« គោលលទ្ធិ និងសេចក្ដីសញ្ញា ១២–១៧; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៦–៧៥ » សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ១២–១៧; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៦–៧៥ » សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា
គោលលទ្ធិ និងសេចក្ដីសញ្ញា ១២–១៧; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៦–៧៥
គោលលទ្ធិ និងសេចក្ដីសញ្ញា ១២–១៧; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៦–៧៥
ទិដ្ឋភាពទូទៅ
ខណៈពេលកំពុងបកប្រែព្រះគម្ពីរមរមន យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី មានសំណួរអំពីការទទួលបុណ្យជ្រមុជទឹកសម្រាប់ការផ្ដាច់បាប ។ ពួកលោកបានទូលអង្វរព្រះអម្ចាស់ ។ ជាការឆ្លើយតបចំពោះសំណួររបស់ពួកលោក យ៉ូហាន បាទីស្ទ បានលេចមក និងបានស្តារបព្វជិតភាពអើរ៉ុនឡើងវិញ ។ ការស្ដារបព្វជិតភាពឡើងវិញបានបន្តអស់រយៈពេលប៉ុន្មានសប្តាហ៍ក្រោយមក នៅពេលដែល ពេត្រុស យ៉ាកុប និងយ៉ូហាន បានស្ដារបព្វជិតភាពម៉ិលគីស្សាដែកឡើងវិញ ។ ពេលដែលការបកប្រែព្រះគម្ពីរមរមនបានចូលដល់ទីបញ្ចប់ មានបុគ្គលបីនាក់ដែលត្រូវបានជ្រើសរើសឲ្យមើលឃើញផ្ទាំងមាស ។ អូលីវើរ ខៅឌើរី, ដាវីឌ វិតមើរ និង ម៉ាទិន ហារិស បានឃើញទេវតាមរ៉ូណៃ និងផ្ទាំងមាសនៅក្នុងការនិមិត្តមួយ ។ លើសពីនេះ ពួកគេបានស្ដាប់ឮព្រះសូរសៀងព្រះអម្ចាស់ដែលប្រកាសថា ព្រះគម្ពីរមរមនគឺពិត ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមផ្តល់ឲ្យអ្នកនូវគំនិតខ្លះៗអំពីអ្វីដែលអ្នកអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៨–៧៥ ; គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យយល់ពីសារៈសំខាន់នៃការស្ដារឡើងវិញនៃសិទ្ធិអំណាចបព្វជិតភាពរបស់ព្រះអង្គសង្គ្រោះ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យមកថ្នាក់រៀនដោយបានរៀបចំត្រៀមទុកដើម្បីចែកចាយព័ត៌មានលម្អិត ឬសំណួរនានា ដែលពួកគេមានអំពីការស្ដារបព្វជិតភាពឡើងវិញ ។ ពួកគេអាចនឹងរៀបចំត្រៀមខ្លួនតាមរយៈការអានអត្ថបទសម្រាប់រូបថតប្រវត្តិសាសនាចក្រទី ៥ « ទន្លេសុសគ្វីហាណា » ដែលមាននៅចុងបញ្ចប់នៃគម្ពីរបមាណីយ ឬនៅក្នុងផ្នែក « ជំនួយការសិក្សា » នៃបណ្ណាល័យដំណឹងល្អ ។
-
វីដេអូ ៖ « Spiritual Treasures » ( ១៨:០៧; សូមមើលចាប់ពីនាទីទី ៣:០០ ដល់នាទីទី ៣:៥១ )
គោលលទ្ធិ និងសេចក្ដីសញ្ញា ១៤
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យចេះស្តាប់បង្គាប់ និងកាន់ខ្ជាប់ដរាបដល់ចុងបំផុតជាមួយនឹងព្រះចេស្ដាដែលអាចធ្វើឲ្យកើតឡើងនៃព្រះអង្គសង្គ្រោះ
-
ការរៀបចំសិស្ស ៖ អ្នកអាចនឹងឲ្យសិស្សរកមើលគោលការណ៍មួយដែលពួកគេអាចអនុវត្តបានពីការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់ពួកគេបាន ។ សិស្សអាចនឹងចង់ប្រើប្រភពឯកសារសិក្សាមួយចំនួននៅក្នុង ចូរមកតាមខ្ញុំ ។
-
វីដេអូ ៖ « Tomorrow the Lord Will Do Wonders among You » ( ១៩:១៨; សូមមើលចាប់ពីនាទីទី ១៥:០៨ ដល់នាទីទី ១៦:២១ )
គោលលទ្ធិ និងសេចក្ដីសញ្ញា ១៧
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យពង្រឹងទីបន្ទាល់ផ្ទាល់ខ្លួនរបស់ពួកគេអំពីព្រះគម្ពីរមរមននៅពេលដែលពួកគេសិក្សាអំពីទីបន្ទាល់នៃសាក្សីបីនាក់
-
ការរៀបចំសិស្ស ៖ អ្នកអាចនឹងអញ្ជើញសិស្សឲ្យស្វែងរកព័ត៌មានអំពីសាក្សីទាំងបីនាក់នៃព្រះគម្ពីរមរមននៅលើគេហទំព័រ ChurchofJesusChrist.org ហើយមករៀនដោយរៀបចំត្រៀមទុកដើម្បីចែកចាយអំពីអ្វីដែលពួកគេបានរកឃើញ ។
-
សម្ភារ ៖ កាបូបមួយ និងវត្ថុមួយ ( កាបូបគួរតែអាចលាក់របស់របរដែលសិស្សមួយចំនួននឹងមើលឃើញ និងបរិយាយប្រាប់ថ្នាក់រៀនទាំងមូលបាន )
-
វីដេអូ ៖ « A Day for the Eternities » ( ២៣:០៩; សូមមើលចាប់ពីនាទីទី ១៥:០១ ដល់នាទីទី ១៧:៥៥ ); « An Enduring Testimony of the Mission of the Prophet Joseph » ( ១៧:៣២; សូមមើលចាប់ពីនាទីទី ៤:១៨ ដល់នាទីទី ៥:៤៣ )