« គោលលទ្ធិ និងសេចក្ដីសញ្ញា ១៨ ៖ ទិដ្ឋភាពទូទៅ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ១៨ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
គោលលទ្ធិ និងសេចក្តីសញ្ញា ១៨
គោលលទ្ធិ និងសេចក្តីសញ្ញា ១៨
ទិដ្ឋភាពទូទៅ
ព្រះអម្ចាស់បានបើកសម្តែងសេចក្តីពិតអំពីតម្លៃរបស់យើងនៅក្នុងព្រះនេត្ររបស់ទ្រង់ អំណរដែលយើងអាចទទួលបាន ពេលយើងចែកចាយដំណឹងល្អ និងគុណសម្បត្តិ និងការទទួលខុសត្រូវនានារបស់ពួកសាវកដប់ពីរនាក់ ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមផ្តល់ឲ្យអ្នកនូវគំនិតខ្លះៗអំពីអ្វីដែលអ្នកអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ១៨:១–១៣
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យទទួលអារម្មណ៍ថា តម្លៃនៃព្រលឹងរបស់ពួកគេគឺមហិមាណាស់នៅក្នុងព្រះនេត្ររបស់ព្រះ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យអាន សញ្ជឹងគិត និងពិចារណាធ្វើការទន្ទេញខគម្ពីរមួយចំនួន ឬទាំងអស់នៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ១៨:១០–១១ ។ សូមឲ្យពួកគេត្រៀមខ្លួនដើម្បីចែកចាយអារម្មណ៍របស់ពួកគេអំពីសេចក្ដីពិតដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរនេះ ។
-
សំណៅចែក ៖ « ការចងចាំអំពីតម្លៃរបស់យើងចំពោះព្រះ »
-
វីដេអូ ៖ « The Hope of God’s Light » ( ៦:៤៦ )
គោលលទ្ធិ និងសេចក្តីសញ្ញា ១៨:១១–១៦
គោលបំណងមេរៀន ៖ ដើម្បីបង្កើនបំណងប្រាថ្នារបស់សិស្សក្នុងការចែកចាយដំណឹងល្អរបស់ព្រះអង្គសង្គ្រោះជាមួយនឹងអ្នកដទៃ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិត ហើយមករៀនដោយបានត្រៀមខ្លួនដើម្បីចែកចាយបញ្ជីមួយអំពីរឿងប្រាំយ៉ាង ដែលនាំឲ្យពួកគេមានអំណរ និងមូលហេតុអ្វី ។
-
វីដេអូ ៖ « Hold Up Your Light » ( ១០:១៦; សូមមើលចាប់ពីនាទីទី ២:២០ ដល់នាទីទី ៤:១៥ ); « Inviting All to Come unto Christ: Sharing the Gospel » ( ៤:៣០ )
គោលលទ្ធិ និងសេចក្តីសញ្ញា ១៨:២១–៤៧
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យយល់អំពីរបៀបដែលព្រះអម្ចាស់ជួយ និងប្រទានពរដល់យើងតាមរយៈការហៅពួកសាវករបស់ទ្រង់ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យអានផ្នែកមួយនៃសុន្ទរកថាថ្មីមួយ អត្ថបទទស្សនាវដ្ដីសាសនាចក្រ ឬការចុះផ្សាយលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកសាវកបច្ចុប្បន្ន ដោយរកមើលរបៀបដែលសារលិខិតនោះជួយពួកគេឲ្យមករកព្រះគ្រីស្ទ ។
-
មាតិកាដែលត្រូវបង្ហាញ ៖ រូបភាពបច្ចុប្បន្នរបស់គណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។
-
ឯកសារនានា ៖ សុន្ទរកថាសន្និសីទទូទៅ ឬអត្ថបទទស្សនាវដ្ដីសាសនាចក្រដែលពួកសាវកបានសរសេរ ។
ការអនុវត្តចំណេះចំណានខាងគោលលទ្ធិទី ២
គោលបំណងមេរៀន ៖ ដើម្បីផ្ដល់ឱកាសឲ្យសិស្សរៀនទន្ទេញវគ្គបទគម្ពីរចំណេះចំណានគោលលទ្ធិឲ្យចាំស្ទាត់ និងគោលលទ្ធិដែលវាបង្រៀនយើង រួមទាំងការរៀនសូត្រ និងការអនុវត្តតាមគោលការណ៍ដ៏ទេវភាពសម្រាប់ការទទួលបានចំណេះដឹងខាងវិញ្ញាណ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យជ្រើសរើសបទគម្ពីរមួយ ឬពីរនៅក្នុងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិដែលពួកគេចង់ស្វែងយល់បន្ថែម ។
-
ចំណុចដែលត្រូវរៀបចំ ៖ ចាក់ចម្រៀង ឬទំនុកតម្កើងមួយបទឲ្យសិស្សស្ដាប់ ។
-
ឯកសារនានា ៖ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២៣ )