកើង ១០២ បាន​មាន​អារម្មណ៍​ដែរ​ឬ​ទេ ? តើ​យើង​អាច​ងាកទៅ​រក​ព្រះអម្ចាស់​នៅពេល​យើង​មាន​អារម្មណ៍​បាក់​ទឹកចិត្ត ឬ ធុញថប់​ដោយ​របៀប​ណា ? នៅ​ពេល​ពួកគេ​បាន​សិក្សា ទំនុក​ដំកើង ១០២, ១០៣, និង ១១៦ នៅ​គេហដ្ឋាន​នា​សប្តាហ៍​នេះ សមាជិក​ថ្នាក់​អាច​រក​ឃើញ​ឃ្លា​ទាំង​ឡាយ​ដែល​បំផុសគំនិត​ពួកគេ​ឲ្យ​ងាក​ទៅ​រក​ព្រះអម្ចាស់​នៅ​ក្នុង​ការសាកល្បង​របស់​ពួកគេ ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ឬ​រក​មើល​ឃ្លា​ដ៏​បំផុស​គំនិត​មួយ​ចំនួន​ជាមួយ គ្នា​នៅ ក្នុង​ថ្នាក់ ។ សមាជិក​ថ្នាក់​អាច​និយាយ​ផង​ដែរ​អំពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ទ្រទ្រង់​ពួកគេ​នៅ​ក្នុង​ស្ថានភាព​នៃ​សេចក្តី​លំបាក ។

  • សមាជិក​ថ្នាក់​របស់​បងប្អូន​អាច​រីករាយ​នៅក្នុង​ការសរសេរ​នូវ​ទំនុក​ដំកើង​ផ្ទាល់​របស់​ពួកគេ អំពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ជួយ​ពួកគេ​នៅ​អំឡុង​ពេល​មាន​ទុក្ខលំបាក ។ ទំនុក​ដំកើង​ទាំង​នេះ​មិន​ចាំបាច់​វែង ឬ ស្មុគស្មាញ​ទេ—គ្រាន់​តែ​ជា​ការបញ្ជាក់​នៃ​សេចក្តី​ជំនឿ អំណរគុណ និង​កោតសរសើរ​តែប៉ុណ្ណោះ ។ សមាជិក​ថ្នាក់​អាច​ធ្វើ​កិច្ចការ​តែ​ឯង ឬ ជា​គូ ហើយ​ពួកគេ​អាច​រំឮក​ឡើង​វិញ ទំនុក​ដំកើង ១០២, ១០៣, និង ១១៦ ទុក​ជា​គំនិត​យោបល់ ។ សូម​អញ្ជើញ​សមាជិក​ថ្នាក់​ពីរ​បី​នាក់​ឲ្យ​ចែកចាយ​ទំនុក​ដំកើង​របស់​ពួកគេ ប្រសិន​បើ​ពួកគេ​ស្ម័គ្រចិត្ត ។ បងប្អូន​ក៏​អាច​ច្រៀង​ទំនុក​តម្កើង​ជាមួយគ្នា អំពី​របៀប​ដែល​ព្រះអម្ចាស់​លួងលោម​យើង​ផងដែរ ដូចជា​បទ « ខ្ញុំ​រក​ក្ដី​សុខ​ឯ​ណា ? » ( ទំនុក​តម្កើង ល.រ ៦៩ ) ។

    ព្រះយេស៊ូវ​គ្រីស្ទ​ប្រោស​ឲ្យ​ជា

    ការប្រោស​ឲ្យ​ជា ដោយ ជេ ខឺត រីឆាត

ទំនុក​ដំកើង ១១៩

ព្រះបន្ទូល​របស់​ព្រះ​ជួយ​ឲ្យ​យើង​ដើរ​លើ​ផ្លូវ​របស់​ទ្រង់ ។

  • ដើម្បី​ចាប់​ផ្តើម​ការពិភាក្សា​មួយ​អំពី ទំនុក​ដំកើង ១១៩បងប្អូន​អាច​អញ្ជើញ​សមាជិក​ថ្នាក់​ឲ្យ​និយាយ​អំពី​ពេល​មួយ​ដែល​ពួកគេ​បាន​ដើរ​តាម​ផ្លូវ​មួយ​ដើម្បី​ទៅ​ដល់​គោលដៅ ( វា​អាច​ជាជំនួយ​ដើម្បី​ទាក់ទង​ទៅ​នរណា​ម្នាក់​ជាមុន ហើយ​សូម​ឲ្យ​គាត់​រៀបចំ​ដើម្បី​និយាយ​អំពី​រឿង​នេះ ) ។ តើ​បទពិសោធន៍​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​វា​ពិបាក​ដើម្បី​ស្ថិត​នៅលើ​ផ្លូវ​នេះ ? តើ​មាន​អ្វី​ដែល​បាន​ជួយ​ពួកគេ​ឲ្យ​ស្ថិត​នៅលើ​ផ្លូវ​នោះ ? បន្ទាប់មក បងប្អូន​អាច​គូរ​រូប​ផ្លូវ​មួយ​នៅលើ​ក្ដារខៀន ហើយ​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​សរសេរ​ឃ្លា​ទាំងឡាយ​មក​ពី ទំនុក​ដំកើង ១១៩ ដែល​ប្រាប់​ពី​អ្វី ដែល​ព្រះអម្ចាស់​បាន​ធ្វើ​ដើម្បី​ជួយ​យើង​ឲ្យ​ស្ថិត​នៅ​លើ​ផ្លូវ នៃ​សេចក្តី​សញ្ញា​របស់​ទ្រង់ ។ សូម​ពិចារណា​ចែក​ចាយ​ពាក្យ​ដក​ស្រង់​មក​ពី​ប្រធាន រ័សុល អិម ណិលសុន នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ជា​ផ្នែក​មួយ​នៃ​ការ​ពិភាក្សា​របស់​បងប្អូន ។

  • សមាជិក​ថ្នាក់​របស់​បងប្អូន​អាច​ទទួល​អត្ថ​ប្រយោជន៍​មក​ពី​ការប្រៀបធៀប​នូវ​អ្វី​ដែល ទំនុក​ដំកើង ១១៩ បង្រៀន​អំពី​ការស្ថិត​នៅលើ​ផ្លូវ​របស់​ព្រះអម្ចាស់​ជាមួយ​បទគម្ពីរ​ដទៃ​ទៀត​ដែល​បង្រៀន​សេចក្តី​ពិត​ស្រដៀង​គ្នានោះ​ផងដែរ ។ សូម​ពិចារណា​បែងចែក​ថ្នាក់​ទៅ​ជាក្រុម ហើយ​សូម​ឲ្យ​ក្រុម​នីមួយៗ​ពិនិត្យ​មើល​វគ្គបទគម្ពីរ​ទាំង​នេះ ៖ ទំនុក​ដំកើង ១១៩:៣៣–៤០, ១០៥; សុភាសិត ៤:១១–១៩; នីហ្វៃ​ទី​១ ៨:២០–២៨; ១១:២៥; នីហ្វៃ​ទី​២ ៣១:១៧–២១; អាលម៉ា ៧:៩, ១៩–២០ ។ សូម​អញ្ជើញ​ក្រុម​នីមួយៗ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន ។ សូម​ផ្តល់​ពេលវេលា​ឲ្យ​សមាជិក​ថ្នាក់​ពិចារណា​អំពី​អ្វី​ដែល​ពួកគេ​ត្រូវ​បាន​បំផុសគំនិត​ឲ្យ​ធ្វើ ដោយ​ពឹងផ្អែក​ទៅលើ​អ្វី​ដែល​ពួកគេ​បាន​រៀន ។

ទំនុក​ដំកើង ១៣៩

ព្រះអម្ចាស់​ស្គាល់​ដួងចិត្ត​របស់​យើង ។

  • ការយល់​ថា​ព្រះអម្ចាស់​ជ្រាប​ពី​យើង—គំនិត និង​សកម្មភាព ភាពខ្លាំង និង​ភាពខ្សោយ​របស់ យើង—និង​ថា ទ្រង់​សព្វព្រះទ័យ​យើង អាច​មាន​ឥទ្ធិពល​ដ៏​ខ្លាំង​ទៅលើ​ការជ្រើសរើស​ដែល​យើង​ធ្វើ ។ បងប្អូន​អាច​អញ្ជើញ​ថ្នាក់​ឲ្យ​រកមើល​ឃ្លា​នៅ​ក្នុង ទំនុក​ដំកើង ១៣៩ ដែល​បង្រៀន​នូវ​សេចក្តី​ពិត​ដ៏​សំខាន់​នេះ ។ តើ​ការរស់​នៅ​របស់​យើង​ទទួល​ឥទ្ធិពល​ពី​ការដឹង​នូវ​សេចក្ដី​ពិត​នេះ​តាម​របៀប​ណា ? សមាជិក​ថ្នាក់​ក៏​អាច​ពិភាក្សា​ផងដែរ​នូវ​របៀប​ដែល​យើង​អាច​អញ្ជើញ​ព្រះអម្ចាស់​មក « ឱ​ព្រះអង្គ​អើយ សូម​ពិនិត្យ​មើល​ឲ្យ​បាន​ស្គាល់​ចិត្ត​ទូលបង្គំ​ផង » ( ខទី ២៣ ) ។

រូប​តំណាង​ធនធាន​បន្ថែម​នានា

ធនធាន​បន្ថែម​ទាំងឡាយ

ផ្លូវ​តូច​ហើយ​ចង្អៀត ។

ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​ថា ៖

« ប្រសិន​បើ​ដំណើរ​នៅក្នុង​ជីវិត​របស់​យើង​គឺ​ដើម្បី​ទទួល​បាន​ជោគជ័យ យើង​ត្រូវធ្វើ​តាម​ការណែនាំ​ដ៏​ទេវភាព ។ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា ‹ ចូរ​មើល​មក​ឯ​យើង ដោយ​នូវ​គ្រប់​ទាំង​គំនិត ចូរ​កុំ​សង្ស័យ កុំ​ខ្លាច​ឡើយ › [ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦:៣៦ ] ។ ហើយ​អ្នក​និពន្ធ​ទំនុក​ដំកើង​បាន​សរសេរ​ថា ‹ ព្រះបន្ទូល​នៃ​ទ្រង់​ជា​ចង្កៀង​ដល់​ជើង​ទូលបង្គំ ហើយ​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​ទូលបង្គំ​ផង › [ ទំនុក​ដំកើង ១១៩:១០៥ ] ។ …

« នៅ​ក្នុង​ដំណើរ​ជីវិត​របស់ បងប្អូន​នោះ​បងប្អូន​ជួប​ឧបសគ្គ​ច្រើន និង​ធ្វើ​កំហុស​មួយ​ចំនួន ។ ការដឹកនាំ​ពី​ព្រះគម្ពីរ​ជួយ​បងប្អូន​ទទួល​ស្គាល់​កំហុស ហើយ​ធ្វើ​ការកែ តម្រូវ​ដែល​ចាំបាច់ ។ បងប្អូន​ឈប់​ដើរ​ឆ្ពោះ​ទៅកាន់​ទិសដៅ​ដែល​ខុស ។ បងប្អូន​អាច​សិក្សា​ដោយ​យក​ចិត្ត​ទុកដាក់​នូវ​ផែនទី​បង្ហាញ​ផ្លូវ​ពី​ព្រះគម្ពី រ។ បន្ទាប់​មក បងប្អូន​ឈាន​ទៅ​ប្រែចិត្ត និង​ការធ្វើ​ឲ្យ​ដូច​ដើម​វិញ​ដែល​តម្រូវឲ្យ​ដើរ​នៅលើ ‹ ផ្លូវ​តូច​ហើយ​ចង្អៀត​នោះ​ដែល​នាំ​ទៅរក​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច › [ នីហ្វៃ​ទី​២ ៣១:១៨ ] » ( « Living by Scriptural Guidance » Ensign ខែ​វិច្ឆកា ឆ្នាំ​២០០០ ទំព័រ ១៧ ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

សូម​ដាក់​បញ្ចូល​អស់អ្នក​ដែល​កំពុង​ជួប​បញ្ហា ។ ពេល​ខ្លះ សិស្ស​ដែល​ជួប​បញ្ហា​គ្រាន់​តែ​ត្រូវការ​ឲ្យ​រាប់រក ដើម្បី​ទទួល​បាន​សេចក្ដី​ស្រឡាញ់​ប៉ុណ្ណោះ ។ សូម​ពិចារណា​សុំ​ឲ្យ​ពួកគេ​សម្ដែង​អ្វី​មួយ​នៅ​ក្នុង​មេរៀន​លើក​ក្រោយ​អញ្ជើញ​ពួកគេ​មកកាន់​ថ្នាក់រៀន ឬ​ធ្វើ​ឲ្យ​ប្រាកដ​ថា ពួកគេ​មាន​មធ្យោបាយ​ធ្វើដំណើរ​មក​ព្រះវិហារ ។ សូម​កុំ​ចុះចាញ់ ប្រសិន​បើ​ពួកគេ​មិន​ឆ្លើយ​តប​ចំពោះ​ការ​ខិតខំ​របស់​បងប្អូន​នៅ​លើក​ដំបូង ។ ( សូម​មើល ការ​បង្រៀន​តាម​របៀប​របស់​ព្រះ​អង្គ​សង្គ្រោះ ទំព័រ ៨–៩ ) ។