ថ្នាក់​សិក្ខាសាលា
មេរៀនទី ២៨ ៖ គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៨:១១–១៦ ៖ « អ្នក​នឹង​មាន​សេចក្ដី​អំណរ​ដ៏​មហិមា »


« គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៨:១១–១៦ ៖ ‹ អ្នក​នឹង​មាន​សេចក្ដី​អំណរ​ដ៏​មហិមា › » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៨:១១–១៦ » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ២៨ ៖ គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៨

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៨:១១–១៦

« អ្នក​នឹង​មាន​សេចក្ដី​អំណរ​ដ៏​មហិមា »

យុវជនកំពុង​ចែកចាយ​ដំណឹងល្អ

ពេល​ព្រះអម្ចាស់​បន្ត​បើក​សម្ដែង​ព្រះទ័យ​របស់​ទ្រង់អំពី​សាសនាចក្រ​របស់​ទ្រង់ ទ្រង់​បាន​មាន​បន្ទូល​ទៅ​កាន់យ៉ូសែប ស្ម៊ីធ អូលីវើរ ខៅឌើរី និង​ដាវីឌ វិតមើរ អំពី​អំណរ​ដែល​អាច​កើត​ចេញ​ពី​ការចែកចាយ​ដំណឹងល្អ​របស់​ទ្រង់ ។ មេរៀននេះ​អាច​ជួយបង្កើន​បំណង​ប្រាថ្នា​របស់​សិស្ស​ក្នុង​ការចែកចាយ​ដំណឹងល្អ​របស់​ព្រះអង្គ​សង្គ្រោះ​ជាមួយ​នឹង​មនុស្ស​ដទៃ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

តើ​អ្វី​ទៅ​ដែលនាំឲ្យ​អំណរ ?

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើការ​ជា​គូ​រយៈពេល​ពី​មួយ​ទៅ​ពីរ​នាទី​សរសេរ​អំពី​អ្វីៗ​ដែល​ពួកគេ​អាច​គិត​ឃើញ​អំពី​អ្វី​ដែល​នាំ​ឲ្យ​ពួកគេ​មាន​អំណរ ។ ជាជម្រើស សូម​ចែក​សិស្ស​ជា​ក្រុម​តូចៗ ហើយ​ឲ្យ​ហ្វឺត​សរសេរ​លើ​ក្ដារខៀន​ដែល​មាន​ពណ៌​ខុសគ្នា​ដល់​ក្រុម​នីមួយៗ ។⁠ សិស្ស​នៅក្នុង​ក្រុម​នីមួយៗ​មាន​ពេល​មួយ​ទៅ​ពីរ​នាទី​ដើម្បី​ប្ដូរ​វេន​គ្នា​សរសេរ​អ្វី​មួយ​ដែល​នាំ​ពួកគេ​ឲ្យ​មាន​អំណរ​នៅលើ​ក្ដារខៀន ។

សូម​អញ្ជើញ​សិស្ស​បី​បួន​នាក់​ឲ្យ​ចែកចាយ​អ្វី​មួយ​ដែល​ពួកគេ​បាន​សរសេរ និង​មូលហេតុ​ដែល​វា​នាំ​យក​អំណរ​ឲ្យ​ពួកគេ ។

ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​សព្វព្រះទ័យ​ឲ្យ​យើង​មាន​អំណរ ( សូមមើល នីហ្វៃទី ២ ២:២៥ ) ។ នៅក្នុង គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៨ ព្រះអង្គសង្គ្រោះ​បាន​ប្រកាស​ពី​អ្វី​ដែល​នាំ​ឲ្យ​ទ្រង់​មាន​អំណរ ហើយ​បាន​ពន្យល់ពី​របៀប​ដែល​យើង​អាច​ដកពិសោធន៍​អំណរ​ប្រភេទ​នោះ​ដូចគ្នា​ដែរ ។

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​គិតថាតើ​បច្ចុប្បន្ន​នេះ​ពួកគេ​មាន​អំណរ​ប៉ុនណា​នៅក្នុង​ជីវិត​របស់​ពួកគេ និង​ហេតុផល​ដែល​ពួកគេ​អាច​ចង់​មាន​អំណរច្រើន ។⁠ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​រកមើល​ការបង្រៀន​នានា ពេល​ពួកគេ​សិក្សា​នៅ​ថ្ងៃនេះ​អំពី​របៀប​ដែល​ពួកគេ​អាច​ដកពិសោធន៍​អំណរ​ដ៏​ធំធេង​នៅក្នុង​ជីវិត​របស់​ពួកគេ ។

អំណរ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ

សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹងគិត​អំពី​អ្វីដែល​ព្រះអង្គ​សង្គ្រោះ​អាច​មាន​ព្រះ​បន្ទូល ប្រសិន​បើ​ពួកគេ​ទូលសួរ​ទ្រង់​អំពី​អ្វី​ដែល​នាំ​ឲ្យ​ទ្រង់​មាន​អំណរ ។

សូម​អាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៨:១១–១៣ ហើយ​រកមើល​ដែល​នាំឲ្យ​ព្រះអង្គសង្គ្រោះ​មាន​អំណរ​ដ៏​មហិមា ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹងគិត​សំណួរ​ពីរ​បន្ទាប់ទៀត​ពីមុន​ឆ្លើយ​សំណួរ​នោះ ។ ពីមុន​សុំ​ឲ្យ​ពួកគេ​ចែកចាយ អ្នកអាច​អញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​ចម្លើយ​របស់​ពួកគេ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​ពួកគេ ។ វា​ក៏​អាច​មាន​ប្រយោជន៍​ផង​ដែរ​ក្នុង​ការអនុញ្ញាត​ឲ្យ​សិស្ស​អាន លូកា ១៥:១–១០ ពីមុន​អ្នកសួរ​សំណួរ ។

  • ហេតុអ្វី​អ្នក​គិត​ថា ព្រះអង្គសង្គ្រោះ​មាន​អំណរ​ដ៏​មហិមា​ពេល​អ្នក​ប្រែចិត្ត ?

  • តើ​ការដឹង​រឿង​នេះ​អំពី​ព្រះអង្គសង្គ្រោះ​អាច​ជះឥទ្ធិពល​ដល់​សកម្មភាព និង​បំណង​ប្រាថ្នា​របស់​អ្នក​ដោយ​របៀប​ណា ?

រូបតំណាង​ចំណេះចំណាន​ខាង​គោលលទ្ធិ គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៨:១៥-១៦ គឺ​ជាវគ្គ​ចំណេះចំណាន​ខាងគោលលទ្ធិ ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​គូសចំណាំ​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ​តាម​របៀប​ដែល​ងាយ​ចំណាំ ដើម្បី​ពួកគេ​អាច​ងាយ​រក​វា​ឃើញ ។

សូម​អាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៨:១៤–១៦ ហើយ​គូស​ចំណាំឃ្លា​ដែល​បង្ហាញ​ពីអ្វីដែល​ព្រះអង្គ​សង្គ្រោះ​សព្វ​ព្រះទ័យ​ចង់បាន​សម្រាប់​យើង ។

  • តើ​ខគម្ពីរ​ទាំងនេះ​ជួយ​អ្នក​យល់​អ្វីខ្លះ​អំពី​ព្រះអង្គសង្គ្រោះ និង​ព្រះរាជ​បំណង​របស់​ទ្រង់​ចំពោះ​យើង ?

ប្រសិន​បើ​ចាំបាច់ សូម​ពន្យល់ថា សេចក្ដីពិត​មួយ​ដែល​យើង​អាច​រៀន​ពី​ខគម្ពីរ​ទាំងនេះ​គឺ​ថា ព្រះ​យេស៊ូវ​គ្រីស្ទ​សព្វព្រះទ័យ​ឲ្យ​យើង​មាន​អំណរ​ដែល​កើត​ចេញ​ពី​ការ​នាំ​មនុស្ស​ដទៃ​មករក​ទ្រង់ ។ សូម​ពិចារណា​សរសេរ​សេចក្តី​ពិត​នេះ​នៅ​លើ​ក្តារខៀន ។

អែលឌើរ ម៉ាកឺស ប៊ី ណាស នៃ​ពួក​ចិតសិប​នាក់​បាន​មាន​ប្រសាសន៍​អំពី​អំណរ​ដែល​អាច​កើត​ចេញ​ពី​ការចែកចាយ​ដំណឹងល្អ ៖

10:28

ចូរ​លើក​ពន្លឺ​របស់​អ្នករាល់គ្នា​ឡើង

អែលឌើរ ម៉ាកឺស ប៊ី ណាស

នៅ​ពេល​មនុស្សម្នាក់​ដឹងពី​គោលបំណង​ដ៏​រុងរឿង​នៃ​ជីវិត ហើយ​ដឹង​ថា​ព្រះគ្រីស្ទ​អភ័យទោស និង​ជួយ​ដល់​អ្នក​ដែល​ដើរតាម​ទ្រង់ រួចហើយ​ជ្រើសរើស​ដើរតាម​ព្រះគ្រីស្ទ​ទៅក្នុង​ទឹក​នៃ​ពិធីបុណ្យ​ជ្រមុជ​ទឹក​សម្រាប់​ជីវិត​ផ្លាស់ប្ដូរ​ប្រសើរ​ឡើង—ទោះ​បី​ជា​កាលៈទេសៈ​ខាងក្រៅ​នៃ​ជីវិត​មិនមាន​ក៏​ដោយ ។

ប្អូនស្រី​ដ៏​ស្រស់ស្រាយ​ម្នាក់ ដែល​ខ្ញុំ​បាន​ជួប​នៅ​ទីក្រុង​អូនីស្សា ប្រទេស​នីហ្សេរីយ៉ា បាន​ប្រាប់​ខ្ញុំ​ថា ចាប់​ពី​ពេល​នោះមក នាង​បាន​រៀនពី​ដំណឹងល្អ និង​បាន​ជ្រមុជ​ទឹក​( ហើយ​ឥឡូវនេះ ខ្ញុំ​សូម​ដកស្រង់​ពាក្យ​សំដី​របស់​នាង ) « គ្រប់យ៉ាង​គឺ​ល្អ​សម្រាប់​ខ្ញុំ ។ ខ្ញុំ​សប្បាយ​ចិត្ត ។ ខ្ញុំ​នៅ​ស្ថានសួគ៌ » ។ ការចែកចាយ​ដំណឹងល្អ​នាំឲ្យ​មាន​អំណរ និង​ក្ដីសង្ឃឹម​ដល់​ព្រលឹង​របស់​អ្នក​ដែល​ចែកចាយ​ផង និង​អ្នក​ទទួល​ផង ។ ពិត​ណាស់ « អ្នក​នឹង​មាន​សេចក្ដី​អំណរ​ដ៏​មហិមា » ពេល​បងប្អូន​ចែកចាយ​ដំណឹងល្អ ! ការចែកចាយ​ដំណឹងល្អ​គឺជា​ការមាន​អំណរ និង​ក្ដីសង្ឃឹម​ម្ដងហើយ​ម្ដងទៀត ។ ( ម៉ាកឺស ប៊ី ណាស « Hold Up Your Light » Liahona ខែ​វិច្ឆិកា ឆ្នាំ​២០២១ ទំព័រ ៧១ )

  • ហេតុអ្វី​អ្នក​គិតថា ការនាំ​មនុស្ស​ម្នាក់ទៀត​ទៅរក​ព្រះយេស៊ូវគ្រីស្ទ​នាំយក​អំណរ​ដ៏​ច្រើន​ដល់​បុគ្គល​ម្នាក់ ?

  • តើ​អ្នក​ធ្លាប់​មាន​បទពិសោធន៍ ( ឬ​ដឹង )​អ្វីខ្លះ ដែល​អ្នក​ធ្លាប់​ឃើញ​អំណរ​នៃ​ការ​ចែកចាយ​ដំណឹងល្អ​ជាមួយ​នឹង​មនុស្ស​ដទៃ ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​ឆ្លើយ​សំណួរ​មុនៗ អ្នក​អញ្ជើញ​ពួកគេ​ឲ្យ​ស្រាវជ្រាវ​រក​គំរូ​នៅក្នុង​បទគម្ពីរ ។ ពួកគេ​អាច​អាន​ពាក្យពេចន៍​របស់​អាំម៉ូន ( នៅក្នុង អាលម៉ា ២៦:១–១៦ ) និងអាលម៉ា ( នៅក្នុង អាលម៉ា ២៩:៩–១៧ ) ។ អ្នក​ក៏​អាច​បង្ហាញ « Inviting All to Come unto Christ: Sharing the Gospel » ( ៤:៣០ ) ដែល​មាន​នៅ​គេហទំព័រ ChurchofJesusChrist.org ។

ការយក​ឈ្នះ​លើ​ឧបសគ្គ

សូម​ពន្យល់​ថា ខណៈ​ដែល​ការសន្យា​ទាំងនេះ​មកពី​ព្រះអម្ចាស់​ទាំងនេះ​អាច​ជួយ​លើក​ទឹកចិត្ត​យើង​ឲ្យ​ចែកចាយ​ដំណឹងល្អ​របស់​ទ្រង់ក៏​ដោយ ក៏ពេល​ខ្លះ​មាន​នូវ​ឧបសគ្គ ឬ​កង្វល់​ដែល​អាច​រារាំង​យើង​មិន​ឲ្យ​ចែកចាយ​ដំណឹងល្អនេះ​ដែរ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​រៀបរាប់ពី​ឧបសគ្គ​មួយចំនួន ហើយ​សរសេរ​ចម្លើយ​របស់​ពួកគេ​នៅលើ​ក្តារខៀន ។ បន្ទាប់មក​អញ្ជើញ​សិស្ស​ឲ្យ​បំពេញ​សកម្មភាព​ខាងក្រោម ដោយ​នឹក​ស្រមៃ​ថា ពួកគេ​ស្គាល់​មនុស្ស​ម្នាក់ ( ឬ​គិត​ពី​មនុស្ស​ម្នាក់​ដែល​ពួកគេ​ស្គាល់ )​ដែលជួប​ឧបសគ្គ​មួយ​ក្នុង​ចំណោម​ឧបសគ្គ​ទាំងនោះ ។

សូម​កត់ត្រា​អ្វី​ដែល​អ្នក​អាច​ចែកចាយ​ជាមួយ​នឹង​បុគ្គល​ដែល​មាន​កង្វល់​អំពី​ការចែកចាយ​ដំណឹងល្អ​របស់​ព្រះអង្គ​សង្គ្រោះ ។ សូម​ពិចារណា​រួម​បញ្ចូល​ដូច​ខាងក្រោម ៖

  1. តើ​អ្នក​ដឹង​អ្វីខ្លះ​អំពី​ព្រះអង្គ​សង្គ្រោះ​ដែល​អាច​បង្កើន​បំណង​ប្រាថ្នា​របស់​អ្នក​ដើម្បី​នាំ​យក​មនុស្ស​ដទៃ​មក​រក​ទ្រង់ ( និង​បទគម្ពីរ​មួយ​ដែល​ថ្លែងទីបន្ទាល់​អំពី​អ្វី​ដែល​អ្នក​ដឹង បើ​អាច )

  2. តើ​ការខិតមក​ជិត​នឹង​ព្រះអង្គ​សង្គ្រោះ​បាន​យក​អំណរ​មក​ឲ្យ​អ្នក​ដោយ​របៀបណា និង​ហេតុផល​ដែល​អ្នក​ចង់​ឲ្យ​មនុស្ស​ដទៃ​ទទួល​បាន​ពរជ័យ​ដូចគ្នា

  3. បទពិសោធន៍​ដែល​អ្នក ឬ​មនុស្ស​ដទៃ​ដែល​អ្នក​ស្គាល់​ធ្លាប់​មាន​នៅក្នុង​ការនាំយក​ព្រលឹង​មក​រក​ព្រះគ្រីស្ទ និង​របៀប​ដែល​បទសោធន៍​ទាំង​នោះ​បាននាំ​មក​នូវ​អំណរ

បន្ទាប់ពី​សិស្ស​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការបង្កើត​ចម្លើយ​មួយ សូម​ឲ្យ​ឱកាស​ពួកគេ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។ វិធី​មួយ​ក្នុងការ​ធ្វើ​បែបនេះ​គឺ​ការអញ្ជើញ​សិស្ស​ម្នាក់ ឬ​ពីរ​នាក់​ឲ្យ​សម្ដែងធ្វើ​ជា​មនុស្ស​ម្នាក់​ដែល​មាន​កង្វល់​អំពី​ការ​ចែកចាយ​ដំណឹងល្អ ។ សិស្ស​ផ្សេងទៀត​អាច​ចែកចាយ​រឿង​មួយដែល​ពួកគេ​គិត​ឃើញ​ថាអាច​ជួយ​បាន ។

បន្ទាប់ពី​ការពិភាក្សា​នេះ សូម​ធ្វើការអញ្ជើញ​ដូចតទៅ​នេះ​ដល់សិស្ស ៖

សូម​ចំណាយ​ពេល​ដើម្បី​សញ្ជឹងគិត​ពី​អ្វី​ដែល​អ្នក​បាន​រៀន និង​ទទួល​អារម្មណ៍​នៅក្នុង​មេរៀន​នេះ ។ សូម​កត់ត្រា​អារម្មណ៍​របស់​អ្នក​អំពី​ការចែកចាយ​ដំណឹងល្អ និង​ការ​ព្យាយាម​នាំ​មនុស្ស​ដទៃ​ទៅ​រក​ព្រះយេស៊ូវគ្រីស្ទ ។ សូម​ពិចារណា​បញ្ចូល​អ្វីៗ​ដែល​អ្នក​បាន​រៀន​ជាពិសេស​អំពី​ព្រះអង្គសង្គ្រោះ ដែល​អ្នក​ចង់​ចងចាំ ។

សូម​ពិចារណា​បញ្ចប់​មេរៀន​ដោយ​អញ្ជើញសិស្ស​ម្នាក់ ឬ​ពីរ​នាក់​ឲ្យ​ចែកចាយ​អ្វីដែល​ពួកគេ​បាន​រៀន ឬ​ចង់​ចងចាំ ។ សូម​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​ដែល​អ្នក​បានពិភាក្សា​នៅ​ថ្ងៃនេះ ។

ទន្ទេញ

អ្នក​អាច​នឹង​ចង់​ជួយ​សិស្ស​ឲ្យ​ទន្ទេញ​សេចក្ដីយោង​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​អំឡុង​មេរៀន​នេះ ហើយ​រំឭក​វា​ក្នុង​មេរៀន​ក្រោយៗ​ទៀត ។ ឃ្លា​បទគម្ពីរ​គន្លឹះសម្រាប់ គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៨:១៥–១៦ គឺ​« នោះ​អ្នក​នឹង​មាន​សេចក្ដីអំណរ​ដ៏មហិមា បើ​សិនជា​អ្នក​បាន​នាំ​ព្រលឹង​ជា​ច្រើន​មក​រក​យើង ! » គំនិត​សម្រាប់​សកម្មភាព​ទន្ទេញ​ចាំ មាន​នៅក្នុង​ឯកសារ​ឧបសម្ព័ន្ធ​ដែល​នៅក្រោម « សកម្មភាព​រំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ឡើងវិញ » ។