« គោលលទ្ធិ និងសេចក្ដីសញ្ញា ២០–២២ ទិដ្ឋភាពទូទៅ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ២០–២២ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
គោលលទ្ធិ និងសេចក្ដីសញ្ញា ២០–២២
គោលលទ្ធិ និងសេចក្ដីសញ្ញា ២០–២២
ទិដ្ឋភាពទូទៅ
បន្ទាប់ពីការបោះពុម្ពព្រះគម្ពីរមរមនមិនយូរប៉ុន្មាន សាសនាចក្ររបស់ព្រះអង្គសង្គ្រោះត្រូវបានរៀបចំឡើងនៅថ្ងៃទី ៦ ខែ មេសា ឆ្នាំ ១៨៣០ នៅភូមិហ្វាយែត រដ្ឋញូវយ៉ក ។ វិវរណៈដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ២០–២២ ផ្ដល់នូវការប្រឹក្សារបស់ព្រះអម្ចាស់ចំពោះសាសនាចក្រដែលទើបនឹងរៀបចំឡើងថ្មីៗ ។ នៅក្នុងកណ្ឌទាំងនេះ យើងរៀនអំពីព័ត៌មានដ៏សំខាន់ ដូចជាគុណសម្បត្តិដើម្បីទទួលពិធីបុណ្យជ្រមុជទឹកចូលទៅក្នុងសាសនាចក្ររបស់ព្រះអង្គសង្គ្រោះ ពាក្យពេចន៍នៃការអធិស្ឋានសាក្រាម៉ង់ និងការប្រឹក្សារបស់ព្រះអម្ចាស់ចំពោះសាសនាចក្រឲ្យទទួលយកប្រសាសន៍របស់ព្យាការីទ្រង់ « ដោយសេចក្ដីអត់ធន់ និងសេចក្ដីជំនឿគ្រប់យ៉ាង » ( គោលលទ្ធិ និងសេចក្តីសញ្ញា ២១:៥ ) ។
លើកទឹកចិត្តសិស្សឲ្យចែកចាយសេចក្ដីពិតដែលពួកគេកំពុងរៀន ៖ ព្រះអម្ចាស់មានព្រះទ័យឲ្យយើងទាំងអស់គ្នា—មិនមែនត្រឹមតែពួកព្យាការីរបស់ទ្រង់ឡើយ—ឲ្យមានអំណាចដើម្បីនិយាយព្រះបន្ទូលរបស់ទ្រង់ ។ ទ្រង់សព្វព្រះទ័យឲ្យអំណាចនោះមានដល់ពួកយើងទាំងអស់គ្នា រួមទាំងមនុស្សដែលអ្នកបង្រៀនផងដែរ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១:២០–២១ ) ។ វិធីមួយដែលយើងអាចជួយសិស្សឲ្យធ្វើកិច្ចការនេះបាន គឺតាមរយៈការបង្កើតការសន្ទនាដែលពួកគេអាចរៀនអនុវត្តការពន្យល់អំពីដំណឹងល្អដល់មនុស្សដទៃ ។ សម្រាប់ព័ត៌មានបន្ថែមទៀតអំពីរបៀបដែលព្រះអង្គសង្គ្រោះបានធ្វើការណ៍នេះ សូមមើលផ្នែក « ព្រះអង្គសង្គ្រោះបានលើកទឹកចិត្តអ្នកដទៃឲ្យចែកចាយសេចក្ដីពិតដែលពួកគេកំពុងរៀន » នៅក្នុង ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្រ្គោះ ។ អ្នកអាចក៏ឃើញឧទាហរណ៍មួយអំពីរបៀបធ្វើកិច្ចការនេះក្នុងមេរៀននៅសប្តាហ៍នេះផងដែរ ដែលមានចំណងជើងថា គោលលទ្ធិ និងសេចក្តីសញ្ញា ២០:១–៣៦ ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមផ្តល់ឲ្យគំនិតខ្លះៗអំពីអ្វីដែលអាចត្រូវរៀបចំជាមុនសម្រាប់មេរៀននីមួយៗ ។
គោលលទ្ធិ និងសេចក្តីសញ្ញា ២០:១–៣៦
គោលបំណងមេរៀន ៖ មេរៀននេះមានគោលបំណងជួយសិស្សឲ្យយល់ពីសារៈសំខាន់នៃសាសនាចក្ររបស់ព្រះអង្គសង្រ្គោះ ។
-
ការរៀបចំសិស្ស ៖ សូមពិចារណាអញ្ជើញសិស្សឲ្យគិតអំពីរបៀបដែលពួកគេនឹងឆ្លើយតបទៅនរណាម្នាក់ ដែលបានសួរពីមូលេហតុដែលវាចាំបាច់ដើម្បីធ្វើជាសមាជិករបស់ព្រះវិហារមួយ ។
-
វីដេអូ ៖ « The Need for a Church » ( ១៥:៤២; សូមមើលពីនាទីទី ០:០០ ដល់នាទីទី ០:៤៨ )
-
សំណៅចែក ៖ « ហេតុអ្វីបានជាព្រះអង្គសង្រ្គោះមានសាសនាចក្រមួយ ? »
គោលលទ្ធិ និងសេចក្ដីសញ្ញា ២០:៣៧, ៦៨–៧៩
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យវាយតម្លៃពីរបៀបដែលពួកគេអាចបំពេញតាមការរំពឹងទុករបស់ព្រះអម្ចាស់ចំពោះសមាជិកនៃសាសនាចក្ររបស់ទ្រង់ ។
-
ការរៀបចំសិស្ស ៖ អ្នកអាចអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ២០:៣៧, ៦៨–៧៩ ហើយសូមឲ្យពួកគេរកមើលសេចក្ដីណែនាំដែលព្រះអម្ចាស់បានប្រទានឲ្យអស់អ្នកដែលចង់ចូលរួមសាសនាចក្ររបស់ទ្រង់ និងអ្នកដែលជាសមាជិកនៃសាសនាចក្ររបស់ទ្រង់ ។
-
រូបភាព ៖ មនុស្សម្នាក់នៅថ្ងៃពិធីបុណ្យជ្រមុជទឹករបស់គាត់ ។
-
សំណៅចែក ៖ « ការបង្រៀនអំពីពិធីបុណ្យជ្រមុជទឹក និងសាក្រាម៉ង់នៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ២០ »
-
មាតិកាដែលត្រូវបង្ហាញ ៖ សេចក្តីណែនាំសម្រាប់សិស្សដើម្បីវាយតម្លៃខ្លួនឯងនៅចុងបញ្ចប់មេរៀននេះ ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ២១
គោលបំណងមេរៀន ៖ មេរៀននេះអាចជួយសិស្សឲ្យធ្វើតាមប្រសាសន៍របស់ពួកព្យាការីនៃព្រះដោយចិត្តអត់ធន់ និងសេចក្ដីជំនឿ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យមករៀនដោយបានត្រៀមខ្លួនដើម្បីចែកចាយពីរបៀបដែលពួកគេ ឬនរណាម្នាក់ដែលពួកគេស្គាល់ ទទួលបានពរជ័យតាមរយៈការធ្វើតាមព្យាការី ។
-
វីដេអូ ៖ « The Prophet of God » ( ១៥:៥៥; សូមមើលពីនាទីទី ១១:៥១ ដល់នាទីទី ១២:១៧ )
-
សម្ភារដែលត្រូវយកមក ៖ សៀវភៅ ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំដើម្បីធ្វើការជ្រើសរើស ( ឆ្នាំ ២០២២ ) សម្រាប់សិស្សដែលប្រហែលជាពុំអាចចូលប្រើឯកសារឌីជីថលបាន ។