ថ្នាក់​សិក្ខាសាលា
គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០–១១⁠ ៖ ទិដ្ឋភាព​ទូទៅ


« គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០–១១⁠ ៖ ទិដ្ឋភាព​ទូទៅ⁠ » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០–១១ » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០–១១

គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០–១១

ទិដ្ឋភាព​ទូទៅ

ព្រះអម្ចាស់​បាន​ពន្យល់​ពី​អ្វី​ដែល​បាន​កើតឡើង​ចំពោះ​ទំព័រ​សំណេរ​ដោយ​ដៃ​នៃ​ព្រះគម្ពីរ​មរមន​ដែល​បាត់​ចំនួន ១១៦ សន្លឹក និង​របៀប​ដែល​ការងារ​នៃ​ការ​បកប្រែ​ត្រូវ​បន្ត ។ ហៃរុម ស៊្មីធ ចង់​ជួយ​ក្នុង​ការស្ដារ​សាសនាចក្រ​របស់​ព្រះអម្ចាស់​ឡើង​វិញ ហើយ​បាន​ទទួល​ដំបូន្មាន​អំពី​របៀប​រៀបចំ​ខ្លួន​ធ្វើ​ការបម្រើ ។

រូបតំណាង​ការបំពាក់បំប៉នលើក​ទឹកចិត្ត​សិស្ស​ឲ្យ​ចែកចាយ​សេចក្ដីពិត​ដែល​ពួកគេ​កំពុង​រៀនសូត្រ ៖ ការផ្តល់​ឱកាស​ឲ្យ​សិស្ស​បញ្ចេញ​គំនិត និង​អារម្មណ៍​នានា អាច​ជួយ​ពួកគេ​ឲ្យ​ទទួល​អារម្មណ៍​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​បង្រៀន ឬ​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត ។ សូម​ស្វែងរក​ពេលវេលា​នៅ​ក្នុង​មេរៀន​នេះ នៅពេល​អ្នក​អាច​អញ្ជើញ​ឲ្យ​សិស្ស​សញ្ជឹងគិត​ពី​អ្វី​ដែល​ពួកគេ​កំពុង​រៀនសូត្រ និង​ចែកចាយ ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​ការណ៍​នេះ សូម​មើល​ផ្នែក ⁠« ព្រះ​អង្គសង្គ្រោះ​បាន​លើក​ទឹកចិត្ត​អ្នក​ដទៃ​ឲ្យ​មក​ស្គាល់​ទ្រង់​តាម​រយៈ​ការសិក្សា​ព្រះបន្ទូល​របស់​ទ្រង់ »⁠ នៅក្នុង ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ។ លើស​ពីនេះ ⁠អ្នក​ក៏​អាច​ឃើញ​ឧទាហរណ៍​មួយ​អំពី​របៀប​ធ្វើ​កិច្ចការ​នេះ​ក្នុង​មេរៀន​នៅ​សប្តាហ៍​នេះ​ផងដែរ ដែល​មាន​ចំណងជើង​ថា « គោលលទ្ធិ និង​សេចក្តីសញ្ញា ១០ » ។

រៀបចំ​ខ្លួន​បង្រៀន

ព័ត៌មាន​ខាង​ក្រោម​ផ្តល់​ឲ្យ​អ្នក​នូវ​គំនិត​ខ្លះៗ​អំពី​អ្វី​ដែល​អ្នក​អាច​ត្រូវ​រៀបចំ​ទុកជាមុន​សម្រាប់​មេរៀន​នីមួយៗ ។

គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​បង្កើន​ទំនុកចិត្ត​របស់​ពួកគេ​ថា ព្រះ​នឹង​ជួយ​ពួកគេ​ឲ្យ​យកឈ្នះ​លើ​ផែនការ​ដ៏​ឈ្លាសវៃ​របស់​សាតាំង

  • ការរៀបចំ​សិស្ស ៖ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​អាន ⁠ពួកបរិសុទ្ធ⁠ ១:៥១–៥៣ ដើម្បី​ជួយ​ពួកគេ​ឲ្យ​ចងចាំ​ព្រឹត្តិការណ៍​ជុំវិញ​ការបាត់​សំណេរ​សរសេរ​ដោយ​ដៃ​ចំនួន ១១៦ សន្លឹក និង​ភាព​អស់សង្ឃឹម​ដែល យ៉ូសែប និង​គ្រួសារ​របស់​លោក​មាន​កាល​នៅ​ពេល​នោះ ។

  • សំណៅ​ចែក ៖ « ព្រះ​ប្រាជ្ញា​ញាណ​របស់​ព្រះ »

គោលលទ្ធិ និង​សេចក្ដីសញ្ញា ១១:១–៧

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​មាន​អារម្មណ៍​មាន​បំណង​កាន់តែ​ខ្លាំង​ក្នុងការស្វែងរក​អំណោយទាន​នៃ​ជីវិត​ដ៏​នៅអស់​កល្បជានិច្ច ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បានប្រទាន​ដល់​អស់​អ្នក​ដែល​នឹង​ទទួល​បាន​វា ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន ⁠គោលលទ្ធិ និង​សេចក្ដី សញ្ញា ១១:៧ ហើយ​ប្រៀបធៀប​និយមន័យ​នៃ​លោកិយ​នៃ​ភាពសម្បូរ​បែប​ទៅ​នឹង​និយមន័យ​របស់​ព្រះអម្ចាស់ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​សញ្ជឹងគិត​អំពី​មូលហេតុ​ដែល​និយមន័យ​ទាំងពីរ​នេះ​ខុស​ពី​គ្នា ។

  • សម្ភារ ៖ សេចក្តីយោង​បទគម្ពីរ និង​ធនធាន​នានា​ដែល​សរសេរ​នៅលើ​ក្រដាស​បិទ​ពេញ​បន្ទប់រៀន

គោលលទ្ធិ និង​សេចក្ដីសញ្ញា ១១:៨–៣០

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​ស្វែងរក​ជំនួយ​របស់​ព្រះអម្ចាស់​ដើម្បី​រៀបចំ​ខ្លួន​ចូលរួម​ក្នុង​កិច្ចការ​របស់​ទ្រង់

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹងគិត​ពី​មូលហេតុ ដែល​បំណងប្រាថ្នា​យើង​មាន​សារៈសំខាន់​ចំពោះ​ព្រះអម្ចាស់ ហើយ​ពិចារណា​អំពី​របៀប​ដែល​ពួកគេ​អាច​ពង្រឹង​បំណងប្រាថ្នា​របស់​ពួកគេ ដើម្បី​បម្រើ​ទ្រង់​ឲ្យ​កាន់តែ​ស្មោះត្រង់ ។