« ថ្ងៃទី ៨–១៤ ខែសីហា ។ ទំនុកដំកើង ១–២; ៨; ១៩–៣៣; ៤០; ៤៦ ៖ ‹ ព្រះយេហូវ៉ាទ្រង់ជាអ្នកគង្វាលខ្ញុំ › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាចាស់ ឆ្នាំ ២០២២ ( ២០២១ )
« ថ្ងៃទី ៨–១៤ ខែសីហា ។ ទំនុកដំកើង ១–២; ៨; ១៩–៣៣; ៤០; ៤៦ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២២
ថ្ងៃទី ៨–១៤ ខែ សីហា
ទំនុកដំកើង ១–២; ៨; ១៩–៣៣; ៤០; ៤៦
« ព្រះយេហូវ៉ាទ្រង់ជាអ្នកគង្វាលខ្ញុំ »
សូមរៀបចំផែនការដែលអនុញ្ញាតឲ្យសមាជិកថ្នាក់ចែកចាយបទពិសោធន៍ខាងវិញ្ញាណទាំងឡាយដែលពួកគេមាន កាលដែលពួកគេបានអានទំនុកដំកើង ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
អញ្ជើញឲ្យចែកចាយ
ការអញ្ជើញសមាជិកថ្នាក់ឲ្យចែកចាយអ្វីដែលពួកគេបានរកឃើញនៅក្នុងទំនុកដំកើងអាចសាមញ្ញដូចជាសំណួរទាំងនេះ ៖ តើព្រះវិញ្ញាណបានបង្រៀនបងប្អូនអ្វីខ្លះ នៅពេលបងប្អូនអានទំនុកដំកើងនៅសប្ដាហ៍នេះ ? តើទំនុកដំកើងជំពូកណាមួយដែលបានជួយបងប្អូនឲ្យមានអារម្មណ៍កាន់តែនៅក្បែរនឹងព្រះអម្ចាស់ ?
បង្រៀនគោលលទ្ធិ
ទំនុកដំកើង ១; ២៣; ២៦–២៨; ៤៦
ទំនុកដំកើងបង្រៀនយើងឲ្យទុកចិត្តទៅលើព្រះអម្ចាស់ ។
-
គម្រោងមេរៀនប្រចាំសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ផ្តល់យោបល់ឲ្យអាន ទំនុកដំកើង ១; ២៣; ២៦–២៨; ៤៦ និងស្វែងរកដូចខាងក្រោម ៖
-
ការអញ្ជើញឲ្យទុកចិត្តទៅលើព្រះអម្ចាស់
-
ពាក្យពេចន៍ដែលពិពណ៌នាព្រះអម្ចាស់
-
ពាក្យពេចន៍ដែលពិពណ៌នាភាពសុខសាន្ត កម្លាំង និងពរជ័យផ្សេងទៀតដែលទ្រង់ប្រទានឲ្យ
-
ពាក្យពេចន៍ដែលពិពណ៌នាអស់អ្នកដែលទុកចិត្តទៅលើទ្រង់
បងប្អូនអាចសរសេរឃ្លាទាំងនេះនៅលើក្តារខៀន ហើយអញ្ជើញសមាជិកថ្នាក់ឲ្យសរសេរ នៅក្បែរឃ្លានីមួយៗ នូវអ្វីដែលពួកគេបានរកឃើញនៅក្នុង ទំនុកដំកើង ១; ២៣; ២៦–២៨; ឬ ៤៦ ។ ប្រសិនបើពួកគាត់ត្រូវការជំនួយ បងប្អូនអាចចង្អុលបង្ហាញពួកគេទៅខគម្ពីរទាំងនេះ ៖ ទំនុកដំកើង ១:១–៤; ២៣:១–៦; ២៦:១, ៦–៨, ១២; ២៧:១, ៣, ៨, ១៤; ២៨:១, ៧; ៤៦:១–៣, ១០ ។ សមាជិកថ្នាក់អាចចែកចាយអារម្មណ៍ដែលពួកគេមានអំពីព្រះអង្គសង្គ្រោះនៅពេលដែលពួកគេអាននូវទំនុកដំកើងទាំងនេះ ។
-
-
ពីព្រោះទំនុកដំកើងគឺដូចជាបទចម្រៀងទំនុកតម្កើងសម្រាប់សាសន៍អ៊ីស្រាអែលដែរ បងប្អូនអាចអញ្ជើញសមាជិកថ្នាក់ឲ្យផ្តល់យោបល់បទចម្រៀងទំនុកតម្កើងដែលរំឮកពួកគាត់ពីគម្ពីរទំនុកដំកើងដែលពួកគេអាននៅសប្តាហ៍នេះ ។ ពួកគេអាចយោងទៅកាន់លិបិក្រម « ព្រះគម្ពីរ » នៅចុងបញ្ចប់នៃសៀភៅទំនុកតម្កើងសម្រាប់គំនិតទាំងឡាយ ( សូមមើលផងដែរបញ្ជីនៅក្នុង « ធនធានបន្ថែមទាំងឡាយ » ) ។ សមាជិកថ្នាក់អាចច្រៀងទំនុកតម្កើងទាំងនេះពីរបីបទ ហើយកំណត់បាវចនាទូទៅនៅក្នុងចម្រៀងទំនុកតម្កើង និងគម្ពីរទំនុកដំកើង ។ តើសារនៃភាពសុខសាន្ត និងសេចក្តីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទអ្វីខ្លះដែលយើងរកឃើញ ?
គម្ពីរទំនុកដំកើងចង្អុលបង្ហាញគំនិតរបស់យើងចំពោះព្រះជន្ម និងការងារបម្រើរបស់ព្រះយេស៊ូវគ្រីស្ទ ។
-
ការអានគម្ពីរទំនុកដំកើង—ជាពិសេសខគម្ពីរទាំងឡាយដែលចង្អុលបង្ហាញពីព្រះជន្មរបស់ព្រះអង្គសង្គ្រោះ—អាចជារបៀបមួយដ៏អស្ចារ្យដើម្បីពង្រឹងសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។ បងប្អូនអាចបំបែកសិស្សជាក្រុមដែលមានគ្នាពីរ ឬច្រើននាក់ ហើយឲ្យក្រុមនីមួយៗឯកសារយោងដូចខាងក្រោម ៖ ទំនុកដំកើង ២:១–៣ និង កិច្ចការ ៤:២៤–២៨; ទំនុកដំកើង ២:៧ និង កិច្ចការ ១៣:៣០–៣៣; ទំនុកដំកើង ២២:១ និង ម៉ាថាយ ២៧:៤៥–៤៦; ទំនុកដំកើង ២២:៧–៨ និង ម៉ាថាយ ២៧:៣៩–៤៣; ទំនុកដំកើង ២២:១៦ និង លូកា ២៣:៣២–៣៣; ទំនុកដំកើង ២២:១៨ និង ម៉ាថាយ ២៧:៣៥; ទំនុកដំកើង ៣១:៥ និង លូកា ២៣:៤៦ ។ សូមឲ្យក្រុមនីមួយៗស្វែងរករបៀបដែលការព្យាករណ៍មួយនៅក្នុង គម្ពីរទំនុកដំកើង ត្រូវបានបំពេញនៅក្នុងព្រះជន្មរបស់ព្រះអង្គសង្គ្រោះ និងពិភាក្សាពីរបៀបដែលគម្ពីរទាំងនេះពង្រឹងទីបន្ទាល់របស់ពួកគេទៅលើព្រះអង្គសង្គ្រោះ ។
ឬបងប្អូនអាចសរសេរសេចក្តីយោងខគម្ពីរទាំងឡាយនៅលើក្តារខៀន ហើយ សូមអញ្ជើញសមាជិកថ្នាក់ឲ្យផ្គូផ្គងនូវបទគម្ពីរមួយមកពីគម្ពីរទំនុកដំកើងជាមួយនឹងព្រឹត្តិការណ៍ដែលទាក់ទងនៅក្នុងព្រះគម្ពីរសញ្ញាថ្មី ។
បងប្អូនក៏អាចអញ្ជើញសមាជិកថ្នាក់ឲ្យចែកចាយសេចក្តីយោងផ្សេងទៀតដែលទាក់ទងនឹងព្រះអង្គសង្គ្រោះដែលពួកគេបានរកឃើញនៅក្នុងការសិក្សារបស់ពួកគេពីគម្ពីរទំនុកដំកើងផងដែរ ( ដូចជា ទំនុកដំកើង ៣៤:២០; ៤១:៩; សូមមើលផងដែរ លូកា ២៤:៤៤ ) ។
បន្ទាប់ពីសមាជិកថ្នាក់ពិភាក្សាខគម្ពីរទាំងនេះ ពួកគេអាចនិយាយអំពីមូលហេតុដែលគម្ពីរទំនុកដំកើងទាំងនេះគួរតែមានអត្ថន័យសំខាន់ជាខ្លាំងចំពោះសាសន៍យូដាដែលបានដឹងពីព្រះអង្គសង្គ្រោះ ។ តើហេតុអ្វីបានជាវាមានអត្ថន័យសំខាន់ចំពោះយើង ?
« ព្រះយេហូវ៉ាទ្រង់ជាអ្នកគង្វាលខ្ញុំ » ។
-
ដើម្បីជួយសមាជិកថ្នាក់ពិភាក្សាពីរូបភាព និងនិមិត្តរូបនៅក្នុង ទំនុកដំកើង ២៣, សូមពិចារណាបង្ហាញរូបភាពដែលទាក់ទងទៅនឹងគំនិតទាំងឡាយនៅក្នុងគម្ពីរទំនុកដំកើង ដូចជារូបភាពទាំងនោះមាននៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ។ បន្ទាប់មក បងប្អូនអាចសូមឲ្យសមាជិកថ្នាក់ធ្វើការកត់សម្គាល់នូវពាក្យពេចន៍ ឬ ឃ្លាដែលមានអត្ថន័យនៅក្នុងគម្ពីរទំនុកដំកើង ហើយពិភាក្សានូវអ្វីដែលពាក្យពេចន៍ ឬ ឃ្លាទាំងនោះអាចតំណាងឲ្យ ។ ឧទាហរណ៍ តើឃ្លាដូចជា « ដេកសម្រាកនៅទីមានស្មៅខៀវខ្ចី » ឬ « ទឹកដែលហូរគ្រឿនៗ » នឹកគិតដល់អ្វីខ្លះ ? តើ« ព្រនង់ » និង « ដំបង » នៃការលួងលោមអាចជានិមិត្តរូបឲ្យអ្វីខ្លះ ? តើវាអាចមានន័យដូចម្ដេចសម្រាប់ « ពែង » របស់យើងអស់ទឹក ? តើនិមិត្តរូបទាំងនេះបង្រៀនយើងអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ? បងប្អូនអាចស្នើឲ្យសមាជិកថ្នាក់ថ្លែងជាថ្មីពីគម្ពីរទំនុកដំកើងឡើងវិញ ដោយជំនួសនិមិត្តរូបខ្លះៗជាមួយនឹងអត្ថន័យដែលថ្នាក់បានពិភាក្សា ។
ធនធានបន្ថែមទាំងឡាយ
ចម្រៀងទំនុកតម្កើងដែលជាប់ទាក់ទងទៅនឹងគម្ពីរទំនុកដំកើង ។
-
ទំនុកដំកើង ៨:៣–៩; ៩:១–២ ។ « ទ្រង់ធំប៉ុនណា » ( ទំនុកតម្កើង ល.រ. ៣៨ )
-
ទំនុកដំកើង ២៣ ។ « ឱ! ព្រះទ្រង់ឃ្វាលខ្ញុំពិត, » « ទ្រង់ជាអ្នកគង្វាលនឹងរៀបចំ » ( ទំនុកតម្កើង ល.រ. ៥៥, ៥៦ )
-
ទំនុកដំកើង ២៣:៦; ១៥០ ។ « ថ្វាយពរព្រះអម្ចាស់ដ៏អស្ចារ្យ » ( ទំនុកតម្កើង ល.រ.៣០ )
-
ទំនុកដំកើង ២៦:៨ ។ « យើងស្រឡាញ់ដំណាក់ទ្រង់ » (ទំនុកតម្កើង ល.រ. ១៤៥ )
-
ទំនុកដំកកើង ២៧:១ ។ « ទ្រង់ជាពន្លឺខ្ញុំ » ( ទំនុកតម្កើង ល.រ. ៣៩ )
-
ទំនុកដំកើង ៣៣:១–៦; ៩៥:១–៦ ។ « ចំពោះសម្រស់នៃផែនដី » ( ទំនុកតម្កើង ល.រ. ៤១ )
-
ទំនុកដំកើង ៣៧:៣–៩ ។ « សូមទុកចិត្តទ្រង់ » ( ទំនុកតម្កើង ល.រ. ៦៧ )
-
ទំនុកដំកើង ១៤៨ ។ « ឱ! អស់ធម្មជាតិនៃព្រះយើងអើយ » ( ទំនុកតម្កើង ល.រ. ២៤ )