បណ្ណាល័យ
លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ចែកចាយ​សេចក្តីពិត​ដែល​ពួកគេ​កំពុង​រៀន ។


« លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ចែកចាយ​សេចក្តីពិត​ដែល​ពួកគេ​កំពុង​រៀន » ជំនាញ​ការអភិវឌ្ឍ​គ្រូបង្រៀន ( ឆ្នាំ ២០២២ )

« លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ចែកចាយ​សេចក្តីពិត​ដែល​ពួកគេ​កំពុង​រៀន » ជំនាញ​ការអភិវឌ្ឍ​គ្រូបង្រៀន

អញ្ជើញ​ឲ្យមាន​ការរៀន​ដ៏​ឧស្សាហ៍​ព្យាយាម

លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ចែកចាយ​សេចក្តីពិត​ដែល​ពួកគេ​កំពុង​រៀន ។

ជំនាញ ៖ ជួយ​សិស្ស​បង្កើត ឬ​ចាប់ផ្តើម​ការសន្ទនាអំពី​ដំណឹងល្អ ។

និយមន័យ

ព្រះអម្ចាស់​បាន​ត្រាស់​បង្គាប់​ឲ្យ​ពួកយុវវ័យ និង​យុវមជ្ឈិមវ័យ​ឲ្យ​ជួយ​ប្រមូល​សាសន៍​អ៊ីស្រាអែល ។ ការចែកចាយ​សេចក្តីជំនឿ និង​ទីបន្ទាល់​របស់​ពួកគេ​ជាមួយ​អ្នកដទៃ​នឹង​អញ្ជើញ​ឲ្យ​មាន​ការរៀនសូត្រ​បន្ថែម ហើយ​ពង្រឹង​ការប្រែចិត្ត​ជឿ​របស់ពួកគេ​លើ​ព្រះអង្គសង្គ្រោះ និង​ដំណឹងល្អ​របស់ទ្រង់ ។ សិស្ស​មួយ​ចំនួន​មាន​ការលំបាក​ក្នុង​ការដឹង​អំពី​របៀប​ចាប់ផ្តើម​ការសន្ទនា​អំពី​ដំណឹងល្អ​ទាំងនេះ ។ សិស្ស​អាច​ចាប់ផ្តើម​ការសន្ទនា​អំពី​ដំណឹងល្អ​ជាមួយ​អ្នកដទៃ​តាមរយៈ ( ១ ) ពិចារណា​អំពី​អ្វី​ដែល​ពួកគេ​កំពុង​រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ( ២ ) ពិចារណា​អំពី​បុគ្គល​ដែល​ទទួល​បាន​ប្រយោជន៍​ពី​ការពិភាក្សា​នេះ និង ( ៣ ) ការសម្រេច​ចិត្ត​អំពី​របៀប​ដែល​ពួកគេ​នឹង​បំផុស​គំនិត​ឲ្យ​មាន​ការពិភាក្សា​ជាមួយ​បុគ្គល​ម្នាក់​នោះ ។ ការណ៍​នេះ​អាច​សម្រេច​បាន​តាម​វិធីសាស្ត្រ​ផ្សេងៗ​ដូច​ជា ការបង្រៀន​មេរៀន​ចេញ​ពី ចូរ​មក​តាម​ខ្ញុំ ការដឹកនាំ​ការពិភាក្សា​ក្នុង​ថ្នាក់ ការសរសេរ​កំណត់ចំណាំ ការផ្ញើសារ​តាម​ទូរសព្ទ ឬ​ការចែកចាយ​អត្ថបទ​អំពី​សាសនាចក្រ ។ គោលបំណង​គឺ​មិនមែន​ដើម្បី​ចែកចាយ​ជំនឿ ឬ​បទពិសោធន៍​នោះ​ទេ ផ្ទុយ​ទៅវិញ​គឺ​ដើម្បី​ចាប់ផ្តើម​ការសន្ទនា​អំពី​ដំណឹងល្អ ។ ការធ្វើ​បែប​នេះ​គឺជាការ​អញ្ជើញ​មនុស្ស​ដទៃ​ឲ្យ​សួរ​សំណួរ និង​លើក​ទឹកចិត្ត​ឲ្យ​មាន​ការសន្ទនា​បន្ថែម​ទៀត​នា​ពេល​អនាគត ។

ចំណាំ ៖ ប្រសិនបើ​អ្នក​មាន​សិស្ស​ដែល​ខ្លាច​នឹង​ធ្វើ​កិច្ចការ​នេះ សូម​ពិចារណា​អំពី​របៀប​ដែល​អ្នក​អាច​ជួយ​ពួកគេ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ព្រះយេស៊ូវគ្រីស្ទ ។ ទ្រង់​នឹង​ជួយ​ពួកគេ នៅពេល​ពួកគេ​បើក​មាត់​របស់​ពួកគេ​ដើម្បី​ចែកចាយ​សេចក្តីពិត​របស់​ទ្រង់ ។

គំរូ

ពេល​បញ្ចប់​ថ្នាក់ សូម​អញ្ជើញ​សិស្ស​អ្នក​ឲ្យ​ពិចារណា​ពី​បុគ្គល​ដែល​ពួកគេ​ចង់​ចែកចាយ​អ្វី​មួយ​ជាមួយ ។ សូម​អញ្ជើញពួកគេ​ឲ្យ​សរសេរ​សារ​ខ្លី ឬ​ផ្ញើ​សារ​ដែល​នឹង​ផ្តល់​ឱកាស​ឲ្យ​ពួកគេ​មាន​ការសន្ទនា​មួយ​អំពី​ដំណឹងល្អជាមួយ​បុគ្គលនោះ នៅពេល​ពួកគេ​ជួប​គ្នា ។ ឧទាហរណ៍ ៖ សិស្ស​អាច​ផ្ញើសារ ៖

  • « យើង​និយាយ​ពី​អ្វីមួយ​នៅ​ថ្នាក់​សិក្ខាសាលា​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​គិត​ដល់​ឯង ។ រំឭក​ខ្ញុំ​ឲ្យ​ប្រាប់​ឯង​រឿង​នេះ​ផង ពេល​ជួប​ឯង​លើក​ក្រោយ » ។

  • « អ្ហេ ខ្ញុំ​បាន​គិត​ពី​សមត្ថភាព​អភ័យ​ទោស​របស់​ព្រះ​អង្គសង្រ្គោះ ។ តើ​ឯង​អាច​ជួយ​ខ្ញុំ​គិត​ពី​ទ្រង់​បាន​ទេ ? បើអ៊ីចឹង ពេលណា​ល្អ​ដើម្បីនិយាយ​គ្នា ? »

សូម​ចុច​នៅ​ត្រង់នេះ​ដើម្បី​មើល​វីដេអូ​អំពី​គំរូ​នេះ ។

អនុវត្ត

សូម​លើក​យក​កថាខណ្ឌ​បី​ផ្សេង​ទៀត​ដែល​អ្នក​អាច​ប្រើ​ជា​ឧទាហរណ៍ ដើម្បី​ជួយ​សិស្ស​មើល​ឃើញ​ពី​របៀប​ដើម្បី​ចាប់ផ្តើម​ការសន្ទនា​អំពី​ដំណឹងល្អ ។

ពិភាក្សា ឬ​ពិចារណា

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​អំពី​ការជួយ​សិស្ស​បង្កើត ឬចាប់​ផ្តើម​ការសន្ទា​ពី​ដំណឹងល្អ ?

  • តើ​ការជួយ​សិស្ស​ចែកចាយ​ជំនឿ និង​ទីបន្ទាល់​របស់​ពួកគេ​ជាមួយ​គ្រួសារ​របស់​ពួកគេ ជួយ​ឲ្យ​បទពិសោធន៍​នៅ​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់វិទ្យាស្ថាន​របស់​ពួកគេ​ក្លាយ​ជា​បទពិសោធន៍​ដែល​ផ្តោត​លើ​ការសិក្សា​នៅ​ឯ​គេហដ្ឋាន​យ៉ាង​ពិតប្រាកដ​ដូចម្តេច ?

រួម​បញ្ចូល

សូម​ចែកចាយ​ជាមួយ​សិស្ស​នូវ​ឧទាហរណ៍​មួយ​ចំនួន​អំពី​អ្វី​ដែល​ពួកគេ​អាច​សរសេរ​ដើម្បី​ចាប់ផ្តើម​ការសន្ទនា​អំពី​ដំណឹងល្អ ហើយ​បន្ទាប់​មក​អនុវត្ត​ចែកចាយ​ការសន្ទនា​នោះ​នៅក្នុង​ថ្នាក់ ។ សូម​ឲ្យ​សិស្ស​ផ្សេង​ទៀត​ជួយ​កែលម្អ​ការសន្ទនា​ទាំង​នោះ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចាប់ផ្តើម​ការសន្ទនា​នោះ នៅពេល​ពួកគេ​ត្រៀម​ខ្លួន​រួចរាល់ ។

តើ​ចង់​បាន​បន្ថែម​ទៀត​ទេ ?

បោះពុម្ព