« មេរៀនទី ១៤—គោលលទ្ធិ និងសេចក្ដីសញ្ញា ៤ ៖ ‹ បម្រើឲ្យដូចជាព្រះអម្ចាស់ › » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ៤ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
យ៉ូសែប ស្ម៊ីធ ស៊ីញ្ញ័រ ចង់ដឹងអំពីរបៀបដែលគាត់អាចបម្រើព្រះ និងអ្នកដទៃ ។ ដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ឪពុកលោក ព្យាការី យ៉ូសែប បានស្វែងរក និងបានទទួលវិវរណៈដំបូងៗជាច្រើនដែលបានផ្តល់ដល់បុគ្គលទាំងឡាយ ដែលចង់ជួយក្នុងកិច្ចការរបស់ព្រះអម្ចាស់ ( សូមមើលផងដែរ គោលលទ្ធិ និងសេចក្ដីសញ្ញា ១១–១២; ១៤–១៦; ២៥ ) ។ មេរៀននេះអាចជួយសិស្សឲ្យបម្រើព្រះ និងអ្នកដទៃតាមរបៀបដូចជាព្រះគ្រីស្ទ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការបម្រើឲ្យដូចជាព្រះអង្គសង្រ្គោះ
សូមស្រមៃថា មាននរណាម្នាក់កំពុងធ្វើកិច្ចការបម្រើមួយក្នុងចំណោមកិច្ចការខាងក្រោមនេះឲ្យអ្នក ៖
តើវាអាចនឹងជះឥទ្ធិពលដល់អ្នកយ៉ាងដូចម្ដេច បើពួកគេបម្រើតាមរបៀបដូចខាងក្រោម ? ហេតុអ្វី ?
-
ដោយអស់ពីចិត្ត ឬដោយស្ទាក់ស្ទើរ
-
ដោយអត់ធ្មត់ ឬដោយគ្មានការអត់ធ្មត់
-
បានជំរុញចិត្តដោយមានក្ដីស្រឡាញ់ចំពោះអ្នក ឬដោយសារអ្វីផ្សេងទៀត
ឥឡូវនេះ សូមស្រមៃថា ព្រះអង្គសង្គ្រោះកំពុងធ្វើការបម្រើនោះដល់អ្នក ។ តើទ្រង់អាចនឹងធ្វើវាដោយរបៀបណា ហើយតើវាអាចនឹងមានឥទ្ធិពលអ្វីខ្លះ ?
នៅក្នុងមេរៀននេះ អ្នកនឹងសិក្សាអំពីការបម្រើ និងគុណលក្ខណៈដូចជាព្រះគ្រីស្ទ ដែលព្រះអម្ចាស់សព្វព្រះទ័យឲ្យយើងស្វែងរកនៅពេលដែលយើងបម្រើ ។ នៅពេលអ្នកសិក្សា សូមជញ្ជឹងគិតពីបំណងប្រាថ្នាផ្ទាល់ខ្លួនអ្នកដើម្បីបម្រើ និងមូលហេតុដែលអ្នកអាចចង់ខិតខំដើម្បីទទួលបានគុណលក្ខណៈទាំងនេះ ។
ការឆ្លើយចំពោះសំណួររបស់ យ៉ូសែប ស្ម៊ីធ ស៊ីញ្ញ័រ
ទោះបីជាគាត់មិនទាន់បានចូលរួមនៅក្នុងអង្គការសាសនាណាមួយក្តីក៏យ៉ូសែប ស្មីធ ស៊ីញ្ញ័រ ជឿលើអ្វីដែលកូនប្រុសលោកបានចែកចាយអំពីការនិមិត្តនៅស្ថានសួគ៌របស់យ៉ូសែប ហើយបានជួយគាំទ្រយ៉ូសែបឲ្យបកប្រែព្រះគម្ពីរមរមនដែរ ។ យ៉ូសែប ស៊ីញ្ញ័រ ចង់បម្រើព្រះ ប៉ុន្តែមិនដឹងថាត្រូវធ្វើអ្វី ។ នៅខែ កុម្ភៈ ឆ្នាំ ១៨២៩ គាត់ និងភរិយាគាត់បានទៅសួរសុខទុក្ខ យ៉ូសែប ជុញ្ញ័រ នៅភូមិហាម៉ូនី រដ្ឋផែនសិលវេញ៉ា ។ ក្នុងអំឡុងពេលសួរសុខទុក្ខនោះព្យាការី យ៉ូសែប បានទទួល គោលលទ្ធិ និងសេចក្ដីសញ្ញា ៤ ជាការឆ្លើយទៅនឹងសំណួរឪពុកលោក ។
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៤:១–៤ ដោយរកមើលអ្វីដែលព្រះអម្ចាស់បានបង្រៀនអំពី (១) របៀបដែលយើងត្រូវបម្រើទ្រង់ និង (២) មូលហេតុយើងត្រូវបម្រើទ្រង់ ។ ការដឹងការណ៍នោះនៅក្នុង ខទី ៤ អាចផ្ដល់ជាអត្ថប្រយោជន៍ ដោយសារព្រះអម្ចាស់ប្រៀបធៀបស្រូវសាឡីដែលត្រៀមប្រមូលផលទៅនឹងមនុស្សដែលត្រៀមទទួលយកដំណឹងល្អ ។ កណ្ដៀវគឺជាឧបករណ៍មួយប្រភេទសម្រាប់ការច្រូត ។
បន្ទាប់ពីបង្រៀនអំពីពរជ័យនៃការបម្រើព្រះឲ្យអស់ពីចិត្ត អស់ពីពលំ អស់ពីគំនិត ហើយអស់ពីកម្លាំងរបស់យើង ព្រះអម្ចាស់បានរាយបញ្ជីគុណលក្ខណៈជាច្រើនដែលអាចជួយយើងបាន នៅពេលដែលយើងបម្រើ ។ ព្រះយេស៊ូវគ្រីស្ទមានគុណលក្ខណៈនីមួយៗទាំងនេះ ហើយអញ្ជើញយើងឲ្យអភិវឌ្ឍគុណលក្ខណៈទាំងនេះនៅក្នុងជីវិតយើងផ្ទាល់ ។ នៅពេលយើងធ្វើដូច្នេះ យើងនឹងប្រែក្លាយកាន់តែដូចទ្រង់ ហើយអាចបម្រើដូចដែលព្រះអង្គបានបម្រើដែរ ។
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៤:៥–៦ ដោយរកមើលគុណលក្ខណៈដែលព្រះអម្ចាស់សព្វព្រះទ័យឲ្យយើងអភិវឌ្ឍ នៅពេលដែលយើងបម្រើ ។
ការយល់ដឹងអំពីគុណលក្ខណៈដូចជាព្រះគ្រីស្ទ
សូមស្វែងរកការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជ្រើសរើសគុណលក្ខណៈដូចជាព្រះគ្រីស្ទដែលមានន័យបំផុតដើម្បីឲ្យអ្នកសិក្សា ។ សូមសរសេរវានៅទំព័រផ្នែកខាងលើក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ នៅខាងក្រោមគុណលក្ខណៈដែលអ្នកបានជ្រើសរើស សូមសរសេរដូចខាងក្រោម ។
-
ឧទាហរណ៍ ៖ សូមជញ្ជឹងគិតពីរបៀបដែលព្រះអង្គសង្គ្រោះបានបង្ហាញពីគុណលក្ខណៈនេះពីសម័យបុរាណ ឬក្នុងជីវិតអ្នកសព្វថ្ងៃនេះ ។ បើប្រើឧទាហរណ៍ពីព្រះគម្ពីរ សូមព្យាយាមសរសេរដំណើររឿង ឬសេចក្តីយោងច្បាស់លាស់ ។ ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ និង Topical Guide អាចនឹងមានប្រយោជន៍សាជាថ្មី ) ។ អ្នកក៏អាចនឹងសរសេរឧទាហរណ៍អំពីមនុស្សសម័យទំនើបម្នាក់ដែលកំពុងបម្រើដោយមានគុណលក្ខណៈបែបនេះ និងរបៀបដែលវាបានបង្កើតឲ្យមានភាពខុសគ្នាផងដែរ ។
-
អ្វីដែលយើងអាចធ្វើបាន ៖រាយបញ្ជីជំហានមួយ ឬពីរដែលអ្នកអាចទទួលយកដើម្បីបង្កើតគុណលក្ខណៈបែបនេះបន្ថែមទៀតក្នុងជីវិតអ្នក ។ សូមអានឡើងវិញនូវ គោលលទ្ធិ និងសេចក្ដីសញ្ញា ៤:៧ ហើយស្នើសុំដំបូន្មានតាមរយៈការផ្ញើសារជាអក្សរទៅនរណាម្នាក់ ឬការសុំឲ្យនរណាម្នាក់ដែលអ្នកមានអារម្មណ៍ថាមានគុណលក្ខណៈដូចព្រះគ្រីស្ទ ដើម្បីទទួលបានគំនិតជាច្រើន ។
ការអភិវឌ្ឍគុណលក្ខណៈដូចព្រះគ្រីស្ទ
ដើម្បីបញ្ចប់មេរៀននេះ សូមបង្កើតផែនការដាក់ជំហានមួយ ឬពីរដែលអ្នកអាចធ្វើបាន ដើម្បីអភិវឌ្ឍគុណលក្ខណៈដូចជាព្រះគ្រីស្ទដែលអ្នកបានសិក្សាថ្ងៃនេះ ។ អ្នកអាចបញ្ចូលរបៀបផ្សេងៗដើម្បីស្វែងរកជំនួយពីព្រះអម្ចាស់ ខណៈពេលកំពុងអភិវឌ្ឍគុណលក្ខណៈនេះបាន ។