ថ្នាក់​សិក្ខាសាលា
គោលលទ្ធិ និង​សេចក្តី​សញ្ញា ៣–៥⁠ ៖ ទិដ្ឋភាពទូទៅ⁠


« គោលលទ្ធិ និងសេចក្ដីសញ្ញា ៣–៥ ⁠៖ ទិដ្ឋភាព​ទូទៅ » គោលលទ្ធិ និង​សេចក្តី​សញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និងសេចក្ដីសញ្ញា ៣–៥ » គោលលទ្ធិ និង​សេចក្តីសញ្ញា⁠ សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣–៥

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣–៥

ទិដ្ឋភាព​ទូទៅ

នៅក្នុង​កណ្ឌ​ទាំងនេះ ការដែល​ព្រះអម្ចាស់​បានកែ​តម្រូវ​ព្យាការី យ៉ូសែប ស្ម៊ីធ ដោយសារ​ការភ័យខ្លាច​ចំពោះ​មនុស្ស​ខ្លាំងជាង​ព្រះ បានបង្ហាញ​ដល់​ឪពុក​របស់​យ៉ូសែប ស្ម៊ីធ ពី​របៀប​ដែល​គាត់​អាច​បម្រើ​ទ្រង់ ហើយ​បាន​ដឹកនាំ ម៉ាទិន ហារិស⁠ នៅពេល​ដែល​គាត់​ត្រូវប្រឈម​នឹង​ការជំនុំជម្រះ ។ នៅសប្តាហ៍​នេះ​ក៏​រួមមាន​មេរៀន​នៃ​ការវាយ​តម្លៃផង​ដែរ ។

រូបតំណាង​ការបំពាក់បំប៉នអញ្ជើញ​សិស្ស​ឲ្យ​ស្វែងយល់​ពី​សេចក្ដីពិត​សម្រាប់​ខ្លួន​ពួកគេ ៖ ពេលខ្លះ​⁠គ្រូបង្រៀន​ត្រូវ​ចង្អុលបង្ហាញ​ពី​គោលលទ្ធិ ឬ​គោលការណ៍​មួយ ។ ទោះជា​យ៉ាង​ណា​ក៏​ដោយ ក៏​ជា​ញឹកញាប់​គ្រូបង្រៀន​នឹងណែនាំ លើកទឹកចិត្ត និង​អនុញ្ញាត​ឲ្យ​សិស្ស​ស្វែងយល់​ពី​គោលលទ្ធិ ឬ​គោលការណ៍​មួយ​ដោយ​ខ្លួនឯង​ផងដែរ ។ គ្រូបង្រៀន​ទាំងឡាយ​គួរ​តែ​ឧស្សាហ៍​ជួយ​ដល់​សិស្ស​ទាំងឡាយ​ឲ្យ​ទទួល​បាន​សមត្ថភាព​ដើម្បី​ស្គាល់​ពី​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ​ដោយ​ខ្លួនឯង ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​ការណ៍​នេះ សូម​មើល​ផ្នែក « ព្រះអង្គសង្គ្រោះ​បាន​ជួយ​មនុស្ស​ឲ្យ​ស្វែងរក ទទួល​ស្គាល់ និង​យល់​សេចក្តីពិត » នៅក្នុង ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ។ ⁠អ្នក​អាច​ក៏​ឃើញ​ឧទាហរណ៍​មួយ​អំពី​របៀប​ធ្វើ​កិច្ចការ​នេះ​ក្នុង​មេរៀន​នៅ​សប្តាហ៍​នេះ​ផងដែរ ដែល​មាន​ចំណងជើង​ថា « គោលលទ្ធិ និង​សេចក្តីសញ្ញា ២ » ។

រៀបចំ​ខ្លួន​បង្រៀន

ព័ត៌មាន​ខាង​ក្រោម​ផ្តល់​ឲ្យ​អ្នក​នូវ​គំនិត​ខ្លះៗ​អំពី​អ្វី​ដែល​អ្នក​អាច​ត្រូវ​រៀបចំ​ទុកជាមុន​សម្រាប់​មេរៀន​នីមួយៗ ។

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​មាន​អារម្មណ៍​​មាន​បំណង​ប្រាថ្នា​កាន់តែខ្លាំង​ក្នុង​ការទុកចិត្ត​លើ​ព្រះ​ជាង​លើ​មនុស្ស​ផ្សេង​ទៀត

  • ការរៀបចំ​សិស្ស ៖ សូមអញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹងគិត​អំពី​គ្រា​ដែល​ពួកគេ​បានទទួល​ឥទ្ធិពល​ពី​មិត្តភក្តិ មិន​ថា​ធ្វើ​អ្វី​មួយ​ត្រឹមត្រូវ ឬ​ខុស​ឡើយ ។ សុំ​ឲ្យ​ពួកគេ​សញ្ជឹងគិត​ពី​ឥទ្ធិពល​នៃ​ជម្រើស​របស់​ពួកគេ​លើ​ជីវិត​ខ្លួន និង​ប្រហែលជា​ជីវិត​របស់​អ្នកផ្សេង​ទៀត​ផងដែរ ។

  • សម្ភារ ៖ វត្ថុ​ទន់ៗ​ដូចជា⁠​ប្រដាប់​ក្មេង​រុញលេង ឬ​ខ្នើយ និង​វត្ថុ​ធ្ងន់ៗ​ដូចជា​សៀវភៅ​នានា

  • វីដេអូ ៖ « The Work of God » ( ១៣:៣៥ សូម​មើល​ពី​នាទី​ទី ២:២៥ ដល់​នាទី​ទី ៨:៤៥ )

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​បម្រើ​ព្រះ និង​អ្នក​ដទៃ​ទៀត​តាម​របៀប​ដូចជា​ព្រះគ្រីស្ទ

  • ការរៀបចំ​សិស្ស ៖ សូម​គិត​ពី​នរណា​ម្នាក់​ដែល​ជា​គំរូ​ដ៏​ល្អ​នៃ​ការបម្រើ​ដូចជា​ព្រះគ្រីស្ទ ។ ចុះចំណែក​បុគ្គល​ម្នាក់​នោះ​ជួយ​ពួកគេ​ឲ្យ​បម្រើ​ដូចជា​ព្រះអង្គ​សង្គ្រោះ​យ៉ាង​ដូចម្ដេច​ដែរ ?

គោលលទ្ធិ និង​សេចក្តីសញ្ញា ៥

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​ស្គាល់​សាក្សី​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​ដើម្បី​ជួយ​ពួកគេ​ឲ្យ​ទទួល​បាន​ទីបន្ទាល់​ផ្ទាល់ខ្លួន អំពី​ព្រះគម្ពីរ​មរមន​ថា​ជា​សក្ខីបទ​មួយ​ទៀត​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ និង​អំពី​ការហៅ​របស់​យ៉ូសែប ស្ម៊ីធ ឲ្យ​ធ្វើជា​ព្យាការី​របស់​ព្រះ ។

  • ការរៀបចំ​សិស្ស ៖ សូម​ស្នើ​ឲ្យ​សិស្ស​គិត​អំពី​បទពិសោធន៍​ដែល​បានបង្កើន​ទីបន្ទាល់​ពួកគេ​អំពី​ព្រះគម្ពីរ​មរមន ។ សិស្ស​នឹង​ទទួល​បាន​ឱកាស​មួយ ប្រសិន​បើ​ពួកគេ​ជ្រើសរើស​ចែកចាយ​សាក្សី​របស់​ពួកគេ​ដោយ​ផ្ទាល់​នៅ​ក្នុង​ថ្នាក់ ។

  • វីដេអូ ៖ « Compelling Witness » ( ៧:៤៦ )

  • សំណៅ​ចែក ៖ « ពួក​សាក្សី »

វាយតម្លៃ​ការរៀនសូត្រ​របស់​អ្នក​ទី ១

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​ចងចាំ និង​វាយតម្លៃ​លើ​របៀប​ដែល​បទពិសោធន៍​របស់​ពួកគេ​ក្នុង​ការសិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្តីសញ្ញា និង​គម្ពីរ​យ៉ូសែប ស្ម៊ីធ—ប្រវត្តិ បានជួយ​ពួកគេ​ឲ្យ​រីកចម្រើន​ខាងវិញ្ញាណ ហើយ​ចូល​មក​កាន់​តែ​ជិត​ព្រះយេស៊ូវ​គ្រីស្ទ ។

  • ការរៀប​ចំសិស្ស ៖ សូមអញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹងគិត​អំពី​មេរៀន​ខាងវិញ្ញាណ​ដែល​ពួកគេ​កំពុងរៀន​នៅឆ្នាំនេះ ហើយ​ជ្រើសរើស​រឿង​មួយ​ដែល​ពួកគេ​បានរៀន ឬ​មាន​អារម្មណ៍​ថា⁠​បាន​ជួយ​ឲ្យ​ពួកគេ​រីកចម្រើន​ខាង​វិញ្ញាណ ។

  • សម្ភារ ៖ រូបភាព​ព្យាការី យ៉ូសែប ស្ម៊ីធ និង​ក្រដាស​ពីរ​សន្លឹក​តូចៗ​សម្រាប់​សិស្ស​ម្នាក់ៗ