ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៣១ ៖ គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៩:១–២៤ ផ្នែក​ទី ១ ៖ ព្រះ​យេស៊ូវ​គ្រីស្ទ​ចុះចូល​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះវរបិតាសួគ៌


« គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៩:១–២៤ ផ្នែក​ទី ១ ៖ ព្រះ​យេស៊ូវ​គ្រីស្ទ​ចុះចូល​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះវរបិតាសួគ៌ » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៩:១–២៤ » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ៣១ ៖ គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៩

គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៩:១–២៤ ផ្នែក​ទី ១

ព្រះ​យេស៊ូវ​គ្រីស្ទ​ចុះចូល​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះវរបិតាសួគ៌

ព្រះយេស៊ូវគ្រីស្ទ​អធិស្ឋាន​នៅ​ក្នុង​សួន​ច្បារ​គែតសេម៉ានី

នៅក្នុង​ការអង្វរ​សុំ​ការលួងលោម និង​ការណែនាំ ម៉ាទិន ហារិស បាន​សុំ​ឲ្យ​ព្យាការី យ៉ូសែប ស្ម៊ីធ ទូលសុំ​វិវរណៈ​មួយ​ពី​ព្រះអម្ចាស់ ។ នៅក្នុង គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៩ ព្រះអង្គ​សង្គ្រោះ​បាន​មាន​ព្រះ​បន្ទូល​ប្រាប់​ជា​ថ្មី​អំពី​របៀប​ដែល​ទ្រង់​បាន​ជ្រើសរើស​ការចុះ​ចូល​តាម​ព្រះ​ឆន្ទៈ​របស់​ព្រះវរបិតា ហើយ​ទទួល​បាន​អំណាច​ដើម្បី​យក​ឈ្នះ​លើ​រឿង​គ្រប់យ៉ាង ។ ម៉ាទិន ត្រូវ​បាន​សន្យា​ថា​នឹង​ទទួលបាន​សេចក្តី​សុខសាន្ត ប្រសិនបើ​គាត់​ប្រែចិត្ត ហើយ​ធ្វើតាម​អ្វី​ដែល​ព្រះអម្ចាស់​បាន​សុំ​គាត់​ឲ្យ​ធ្វើ ។ មេរៀន​នេះ​អាច​ជួយ​បង្កើន​បំណង​ប្រាថ្នា​របស់​សិស្ស​ដើម្បី​ធ្វើ​តាម​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ក្នុង​ការការចុះ​ចូល​តាម​ព្រះឆន្ទៈ​របស់​ព្រះវរបិតា​សួគ៌ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

គំរូ​របស់​ព្រះអង្គ​សង្គ្រោះ

សូម​សរសេរ​ឃ្លា​មិន​ពេញលេញ កុំ​តាម ____ ចិត្ត សូម _____ ព្រះ‌ហឫទ័យ នៅលើ​ក្ដារខៀន ហើយ​សុំ​ឲ្យ​សិស្ស​បំពេញ​អ្វី​ដែល ព្រះអង្គ​សង្រ្គោះ​បាន​មាន​ព្រះបន្ទូល​ទៅ​កាន់​ព្រះវរបិត​របស់​ទ្រង់ ( សូមមើល លូកា ២២:៤២ ) ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​ចែកចាយ​ពី​កាលៈទេសៈ​ដែល​ព្រះយេស៊ូវ​បាន​មាន​ព្រះ​បន្ទូល​ដូច្នេះ ។

  • តើ​អ្នកគិត​ថា​ការថ្វាយ​ឆន្ទៈ​របស់​យើង​តាម​ព្រះទ័យ​របស់​ព្រះ​មានន័យ​យ៉ាងណា ?

  • តើ​ការពលិកម្ម​ដ៏​លំបាក​អ្វីខ្លះ ដែល​ក្មេងជំទង់​អាច​នឹង​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​ធ្វើ ដើម្បី​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះវរបិតាសួគ៌ ?

សូម​ពិចារណា​សរសេរ​ចម្លើយ​របស់​សិស្ស​ដែល​តប​ទៅនឹង​សំណួរ​មុន​ដាក់​នៅលើ​ក្តារខៀន ។ ( ចំណាំ ៖ ការរក្សា​បញ្ជី​នេះ​មួយ​ច្បាប់​អាច​មាន​អត្ថប្រយោជន៍​នៅពេល​បង្រៀន​មេរៀន « គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៩:២៥–៤១ » ។ នៅក្នុង​មេរៀន​នោះ សិស្ស​នឹង​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​ការចុះចូល​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះវរបិតាសួគ៌ ) ។

ដើម្បី​បង្កើន​ភាពទាក់ទង​ផ្ទាល់ខ្លួន សូម​អញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹងគិត​អំពី​ពេល​មួយ​ដែល​ពួកគេ​មាន​អារម្មណ៍​ថា ស្ទាក់ស្ទើរ​ក្នុងការ​ធ្វើតាម​ដោយ​ការប្តេជ្ញាចិត្ត​ចំពោះ​ព្រះអម្ចាស់ ឬ​ធ្វើ​អ្វី​ដែល​ពួកគេ​ដឹង​ថា​ត្រឹមត្រូវ ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​ចងចាំ​ស្ថានភាព​ទាំងនេះ នៅពេល​ពួកគេ​សិក្សា​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុងការ​ធ្វើតាម​បំណង​ព្រះហឫទ័យ​របស់​ទ្រង់ ។

ការធ្វើ​តាម​របស់​ព្រះអង្គ​សង្រ្គោះ​ចំពោះ​ព្រះវរបិតា​របស់​ទ្រង់

ដោយ​មាន​បំណង​គាំទ្រ​ព្យាការី យ៉ូសែប ស៊្មីធ និង​ការបោះពុម្ព​ព្រះគម្ពីរ​មរមន ម៉ាទិន ហាទិស បាន​សន្យា​ថា​នឹង​ជួយ​បង់​ថ្លៃ​លើ​ការបោះពុម្ព​នេះ ។ ពេល​ក្រោយ​មក​គាត់​បាន​ដឹង​ថា​ការណ៍នេះ​អាច​តម្រូវ​ឲ្យ​គាត់​លក់​កសិដ្ឋាន​របស់​គាត់ គាត់​បាន​សុំ​យ៉ូសែប នូវ​វិវរណៈ​ណែនាំ​ពី​ព្រះអម្ចាស់ ។ នៅក្នុង​វិរណៈ ដែល​ត្រូវ​បាន​ស្គាល់​ថា​ជា គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៩ ព្រះអង្គ​សង្គ្រោះ​បានបង្រៀន​សេចក្តីពិត​សំខាន់ៗ​អំពី​ពលិកម្ម​ដ៏​ធួន​របស់ទ្រង់ ។ សេចក្តីពិត​ទាំងនេះ​បាន​ជួយ ម៉ាទិន យល់​អំពី​សារៈសំខាន់​នៃ​ធ្វើតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះវរបិតាសួគ៌ ទោះបីជា​វា​ពិបាក​ក៏ដោយ ។

សិស្ស​អាច​អាន​ខគម្ពីរ​ខាងក្រោម​តែ​ម្នាក់​ឯង ឬ​ជាមួយ​ដៃគូ ។

សូមអាន គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៩:១–៥, ១៥–១៩, ២៣–២៤ ។ សូម​ពិចារណា​គូសចំណាំ​ពាក្យ និង​ឃ្លា​ដែល​មាន​អត្ថន័យ​ដែល​បង្រៀន​អ្នក​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​គុណលក្ខណៈ​របស់​ទ្រង់ ។

  • តើ​សេចក្ដីពិត​អ្វីខ្លះ​ដែល​អ្នក​បានរក​ឃើញ​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ?

    សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​សេចក្ដីពិត ដែល​ពួកគេ​បាន​រកឃើញ ។ របៀប​មួយ​ដើម្បី​ធ្វើ​បែប​នេះ​គឺ​ឲ្យ​ក្រដាស​មួយ​សន្លឹក​តូច​ទៅ សិស្ស​ម្នាក់ៗ ។ បន្ទាប់មក​សិស្ស​អាច​សរសេរ​សេចក្តីពិត​ដែល​ពួកគេ​បាន​រកឃើញ​នៅលើ​សន្លឹក​ក្រដាស​របស់ ពួកគេ ហើយ​បង្ហាញ​វា​នៅលើ​ក្ដារខៀន ។ ដើម្បី​ជំរុញ​ឲ្យ​មាន​ការពិភាក្សា​ក្នុង​ថ្នាក់ សូម​ជ្រើសរើស​កំណត់ចំណាំ​មួយ​ចំនួន​នៅលើ​ក្ដារខៀន ហើយ​អញ្ជើញ​សិស្ស​ដែល​បាន​សរសេរ​វា​ឲ្យ​ចែកចាយ​ពី​មូលហេតុ​ដែល​សេចក្ដីពិត​អំពី​ព្រះយេស៊ូវគ្រីស្ទ​សំខាន់​ដើម្បី​យល់​ដឹង ។ ( កំណត់ចំណាំ ៖ គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៩:១៦–១៩ គឺ​ផ្ដោត​នៅលើ​មេរៀន​បន្ទាប់ ។ អ្នក​អាច​នឹង​ចង់​រក្សា​ការពិភាក្សា​ស៊ីជម្រៅ​អំពី​ការប្រែចិត្ត និង​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​សម្រាប់​មេរៀន​នោះ ) ។

    ប្រសិនបើ​សិស្ស​មិន​បាន​លើក​ឡើង​ទេ សូម​ចង្អុល​បង្ហាញ​សេចក្តី​ដូច​ខាង​ក្រោម ៖ ព្រះ​យេស៊ូវ គ្រីស្ទ​ធ្វើ​តាម​ព្រះវរបិតាសួគ៌​របស់​ទ្រង់ ខទី ២ ១៩ ២៤ ) ។ អ្នក​អាច​នឹង​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​គូសចំណាំ​ពាក្យ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ដែល​ឆ្លុះបញ្ចាំង​ពី​សេចក្ដីពិត​នេះ ។

  • តើ​ការ​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះវរបិតា​របស់​ទ្រង់​មាន​អត្ថន័យ​យ៉ាងណា ?

  • តើ​អ្នក​គិតថា​អ្វី​ដែល ព្រះ​យេស៊ូវ គ្រីស្ទ​បាន​បង្រៀន អំពី​ព្រះអង្គ​ទ្រង់ អាច​ជួយ​ម៉ាទិន នៅក្នុង​ស្ថានភាព​របស់​គាត់​ដោយ​របៀប​ណា ? តើ​វា​អាច​ជួយ​យើង​យ៉ាង​ដូចម្ដេច ពេល​យើង​ត្រូវ​បាន​បង្គាប់​ឲ្យ​ធ្វើ​ការពលិកម្ម​ដ៏​លំបាក ?

រូបតំណាង​ការបំពាក់​បំប៉នផ្ដោត​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ ៖ សកម្មភាព​ខាងក្រោម​ជួយ​សិស្ស​ឲ្យ​ផ្តោតលើ​ការសិក្សា​របស់​ពួកគេ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ សម្រាប់​ការអនុវត្ត​បន្ថែម​ទៀត​អំពី​របៀប​ធ្វើ​បែបនេះ សូម​មើល​ការបំពាក់​បំប៉ន « ជួយ​សិស្សឲ្យ​ទទួល​ស្គាល់​សេចក្តីស្រឡាញ់ ព្រះចេស្តា និង​សេចក្តី​មេត្តា​ករុណា​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់​ពួកគេ » នៅក្នុង ជំនាញ​ការអភិវឌ្ឍ​គ្រូបង្រៀន ។ ការបំពាក់​បំប៉ន​នេះ​នឹង​ជួយ​អ្នក​អនុវត្ត​ការចែកចាយ​ជាមួយ​សិស្ស​ពី​របៀប​ដែល​ពួកគេ​កាន់តែ​ដូចជា​ព្រះយេស៊ូវគ្រីស្ទ ហើយ​លើកទឹក​ចិត្ត​ពួកគេ​ក្នុងការ​បន្តការ​ខិតខំប្រឹងប្រែង​របស់​ពួកគេ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​មាន​អារម្មណ៍​ពី​ជម្រៅ និង​ភាពខ្ជាប់ខ្ជួន​នៃ​បំណង​ប្រាថ្នា​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុងការ​ធ្វើតាម​ព្រះវរបិតា​ទ្រង់ សូម​ពិចារណា​បែងចែក​ថ្នាក់​ជា​បី​ក្រុម ។ សូម​ចាត់​ប្រធាន​បទ​មួយ​ក្នុង​ចំណោម​ប្រធានបទ​ខាងក្រោម​នេះ​ដល់​ក្រុម​នីមួយៗ ហើយ​ឲ្យ​ពួកគេ​អាន​ខគម្ពីរ​ដែល​បាន​រាយ​បញ្ជី​នេះ ។ បន្ទាប់ពី​អាន​ខគម្ពីរ​នេះ​ហើយ ក្រុម​អាច​ពិភាក្សា​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​ទំនាក់ទំនង​របស់​ព្រះអង្គ​សង្គ្រោះ​ជាមួយ​នឹង​ព្រះវរបិតា​ទ្រង់ ។

ជីវិត​មុន​ឆាក​ជីវិត​នេះ ៖ ម៉ូសេ ៤:១–២; នីហ្វៃទី​៣ ១:១៣–១៤

ការងារ​បម្រើ​នៅក្នុង​ជីវិត​រមែង​ស្លាប់ ៖ យ៉ូហាន ៦:៣៨; ៨:២៨–២៩; ម៉ូសាយ ១៥:៧–៨

ជីវិត​ក្រោយ​ពី​ជីវិត​នេះ ៖ នីហ្វៃទី​៣ ១១:១០–១១

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​បង្កើត​ក្រុម​ថ្មី​ដោយ​មាន​មិត្ត​រួម​ថ្នាក់​ដែល​បាន​សិក្សា​ខគម្ពីរ​ទាំងនេះ​សម្រាប់​ប្រធានបទ​ពីរ​ផ្សេងទៀត ។ នៅក្នុង​ក្រុម​ថ្មី​របស់​ពួកគេ សិស្ស​អាច​ប្តូរវេន​គ្នា​ចែកចាយ​អ្វី​ដែល​ពួកគេ​បានពិភាក្សា​នៅក្នុង​ក្រុម​មុន​របស់​ពួកគេ ។

ការជ្រើសរើស​ដើម្បី​ធ្វើ​តាម

អ្នក​អាច​បង្ហាញ​សេចក្តី​ថ្លែងការណ៍​ខាងក្រោម ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ពិភាក្សា​សំណួរ​ទាំង​ពីរខាងក្រោម​ជាមួយ​ដៃគូ ។

អែលឌើរ នែល អេ ម៉ាកស្វែល ( ឆ្នាំ ១៩២៦–២០០៤ ) ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

អែលឌើរ នែល អេ ម៉ាកស្វែល

… ការចុះចូល​ឆន្ទៈ​របស់​មនុស្ស​ម្នាក់​គឺ​ពិត​ជា​រឿង​ផ្ទាល់​ខ្លួន​ជាពិសេស ដែល​យើង​ត្រូវ​ដាក់​នៅលើ​អាសនៈ​របស់ព្រះ ។ វត្ថុ​ផ្សេងៗ​ជាច្រើន​ដែល​យើង « ផ្តល់​ឲ្យ »​…​គឺ​ជា​អ្វីៗ​ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ ឬ​បាន​ឲ្យ​យើង​ខ្ចី ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ទៅទីបំផុត នៅពេល​អ្នក​នឹង​ខ្ញុំ ចុះចូល​ខ្លួន​យើង ដោយ​ការទុក​ឲ្យ​ឆន្ទៈ​ផ្ទាល់ខ្លួន​របស់​យើង ត្រូវ​បានលេប​ដណ្ដប់​នៅ​ក្នុង​ព្រះហឫទ័យ​នៃ​ព្រះ នោះ​យើង​កំពុង​ថ្វាយ​អ្វីមួយ​ទៅ​ឲ្យ​ទ្រង់​ហើយ ! វា​គឺ​ជា​ទ្រព្យ​សម្បត្តិ​តែមួយគត់ ដែល​យើង​បាន​ថ្វាយ​ពិតប្រាកដ ! ( នែល អេ ម៉ាកស្វែល « Swallowed Up in the Will of the Father » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ទំព័រ ២៤ )

  • តើ​អ្នក​គិត​ថា​ការធ្វើតាម​របស់​មនុស្ស​ម្នាក់ ដូច​ដែល​អែលឌើរ ម៉ាក់ស្វែល បាន​បង្រៀន​ខុស​ពី​ការគោរព​ប្រតិបត្តិ​សាមញ្ញ​យ៉ាង​ដូចម្ដេច ?

  • តើ​នៅពេលណា​ដែល​អ្នក​បាន​ឃើញ​នរណា​ម្នាក់​ធ្វើតាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុងការ​ចុះចូល​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ នៅពេល​ដែល​ការធ្វើ​តាម​នោះ​វា​ពិបាក​ក្តី ?

ដើម្បី​បញ្ចប់​មេរៀន អ្នក​អាច​បង្ហាញ​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នៅលើ​ក្ដារខៀន ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​មក​ក្ដារខៀន ហើយ​គូរ​បន្ទាត់​ពីក្រោម​នូវ​ឃ្លា​ជាក់លាក់​ដែល​ពួកគេ​បាន​ឃើញ​ថា​បាន​បំពេញ​ក្នុង​ជីវិត​របស់​ពួកគេ នៅពេល​ពួកគេ​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ ។ អ្នក​ក៏​ប្រហែល​ជា​ចង់​ថ្លែង​ទីបន្ទាល់​អំពី​របៀប​ដែល​អ្នក​ត្រូវ​បាន​ប្រទានពរ​តាម​រយៈ​ការ​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​ការ​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះវរបិតាសួគ៌ ។

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ ១៨៩៩–១៩៩៤ ) បាន​ថ្លែង​ទីបន្ទាល់ ៖

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

បុរស និង​ស្ត្រី​ដែល​បង្វែរ​ជីវិត​ខ្លួន​មក​រក​ព្រះ​នឹង​រក​ឃើញ​ថា ទ្រង់​អាច​ធ្វើ​ឲ្យ​ជីវិត​របស់​ពួកគេ​បាន​ប្រសើរ​ជាង​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​ដោយ​ខ្លួនឯង ។ ទ្រង់​នឹង​ធ្វើ​ឲ្យ​ពួកគេ​កាន់តែ​មាន​អំណរ បង្កើន​ទស្សនវិស័យ បំភ្លឺ​គំនិត … លើកស្ទួយ​វិញ្ញាណ​ ចម្រើន​ពរជ័យ​បង្កើន​ឱកាស​លួងលោម​ព្រលឹង ប្រទាន​មិត្តភក្តិ និង​ចាក់​ស្រោច​ភាពសុខសាន្ត​ដល់​ពួក​គេ ។ អ្នកណា​ក៏ដោយ​ដែល​បាត់បង់​ជីវិត​ក្នុង​ការបម្រើ​ដល់​ព្រះ អ្នកនោះ​នឹង​ទទួលបាន​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច ។ ( Teachings of Presidents of the Church: Ezra Taft Benson [ ឆ្នាំ ២០១៤ ] ទំព័រ ៤២–៤៣ )