ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៣២ ៖ គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៩:១–២៤ ផ្នែក​ទី ២ ៖ « យើងជា [ ព្រះ​យេស៊ូវ​គ្រីស្ទ ] បាន​រង​ទុក្ខ​នូវ​ការ​ទាំង​នេះ​ជំនួស​មនុស្ស​ទាំង​អស់ »


« គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៩:១–២៤ ផ្នែក​ទី ២ ៖ ‹ យើងជា [ ព្រះ​យេស៊ូវ​គ្រីស្ទ ] បាន​រង​ទុក្ខ​នូវ​ការ​ទាំង​នេះ​ជំនួស​មនុស្ស​ទាំង​អស់ › » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៩:១–២៤ ផ្នែក​ទី ២ » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ៣២ ៖ គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៩

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៩:១–២៤ ផ្នែក​ទី ២

« យើងជា [ ព្រះ​យេស៊ូវ​គ្រីស្ទ ] បាន​រង​ទុក្ខ​នូវ​ការ​ទាំង​នេះ​ជំនួស​មនុស្ស​ទាំង​អស់ »

ព្រះហស្ដ​ដែល​មាន​ស្នាម​របួស​របស់​ព្រះអង្គ​សង្គ្រោះ

ព្រះអម្ចាស់​បាន​បង្រៀន​សេចក្ដីពិត​ដ៏​មាន​ឥទ្ធិពល​អំពី​ដង្វាយធួន​របស់​ទ្រង់​ដល់ ម៉ាទិន ហារិស នៅក្នុង គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៩ ។ ការប្រែចិត្ត​សម្រាប់​អំពើបាប​របស់យើង​គឺ​អាច​ធ្វើ​ទៅបាន​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ។ ដោយសារ​ទ្រង់ និង​ដង្វាយធួន​ដ៏​មេត្តាករុណា និង​ពេញ​ដោយ​ក្តី​ស្រឡាញ់​របស់​ទ្រង់ នោះ​យើង​អាច​បាន​ស្អាត​តាមរយៈ​ការប្រែចិត្ត​របស់​យើង ។ មេរៀន​អាច​ជួយ​សិស្ស​ឲ្យ​មាន​អំណរគុណ​កាន់តែ​ជ្រាលជ្រៅ​ចំពោះ​អំណោយទាន​នៃ​ការប្រែចិត្ត​របស់​ព្រះ​អង្គ​សង្គ្រោះ ដែល​វា​អាច​កើតឡើង​បាន​តាមរយៈ​ពលិកម្ម​ធួន​ដ៏​មហិមា​របស់ទ្រង់ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

សេចក្តីពិតពិត ឬ​រឿង​មិនពិត​ដែល​មនុស្ស​និយមជឿ ?

ដើម្បី​ចាប់ផ្តើម​ថ្នាក់ សូម​ជួយ​សិស្ស​វាយ​តម្លៃ​នូវ​អ្វី​ដែល​ពួកគេ​ដឹង ឬ​ជឿ​អំពី​ការប្រែចិត្ត ។ មធ្យោបាយ​មួយ​ដែល​អាច​ធ្វើ​បាន​គឺ​ត្រូវ​អញ្ជើញ​ពួកគេ​ឲ្យ​វាយតម្លៃ​សេចក្តី​ថ្លែងការ​ខាងក្រោម ។ អ្នក​អាច​បោះពុម្ព​សេចក្តី​ថ្លែងការណ៍​នីមួយៗ​ដោយ​ឡែក​ពី​គ្នា ហើយ​ដាក់​បង្ហាញ​វា​នៅលើ​ក្តារខៀន ។ បន្ទាប់មក សិស្ស​អាច​បែងចែក​សេចក្តី​ថ្លែងការណ៍​ទៅជា​ប្រភេទ​នៃ សេចក្តី​ពិតរឿង​មិនពិត​ដែល​មនុស្ស​និយមជឿ ។ ជម្រើស​មួយទៀត​គឺ​រៀបចំ​ការស្ទង់មតិ​ឌីជីថល​ជា​អនាមិក ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយតប ។

តើ​សេចក្តី​ថ្លែងការណ៍​ខាងក្រោម​នេះ​ជា សេចក្តីពិត ឬជា រឿង​មិនពិត​ដែល​មនុស្ស​និយមជឿ ?

  • គោល​បំណង​សំខាន់​នៃ​ការប្រែចិត្ត​គឺ​ដើម្បី​ដាក់​ទោស​មនុស្ស​មាន​បាប ។

  • អស់​អ្នក​ដែល​មិន​ប្រែចិត្ត​នឹង​មិន​ស័ក្តិសម​ដើម្បី​ត្រឡប់​ទៅ​រស់នៅ​ជាមួយ​ព្រះ​វិញ​ឡើយ ។

  • ទោះ​ជា​វា​អាច​ពិបាក​ក៏​ដោយ ការប្រែចិត្ត​គឺ​មាន​តម្លៃ ។

  • ការប្រែចិត្ត​គឺជា​អំណោយទាន​មក​ពី​ព្រះ ។

  • ព្រះវរបិតាសួគ៌​ពិត​ជា​មិន​អាច​ស្រឡាញ់​ខ្ញុំ​ទេ លុះត្រា​តែ​ខ្ញុំ​ប្រែចិត្ត ។

  • ការប្រែចិត្ត​គឺជា​ដំណើរការ​ដែល​គ្មាន​ការឈឺចាប់ ។

សំណួរ​ខាងក្រោម​អាច​ជួយ​ណែនាំ​ការពិភាក្សា​អំពី​ការឆ្លើយតប​របស់​សិស្ស ។ សម្រាប់​ចំណុច​ពិភាក្សា​ដ៏​មាន​អត្ថប្រយោជន៍ សូមមើល​Gospel Topics « Repentance » នៅគេហទំព័រ topics.ChurchofJesusChrist.org ឬ « Eight Myths about Repentance » Liahona ខែ មីនា ឆ្នាំ ២០១៦ ទំព័រ ៥២–៥៥ ។

កំណត់ចំណាំ ៖ សូម​កុំ​ចំណាយ​ពេល​ពិភាក្សា​ច្រើន​ពេក សិស្ស​នឹង​ប្រៀបធៀប​សេចក្ដី​ថ្លែងការណ៍​ទាំងនេះ​ជាមួយនឹង​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​នៅពេល​ក្រោយ​នៅក្នុង​មេរៀន​នេះ ។

  • តើ​អ្វី​ធ្វើ​ឲ្យ​សេចក្តី​ថ្លែងការណ៍​ទាំងនេះ​ជា​ការពិត ឬ​រឿង​មិនពិត​ដែល​មនុស្ស​និយមជឿ ?

  • ហេតុអ្វី​បាន​ជា​មនុស្ស​មួយចំនួន​ជឿ​ថា​រឿង​មិនពិត​ដែល​មនុស្ស​និយមជឿ​នោះ​គឺជា​ការពិត ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​កត់ត្រា​ដោយ​សង្ខេប​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់ពួកគេ​អំពី​អារម្មណ៍​របស់ពួកគេ​ផ្ទាល់​ពី​ការប្រែចិត្ត ។ អ្នក​អាច​សុំ​ឲ្យ​ពួកគេ​បញ្ចូល​គំនិត​របស់​ពួកគេ​អំពី​សេចក្តីពិត និង​រឿង​មិនពិត​ដែល​មនុស្ស​និយមជឿ​ដែល​ពួកគេ​បាន​ពិភាក្សា ។

នៅក្នុង គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៩ ព្រះអម្ចាស់​បាន​ឆ្លើយតប​ទៅនឹង​កង្វល់​របស់ ម៉ាទិន ហារិស អំពី​សក្តានុពល​ដែល​ត្រូវ​បាត់បង់​កសិដ្ឋាន​របស់​គាត់ ដើម្បី​ចំណាយ​លើ​ការបោះពុម្ព​ព្រះគម្ពីរ​មរមន ។ ព្រះអម្ចាស់​បាន​បង្រៀន​ម៉ាទិន​អំពី​ការប្រែចិត្ត និង​អំពី​ការពលិកម្ម​ដ៏​ធួន​មហិមា​របស់​ទ្រង់ ។ នៅពេល​អ្នក​សិក្សា​ថ្ងៃនេះ អ្នក​អាច​នឹង​ចង់​កត់ត្រា​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក​អំពី​សេចក្ដីពិត​ដែល​អ្នក​រៀន​អំពី​ព្រះអង្គសង្គ្រោះ និង​ពរជ័យ​នៃ​ការប្រែចិត្ត​ដែល​ទ្រង់​ប្រទាន​ដល់​យើង ។

ការរងទុក្ខ​របស់​បញ្ឈប់​ការរងទុក្ខ​របស់​យើង

សម្រាប់​សកម្មភាព​រៀនសូត្រ​ខាងក្រោម​នេះ សិស្ស​អាច​ធ្វើការ​ជាលក្ខណៈ​បុគ្គល ឬ​ជា​ក្រុមតូចៗ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​មាន​គារវភាព នៅពេល​ពួកគេ​សិក្សា​ខគម្ពីរ​ទាំងនេះ ។

សិស្ស​អាច​ចាប់អារម្មណ៍​ដើម្បី​ដឹង​ថា គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៩:១៦–១៩ គឺជា​ដំណើររឿង​ព្រះគម្ពីរ​តែ​មួយ​គត់ ដែល​រួមបញ្ចូល​ការពិពណ៌នា​ផ្ទាល់ខ្លួន​របស់​ព្រះអង្គ​សង្គ្រោះ​អំពី​ការរងទុក្ខ​របស់ទ្រង់ ។

សូម​អាន គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៩:១៥–២០ ហើយ​រកមើល​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​ចង់​ឲ្យ​អ្នក​រៀន​អំពី​ទ្រង់ និង​អំពី​ការប្រែចិត្ត ។ អ្នក​អាច​នឹង​ចង់​អធិស្ឋាន ហើយ​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ជួយ​អ្នក​យល់​ពី​អ្វី​ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​អ្នក​ដឹង និង​ទទួល​យល់​ពី​ខគម្ពីរ​ទាំងនេះ ។

រូបតំណាង​ចំណេះចំណាន​ខាង​គោលលទ្ធិ គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៩:១៦–១៩ គឺ​ជា​ចំណេះចំណាន​ខគម្ពីរ ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​គូសចំណាំ​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ​តាម​របៀប​ដែល​ងាយ​ចំណាំ ដើម្បី​ពួកគេ​អាច​ងាយ​រក​វា​ឃើញ ។

នៅពេល​សិស្ស​ចែកចាយ​អ្វី​ដែល​ពួកគេ​កំពុង​រៀន នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ពង្រឹង​ទីបន្ទាល់​របស់ពួកគេ​អំពី​សេចក្ដីពិត​ទាំងនោះ ។ របៀប​មួយ​ដើម្បី​ផ្តល់​ឱកាស​នេះ​គឺ​ផ្តល់​ឲ្យ​ក្រុម​នីមួយៗ​នូវ​ក្រដាស​ដែល​មាន​ពាក់​កណ្តាល​សន្លឹក ។ សូម​អញ្ជើញ​ក្រុម​ឲ្យ​សរសេរ​លើ​ក្រដាស​នូវ​សេចក្ដីពិត​ដ៏​មាន​អត្ថន័យ ដែល​ពួកគេ​បាន​រៀន​អំពី​ការប្រែចិត្ត ឬ​អំពី​ព្រះអង្គសង្គ្រោះ​ចេញពី​ការសិក្សា​របស់​ពួកគេ ។ សូម​អញ្ជើញ​អ្នក​តំណាង​មកពី​ក្រុម​នីមួយៗ​ឲ្យ​ឈរ អាន​សេចក្តីពិត​របស់​ពួកគេ​ឲ្យ​ឮៗ បន្ទាប់មក​បង្ហាញ​វា​នៅលើ​ក្ដារខៀន ។

សូម​អញ្ជើញ​ក្រុម​ឲ្យ​ប្រៀបធៀប​អ្វី​ដែល​សិស្ស​បាន​រៀន​ពី​ខគម្ពីរ​ជាមួយ​នឹង​សេចក្ដីពិត និង​រឿង​មិនពិត​ដែល​មនុស្ស​និយមជឿ​ដែល​បាន​ពិនិត្យ​ឡើងវិញ​នៅ​ខាង​ដើម​ថ្នាក់ ។ ពួកគេ​អាច​ពិភាក្សា​សំណួរ​ដូច​តទៅ​នេះ ៖

  • តើ​ការ​បង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​អាច​ជួយ​យើង​កាន់តែ​ងាយ​សម្គាល់​សេចក្ដីពិត និង​រឿង​មិនពិត​ដែល​មនុស្ស​និយមជឿ​អំពី​ការប្រែចិត្ត​ដោយ​របៀបណា ?

  • តើ​អ្នក​អាច​សរសេរ​ឡើងវិញ​នូវ​ដំណោះស្រាយ​ទាំងនេះ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ឆ្លុះបញ្ចាំង​ពី​សេចក្តីពិត​អំពី​ការប្រែចិត្ត​ដោយ​របៀបណា ?

    ការបញ្ជាក់​ពី​សេចក្តីពិត​ដូច​តទៅ​នេះ ៖ ព្រះ​យេស៊ូវគ្រីស្ទ​ស្ម័គ្រ​ព្រះទ័យ​រងទុក្ខ​នូវ​ដង្វាយធួន​របស់​ទ្រង់​សម្រាប់​មនុស្ស​ទាំងអស់ ខទី ១៦, ១៩ ) ។ ប្រសិនបើ​យើង​ជ្រើសរើស​មិន​ប្រែចិត្ត​ទេ នោះ​យើង​នឹង​ទទួល​រង​នូវ​ការដាក់​ទោស​ចំពោះ​អំពើបាប​របស់​យើង ខទី ១៧ ) ។

    ដើម្បី​ជួយ​សិស្ស​យល់​ពី​សារៈសំខាន់​នៃ​សេចក្តីពិត​ទាំងនេះ សូម​ពិចារណា​ពិភាក្សា​អំពី​សំណួរ​ដូច​ខាងក្រោម ៖

  • តើ​ព្រះបន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ​ផ្ទាល់​អំពី​ដង្វាយធួន​របស់​ទ្រង់​មាន​ឥទ្ធិពល​លើ​របៀប​ដែល​អ្នក​មាន​អារម្មណ៍​ចំពោះ​ទ្រង់​យ៉ាង​ដូចម្ដេច ? ហេតុអ្វី ?

  • តើ​បទបញ្ញត្តិ​របស់ព្រះអម្ចាស់​ឲ្យ​ប្រែចិត្ត បង្ហាញ​ពី​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​យើង​ដោយ​របៀប​ណា ?

  • តើ​ការយល់​ដឹង​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​យើង​អាច​បង្កើន​បំណង​ប្រាថ្នា​របស់​យើង​ដើម្បី​ប្រែចិត្ត​តាម​របៀប​ណា ?

អំណោយទាន​របស់​ព្រះអង្គ​សង្រ្គោះ​ពី​ការប្រែចិត្ត

សូម​ផ្តល់​ឱកាស​ឲ្យ​សិស្ស​ពិចារណា​ពី​របៀប​ដែល​ពួកគេ​មាន​អារម្មណ៍​អំពី​ព្រះ​អង្គ​សង្រ្គោះ ។ អ្វី​ដែល​មាន​ខាងក្រោម​នេះ​គឺជា​របៀប​ខុស​គ្នា​បី​យ៉ាង​ដែល​អ្នក​អាច​ធ្វើ​ការណ៍​នេះ​បាន ។ អ្នក​អាច​ចែកចាយ​វីដេអូ អញ្ជើញ​សិស្ស​ឲ្យ​សិក្សា​សេចក្ដី​ថ្លែងការណ៍​ពី​ថ្នាក់​ដឹកនាំ​សាសនាចក្រ ឬ​ច្រៀង​ទំនុកតម្កើង​ជា​មួយ​គ្នា​ជា​ថ្នាក់​ទាំងមូល ។ អ្នក​អាច​ប្រើ​ការណ៍​នេះ​មួយ ឬ​ច្រើន​វា​អាស្រ័យ​លើ​តម្រូវការ​របស់​សិស្ស​អ្នក និង​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។

វីដេអូ

អ្នក​អាច​ចង់​បង្ហាញ​វីដេអូ « For God So Loved the World » ( ៤:៤៨ ) ចាប់ផ្ដើម​នៅ​នាទី​ទី ១:៥៦ ។ វីដេអូ​នេះ​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ហើយ​អាច​ជួយ​សិស្ស​ឲ្យ​ស្រមៃ​ឃើញ​ពី​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​មាន​ព្រះទ័យ​នឹង​រងទុក្ខ ដើម្បី​ផ្តល់​ឱកាស​ឲ្យ​យើង​ប្រែចិត្ត ។ ប្រសិនបើ​អ្នក​ជ្រើសរើស​បង្ហាញ​វា សូម​ពិចារណា​អំពី​ការអញ្ជើញ​សិស្ស​ឲ្យ​បង្ហាញ​ពី​អារម្មណ៍​របស់​ពួកគេ​ចំពោះ​ព្រះអង្គសង្គ្រោះ និង​អំណោយទាន​នៃ​ការប្រែចិត្ត​ដែល​មាន​នៅ​បន្ទាប់មក ។

4:48

For God So Loved the World

Give thanks for the Lord Jesus Christ: His life, His atoning sacrifice, and His Resurrection. John 3:16

សេចក្តី​ថ្លែងការណ៍​មក​ពី​ថ្នាក់​ដឹកនាំ​សាសនាចក្រ

រូបតំណាង​សំណៅ​ចែកសូម​ពិចារណា​បំបែក​សេចក្តី​ថ្លែងការណ៍​ពីរ​នៅ​ក្នុង​សំណៅចែក​ដែល​ជាប់​មក​ជាមួយ ហើយ​ផ្តល់​ឲ្យ​សិស្ស​សេចក្តី​ថ្លែងការណ៍​មួយ​ទៅ​សិស្ស​ម្នាក់ៗ ។ អញ្ជើញ​ពួកគេ​ឲ្យ​សិក្សា​វា ហើយ​សរសេរ​នៅ​ខាងក្រោយ​ពី​មូលហេតុ​ដែល​វា​សំខាន់​សម្រាប់​ក្មេង​ជំទង់​ត្រូវ​យល់ ។ បន្ទាប់មក សូម​អញ្ជើញ​ពួកគេ​ឲ្យ​ប្តូរ​ក្រដាស​ជាមួយ​សិស្ស​ដែល​មាន​សេចក្តី​ថ្លែងការណ៍​ផ្សេងទៀត ហើយ​អាន​ទាំង​សេចក្តី​ថ្លែងការណ៍ និង​អ្វី​ដែល​សិស្ស​ម្នាក់​ទៀត​បាន​សរសេរ ។

ព្រះ​យេស៊ូវគ្រីស្ទ និង​ការប្រែចិត្ត​របស់​យើង

អែលឌើរ លីន ជី រ៉ូប៊ីន ក្នុងពួក​ចិតសិប​នាក់​បាន​សង្កេត​ឃើញ​ថា ៖

អែលឌើរ លីន ជី រ៉ូប៊ីន

គ្មាន​នរណា​ម្នាក់​នៅ​ខាង​យើង​ច្រើន​ជាង​ព្រះអង្គសង្គ្រោះ​នោះ​ទេ ។ …

ការប្រែចិត្ត​ពុំ​មែន​ជា​ផែនការ​បម្រុង​នៅក្នុង​ព្រឹត្តិការណ៍​ដែល​យើង​អាច​បរាជ័យ​ឡើយ ។ ការប្រែចិត្ត គឺជា ផែនការ​របស់​ទ្រង់ ដោយ​ដឹង​ថា យើង​នឹង​មាន​កំហុស ។ ( លីន ជី រ៉ូប៊ីន « Until Seventy Times Seven »Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ២២ )

ប្រធាន រ័សុល អិម ណិលសុន បានថ្លែង​ទីបន្ទាល់ ៖

ប្រធាន រ័សុល អិម ណិលសុន

ព្រះយេស៊ូវ​គ្រីស្ទ​គឺជាគំរូ​ដ៏អស្ចារ្យ​បំផុត « ដែល​ទ្រង់បានរង​ទ្រាំ​នៅឈើឆ្កាង » [ ហេព្រើរ ១២:២ ] ។ ចូរ​គិត​អំពី​រឿង​នេះ ! ដើម្បី​ឲ្យ​ទ្រង់​អាច​ស៊ូទ្រាំ​នឹង​បទពិសោធន៍​ដ៏​ឈឺ​ចាប់​បំផុត​ដែល​ទ្រង់​បាន​ស៊ូទ្រាំ​នៅលើ​ផែនដី​នេះ​បាន នោះ​ព្រះអង្គ​សង្គ្រោះ​យើង​បាន​ផ្តោត​ព្រះទ័យ​ទ្រង់​ទៅ​លើ សេចក្តី​អំណរ !

ហើយ​តើ​មាន​អំណរ​អ្វី​ខ្លះ​ដែល​នៅ​ចំពោះ​ទ្រង់​នោះ ? ប្រាកដ​ណាស់​វា​រួម​មាន​អំណរ​នៃ​ការជ្រះស្អាត ការព្យាបាល និង​ការពង្រឹង​ដល់​យើង អំណរ​នៃ​ការបង់​ថ្លៃ​ចំពោះ​អំពើ​បាប​នៃ​អស់​អ្នក​ដែល​ប្រែចិត្ត អំណរ​នៃ​ការធ្វើ​ឲ្យ​បងប្អូន និង​រូប​ខ្ញុំ​អាច​ត្រឡប់​ទៅ​ផ្ទះ​វិញ—ឲ្យ​ជ្រះស្អាត និង​មាន​ភាពស័ក្តិសម—ដើម្បី​រស់នៅ​ជាមួយ​ព្រះ​មាតាបិតា និង​ក្រុមគ្រួសារ​សួគ៌ា ។ ( រ័សុល អិម ណិលសុន « Joy and Spiritual Survival » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៨៣ )

ទំនុក​តម្កើង​អំពី​ព្រះអង្គសង្គ្រោះ

ប្រសិនបើ​អ្នក​ប្រើ​ជម្រើស​នេះ អ្នក​អាច​អនុញ្ញាត​ឲ្យ​សិស្ស​ចែកចាយ​ឃ្លា​អំពី​ព្រះអង្គសង្គ្រោះ​ពី​ទំនុកតម្កើង​ផ្សេងៗ ដែល​បង្រៀន​អំពី​អំណោយទាន​នៃ​ការប្រែចិត្ត​របស់ទ្រង់ ។ អាស្រ័យ​លើ​តម្រូវការ និង​សមត្ថភាព​របស់​សិស្ស​របស់​អ្នក អ្នក​អាច​ជ្រើសរើស​ច្រៀង​ចម្រៀង​មួយ​ចំនួន​ជា​ថ្នាក់​ទាំងមូល ។ អ្នក​អាច​ស្នើ​ឲ្យ​សិស្ស​ភ្ជាប់​ទំនុកតម្កើង​ទាំងនេះ​ទៅ គោលលទ្ធិ និង​សេចក្តី សញ្ញា ១៩:១៦–១៩ នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ។

ការពិចារណា​ផ្ទាល់ខ្លួន

សូមទុក​ពេល​ឲ្យ​សិស្ស​គិតពិចារណា​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន និង​ទទួល​អារម្មណ៍ ។ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យកត់ត្រា​គំនិត និង​ចំណាប់​អារម្មណ៍​របស់​ពួកគេ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​របស់​ពួកគេ ។ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​អំពី​របៀប​ដែល​ពួកគេ​អាច​អញ្ជើញ​ពរជ័យ​នៃ​ការ​ប្រែចិត្ត​របស់​ព្រះអង្គសង្គ្រោះ​មក​ក្នុង​ជីវិត​របស់​ពួកគេ​យ៉ាង​ពេញលេញ ។

សូម​យកចិត្ត​ទុកដាក់​ទៅនឹង​ការបំផុសគំនិត​នៃ​ព្រះ​វិញ្ញាណ ។ អ្នក​ក៏​គួរ​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក ។

ទន្ទេញ

អ្នក​អាច​នឹង​ចង់​ជួយ​សិស្ស​ឲ្យ​ទន្ទេញ​សេចក្ដីយោង​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​អំឡុង​មេរៀន​នេះ ហើយ​រំឭក​វា​ក្នុង​មេរៀន​ក្រោយៗ​ទៀត ។ ឃ្លា​បទគម្ពីរ​គម្លឹះ​គឺ [ ព្រះយេស៊ូវគ្រីស្ទ ] បាន​រងទុក្ខ​នូវការ​ទាំងនេះ​ជំនួស​មនុស្ស​ទាំងអស់ » ។ គំនិត​សម្រាប់​សកម្មភាព​ទន្ទេញ​ចាំ មាន​នៅក្នុង​ឯកសារ​ឧបសម្ព័ន្ធ​ដែល​នៅក្រោម « សកម្មភាព​រំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ឡើងវិញ » ។