ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ២១—គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០ ⁠៖ ព្រះប្រាជ្ញា​ញាណ​របស់​ព្រះ


« មេរៀន​ទី ២១—គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០ ៖ ព្រះ​ប្រាជ្ញា​ញាណ​របស់​ព្រះ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០ » សៀវភៅ​សិក្សាព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា ​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ២១ ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ១០–១១

គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០

ព្រះប្រាជ្ញា​ញាណ​របស់​ព្រះ

ផ្ទាំងមាស

បន្ទាប់ពី​ការបាត់​សន្លឹកសំណេរ​ដៃ​ចំនួន ១១៦ ទំព័រ នោះ​ព្រះ​បាន​ដកយក​ផ្ទាំង​មាស យូរីម និង​ធូមីម និង​អំណាច​ក្នុង​ការបកប្រែ​ចេញ​ពី​យ៉ូសែប ស្ម៊ីធ ជា​បណ្ដោះ​អាសន្ន ។ ព្រះអម្ចាស់​បាន​ទទួល​យក​ការប្រែចិត្ត​ដោយ​ស្មោះសរ​របស់ យ៉ូសែប ហើយ​បាន​ពន្យល់​ពី​របៀប​ដែល​ទ្រង់​បាន​រៀបចំ​ផ្លូវ​សម្រាប់​កិច្ចការ​របស់​ទ្រង់​ដើម្បី​បន្ត​តាមរយៈ​ព្រះ​ប្រាជ្ញា​ញាណ និង​ការដឹង​ជាមុន​របស់​ទ្រង់ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​បង្កើន​ទំនុកចិត្ត​របស់​ពួកគេ​ថា ព្រះ​នឹង​ជួយ​ពួកគេ​ឲ្យ​យកឈ្នះ​ផែនការ​ដ៏មាន​ល្បិចកល​របស់​សាតាំង ។

សកម្មភាព​រៀនសូត្រ​ដែល​អាចមាន

អ្នក​ដែល​មាន​ប្រាជ្ញាបំផុត​ដែល​អ្នក​ស្គាល់

ផ្នែក​នេះ​ក្នុង​មេរៀន​នេះ​មាន​គោលបំណង​ជួយ​សិស្ស​ឲ្យ​គិត​អំពី​ប្រាជ្ញា​ដ៏​គ្មាន​ដែន​កំណត់​របស់​ព្រះ ។ សូម​កុំ​ស្ទាក់ស្ទើរ​ក្នុង​ការកែ​តម្រូវ​ប្រធានបទ​ដែល​បានណែនាំ​ដូច​ខាងក្រោម ។

  • តើ​នរណា​ជា​អ្នក​ដែល​មាន​ប្រាជ្ញា​បំផុត​ដែល​អ្នក​ស្គាល់ ឬ​អ្នក​ដែល​បាន​រស់លើ​ផែនដី​នេះ ក្រោម​ប្រធានបទ​ខាងក្រោម​នេះ ?

វិទ្យាសាស្រ្ត ប្រវត្តិសាស្ត្រ សាសនា សុខភាព បច្ចេកវិទ្យា

  • ប្រសិន​បើ​អ្នក​បញ្ចូល​ប្រាជ្ញា​របស់​មនុស្ស​គ្រប់​រូប​ដែល​អ្នក​បាន​គិត​ដល់​នោះ​ចូលគ្នា តើ​អ្នក​គិត​ថា ប្រាជ្ញា​នោះ​ប្រៀប​ធៀប​បាន​ព្រះប្រាជ្ញា​ញាណ​របស់​ព្រះ​យ៉ាង​ណា​ដែរ ?

សូម​ពិចារណា​គូរ​បន្ទាត់​បញ្ឈរ​វែង​មួយ​នៅ​លើ​ក្ដារខៀន ដោយ​មាន​កំពូល​តំណាង​ឲ្យ​ព្រះ​ប្រាជ្ញា​ញាណ​របស់​ព្រះ ។ សូម​អញ្ជើញ​សិស្ស​ជា​ច្រើន​នាក់​ឲ្យ​ដាក់​សញ្ញាសម្គាល់​មួយ​នៅលើ​បន្ទាត់​នោះ ដែល​ពួកគេ​គិត​ថា​ជា​ចំណុច​មួយ ដែល​តំណាង​ឲ្យ​ប្រាជ្ញា​ដែល​បាន​បញ្ចូល​គ្នា​របស់​មនុស្ស​ឆ្លាត​បំផុត​នៅក្នុង​ពិភពលោក ។ អ្នក​អាច​សួរ​សិស្ស​ថា តើ​វគ្គបទគម្ពីរ​ដូចជា ម៉ូសាយ ៤:៩ និង អេសាយ ៥៥:៨–៩ អាច​ជះឥទ្ធិពល​ដល់​កន្លែង​ដែល​ពួកគេ​ដាក់​សញ្ញា​សម្គាល់​នៅលើ​បន្ទាត់​នោះ​ដោយ​របៀប​ណា ។

ព្រះ​មិន​ត្រឹមតែ​មាន​ព្រះប្រាជ្ញា​ញាណ​ជាង​យើង​ទាំង​អស់គ្នា​នោះទេ ។ សូម​អាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០:៤៣ ដើម្បី​មើល​ថា តើ​ព្រះប្រាជ្ញា​ញាណ​របស់​ព្រះ​មាន​លើស​អ្វី​ទៀត ។

  • តើ​ការដឹង​ថា ព្រះ​មាន​ព្រះប្រាជ្ញា​ញាណ​លើស​ពី​ភាព​វៃឆ្លាត​របស់​អារក្ស⁠ អាច​ផ្ដល់​អត្ថប្រយោជន៍​ដល់​មនុស្ស​ម្នាក់​យ៉ាង​ដូចម្ដេច ?

  • តើ​មាន​ឧទាហរណ៍​អ្វីខ្លះ​នៅក្នុង​ព្រះគម្ពីរ ឬ​ពី​ប្រវត្តិសាស្រ្ត​ដែល​ព្រះប្រាជ្ញា​ញាណ​របស់​ព្រះ​បាន​យកឈ្នះ​លើ​ផែនការ​ដ៏មាន​ល្បិចកល​របស់​អារក្ស ?

ចម្លើយ​ចំពោះ​សំណួរ​មុន​អាច​រួមបញ្ចូល​ពី​របៀប​ដែល​ដង្វាយធួន​របស់​ព្រះគ្រីស្ទ​ត្រូវ​បាន​រៀបចំ ដើម្បី​យកឈ្នះ​លើ​ឥទ្ធិពល​នៃ​ការធ្លាក់ របៀប​ដែល​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ​ត្រូវ​បាន​រៀបចំ​ដើម្បី​ជួយ​អ្នក​ទាំងឡាយ​ណា​ដែល​រស់នៅ​ក្នុង​អំឡុង​ពេល​នៃ​ការក្បត់​សាសនា ឬ​របៀប​ដែល​អំពើ​បាប​របស់​យើង​អាច​យកឈ្នះ​បាន តាមរយៈ​ការ​មាន​សេចក្តី​ជំនឿ​លើ​ព្រះគ្រីស្ទ និង​ការប្រែចិត្ត ។

នៅពេល​អ្នក​សិក្សា​មេរៀន​នេះ សូម​គិត​អំពី​ការខិតខំ​របស់​សាតាំង​ដើម្បី​បញ្ឈប់​អ្នក​ពី​ការរីកចម្រើន​ខាង​វិញ្ញាណ និង​ការធ្វើ​កិច្ចការ​របស់​ព្រះ ។ សូម​ស្តាប់​ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើជា​សាក្សី​ថា ព្រះ​យល់​ច្បាស់​អំពី​យុទ្ធសាស្ត្រ​របស់​សាតាំង ហើយ​បាន​រៀបចំ​ផ្លូវ​សម្រាប់​អ្នក​ដើម្បី​ឲ្យ​អ្នក​យក​ឈ្នះ​វា​បាន ។

« ល្បិចកល​របស់​អារក្ស »

សូម​ពិចារណា​អញ្ជើញ​អ្នក​ស្ម័គ្រចិត្ត​ម្នាក់​ឲ្យ​រំឭក​ដល់​សិស្ស​ក្នុង​ថ្នាក់​ពី​ព្រឹត្តិការណ៍​ដែល​នាំ​ឲ្យ​បាត់​ឯកសារ​នៃ​ព្រះគម្ពីរ​មរមន​ចំនួន ១១៦ ទំព័រ​ដំបូង ។ ( សូម​ប្រើ​មេរៀន « គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣ » ឬ​កថាខណ្ឌ​ខាងក្រោម ក្នុង​ករណី​ចាំបាច់ ) ។

សាតាំង​មាន​គម្រោង​បង្អាក់​ការបកប្រែ​ព្រះគម្ពីរ​មរមន ហើយ​ធ្វើ​ឲ្យ​មនុស្ស​សង្ស័យ​អំពី​សេចក្តីពិត​ដ៏​ពេញលេញ​នៃ​ព្រះគម្ពីរ​នេះ ។ ម៉ាទិន ហារិស បាន​ដាក់​សម្ពាធ​លើ យ៉ូសែប ស្ម៊ីធ ឲ្យ​លោក​បង្ហាញ​សន្លឹកសំណេរ​ដៃ​នៃ​ព្រះគម្ពីរ​មរមន​ចំនួន ១១៦ ទំព័រ​ដំបូង​ដល់​ភរិយា និង​អ្នក​ដទៃ​ទៀត ។ យ៉ូសែប បាន​បន្ត​ទូល​សូម​ការអនុញ្ញាត​ពី​ព្រះ សូម្បីតែ​បន្ទាប់​ពី​ព្រះ​បាន​ប្រាប់​លោក​ពីរ​ដង​មិន​​អនុញ្ញាត​ក៏​ដោយ ។ ជា​ចុងបញ្ចប់ ម៉ាទិន ធ្វើ​ឲ្យ​បាត់​សន្លឹក​ទាំងនោះ ។ បន្ទាប់មក ទេវតា​មរ៉ូណៃ បាន​យក​ផ្ទាំង​មាស និង​យូរីម និង​ធូមីម ពី​យ៉ូសែប ។

  • តើ​អ្នក​គិត​ថា យ៉ូសែប នឹង​មាន​កង្វល់​អ្វី​ខ្លះ​បន្ទាប់​ពី​បាត់​សំណេរ​ដៃ​នេះ ?

បន្ទាប់ពី​ការប្រែចិត្ត​ដ៏​រាបទាប​មួយ​រយៈ យ៉ូសែប បាន​ទទួល​ផ្ទាំង​មាស និង​យូរីម និង​ធូមីម​ម្ដង​ទៀត ។ មរ៉ូណៃ បាន​ប្រាប់​លោក​ថា ព្រះអម្ចាស់​បាន​ទទួល​យក​ការប្រែចិត្ត​របស់លោក​ហើយ ។

នៅក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០⁠ ព្រះអម្ចាស់​បាន​បង្រៀន យ៉ូសែប ថា អ្នក​ដែល​បានលួច​សន្លឹក​សំណេរ​ដៃ​នោះ មាន​គម្រោង​ផ្លាស់ប្ដូរ​ពាក្យពេចន៍​នៃ​សំណេរ​ដៃ​នោះ ។ បើ យ៉ូសែប បាន​បកប្រែ​ឡើងវិញ​នូវ​ឯកសារ​ដូចគ្នា​នោះ ពួកគេ​នឹង​អះអាង​ថា លោក​បាន​បកប្រែ​វា​ខុសគ្នា ហើយ​ហេតុដូច្នោះ​គឺជា​ព្យាការី​ក្លែងក្លាយ ( សូមមើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០:១០–១៩ ) ។

សំណួរ​ខាងក្រោម​នេះ​អាច​ជួយ​សិស្ស​ឲ្យ​ភ្ជាប់​ទំនាក់ទំនង​បទពិសោធន៍​របស់ យ៉ូសែប ទៅនឹង​ជីវិត​របស់​ពួកគេ​បាន ។ អ្នក​អាច​ចង់​សរសេរ​ចម្លើយ​មួយចំនួន​របស់​ពួកគេ​នៅលើ​ក្តារខៀន ។

  • តើ​មាន​ឧទាហរណ៍⁠​អ្វីខ្លះ​នៃ​កិច្ចការ​ដែល​ព្រះ​បង្គាប់​ឲ្យ​យុវវ័យ​សម្រេច​បាន​នៅ​សព្វថ្ងៃនេះ ?

  • តើ​ផែនការ​ដ៏មាន​ល្បិចកល​អ្វី​ដែល​សាតាំង​ប្រើ ដើម្បី​ព្យាយាម​រារាំង​យើង​ពី​ការសម្រេច​បាន​កិច្ចការ​របស់​ព្រះ ?

សិស្ស​អាច​និយាយ​ថា ផែនការ​របស់​សាតាំង​រួម​មាន​អាកប្បកិរិយា​ញៀន ការរំខាន ឬ​ការសង្ស័យ​លើ​ខ្លួន​ឯង ។ ចម្លើយ​មួយ​ទៀត​គឺ​ថា វា​ដាក់​សម្ពាធ​យើង​ឲ្យ​ផ្ដល់​តម្លៃ​លើ​ទស្សនៈ ឬ​របៀប​រស់​នៅ​របស់​អ្នក​ឯ​ទៀត​លើស​ពី​បទដ្ឋាន​របស់​ព្រះ ។

សូម​កត់ត្រា​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក នូវ​កិច្ចការ​ដែល​អ្នក​មាន​អារម្មណ៍​ថា ព្រះ​នឹង​ឲ្យ​អ្នក​ផ្តោតលើ​ឥឡូវនេះ និង​សម្រេច​បាន​នា​ពេល​អនាគត​របស់​អ្នក ។ ការជញ្ជឹងគិត​អំពី​រឿង​នេះ​អាច​អនុញ្ញាត​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​បំផុសគំនិត​អ្នក​នូវ​គំនិត​មួយ​ចំនួន ។ តើ​វិធីសាស្រ្ត​ណា​ខ្លះ​ដែល​សាតាំង​អាច​នឹង​កំពុង​ប្រើ​ក្នុង​ជីវិត​អ្នក​ឥឡូវ​នេះ ដើម្បី​ព្យាយាម​រារាំង​អ្នក​ពី​ការសម្រេច​បាន​កិច្ចការ​របស់​ព្រះ ?

ព្រះប្រាជ្ញា​ញាណ​របស់​ព្រះ

រូបតំណាង​សំណៅ​ចែកសូម​ជួយ​សិស្ស​ឲ្យ​ស្វែងយល់​ពី​ព្រះប្រាជ្ញា​ញាណ និង​ការដឹង​មុន​របស់​ព្រះ ដោយ​ការបោះពុម្ព និង​កាត់​សំណៅចែក​ច្បាប់​ចម្លង​ឲ្យបាន​គ្រប់គ្រាន់ ដែល​ភ្ជាប់មក​ជាមួយ​សម្រាប់​សិស្ស​ម្នាក់ៗ ដើម្បី​មាន​បំណែក​ផ្ដុំរូប​មួយ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​អាន​វគ្គបទគម្ពីរ​របស់​ពួកគេ ហើយ​កត់ត្រា​នៅ​ខាងក្រោយ​បំណែក​ផ្ដុំរូប​របស់​ពួកគេ​នោះ នូវ​អ្វី​ដែល​ព្រះ​បាន​បង្រៀន ឬ​បំផុស​គំនិត​នរណា​ម្នាក់​ឲ្យ​ធ្វើ ។

បន្ទាប់មក សូម​អញ្ជើញ​សិស្ស​ឲ្យ​បង្កើត​ជា​ក្រុម​ដែល​មាន​គ្នា​បួន​នាក់​ជាមួយ​អ្នក​ផ្សេង​ទៀត​ដែល​មាន​បំណែក​ខុសៗ​គ្នា ។ សូម​អញ្ជើញ​ក្រុម​ឲ្យ​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​ស្វែងយល់​ពី​របៀប​ដែល​ព្រះ​បានរៀបចំ​របៀប​មួយ ដើម្បី​យក​ឈ្នះ​លើ​ការបាត់ ១១៦ ទំព័រ​នោះ ។ បន្ទាប់​មក សូម​អញ្ជើញ​ក្រុម​ឲ្យ​ចែកចាយ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់​រៀន​ពី​របៀប​ដែល​ដំណើររឿង​នេះ​អាច​ជួយ​បង្កើន​សេចក្ដី​ជំនឿ និង​ការទុកចិត្ត​របស់​យើង​លើ​ព្រះ ។

ជំនួយ​ទាំងបួន​ខាងក្រោម​អាច​បង្ហាញ ឬ​ផ្តល់​ជូន​បាន បើ​សិស្ស​ត្រូវការ​ការណែនាំ​បន្ថែម​បន្តិច ដើម្បី​យល់​ពី​វគ្គបទគម្ពីរ​របស់​ពួកគេ ។

ព្រះប្រាជ្ញា​ញាណ​របស់​ព្រះ

សំណៅចែក​ព្រះប្រាជ្ញា​ញាណ​របស់​ព្រះ

ជំនួយ​នានា ៖

  1. នីហ្វៃ​ទី​១ ១៩:១–៣—ព្រះ​បាន​បញ្ជា​ឲ្យ​នីហ្វៃ ធ្វើ​ផ្ទាំង​ពីរ​ដែល​បាន​ក្ដោប​លើ​រយៈពេល​ដូចគ្នា ។

  2. ពាក្យសម្ដី​នៃ​មរមន ១:៣–៧—ព្រះ​បាន​បំផុស​គំនិត​ឲ្យ​មរមន​បញ្ចូល​ផ្ទាំង​តូច​របស់​នីហ្វៃ​ជាមួយនឹង​ការសង្ខេប​នៃ​រយៈពេល​ដូចគ្នា​នេះ ដែល​មរមន​បាន​ធ្វើ​រួចហើយ​ពី​ផ្ទាំង​ផ្សេងទៀត​របស់​នីហ្វៃ ។

  3. គោលលទ្ធិ និង​សេចក្តីសញ្ញា ១០:៣០, ៤០–៤២—ព្រះ​បាន​មាន​បន្ទូល​ទៅ យ៉ូសែប ស្ម៊ីធ ឲ្យ​បកប្រែ​ផ្ទាំង​តូច​របស់​នីហ្វៃ ជាជាង​បកប្រែ​ឡើងវិញ​នូវ​អ្វី​ដែល ម៉ាទិន បាន​ធ្វើ​ឲ្យ​បាត់​ពី​ការសង្ខេប​នៃ​ផ្ទាំង​ធំ​របស់​មរមន ។

  4. គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០:៤៣–៤៦—ព្រះ​បាន​ប្រៀបធៀប​ខ្លឹមសារ​នៃ​ទំព័រ​ដែល​ត្រូវ​បាន​លួច​នោះ ( សូមមើល ខទី ៤៤ ) ទៅនឹង​អ្វី​ដែល⁠ យ៉ូសែប⁠ នឹង​បកប្រែ​នៅមុខ​ទៀត ( សូមមើល ខទី ៤៥–៤៦ ) ។

ព្រះ​ប្រាជ្ញា​ញាណ​របស់​ព្រះ​នៅក្នុង​ជីវិត​របស់​យើង

សូម​ជួយ​សិស្ស​ឲ្យ​យល់​ពី​របៀប​ដែល​ព្រះប្រាជ្ញា​ញាណ​របស់​ព្រះ​អាច​ប្រទានពរ​ដល់​ជីវិត​របស់​ពួកគេ ។ ការណ៍នេះ​អាច​សម្រេច​បាន​ដោយ​ការបង្កើត​ការពិភាក្សា​ក្នុង​ថ្នាក់​ដោយ​ប្រើ​សំណួរ​ដូច​ខាងក្រោម ៖

  • ហេតុអ្វី​បាន​ជា​អ្នក​គិត​ថា ព្រះ​ចង់​ឲ្យ​យុវវ័យ​សព្វថ្ងៃ​នេះ​ដឹង​ពី​អ្វី​ដែល​ទ្រង់​បានបង្រៀន យ៉ូសែប ស្ម៊ីធ នៅក្នុង​ផ្នែក​នេះ ?

  • តើ​ព្រះ​បាន​រៀបចំ​អ្វីខ្លះ ដើម្បី​ជួយ​យើង​ឲ្យ​រួច​ផុត​ពី​ល្បិចកល​របស់​សាតាំង ហើយ​បន្ត​ធ្វើ​កិច្ចការ​របស់​ទ្រង់ ?

រូបតំណាង​ការបំពាក់បំប៉នលើក​ទឹកចិត្ត​អ្នក​សិក្សា​ឲ្យ​ចែកចាយ​សេចក្តីពិត​ដែល​ពួកគេ​កំពុង​រៀនសូត្រ ៖ ដើម្បី​អនុវត្ត​បន្ថែម​អំពី​របៀប​ដើម្បី​ធ្វើ​កិច្ចការ​នេះ សូមមើល​ការបំពាក់​បំប៉ន​ដែល​មាន​ចំណងជើង​ថា « លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ចែកចាយ​សេចក្តីពិត​ដែល​ពួកគេ​កំពុង​រៀន » នៅក្នុង ជំនាញ​ការអភិវឌ្ឍ​គ្រូបង្រៀន ៖ អញ្ជើញ​ឲ្យមាន​ការរៀនសូត្រ​ដោយ​ឧស្សាហ៍​ព្យាយាម ។ ការបំពាក់បំប៉ន​នេះ​នឹង​ជួយ​អ្នក​ឲ្យ​អនុវត្ត​ការអញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ជាមួយ​គ្នា​ទៅវិញ​ទៅមក​នូវ​អ្វី​ដែល​ពួកគេ​កំពុងរៀន ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​មើល​សៀវភៅ​កំណត់ហេតុ​របស់​ពួកគេ​ឡើងវិញ ។ សូម​ឲ្យ​ពួកគេ​បន្ថែម​វា​ដោយ​កត់ត្រា​ពី​របៀប​ដែល​ព្រះ​បាន​រៀបចំ​របៀប​មួយ​សម្រាប់​ពួកគេ ដើម្បី​យកឈ្នះ​លើ​ផែនការ​ដ៏មាន​ល្បិចកល​របស់​អារក្ស​នៅក្នុង​ជីវិត​របស់​ពួកគេ ។ ពួកគេ​ក៏​អាច​សរសេរ​បញ្ចូល​នូវ​អ្វី​ដែល​ពួកគេ​មាន​ចំណាប់​អារម្មណ៍​ចង់​ធ្វើតាម ដើម្បី​ទុកចិត្ត​លើ​ព្រះប្រាជ្ញា​ញាណ​របស់​ព្រះ​កាន់តែ​ខ្លាំង​ជាងមុន ដើម្បី​សម្រេច​បាន​កិច្ចការ​របស់​ទ្រង់​បាន​កាន់តែ​ល្អ​ប្រសើរ​ឡើង ។

សូម​ធានា​ដល់​សិស្ស​ថា ព្រះប្រាជ្ញា​ញាណ​របស់​ព្រះ​គឺ​លើស​ពី​ប្រាជ្ញា​របស់​អារក្ស​ឆ្ងាយ​ណាស់ ។ សូម​ពិចារណា​ថ្លែង​ទីបន្ទាល់​អំពី​ការលួងលោម​ដែល​បានមក​ពី​ការដឹង​ថា ព្រះ​បានឃើញ​ជា​មុន និង​រៀបចំ​ផ្លូវ​សម្រាប់​អ្នក​ដែល​មាន​សេចក្ដី​ជំនឿ​លើ​ទ្រង់ ដើម្បី​យក​ឈ្នះ​លើ​ផែនការ​ដ៏មាន​ល្បិចកល​របស់​សាតាំង ។