« ទិដ្ឋភាពទូទៅនៃ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១–២៦ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១–២៦ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២១–២៦
យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២១–២៦
ទិដ្ឋភាពទូទៅ
កាលនៅពីក្មេង យ៉ូសែប ស្ម៊ីធ បានប្រាថ្នាចង់ដើរតាមព្រះយេស៊ូវគ្រីស្ទ ហើយស្វះស្វែងដើម្បីដឹងថា តើព្រះវិហារមួយណាដែលត្រឹមត្រូវ ដែលលោកគួរចូលរួម ។ ការស្វែងរករបស់លោកបាននាំលោកទៅកាន់ព្រៃក្បែរផ្ទះលោកដើម្បីទូលសួរដល់ព្រះ ។ ជាចម្លើយ ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានបង្ហាញព្រះកាយឲ្យយ៉ូសែបឃើញ ហើយបានចាប់ផ្ដើមការស្ដារឡើងវិញនៃសាសនាចក្រដ៏ពិតនៃព្រះមកកាន់ផែនដី ។ បន្ទាប់ពីបានចែកចាយបទពិសោធន៍នៃការនិមិត្តដំបូងនេះហើយ យ៉ូសែបបានក្លាយជាគោលដៅនៃការបៀតបៀន ។ ទោះយ៉ាងណាក៏ដោយ ក៏បញ្ហានេះមិនបានបន្ថយការជឿជាក់របស់លោកដែលថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានបង្ហាញព្រះកាយឲ្យលោកបានឃើញដែរ ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមផ្តល់ឲ្យអ្នកនូវគំនិតខ្លះៗអំពីអ្វីដែលអ្នកអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១–១៤
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យធ្វើតាមគំរូរបស់ យ៉ូសែប ស្ម៊ីធ នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីស្វែងយល់សេចក្ដីពិតមកពីព្រះ ។
-
ការរៀបចំសិស្ស ៖ សូមពន្យល់ប្រាប់សិស្សថា ក្រុមគ្រួសាររបស់ យ៉ូសែប ស្ម៊ីធ បានសិក្សាព្រះគម្ពីរប៊ីប អធិស្ឋាន និងពិភាក្សាគ្នាអំពីសាសនាទាំងអស់គ្នាជាទៀងទាត់ ។ សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតពីសេចក្ដីណែនាំអំពីដំណឹងល្អ ដែលពួកគេមាននៅក្នុងផ្ទះរបស់ពួកគេ ។ បន្ទាប់មក អ្នកអាចផ្ដល់ពេលឲ្យសិស្សឡើងចែកចាយនៅក្នុងថ្នាក់រៀន អំពីរបៀបដែលពួកគេបានទទួលឥទ្ធិពលពីការរៀនសូត្រដំណឹងល្អដែលផ្ដោតលើគេហដ្ឋាន ឬអំពីរបៀបដែលពួកគេទទួលអារម្មណ៍ថា វាអាចនឹងប្រទានពរជ័យដល់គេហដ្ឋានរបស់ពួកគេនៅពេលបច្ចុប្បន្ន និងអនាគត ។
យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៥–២០
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយឲ្យសិស្សយល់ពីសេចក្ដីពិតសំខាន់ៗដែលបានបើកសម្ដែងអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនៅក្នុងការនិមិត្តដំបូងរបស់ យ៉ូសែប ស្ម៊ីធ ។
-
ការរៀបចំសិស្ស ៖ សូមពិចារណាអញ្ជើញសិស្សឲ្យសង្ខេបផ្នែកខ្លះ ឬផ្នែកទាំងអស់នៃ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៥–២០ មុនពេលចាប់ផ្ដើមថ្នាក់រៀន ។ ជម្រើសនានាអាចរួមមានការទន្ទេញតែសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះ ដោយការទន្ទេញ ខគម្ពីរ ១៦–១៧ ឬការទន្ទេញ ខគម្ពីរ ១៥–២០ ឲ្យបានច្រើនដូចដែលពួកគេសម្រេចជ្រើសយក ។ សូមលើកទឹកចិត្តពួកគេឲ្យអធិស្ឋានសិន មុននឹងទន្ទេញសាក្សីនៃសេចក្ដីពិតនៃការនិមិត្តដំបូង ។
-
វីដេអូ ៖ « Ask of God: Joseph Smith’s First Vision » ( ៦:៣៥ )
យ៉ូសែប ស៊្មីធ—ប្រវត្តិ ១:២១–២៦
គោលបំណងមេរៀន ៖ មេរៀននេះអាចផ្តល់ឱកាសឲ្យសិស្សទទួលអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធ ដែលថ្លែងទីបន្ទាល់ដល់ពួកគេថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានបង្ហាញព្រះកាយឲ្យ យ៉ូសែប ស្ម៊ីធ បានឃើញ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យធ្វើតាមដំបូន្មានរបស់អែលឌើរ នែល អិល អាន់ឌើរសិន ដើម្បីថតខ្លួនឯងពេលអាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៦–១៧ ។ បន្ទាប់មក ពួកគេអាចស្តាប់ទីបន្ទាល់របស់ យ៉ូសែប ស្ម៊ីធ ជាសំឡេងរបស់ពួកគេផ្ទាល់ ( សូមមើល នែល អិល អាន់ឌើរសិន « Joseph Smith » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៣០ ) ។
-
វីដេអូ ៖ « The Prophet Joseph Smith: Teacher by Example » ( ១៦:៣២; សូមមើលចាប់ពីនាទីទី ១០:៣៩ ដល់នាទីទី ១១:៥៩ និងពីនាទីទី ១១:៥៩ ដល់នាទីទី ១៤:០៩ ); « A Choice Seer Will I Raise Up: The Prophet of the Restoration » ( ៤:៤២ )
-
សម្ភារសម្រាប់សិស្ស ៖ សុន្ទរកថាពីរបីច្បាប់ « The Fruits of the First Vision » ( ឌៀថើរ អេហ្វ អុជដូហ្វ Liahona ខែ ឧសភា ឆ្នាំ ២០០៥ ទំព័រ ៣៦–៣៨ ) និង « Joseph Smith Did See God » ( យ៉ូសែប អេហ្វ មើររៀល Ensign ខែ ធ្នូ ឆ្នាំ ២០១៥ ទំព័រ ៧០–៧១ )