« រៀនគោលលទ្ធិរបស់ព្រះយេស៊ូវគ្រីស្ទសម្រាប់ខ្លួនឯង » ជំនាញការអភិវឌ្ឍគ្រូបង្រៀន ( ឆ្នាំ ២០២២ )
« រៀនគោលលទ្ធិរបស់ព្រះយេស៊ូវគ្រីស្ទសម្រាប់ខ្លួនឯង » ជំនាញការអភិវឌ្ឍគ្រូបង្រៀន
បង្រៀនគោលលទ្ធិ
រៀនគោលលទ្ធិរបស់ព្រះយេស៊ូវគ្រីស្ទសម្រាប់ខ្លួនឯង ។
ជំនាញ ៖ បង្កើតសំណួរត្រិះរិះស្រាវជ្រាវ ដែលជួយសិស្សឲ្យមើលឃើញគោលការណ៍ និងគោលលទ្ធិនៃដំណឹងល្អដោយខ្លួនឯង ហើយមិននាំសិស្សទៅរកចម្លើយជាក់លាក់មួយ ។
និយមន័យ
សំណួរស្រាវជ្រាវត្រិះរិះអញ្ជើញសិស្សឲ្យមើលឃើញ និងយល់ពីសេចក្តីពិតនៅក្នុងខគម្ពីរសម្រាប់ពួកគេ ជាជាងនាំពួកគេធ្វើការសន្និដ្ឋានជាមុន ឬឆ្លើយតបចម្លើយជាក់លាក់ ។ វិធីសាស្ត្រនេះអាចធ្វើឲ្យការសិក្សាព្រះគម្ពីររបស់សិស្សកាន់តែទាក់ទង និងអាចអនុញ្ញាតឲ្យព្រះអម្ចាស់បង្រៀន និងបំផុសគំនិតពួកគេផ្ទាល់ខ្លួន ។ សំណួរទាំងនេះ ( ១ ) រួមមានការអញ្ជើញសិស្សឲ្យពិចារណាអំពីអ្វីដែលពួកគេចាប់អារម្មណ៍ផ្ទាល់ខ្លួន ( ២ ) បំពេញតម្រូវការសិស្សដោយរកមើលអ្វីជាក់លាក់ដែលគ្រូបង្រៀនមានក្នុងគំនិត ( ៣ ) អាចអនុញ្ញាតឲ្យសិស្សពិចារណាអំពីរបៀបដែលសេចក្តីពិតបានរកឃើញ និងយល់ អាចត្រូវបានអនុវត្តនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់ពួកគេ ។ សំណួរទាំងនេះអាចត្រូវបានប្រើ នៅពេលអញ្ជើញសិស្សស្រាវជ្រាវខគម្ពីរនានា ដើម្បីរកមើលសេចក្តីពិត និងស្វែងរកការយល់ដឹងបន្ថែមអំពីសេចក្តីពិតដែលពួកគេបានរកឃើញ ។
គំរូ
នេះគឺជាឧទាហរណ៍ពីរបីអំពីរបៀបដែលអ្នកអាចជួយសិស្សឲ្យមើលឃើញ និងយល់ពីសេចក្ដីពិតដោយខ្លួនឯងដោយប្រើសំណួរត្រិះរិះស្រាវជ្រាវ ៖
-
ជាជាងអញ្ជើញឲ្យសិស្ស « រកមើលខគម្ពីរដែលព្រះអម្ចាស់បង្រៀនយើងពីសារៈសំខាន់នៃការគោរពប្រតិបត្តិ » អ្នកអាចសួរថា « តើប្អូនចាប់អារម្មណ៍លើគោលការណ៍អ្វីនៅក្នុងខគម្ពីរទាំងនេះ ? »
-
ជាជាងនិយាយថា « ព្រះយេស៊ូវគូសបញ្ជាក់ថា យើងត្រូវមានសេចក្ដីជំនឿលើទ្រង់នៅក្នុងខគម្ពីរទាំងនេះ » អ្នកអាចសួរថា « តើយើងអាចរៀនគោលការណ៍អ្វីខ្លះ មកពីការបង្រៀន និងគំរូរបស់ព្រះយេស៊ូវនៅក្នុងខគម្ពីរទាំងនេះ ? »
-
ជាជាងសួរថា « តើប្អូនអាចមើលឃើញរបៀបដែលព្រះអម្ចាស់រំឭកយើងឲ្យអធិស្ឋានជានិច្ចនៅក្នុងខគម្ពីរនេះដែរឬទេ ? » នោះអ្នកអាចសួរថា « តើសារអ្វីអំពីការអធិស្ឋានដែលព្រះអម្ចាស់កំពុងព្យាយាមជួយប្អូនឲ្យយល់ចេញមកពីខគម្ពីរនេះ ? »
សូមចុចនៅត្រង់នេះដើម្បីមើលវីដេអូអំពីគំរូនេះ ។
អនុវត្ត
សូមប្រើការអនុវត្តមួយ ឬច្រើននៃការអនុវត្តខាងក្រោមនេះ ដើម្បីកែលម្អសមត្ថភាពរបស់អ្នកក្នុងការជួយសិស្សឲ្យមើលឃើញ និងយល់សេចក្តីពិតសម្រាប់ខ្លួនពួកគេ ៖
-
សូមមើល មរ៉ូណៃ ១០:៣២–៣៣ ។ សូមអនុវត្តការរកមើលគោលការណ៍ច្រើនជាងមួយ ដើម្បីឃើញពីរបៀបដែលសិស្សអាចរកមើលគោលការណ៍ផ្សេងៗចេញពីខគម្ពីរទាំងនេះ ។ សូមកត់ត្រាសំណួរមួយដែលនឹងអនុញ្ញាតឲ្យសិស្សមើលឃើញគោលការណ៍ច្រើន ។
-
សូមពិចារណាបណ្តុំបទគម្ពីរមួយដែលអ្នកគ្រោងនឹងសិក្សាជាមួយសិស្សនៅក្នុងមេរៀនបន្ទាប់ ។ ជាជាងគ្រោងឲ្យសិស្សអានខគម្ពីរទាំងនេះ ហើយរកមើលគោលការណ៍ជាក់លាក់មួយដែលអ្នកបានរកឃើញរួចហើយ សូមអនុវត្តសរសេរសំណួរត្រិះរិះស្រាវជ្រាវពីរបី ដើម្បីជួយពួកគេមើលឃើញគោលការណ៍មួយសម្រាប់ពួកគេ ។
-
សូមមើលផែនការមេរៀនបន្ទាប់ ។ សូមជ្រើសរើសគោលការណ៍មួយដែលសិស្សអាចរកឃើញពីខគម្ពីរដែលកំពុងសិក្សា ។ សូមអនុវត្តសរសេរសំណួរសាមញ្ញពីរបី ដើម្បីជួយពួកគេយល់បន្ថែមអំពីគោលការណ៍នេះ ក្នុងរបៀបមួយដែលមិននាំឲ្យពួកគេធ្វើការសន្និដ្ឋានជាមុន ឬឆ្លើយតបចម្លើយជាក់លាក់ ។
ពិភាក្សា ឬពិចារណា
សូមពិចារណាអំពីអ្វីដែលអ្នកបានរៀនពីបទពិសោធន៍នេះ ។ ប្រហែលអ្នកអាចកត់ត្រាគំនិតមួយចំនួននៅក្នុងសៀវភៅកំណត់ហេតុការសិក្សាបាន ។ សូមពិចារណាសំណួរខាងក្រោម ៖
-
តើខ្ញុំបានធ្វើអ្វីខ្លះពីមុនដើម្បីជួយសិស្សឲ្យរៀនតាមរយៈសំណួរត្រិះរិះស្រាវជ្រាវ ?
-
តើខ្ញុំបានរៀនអ្វីខ្លះនៅក្នុងបទពិសោធន៍នេះ ដែលអាចកែលម្អសមត្ថភាពរបស់ខ្ញុំ ដើម្បីសួរសំណួរត្រិះរិះស្រាវជ្រាវ ?
-
តើខ្ញុំនឹងធ្វើអ្វីខ្លះដើម្បីបន្តកែលម្អ ?
រួមបញ្ចូល
នៅពេលអ្នករៀបចំបង្រៀនមេរៀនសប្តាហ៍នេះ សូមបង្កើតសំណួរត្រិះរិះស្រាវជ្រាវពីរបី ដែលជួយសិស្សឲ្យមើលឃើញគោលលទ្ធិ និងគោលការណ៍នៃដំណឹងល្អដោយខ្លួនឯង ហើយមិននាំសិស្សទៅរកចម្លើយជាក់លាក់មួយឡើយ ។ សូមកត់ត្រាសំណួរទាំងនោះ ហើយព្យាយាមសួរសំណួរនីមួយៗទៅកាន់សមាជិកគ្រួសារ សហការី ឬសួរខ្លួនឯងផ្ទាល់ ? សូមរកមើលសំណួរមួយដើម្បីសួរនៅក្នុងថ្នាក់រៀន ហើយប្រើវានៅក្នុងមេរៀនរបស់អ្នក ។
តើចង់បានបន្ថែមទៀតទេ ?
-
ឆាដ អេច វិប « We Have Not Come This Far to Only Come This Far » ( ការរចាក់ផ្សាយអំពីការបំពាក់បំប៉នរបស់ ស.&វ. ប្រចាំឆ្នាំ នៅថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ ២០២០ ) broadcasts.ChurchofJesusChrist.org
-
វគ្គ ២.១–២.៣ « Unit 2: Teach the One » Inservice Leaders’ Resources ( ការបង្រៀនដែលផ្តោតលើសិស្ស )
-
« ជួយអ្នករៀនស្វែងរកសេចក្តីពិតខាងវិញ្ញាណ » នៅក្នុង « បង្រៀនគោលលទ្ធិ » ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ( ឆ្នាំ ២០១៦ ) ទំព័រ ២១