« មេរៀនទី ១១—យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៥០–៦៥—យ៉ូសែប ស្ម៊ីធ បានទទួលផ្ទាំងមាស » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៥០–៦៥ » ថ្នាក់សិក្ខាសាលា ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា
មេរៀនទី ១១ ៖ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៧–៥៦
យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៥០–៦៥
យ៉ូសែប ស្ម៊ីធ បានទទួលផ្ទាំងមាស
ព្រះអម្ចាស់បានប្រទានកិច្ចការដ៏សំខាន់មួយឲ្យ យ៉ូសែប ស្ម៊ីធ ធ្វើ ។ លោកត្រូវបានបង្គាប់ឲ្យទទួលបានផ្ទាំងមាសពីភ្នំគូម៉ូរ៉ា បកប្រែកំណត់ត្រានោះ ហើយនាំមកនូវព្រះគម្ពីរមរមន ។ ព្រះអម្ចាស់បានប្រទានមធ្យោបាយដើម្បីជួយ យ៉ូសែប ឲ្យសម្រេចបាននូវកិច្ចការដ៏អស្ចារ្យនេះ ។ ដូចគ្នាដែរ នៅពេលដែលព្រះអម្ចាស់បានជួយយ៉ូសែបឲ្យសម្រេចកិច្ចការដែលលោកបានទទួលនោះ ព្រះអម្ចាស់ក៏អាចជួយយើងបានយ៉ាងនោះដែរ ។ មេរៀននេះអាចជួយឲ្យសិស្សយល់ថា ព្រះអម្ចាស់នឹងជួយយើងឲ្យសម្រេចកិច្ចការដែលទ្រង់បានបញ្ជាឲ្យយើងធ្វើ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ទេវតានឹងជួយយើងឲ្យធ្វើកិច្ចការរបស់ព្រះបាន
សូមពិចារណាដាក់សិស្សជាក្រុមតូចៗ ឲ្យសរសេរឧទាហរណ៍ឲ្យបានច្រើនតាមដែលពួកគេអាចធ្វើបាន អំពីពេលដែលទេវតាបង្ហាញកាយឲ្យមនុស្សបានឃើញ ។ បន្ទាប់មក ពួកគេអាចនឹងសង្ខេបពីមូលហេតុដែលទេវតាមួយអង្គៗបានបង្ហាញកាយ ។
-
តើអ្នកដឹងអ្វីខ្លះអំពីមូលហេតុដែលព្រះបញ្ជូនពួកទេវតាឲ្យមកដូច្នេះ ?
សូមអានសេចក្តីថ្លែងការណ៍ខាងក្រោមមកពីអែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ដោយរកមើលមូលហេតុដែលព្រះចាត់បញ្ជូនឲ្យពួកទេវតាមក ។
តាំងពីដើមរហូតដល់គ្រាកាន់កាប់ត្រួតត្រានេះ ព្រះបានប្រើពួកទេវតាជាអ្នកផ្សព្វផ្សាយរបស់ទ្រង់ក្នុងការផ្ញើសារអំពីសេចក្ដីស្រឡាញ់ និងបញ្ហាកង្វល់ចំពោះបុត្រាបុត្រីរបស់ទ្រង់ ។ … ខ្ញុំនិយាយនៅត្រង់ចំណុចនេះអំពីជំនួយពីស្ថានសួគ៌ អំពីទេវតាដែលបានបញ្ជូនមក ដើម្បីប្រទានពរដល់យើងនៅពេលដែលយើងត្រូវការ ។ ប៉ុន្តែនៅពេលដែលយើងនិយាយដល់អស់អ្នកដែលជាឧបករណ៍នៅក្នុងព្រះហស្តនៃព្រះ យើងទទួលបានការរំឭកថា មិនមែនទេវតាទាំងអស់យាងមកពីផ្នែកម្ខាងទៀតនៃវាំងនននោះទេ ។ ពួកទេវតាមួយចំនួននោះគឺជាអ្នកដែលដើរ ហើយនិយាយជាមួយយើង—នៅទីនេះ នៅពេលនេះរៀងរាល់ថ្ងៃ ។ ( ជែហ្វ្រី អ័រ ហូឡិន « The Ministry of Angels » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ២៩–៣០ )
នៅពេលសិស្សសិក្សាមេរៀននេះ អ្នកអាចនឹងចង់ជួយពួកគេឲ្យមើលឃើញថា ទេវតាដែលមកពីផ្នែកទាំងសងខាងនៃវាំងនន និងមនុស្សក្នុងជីវិតរមែងស្លាប់បានជួយ យ៉ូសែប ស្ម៊ីធ ឲ្យសម្រេចបានកិច្ចការរបស់ព្រះ ។ លើសពីនេះ អ្នកអាចនឹងចង់ថ្លែងទីបន្ទាល់ផងដែរថា ទេវតាអាចជួយសិស្សរបស់អ្នកឲ្យសម្រេចកិច្ចការរបស់ព្រះសម្រាប់ពួកគេបានដូចគ្នា ។
ព្រះអម្ចាស់បានប្រទានមធ្យោបាយដល់ យ៉ូសែប ស្ម៊ីធ ឲ្យសម្រេចកិច្ចការរបស់ទ្រង់
ដើម្បីជួយសិស្សឲ្យមើលឃើញពីរបៀបដែលព្រះអម្ចាស់បានប្រទានជំនួយដល់ យ៉ូសែប ស្ម៊ីធ សូមពិចារណាប្រើតារាងខាងក្រោមនេះ ។ អ្នកអាចបង្ហាញវានៅលើក្ដារខៀន ហើយអញ្ជើញសិស្សឲ្យចម្លងវាដាក់ចូលទៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេបាន ។ សូមបង្ហាញគំរូនៃរបៀបធ្វើវា ដោយបញ្ចប់ជួរទីមួយទាំងអស់គ្នាក្នុងថ្នាក់ទាំងមូល ។ នៅពេលដែលសិស្សបានបំពេញតារាងរួចហើយ សូមជួយពួកគេឲ្យស្គាល់សេចក្ដីពិតថា ព្រះអម្ចាស់ប្រទានមធ្យោបាយនានា ដើម្បីជួយយើងឲ្យសម្រេចបានកិច្ចការរបស់ទ្រង់ ។
សេចក្ដីយោង |
តើព្រះអម្ចាស់បានចាត់នរណាឲ្យទៅជួយ យ៉ូសែប ? |
---|---|
សេចក្ដីយោង | |
សេចក្ដីយោង | |
សេចក្ដីយោង | |
សេចក្ដីយោង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៥៧; គោលលទ្ធិ និងសេចក្ដីសញ្ញា ២៥:៥–៦ | |
សេចក្ដីយោង |
សូមរំឭកក្នុង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៣៣ ឡើងវិញ ហើយប្រាប់ថា ទេវតាអង្គណាដែលត្រូវបានបញ្ជូនជាលើកដំបូងឲ្យទៅជួយ យ៉ូសែប ។
នៅពេលដែលសិស្សលើកឡើងអំពីមរ៉ូណៃ សូមសួរពួកគេពីអ្វីដែលពួកគេដឹងអំពីរបៀបដែលមរ៉ូណៃបានជួយ យ៉ូសែប ស្ម៊ីធ ឲ្យសម្រេចកិច្ចការដែលព្រះអម្ចាស់បានប្រទានដល់លោក ។ បើសិស្សមិនបានលើកឡើងអំពីការទៅជួបបួនដងរបស់មរ៉ូណៃនៅអំឡុងពេលយប់ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ១៨២៣ និងអ្វីដែលលោកបានបង្រៀនទេ សូមពិចារណារំឭកឡើងវិញនូវព្រឹត្តិការណ៍នេះជាមួយពួកគេ ( សូមមើលមេរៀនពីមុន ) ។ ការបន្ថែមខ្លឹមសារខាងក្រោមទៅនឹងអ្វីដែលសិស្សបានចែកចាយ ក៏អាចមានប្រយោជន៍ផងដែរ ។
រយៈពេលបីឆ្នាំបន្ទាប់មក នៅថ្ងៃទី ២២ ខែ កញ្ញា យ៉ូសែប ស៊្មីធ បានជួបមរ៉ូណៃ នៅកន្លែងដដែល ហើយបានទទួលការណែនាំបន្ថែមអំពីសារៈសំខាន់នៃកំណត់ត្រា និងកិច្ចការដែលព្រះបានឲ្យលោកធ្វើ ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៣៣–៣៤ ) ។ មរ៉ូណៃក៏បានបង្រៀន យ៉ូសែប បន្ថែមទៀតអំពី « រឿងដែលព្រះអម្ចាស់ទ្រង់នឹងធ្វើ ហើយតើដោយរបៀបណា » ដែលវានឹងកើតឡើងផងដែរ ( យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៥៤ ) ។ នៅអំឡុងការកំណត់ពេលនេះ យ៉ូសែប បានជួប និងរៀបការជាមួយ អិមម៉ា ហេល ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៥៧–៥៨ ) ។
នៅថ្ងៃទី ២២ ខែ មេសា ឆ្នាំ ១៨២៧ យ៉ូសែប បានទទួលផ្ទាំងមាសពីទេវតាមរ៉ូណៃ ។
សូមអញ្ជើញសិស្សឲ្យចែកចាយពីអ្វីដែលពួកគេត្រូវដាក់បន្ថែមចូលទៅជួរដេកទីមួយនៃតារាងនេះ ។ សិស្សអាចនឹងបំពេញជួរដេកផ្សេងទៀតចូលក្នុងតារាងរៀងៗខ្លួន ឬជាក្រុម ។ បន្ទាប់ពីបានបញ្ចប់ការបំពេញតារាងនេះហើយ សូមពិចារណាចែកចាយពីមូលហេតុដែលវាចាំបាច់ដែល យ៉ូសែប ស្ម៊ីធ ត្រូវទទួលបានជំនួយនេះ ។
ការព្រមានរបស់មរ៉ូណៃចំពោះ យ៉ូសែប
សូមអាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៥៩–៦០ ហើយរកមើលការព្រមាន និងការសន្យាដែលមរ៉ូណៃបានផ្ដល់ឲ្យ យ៉ូសែប ស្ម៊ីធ នៅពេលយប់ដែលលោកបានទទួលផ្ទាំងចំណារទាំងនេះ ។
-
ហេតុអ្វីបានជាមរ៉ូណៃបានព្រមាន យ៉ូសែប កុំឲ្យធ្វេសប្រហែសក្នុងការការពារផ្ទាំងចំណារទាំងនេះ ?
សូមពិចារណាអញ្ជើញសិស្សឲ្យចែកចាយពីឧទាហរណ៍ ដែលពួកគេអាចនឹងស្គាល់ពីរបៀបដែលមនុស្សបានព្យាយាមយកផ្ទាំងចំណារទាំងនេះពី យ៉ូសែប ។ លើសពីនេះ អ្នកអាចនឹងសុំឲ្យសិស្សឡើងអាន និងពិភាក្សាអំពីដំណើររឿងនានានៅក្នុង ពួកបរិសុទ្ធ ១:៣៧–៤៣ ឬអានអត្ថបទខាងក្រោម ។
បន្ទាប់ពីបានទទួលផ្ទាំងចំណារទាំងនេះពីទេវតាមរ៉ូណៃហើយ យ៉ូសែប បានលាក់វាក្នុងប្រហោងឈើមួយ ដើម្បីរក្សាវាឲ្យមានសុវត្ថិភាព រហូតដល់លោកអាចយកប្រអប់មួយមកដាក់វា ហើយចាក់សោវាទុក ។ នៅថ្ងៃបន្ទាប់ ខណៈពេលដែល យ៉ូសែប ស្ម៊ីធ កំពុងធ្វើការ ឪពុកលោកបានស្ដាប់ឮដោយចៃដន្យនូវពួកបុរសមួយក្រុមកំពុងរៀបចំផែនការលួចផ្ទាំងចំណារទាំងនោះ ។ អិមម៉ា បានទៅព្រមាន យ៉ូសែប ហើយតាមរយៈយូរីម និងធូមីម លោកអាចមើលដឹងថា ផ្ទាំងចំណារទាំងនោះមានសុវត្ថិភាព ។ លោកក៏ដឹងដែរថា វាដល់ពេលហើយដែលត្រូវយកផ្ទាំងចំណារទាំងនេះចេញពីប្រហោងឈើនោះដើម្បីរក្សាសុវត្ថិភាពវា ។
« យ៉ូសែប បានប្រញាប់ត្រឡប់ទៅភ្នំវិញ ហើយបានឃើញគល់ឈើដែលគាត់បានលាក់ទុកផ្ទាំងចំណារក្នុងនោះ រួចគាត់បានរុំផ្ទាំងនោះនឹងអាវដោយប្រុងប្រយ័ត្ន ។ បន្ទាប់មក គាត់បានគេចចូលក្នុងព្រៃ ហើយតម្រង់ឆ្ពោះទៅផ្ទះ ដោយភ្នែកទាំងគូមើលមុខក្រោយ ប្រយ័ត្នពីគ្រោះថ្នាក់ ។ …
« យ៉ូសែបបានដើរកាត់ព្រៃយ៉ាងលឿនតាមដែលគាត់អាចធ្វើបាន ទោះជាកំណត់ត្រានោះធ្ងន់ក្ដី ។ មានដើមឈើមួយដើមរលំដួលបិទផ្លូវពីមុខគាត់ ហើយនៅពេលដែលគាត់លោតរំលងវា គាត់មានអារម្មណ៍ថា មានអ្វីមួយនៅពីក្រោយគាត់ ។ ពេលងាកទៅក្រោយ គាត់ឃើញបុរសម្នាក់កំពុងសំដៅមករកគាត់ ដោយកាន់កាំភ្លើងក្នុងដៃដូចជានៅសមរភូមិ ។
« យ៉ូសែប បានផ្តួលបុរសនោះចុះលើដី ដោយដៃម្ខាងកាន់ផ្ទាំងចំណារយ៉ាងណែន រួចស្រវារត់ទៅក្នុងព្រៃជ្រៅ ។ ពេលគាត់រត់បានប្រហែលមួយគីឡូម៉ែត្រកន្លះ នោះមានបុរសម្នាក់លោតចេញពីដើមឈើមក ហើយបានវាយគាត់នឹងខ្នងកាំភ្លើង ។ យ៉ូសែប បានវាយជាមួយបុរសនោះ ហើយបានរត់យ៉ាងលឿនចេញពីព្រៃ ។ ប៉ុន្តែពីមុនគាត់អាចរត់ទៅឆ្ងាយ បុរសទីបីក៏មកស្ទាក់វាយគាត់យ៉ាងដំណំដែលធ្វើឲ្យគាត់ទន់ដៃទន់ជើង ។ ដោយខិតខំប្រមូលកម្លាំងមកវិញ យ៉ូសែបបានវាយបុរសនោះយ៉ាងខ្លាំង រួចរត់សំដៅទៅផ្ទះ ។ …
« បន្ទាប់ពីយ៉ូសែប បានយកផ្ទាំងចំណារមកដល់ផ្ទះ ពួកអ្នកស្វែងរកកំណប់បានព្យាយាមលួចវាពីលោកអស់ជាច្រើនសប្តាហ៍ ។ ដើម្បីទុកផ្ទាំងចំណារឲ្យមានសុវត្ថិភាព លោកត្រូវប្ដូរកន្លែងលាក់ផ្ទាំងចំណារពីកន្លែងមួយទៅកន្លែងមួយ ដោយលាក់ផ្ទាំងចំណារតាំងពីក្រោមចង្ក្រាន ក្រោមឥដ្ឋក្នុងហាងឪពុកលោក និងក្រោមគំនរគ្រាប់ធុញ្ញជាតិជាដើម ។ គាត់មិនដែលបោះបង់ការថែរក្សាវាឡើយ ។
« … លោកបានតាំងចិត្តថានឹងរក្សាផ្ទាំងចំណារ ដោយទុកចិត្តលើសេចក្តីសន្យារបស់ព្រះអម្ចាស់ថា ប្រសិនបើលោកធ្វើអស់ពីលទ្ធភាពលោក នោះផ្ទាំងចំណារនឹងមានសុវត្ថិភាព » ( ពួកបរិសុទ្ធ ៖ រឿងអំពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយវ៉ុល ភាគ ១ បទដ្ឋាននៃសេចក្តីជំនឿ ឆ្នាំ ១៨១៥–១៨៤៦ [ ឆ្នាំ ២០១៨ ] ទំព័រ ៤០-៤១, ៤៣ ) ។
-
តើការខិតខំរបស់យ៉ូសែប និង « ប្រាជ្ញារបស់ព្រះ » បានរួមបញ្ចូលគ្នាដើម្បីរក្សាផ្ទាំងចំណារទាំងនេះតាមរបៀបណាខ្លះ ?
-
តើអ្នកទទួលបានការយល់ដឹងអ្វីខ្លះអំពីព្រះមកពីដំណើររឿងនេះ ?
ព្រះអម្ចាស់ប្រទានជំនួយដល់យើង ដើម្បីសម្រេចបានកិច្ចការដែលទ្រង់ប្រទានឲ្យយើងធ្វើ
-
តើមានគំរូអ្វីខ្លះនៅក្នុងព្រះគម្ពីរនៃគ្រាទាំងនោះ ដែលព្រះអម្ចាស់បានជួយមនុស្សឲ្យសម្រេចបានកិច្ចការដែលទ្រង់បានបង្គាប់ពួកគេឲ្យធ្វើ ?
ប្រសិនបើចាំបាច់ សូមអញ្ជើញសិស្សឲ្យសិក្សាឧទាហរណ៍មួយ ឬច្រើននៅខាងក្រោមនេះ ៖
-
ម៉ូសេ ( និក្ខមនំ ៣:១៥–១៨; ៤:១០–១៧)
-
នីហ្វៃ ( នីហ្វៃទី១ ១៧:៨–១៣; ១៨:១–៤ )
-
ពួកសាវកពីបុរាណ ( ម៉ាថាយ ២៨:១៩–២០; កិច្ចការ ២:១–៦, ៤១ )
-
-
តើព្រះអម្ចាស់អាចនឹងជួយអ្នកឲ្យសម្រេចបានកិច្ចការដែលទ្រង់បានសុំ ឬនឹងសុំឲ្យអ្នកធ្វើតាមវិធីណាខ្លះ ?
-
តើនរណាខ្លះក្នុងចំណោម « ពួកទេវតា » ( បុគ្គលដែលមានជីវិតរមែងស្លាប់ ) ដែលអ្នកមានអារម្មណ៍ថា ព្រះបានបញ្ជូនឲ្យមកជួយអ្នកក្នុងកិច្ចការរបស់ព្រះអម្ចាស់ ?
សូមពិចារណាថ្លែងជាសាក្សីអំពីកិច្ចការរបស់ យ៉ូសែប ស្ម៊ីធ ក្នុងការនាំមកនូវព្រះគម្ពីរមរមន ។ លើសពីនេះ អ្នកអាចនឹងចែកចាយបទពិសោធន៍មួយអំពីរបៀបដែលព្រះអម្ចាស់បានជួយអ្នកឲ្យសម្រេចកិច្ចការ ដែលទ្រង់មានឲ្យអ្នកធ្វើ ។ លើសពីនេះ អ្នកអាចនឹងអញ្ជើញសិស្សដែលស្ម័គ្រចិត្តឲ្យថ្លែងសក្ខីភាព ឬចែកចាយបទពិសោធន៍មួយ ។