ថ្នាក់​សិក្ខាសាលា
គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៩ ៖ ទិដ្ឋភាព​ទូទៅ⁠


« គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៩⁠ ៖ ទិដ្ឋភាព​ទូទៅ⁠ » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៩⁠ » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៩

គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៩

ទិដ្ឋភាព​ទូទៅ

ម៉ាទិន ហារិស បាន​ស្នើឲ្យ​ព្យាការី​ទូល​សូម​វិវរណៈ​មួយ​មកពី​ព្រះអម្ចាស់ ពេល​លោក​ដឹង​ថា លោក​អាច​នឹង​បាត់បង់​កសិដ្ឋាន​របស់​លោក ដើម្បី​បង់ថ្លៃ​ដល់​ការបោះពុម្ព​ព្រះគម្ពីរ​មរមន ។ នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៩ ព្រះអង្គ​សង្គ្រោះ​បាន​មាន​ព្រះ​បន្ទូល​ប្រាប់​ជា​ថ្មី​អំពី​របៀប​ដែល​ទ្រង់​បាន​ជ្រើសរើស​ចុះ​ចូល​តាម​ព្រះ​ឆន្ទៈ​របស់​ព្រះវរបិតាសួគ៌ ហើយ​ទទួល​បាន​អំណាច​ដើម្បី​យក​ឈ្នះ​លើ​រឿង​គ្រប់យ៉ាង ។ ព្រះអម្ចាស់​បាន​ប្រឹក្សា​ម៉ាទិន ឲ្យ​ប្រែចិត្ត ហើយ​ធ្វើ​ការលះបង់​ដែល​តម្រូវ​ឲ្យ​ធ្វើ ដើម្បី​បង់​ថ្លៃ​បំណុល​ដែល​លោក​ជំពាក់​រោងពុម្ព ។

រូបតំណាង​ការបំពាក់​បំប៉នផ្ដោតលើ​ព្រះយេស៊ូវ​គ្រីស្ទ ៖ ការរៀនសូត្រ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​អាច​បំផុស​គំនិត​យើង​ឲ្យ​ប្រែ​ក្លាយ​កាន់តែ​ដូចទ្រង់ ។ ប៉ុន្តែ​ការប្រែក្លាយ​ដូច​ជា​ទ្រង់​អាច​កើត​ឡើង​បាន លុះត្រា​តែ​យើង​ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ ទាំង​នៅក្នុង និង​នៅ​ក្រៅ​ថ្នាក់​រៀន ។ សម្រាប់​ព័ត៌មាន​បន្ថែមទៀត សូម​មើល​ផ្នែក « ជួយ​សិស្ស​ឲ្យ​មាន​ចេតនា​ខិតខំ​ប្រែក្លាយ​កាន់តែ​ដូច​ព្រះយេស៊ូវ​គ្រីស្ទ » នៅក្នុង ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្រ្គោះ ។ អ្នក​អាច​ឃើញ​ឧទាហរណ៍​មួយ​អំពី​របៀប​ធ្វើ​កិច្ចការ​នេះ​ក្នុង​មេរៀន​នៅ​សប្តាហ៍​នេះ​ផងដែរ ដែល​មាន​ចំណងជើង​ថា « គោលលទ្ធិ និង​សេចក្តីសញ្ញា ១៩:១–២៤ ផ្នែក​ទី ១ » ។

រៀបចំ​ខ្លួន​បង្រៀន

ព័ត៌មាន​ខាង​ក្រោម​ផ្តល់​ឲ្យ​អ្នក​នូវ​គំនិត​ខ្លះៗ​អំពី​អ្វី​ដែល​អ្នក​អាច​ត្រូវ​រៀបចំ​ទុកជាមុន​សម្រាប់​មេរៀន​នីមួយៗ ។

គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៩:១–២៤ ផ្នែក​ទី ១

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​បង្កើន​បំណង​ប្រាថ្នា​របស់​សិស្ស​ឲ្យ​ធ្វើតាម​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ក្នុង​ការចុះចូល​នឹង​ព្រះឆន្ទៈ​របស់​ព្រះវរបិតា​សួគ៌ ។

  • ការរៀបចំ​សិស្ស ៖ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​គ្រា​ដែល​យុវវ័យ​ត្រូវ​បាន​ល្បួង​ឲ្យ​ធ្វើ​អ្វី​ដែល​ពួកគេ​ចង់​ធ្វើ ជា​ជាង​អ្វី​ដែល​ព្រះ​សព្វព្រះទ័យ​ឲ្យ​ពួកគេ​ធ្វើ ។

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ សេចក្តី​ថ្លែងការណ៍​មកពី​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន⁠

គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៩:១–២៤ ផ្នែក​ទី ២

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​មាន​អំណរគុណ​កាន់តែ​ជ្រាលជ្រៅ​ចំពោះ​អំណោយទាន​នៃ​ការប្រែចិត្ត​របស់​ព្រះ​អង្គ​សង្គ្រោះ ដែល​វា​អាច​កើតឡើង​បាន​តាមរយៈ​ពលិកម្ម​ធួន​ដ៏​មហិមា​របស់ទ្រង់

  • ការរៀបចំ​សិស្ស ៖ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​អាន អាលម៉ា ៣៦:១២–២១ ដោយ​រកមើល​ពី​មូលហេតុ​ដែល​អាលម៉ា បាន​មាន​អារម្មណ៍​ឈឺចាប់​ជាខ្លាំង​ផង និង​អំណរ​ដ៏​អស្ចារ្យ​នៅក្នុង​ការប្រែចិត្ត​របស់​លោក​ផង ។⁠

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ សេចក្តី​ថ្លែងការណ៍​អំពី​ការប្រែចិត្ត

  • ឯកសារ​នានា ៖ សន្លឹក​ក្រដាស​មួយ​ចំហៀង

  • វីដេអូ ៖ « For God So Loved the World » ( ៤:៤៨; សូមមើល​ពី​នាទី​ទី ១:៥៦ ដល់ ៤:៤៨ )

  • សំណៅ​ចែក ៖ « ព្រះ​យេស៊ូវគ្រីស្ទ និង​ការប្រែចិត្ត​របស់​យើង »

គោលលទ្ធិ និង​សេចក្តីសញ្ញា ១៩:២៥–៤១

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​ការលះបង់​អ្វីៗ​ក៏​ដោយ​ដែល​ព្រះវរបិតាសួគ៌​ស្នើ​សុំ​ពី​យើង

  • ការរៀបចំ​សិស្ស ៖ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​សួរ​សមាជិក​ដែល​គួរ​ឲ្យ​ទុកចិត្ត​ម្នាក់​នៅក្នុង​សាសនាចក្រ​អំពី​ពលិកម្ម​អ្វី​ខ្លះ​ដែល​ពួកគេ​បាន​ធ្វើ ក្នុង​នាម​ជា​សិស្ស​ម្នាក់​របស់​ព្រះអម្ចាស់ ។

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ ការក្រើន​រំឭក​សម្រាប់​សកម្មភាព​កំណត់ហេតុ​ការសិក្សា

វាយ​តម្លៃ​ការសិក្សា​របស់​អ្នក​ទី ២

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​ចងចាំ និង​វាយតម្លៃ​ពី​របៀប​ដែល​បទពិសោធន៍​របស់​ពួកគេ​មក​ដល់​ពេលនេះ នៅក្នុង​ការសិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្តីសញ្ញា​បាន​ជួយ​ពួកគេ​ឲ្យ​រីកចម្រើន​ខាងវិញ្ញាណ ។

  • ការរៀបចំ​សិស្ស ៖ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹងគិត​ពី​មេរៀន​ថ្នាក់​សិក្ខាសាលា​ថ្មីៗ​មួយ ដែល​បាន​ជះឥទ្ធិពល​ជាក់លាក់​ដល់​ពួកគេ ។ ពួកគេ​អាច​គិត​ពី​ការផ្លាស់ប្ដូរ​នានា​ដែល​ពួកគេ​បាន​ធ្វើ ដោយសារតែ​មេរៀន​នោះ ។

  • ឯកសារ​នានា ៖ បំណែក​ក្រដាស​តូចៗ

  • រូបភាព ៖ មរ៉ូណៃ​លេច​មក​ឯ យ៉ូសែប ស្ម៊ីធ ។ យ៉ូសែប ស្ម៊ីធ និង​អូលីវើរ ខៅឌើរី កំពុង​បកប្រែ​ផ្ទាំង ។ ពួកសាក្សី​បី​នាក់​កំពុង​មើល​ផ្ទាំង ។ រូបភាព​អំពី​បុគ្គល​ម្នាក់​ដែល​មាន​គំនិត និង​ចិត្ត​របស់​គាត់​ត្រូវ​បាន​ដាក់ស្លាក