ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ២៦—គោលលទ្ធិ និង​សេចក្តីសញ្ញា ១៧ ៖ ពួកសាក្សី​បី​នាក់


« មេរៀន​ទី ២៦—គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៧ ៖ ពួកសាក្សី​បី​នាក់ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា  ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៧ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ២៦ ៖ គោលលទ្ធិ និង​សេចក្ដីសញ្ញា ១២–១៧; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៦–៧៥⁠

គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៧

ពួកសាក្សី​បី​នាក់

ពួក​សាក្សី​បី​នាក់​នៃ​ព្រះគម្ពីរ​មរមន

ព្រះអម្ចាស់​បាន​សន្យា​នឹង យ៉ូសែប ស្ម៊ីធ ថា មនុស្ស​បី​នាក់​ទៀត​នឹង​ធ្វើជា​សាក្សី​ពី​ផ្ទាំង​មាស ។ ព្រះ​បាន​ហៅ អូលីវើរ ខៅឌើរី, ដាវីឌ វិតមើរ និង ម៉ាទិន ហារិស ឲ្យ​ធ្វើ​ជា​សាក្សី​ទាំងនេះ ។ តាមរយៈ​សេចក្តី​ជំនឿ​របស់​ពួក​លោក ទេវតា​មរ៉ូណៃ​បាន​មក​ជួប​ពួក​លោក និង​បាន​ស្ដាប់​ឮ​ព្រះ​សូរសៀង​របស់​ព្រះអង្គ​សង្គ្រោះ​ប្រកាស​ថា អ្វី​ដែល​ពួកលោក​បាន​ឃើញ​នោះ​គឺជា​ការពិត ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​ពង្រឹង​ទីបន្ទាល់​ផ្ទាល់​ខ្លួន​ពួក​គេ​អំពី​ព្រះគម្ពីរ​មរមន នៅពេល​ដែល​ពួកគេ​សិក្សា​អំពី​ទីបន្ទាល់​របស់​ពួកសាក្សី​បី​នាក់ ។

ការរៀបចំ​សិស្ស ៖ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ស្វែង​រក​មើល​ព័ត៌មាន​អំពី​ពួកសាក្សី​បីនាក់​ក្នុង​ព្រះគម្ពីរ​មរមន​នៅលើ​គេហទំព័រ ChurchofJesusChrist.org, ហើយ​មក​រៀន​ដោយ​ត្រៀម​ខ្លួន​ចែកចាយ​អំពី​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ពួកសាក្សី

ដើម្បី​ណែ​នាំ​អំពី​តួនាទី​នៃ​ពួកសាក្សី អ្នក​អាច​អញ្ជើញ​សិស្ស​បីនាក់​ឲ្យ​ឡើង​ធ្វើជា​សាក្សី ។ វិធី​មួយ​ដើម្បី​ធ្វើ​បែប​នេះ​បាន គឺ​លាក់​វត្ថុ​មួយ​ក្នុង​កាបូប ហើយ​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​រកមើល​វត្ថុ​នោះ ហើយ​ពិពណ៌នា​អំពី​វត្ថុ​នោះ ។ សូម​សួរ​ទៅសិស្ស​ក្នុងថ្នាក់​ថា តើពួក​គេ​ពិត​ជា​ជឿ​លើ​សិស្ស​ទាំង​នោះ​ដែរ​ឬ​អត់ ។ សូម​អញ្ជើញ​សិស្ស​ផ្សេងទៀត​ឲ្យ​ធ្វើ​ជា​សាក្សី​ទី​ពីរ និង​ទីបី ។ សូម​ពិភាក្សា​ពី​មូលហេតុ​ដែល​ការមាន​សាក្សី​ច្រើន​នាក់​មាន​អត្ថប្រយោជន៍ ។

ពួកសាក្សី​មាន​តួនាទី​សំខាន់​ណាស់​នៅក្នុង​ផែនការ​នៃ​សេចក្តី​សង្គ្រោះ​របស់​ព្រះវរបិតាសួគ៌ ។ សូម​អាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦:២៨ ដោយ​រកមើល​ពី​អ្វី​ដែល​ព្រះអម្ចាស់​បាន​បង្រៀន​អំពី​ពួកសាក្សី ( សូមមើល​ផងដែរ កូរិនថូស ទី២ ១៣:១ ) ។

  • តើ​មាន​ឧទាហរណ៍⁠​អ្វីខ្លះ​ពី​ពួក​សាក្សី​នៅក្នុង​សាសនាចក្រ ?

  • ហេតុ​អ្វី​បាន​ជា​អ្នក​គិត​ថា ព្រះអង្គ​សង្គ្រោះ​ប្រទាន​សាក្សី​ជា​ច្រើន​នាក់​អំពី​កិច្ច​ការ​របស់​ទ្រង់ ?

ពួកសាក្សី​បី​នាក់

យ៉ូសែប ស៊្មីធ បាន​ដឹងតាម​រយៈព្រះគម្ពីរ​មរមន និង​វិវរណៈ​ថា ព្រះអម្ចាស់​នឹង​អនុញ្ញាត​ឲ្យ​បុគ្គល​ផ្សេង​ទៀត​បានឃើញ​ផ្ទាំង​មាស​នេះ ។ លោក​បាន​ដឹង​ថា ពួក⁠សាក្សី​បី​នាក់​នឹង​បានឃើញ​ផ្ទាំង​មាស​តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះ ( សូម​មើល នីហ្វៃ​ទី​២ ២៧:១២–១៣; អេធើរ ៥:២–៤; គោលលទ្ធិ និង​សេចក្ដីសញ្ញា ៥:១១–១៥ ) ។ អូលីវើរ ខៅឌើរី, ដាវីឌ វិតមើរ និង ម៉ាទិន ហារិស សុទ្ធ​តែ​មាន​បំណង​ប្រាថ្នា​ប្រកប​ដោយ​ការបំផុស​គំនិត​ដើម្បី​ធ្វើ​ជា​សាក្សី​ម្នាក់​ក្នុង​នោះ ។ ពួក​គាត់​ម្នាក់ៗ​បាន​ដើរតួនាទី​យ៉ាង​សំខាន់​នៅក្នុង​ការលេច​ចេញមក​នៃ​ព្រះគម្ពីរ​មរមន ។

អូលីវើរ ខៅឌើរី
ដាវីឌ វិតមើរ
ម៉ាទិន ហារិស

អ្នក​អាច​បង្ហាញ​រូបភាព​ពួក​សាក្សី​បីនាក់ ឬ​សរសេរ​ឈ្មោះ​របស់​ពួកគាត់​នៅលើ​ក្ដារខៀន ។ សិស្ស​ម្នាក់​អាច​អាន​ចម្លើយ ហើយ​សិស្ស​ក្នុង​ថ្នាក់​អាច​និយាយ​អំពី​សាក្សី​ដែល​ត្រូវ​គ្នា ។ ឬ​⁠អ្នក​អាច​ផ្តល់​សំណួរ​ឲ្យ​សិស្ស​បាន ។ ចម្លើយ​ត្រឹមត្រូវ​គឺ ១ ។ ខ ២ ។ គ ៣ ។ ក.

សូម​ផ្គូផ្គង​សាក្សី​ម្នាក់ៗ​ក្នុង​ចំណោម​ពួក​សាក្សី​បីនាក់​ជា​មួយនឹង​សេចក្តី​លម្អិត​ចេញពី​ខ្សែជីវិត​របស់​ពួកលោក ។

  1. អូលីវើរ ខៅឌើរី

  2. ដាវីឌ វិតមើរ

  3. ម៉ាទិន ហារិស

  1. បាន​ផ្តល់​ហិរញ្ញប្បទាន​ដើម្បី​បោះពុម្ព​ព្រះ​គម្ពីរមរមន

  2. បាន​បម្រើ​ជា​អ្នក​សរសេរ​ដ៏​សំខាន់​របស់ យ៉ូសែប សម្រាប់​ការបកប្រែ​ព្រះគម្ពីរ​មរមន​ភាគច្រើន

  3. បាន​អញ្ជើញ យ៉ូសែប ស្ម៊ីធ ឲ្យ​បកប្រែ​ព្រះគម្ពីរ​មរមន​ឲ្យ​ហើយ​នៅក្នុង​ផ្ទះ​គ្រួសារ​របស់​គាត់

សូម​អាន គោលលទ្ធិ និង​សេចក្តីសញ្ញា ១៧:១–២⁠ ដោយ​រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ទៅកាន់​ពួកសាក្សី​បី​នាក់​ថា ពួកគាត់​នឹង​បាន​ឃើញ ។

  • តើ​អ្នក​ដឹង​អ្វី​ខ្លះ​អំពី​វត្ថុ​អស់​ទាំង​នេះ ?

  • តើ​ព្រះអម្ចាស់​បាន​ចង់​ឲ្យ​បុរស​ទាំងនេះ​ឃើញ​អ្វីខ្លះ​ពី​វត្ថុ​ទាំងនេះ ?

សូម​អាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៧:៣–៩ ដោយ​រកមើល​ថា តើ​ការទទួល​ខុសត្រូវ​អ្វី​ដែល​ពួក​សាក្សី​ទាំងនេះ​នឹង​មាន បន្ទាប់ពី​បាន​ឃើញ​ផ្ទាំង​ទាំងនេះ​ហើយ ។

តើ​យើង​មាន​ទំនួលខុស​ត្រូវ​អ្វីខ្លះ នៅ​ពេល​ដែល​ព្រះអម្ចាស់​ប្រទាន​ពួក​សាក្សី​នៃ​សេចក្ដីពិត​ដ៏ទេវភាព​ទាំងនេះ​ដល់​យើង ?

សូម​ជួយ​សិស្ស​ឲ្យ​រកឃើញ​គោលការណ៍​នេះ ៖ បន្ទាប់​ពី​ព្រះអម្ចាស់​ប្រទានពរ​ដល់​យើង​ជាមួយ​នឹង​សាក្សី​នៃ​សេចក្ដីពិត យើង​មាន​ទំនួលខុស​ត្រូវ​ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​រឿង​នេះ ។

អ្នក​អាច​ចង់​អញ្ជើញ​សិស្ស​ឲ្យ​គូស​ចំណាំ​នៅ​ក្នុង ខទី ៦ អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​គឺជា​គំរូ​នៃ​សេចក្ដីពិត​នេះ ។

ហេតុអ្វី​បានជា​អ្នកគិត​ថា ការដែល​ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​សាក្សី​របស់​ទ្រង់​អំពី​ព្រះ​គម្ពីរ​មរមន​⁠មាន​សារៈសំខាន់​ខ្លាំង ?

« ទី​បន្ទាល់​នៃ​ពួក​សាក្សី​បី​នាក់ »

សូម​អាន⁠ « ទី​បន្ទាល់​នៃ​ពួក​សាក្សី​បី​នាក់ » ដែល​មាន​នៅលើ​ទំព័រ​បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន ដោយ​រក​មើល​អ្វី​ដែល​ពួកគាត់​បាន​ធ្វើ​ទីបន្ទាល់ ។

  • តើ​អ្នក​មាន​អារម្មណ៍​ថា អ្វី​ទៅ​ដែល​សំខាន់​នៅក្នុង​ទីបន្ទាល់​របស់​ពួកគាត់ ?

ដើម្បី​មើល​ការពិពណ៌នា​អំពី​បទពិសោធន៍​របស់​ពួកសាក្សី​បី​នាក់ អ្នក​អាច​បង្ហាញ​វីដេអូ « A Day for the Eternities » ( ២៣:០៩; ចាប់​ពី​នាទី​ទី ១៥:០១ ដល់​នាទី​ទី ១៧:៥៥ ) ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

ខណៈ​ពេល​ដែល​សិស្ស​អាន « ទី​បន្ទាល់​នៃ​ពួក​សាក្សី​បី​នាក់ » អ្នក​អាច​អញ្ជើញ​ពួក​គេ​ឲ្យ​សរសេរ​នៅលើ​ក្ដារខៀន​នូវ​ពាក្យពេចន៍ ឬ​ឃ្លា​ដែល​ប្រកាស​ពី​សេចក្ដីពិត​ដ៏ពេញលេញ​នៃ​ព្រះគម្ពីរ​មរមន ។ សូម​ពិភាក្សា​អំពីអ្វី​ដែល​សិស្ស​បាន​សរសេរ​នៅ​លើ​ក្តារ​ខៀន ។ វា​ប្រហែល​ជា​មាន​អត្ថប្រយោជន៍​ក្នុង​ការចង្អុល​បង្ហាញ​ថា ពួក​សាក្សី​បី​នាក់​មាន​គំរូ​ខាងវិញ្ញាណ​ជាច្រើន ។ ជាការ​បន្ថែមទៅ​នឹង​ទីបន្ទាល់​របស់ យ៉ូសែប ស្ម៊ីធ ពួក​គាត់​បានឃើញ​ទេវតា​មរ៉ូណៃ និង​បាន​ស្ដាប់​ឮ​ព្រះសូរសៀង​របស់​ព្រះអង្គ​សង្គ្រោះ​ដែល​កំពុង​ប្រកាស​ដល់​ពួកគាត់​ថា កិច្ចការ​នោះ​គឺ​ជា​ការពិត ។

23:9
  • តើ​យើង​អាច​រៀន​អ្វីខ្លះ​ពី​ពួក​សាក្សី​បីនាក់ អំពី​ការទទួល​បាន​សាក្សី​ផ្ទាល់ខ្លួន​របស់យើង​ថា ព្រះគម្ពីរ​មរមន​គឺជា​ការពិត ?

ប្រធាន ហែនរី ប៊ី អាវរិង នៃ​គណៈប្រធាន​ទីមួយ​បាន​ថ្លែង​ទីបន្ទាល់​ពី​អានុភាព​នៃ​សាក្សី​របស់​ពួកគាត់ ។ សូម​អាន​សេចក្តី​ថ្លែងការណ៍​ខាង​ក្រោម ឬ​មើល​វីដេអូ « An Enduring Testimony of the Mission of the Prophet Joseph » ( ១៧:៣២; សូមមើល​ពី​នាទី​ទី ៤:១៨ ដល់​នាទី​ទី ៥:៤៣ ) ។

2:3
ប្រធាន ហែនរី ប៊ី អាវរិង

អស់​អ្នក​ដែល​អ្នក​ស្រឡាញ់​អាច​មាន​លើស​ពី​ភស្តុតាង​ដោយ​ផ្ទាល់ ដែល​ផ្តល់​ឲ្យ​សាក្សី​ទាំងនោះ តាមរយៈ​អ្វី​ដែល​ពួកគាត់​បាន​ឃើញ និង​ឮ ។ ពួក​សាក្សី​បីនាក់​នោះ​មាន​អ្វីៗ​ច្រើន​ទៀត​ដែល​យើង​ទាំង​អស់​គ្នា​ចាំបាច់​ត្រូវការ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ថ្លែង​ជា​សាក្សី​ដល់​គំនិត និង​ដួងចិត្ត​របស់​ពួកគាត់​ថា អ្វី​ដែល​ពួកគាត់​បាន​ឃើញ និង​បាន​ឮ​គឺជា​ការពិត ។ ព្រះវិញ្ញាណ​បានប្រាប់​ពួកគាត់​ថា ទេវតា​អង្គនោះ​គឺ​មក​ពី​ព្រះ ហើយ​ថា ​ព្រះ​សូរសៀង​នោះ​គឺជា​ព្រះ​សូរសៀង​នៃ​ព្រះអម្ចាស់​ព្រះ​យេស៊ូវ​គ្រីស្ទ ។ សាក្សី​នៃ​ព្រះវិញ្ញាណ​នោះ​បានផ្ដល់​ឲ្យ​ពួកគាត់ ហើយ​មាន​មនុស្ស​ជា​ច្រើន​នាក់​ដែល​មិន​បាន​នៅ​ទីនោះ ។ វា​គឺជា​សាក្សី​ដែល​អាច​ក្លាយជា​របស់យើង បើ​យើង​មាន​គុណសម្បត្តិ​ដើម្បី​មាន​ភាពជា​ដៃគូ​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ។

ពួក​សាក្សី​បីនាក់​មិន​ដែល​បានបដិសេធ​ទីបន្ទាល់​របស់​ពួក​លោក​អំពី​ព្រះគម្ពីរ​មរមន​ឡើយ ។ ពួក​លោក​មិន​បដិសេធ​នោះ​ទេ ដោយសារ​ពួកលោក​បាន​ដឹងថា វា​ជា​ការពិត ។ ពួកលោក​បាន​ធ្វើ​ការលះបង់ និង​ឆ្លងកាត់​ភាពលំបាក​ជាច្រើន​ហួសពី​អ្វី​ដែល​មនុស្ស​ភាគច្រើន​ធ្លាប់​បានដឹង ។ អូលីវើរ ខៅឌើរី បាន​ផ្តល់​ទីបន្ទាល់​ដូចគ្នា​នេះ​អំពី​ប្រភព​ដើម​ដ៏​ទេវភាព​នៃ​ព្រះគម្ពីរ​មរមន នៅពេល​លោក​ជិត​អស់ជីវិត ។ ប៉ុន្តែ​នៅក្នុង​គ្រា​នៃ​ការសាកល្បង ពួកលោក​បានរារែកក្នុង​សេចក្តី​ជំនឿ​ដែល​ថា យ៉ូសែប នៅតែ​ជា​ព្យាការី​របស់​ព្រះ ហើយ​ថាជា​របៀប​តែ​មួយ​គត់​ដើម្បី​មក​រក​ព្រះអង្គ​សង្គ្រោះ គឺ​តាមរយៈ​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើងវិញ​របស់ទ្រង់ ។ ថា​ពួកលោក​បានបន្ត​អះអាង​នូវ​អ្វី​ដែល​ពួកលោក​បាន​ឃើញ និង​បានឮ​នៅក្នុង​បទពិសោធន៍​ដ៏​អស្ចារ្យ​នោះ ក្នុង​អំឡុងពេល​ដ៏​យូរ​នៃ​ការឃ្លាតឆ្ងាយ​ពី​សាសនាចក្រ និង​ពី​យ៉ូសែប ធ្វើ​ឲ្យ​ទីបន្ទាល់​របស់​ពួកលោក​មាន​ឥទ្ធិពល​ខ្លាំង​ជាង​មុន ។ ( ហែនរី ប៊ី អាវរិង « An Enduring Testimony of the Mission of the Prophet Joseph » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៣ ទំព័រ ៩០ )

  • តើ « ទី​បន្ទាល់​នៃ​ពួក​សាក្សី​បី​នាក់ » មាន​ឥទ្ធិពល​លើ​សាក្សី​ផ្ទាល់ខ្លួន​របស់​អ្នក​អំពី​ព្រះគម្ពីរ​មរមន​យ៉ាង​ដូចម្ដេច ? អំពី​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ដូចម្ដេច ?

  • តើ​មាន​វិធី​អ្វីខ្លះ​ទៀត​ដែល​យើង​អាច​ចែកចាយ​ទីបន្ទាល់​របស់យើង​អំពី​ព្រះអង្គ​សង្គ្រោះ និង​អំពី​ព្រះគម្ពីរ​មរមន ?

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះអង្គ​សង្គ្រោះ និង​អំពី​ព្រះគម្ពីរ​មរមន ។ វិធី​មួយ​គឺ​ត្រូវ​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​នូវ​អ្វី​ដែល​ពួកគេ​ត្រូវ​និយាយ បើ​ទីបន្ទាល់​ផ្ទាល់ខ្លួន​ពួកគេ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ព្រះគម្ពីរ​មរមន​ត្រូវ​បាន​បោះពុម្ព​សម្រាប់​ពិភពលោក​នោះ ។ អ្នក​អាច​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​នៅក្នុង​ថ្នាក់រៀន ឬ​ប្រាប់​ទៅ​អ្នក​ផ្សេង​ទៀត ។ ⁠អ្នក​ក៏​អាច​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​បាន​ផងដែរ ។