« គោលទ្ធិ និងសេចក្តីសញ្ញា ២០:១–៣៦ ៖ ការរៀបចំសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ២០:១–៣៦ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយត្រូវបានរៀបចំឡើងនៅក្នុងផ្ទះរបស់ ពេត្រុស និងម៉ារី វិតមើរ ក្នុងភូមិហ្វាយែត រដ្ឋញូវយ៉ក នៅថ្ងៃទី ៦ ខែ មេសា ឆ្នាំ ១៨៣០ ។ គោលលទ្ធិ និងសេចក្ដីសញ្ញា ២០ បង្ហាញពីព្រះរាជបំណងប្រាថ្នារបស់ព្រះអម្ចាស់សម្រាប់សាសនាចក្រដែលបានស្ដារឡើងវិញថ្មី ។ មេរៀននេះមានគោលបំណងជួយសិស្សយល់ពីសារៈសំខាន់នៃសាសនាចក្ររបស់ព្រះអង្គសង្រ្គោះ ។
សកម្មភាពរៀនសូត្រដែលអាចមាន
សារៈសំខាន់នៃព្រះវិហារមួយ ។
15:54
សូមស្រមៃថា ពេលកំពុងពិភាក្សាជាមួយមិត្តភក្ដិរបស់អ្នកនូវអ្វីដែលអ្នកបានធ្វើកាលពីចុងសប្តាហ៍ អ្នកបាននិយាយអំពីការទៅព្រះវិហារ ។ មិត្តភក្តិរបស់អ្នកម្នាក់បានឆ្លើយថា ៖ « ខ្ញុំមិនចង់ឈ្លើយទេ ប៉ុន្តែខ្ញុំមិនយល់ពីចំណុចដែលសាសនាចក្របានរៀបចំឡើង ។ តើអ្នកពិតជាមានអារម្មណ៍ថា អ្នកត្រូវការព្រះវិហារដើម្បីជិតស្និទ្ធនឹងព្រះ ហើយធ្វើជាមនុស្សល្អឬ ?
ការរៀបចំសាសនាចក្រនៃគ្រីស្ទ
ដប់មួយថ្ងៃបន្ទាប់ពីបានបោះពុម្ពព្រះគម្ពីរមរមន គឺនៅថ្ងៃទី ៦ ខែ មេសា ឆ្នាំ ១៨៣០ សាសនាចក្រនៃព្រះគ្រីស្ទត្រូវបានរៀបចំឡើង ។ ការរៀបចំនេះបានធ្វើឡើងនៅផ្ទះរបស់ ពេត្រុស និងម៉ារី វិតមើរ ក្នុងភូមិហ្វាយែត រដ្ឋញូវយ៉ក ។ ដើម្បីបំពេញតម្រូវការផ្លូវច្បាប់ មនុស្សប្រាំមួយនាក់ត្រូវបានជ្រើសរើសឲ្យធ្វើជាសមាជិកដំបូងនៃព្រះវិហារថ្មីនេះ ។ ប្រហែល ៤០ នាក់ផ្សេងទៀតក៏មានវត្តមានដើម្បីធ្វើជាសាក្សីក្នុងឱកាសដ៏វិសេសវិសាលនេះដែរ ។ ក្រោយមក នៅឆ្នាំ ១៨៣៨ ព្រះអម្ចាស់បានបើកសម្ដែងឈ្មោះសាសនាចក្រ ដូចដែលយើងដឹងនៅថ្ងៃនេះ ៖ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ២០:១–៤ ដោយរកមើលតួនាទីរបស់ព្រះអម្ចាស់នៅក្នុងការរៀបចំសាសនាចក្ររបស់ទ្រង់ ។
លើកទឹកចិត្តសិស្សឲ្យចែកចាយសេចក្ដីពិតដែលពួកគេកំពុងរៀន ៖ ផ្នែកខាងក្រោមនៃមេរៀននេះផ្តល់ឲ្យសិស្សនូវឱកាសក្នុងការសញ្ជឹងគិត ហើយបន្ទាប់មកចែកចាយអ្វីដែលពួកគេកំពុងរៀន ។ សម្រាប់ព័ត៌មានបន្ថែមស្តីពីការណ៍នេះ សូមមើលការបំពាក់បំប៉នដែលមានចំណងជើងថា « ជួយសិស្សបង្កើត ឬចាប់ផ្តើមការសន្ទនាអំពីដំណឹងល្អ » ដែលមាននៅក្នុងការបំពាក់បំប៉ន ជំនាញការអភិវឌ្ឍគ្រូបង្រៀន ។
ដោយប្រើអ្វីដែលអ្នកបានរៀននៅថ្ងៃនេះ សូមបង្កើតការឆ្លើយតបមួយដើម្បីជួយនរណាម្នាក់ដែលមិនយល់ពីតម្រូវការសម្រាប់មានសាសនាចក្ររបស់ព្រះអង្គសង្គ្រោះនៅលើផែនដី ។ ប្រសិនបើចង់បាន សំណួរខាងក្រោមអាចជួយណែនាំដល់អ្នកបាន ៖
-
តើសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយត្រូវផ្ដល់ឲ្យអ្វី ដែលគ្មានអង្គការណាអាចផ្តល់ឲ្យយើងបាន ?
-
តើសាសនាចក្ររបស់ព្រះអង្គសង្គ្រោះជួយយើងរៀនអំពីទ្រង់ ហើយមករកទ្រង់ដោយរបៀបណា ?
-
តើការធ្វើជាសមាជិកនៃសាសនាចក្ររបស់ព្រះអង្គសង្គ្រោះបានផ្ដល់ពរដល់ជីវិតរបស់អ្នកយ៉ាងដូចម្ដេច ?