បណ្ណាល័យ
ព្យាយាម​ស្គាល់​ពួកគេ—យល់​ពី​កាលៈទេសៈ តម្រូវការ និង​ចំណុច​ខ្លាំង​របស់​ពួកគេ ។


« ព្យាយាម​ស្គាល់​ពួកគេ—យល់​ពី​កាលៈទេសៈ តម្រូវការ និង​ចំណុច​ខ្លាំង​របស់​ពួកគេ » ជំនាញ​ការអភិវឌ្ឍ​គ្រូបង្រៀន ( ឆ្នាំ ២០២២ )

« ព្យាយាម​ស្គាល់​ពួកគេ—យល់​ពី​កាលៈទេសៈ តម្រូវការ និង​ចំណុច​ខ្លាំង​របស់​ពួកគេ » ជំនាញ​ការអភិវឌ្ឍ​គ្រូបង្រៀន

ស្រឡាញ់​អស់​អ្នក​ដែល​អ្នក​បង្រៀន

ព្យាយាម​ស្គាល់​ពួកគេ—យល់​ពី​កាលៈទេសៈ តម្រូវការ និង​ចំណុច​ខ្លាំង​របស់​ពួកគេ ។

ជំនាញ ៖ សង្កេត និង​សួរ​អំពី​ចំណាប់​អារម្មណ៍​របស់​សិស្ស ។

និយមន័យ

គ្រូបង្រៀន​អាច​រៀន​អំពី​ស្ថានភាព​សិស្ស​របស់​ពួកគាត់ ហើយ​ស្វែងរក​តម្រូវការ​រៀនសូត្រមួយ​ចំនួន​របស់​ពួកគេ តាមរយៈ​ការសង្កេត និង​ការសួរ​អំពី​ចំណាប់​អារម្មណ៍​របស់​ពួកគេ ។ ជារឿយៗ​វា​ស្រួល​បំផុត​ដើម្បី​មាន​ការសន្ទនា​ទាំង​នេះ​ពីមុន និង​បន្ទាប់​ពី​ការបង្រៀន ប៉ុន្តែ​ការសន្ទនា​ទាំង​នេះ​ក៏​អាច​ធ្វើ​បាន​អំឡុង​ពេល​បង្រៀន​ផងដែរ ។ មាន​វិធី​ជា​ច្រើន​ដែល​គ្រូបង្រៀន​អាច​ធ្វើ​កិច្ចការ​នេះ ។ គ្រូ​បង្រៀន​អាច​សង្កេត​មើល​សៀវភៅ គម្រោង ស្ទីកគឺ ឧបករណ៍​លេង​កីឡា ឬ​អ្វី​ៗ​ផ្សេង​ទៀត​ដែល​សិស្ស​យក​មក​ថ្នាក់​រៀន ។ ឬ​គ្រូ​បង្រៀន​អាច​ចាំ​ពី​ព្រឹត្តិការណ៍​មួយ​ដែល​សិស្ស​បាន​ចូលរួម ហើយ​សួរ​ពួកគេ​អំពី​ព្រឹត្តិការណ៍​នោះ ។ សំណួរ​ដែល​យើង​សួរ​នឹង​ជួយ​យើង​ស្គាល់​សិស្សនោះ និង​ចំណាប់​អារម្មណ៍​របស់​ពួកគេ ហើយ​រួម​បញ្ចូល​នូវ​ឃ្លា​ដូច​ជា ៖

  • « សូម​ប្រាប់​ខ្ញុំ​បន្ថែម​ទៀត​អំពី … »

  • « តើ​ប្អូន​ចូលចិត្ត​អ្វី​ខ្លះ​អំពី … »

  • « ខ្ញុំ​ចង់​ដឹង​ខ្លាំង​អំពី … »

នៅពេល​គ្រូបង្រៀន​មាន​ភាព​ស្មោះសរ និង​ស្មោះត្រង់​នៅក្នុង​សំណួរ​របស់​ពួកគាត់ នោះ​ពួកគាត់​អាច​រៀន​ច្រើន​ពី​ស្ថានភាព​របស់​សិស្ស​ពួកគាត់ និង​ដឹង​ពី​តម្រូវការ​នានា ហើយ​សិស្ស​នឹង​ទទួល​អារម្មណ៍​ថា គ្រូបង្រៀន​របស់​ពួកគេ​ពិតជា​មាន​ការខ្វាយខ្វល់ ។ ពេល​សិស្ស​ទទួល​អារម្មណ៍​ថា គ្រូបង្រៀន​របស់​ពួកគេ​ខ្វាយខ្វល់​ដោយ​អស់​ពី​ចិត្ត​ចំពោះ​ពួកគេ នោះ​ពួកគេ​ទំនង​ជា​មក​រៀនដោយ​ត្រៀម​ខ្លួន​ដើម្បី​រៀន និង​ចែកចាយ​ការយល់​ដឹង និង​បទពិសោធន៍​របស់​ពួកគេ​ជាមួយ​គ្រូបង្រៀន​របស់​ពួកគេ និង​អ្នកដទៃ​ទៀត​ក្នុង​ថ្នាក់​រៀន ។

គំរូ

  1. ហើរម៉ាណា ម៉ូនូស្ស ចាំ​ថា រូសា មាន​ការប្រកួត​បាល់​ទាត់​មួយ​ដ៏​ធំ​ដែលរូសា មាន​ក្តីបារម្ភ​ជា​ខ្លាំង ។ ពេល​គាត់​ឃើញ​រូសា ហើរម៉ាណា ម៉ូនូស្ស បាន​ឈប់ ហើយ​សួរ​នាង​អំពី​អារម្មណ៍​របស់​នាង​អំពី​ការប្រកួត​នោះ ។

  2. អូរូ បាន​ដាក់​កូនសោ​របស់​គាត់​នៅលើ​តុ ។ ពេល​អ្នក​ដើរ​កាត់​តុ​គាត់ នោះ​អ្នក​ឃើញ​ទង់​ជាតិ​ប្រទេស​ផ្សេង​នៅលើ​បន្តោងសោ​របស់​គាត់ ។ អ្នក​ចង់​ដឹង​ខ្លាំង​ណាស់ ហើយ​សួរ​ថា « អូរូ សូម​ប្រាប់​ខ្ញុំ​បន្តិច​អំពី​ទង់​ជាតិ​ដែលនៅលើ​បន្តោង​សោ​របស់​ប្អូន​នោះ » ។ អូរូ ចែកចាយ​ថា បងស្រី​គាត់​បាន​ទៅ​បម្រើ​បេសកកម្ម​នៅ​ប្រទេស​ប្រេស៊ីល ហើយ​គាត់​បាន​ទៅ​ទទួល​បងស្រី​គាត់​ជាមួយ​គ្រួសារ​គាត់ នៅពេល​បងស្រី​គាត់​ចប់​បេសកកម្ម ។ អ្នក​បន្ត​ការសន្ទនា​នោះ​ដោយ​សួរថា « តើ​ប្អូន​ចូលចិត្ត​អ្វី​ខ្លះ​ពេល​ប្អូន​ទៅ​ទទួល​បងស្រី​ប្អូន​ពេល​គាត់​ចប់​បេសកកម្ម ។

សូម​ចុច​នៅ​ត្រង់នេះ​ដើម្បី​មើល​វីដេអូ​អំពី​គំរូ​នេះ ។

អនុវត្ត

អនុវត្ត #១ ៖ នៅក្នុង​រូបភាព​នីមួយៗ តើ​អ្នក​ឃើញ​អ្វី​ខ្លះ​ដែល​​អាច​ជួយ​អ្នក​រៀន​អំពី​កាលៈទេសៈ ឬ​តម្រូវការ​រៀន​សូត្រ​នៃ​សិស្ស​ទាំង​នេះ ?

រូបភាព
យុវនារី​កំពុង​លេង​បាល់​បោះ
រូបភាព
យុវនារី​កំពុង​លេងអូកាឡេឡេ
រូបភាព
យុវវ័យ​កំពុង​អង្គុយ​ជា​រាង​ពាក់កណ្តាល​រង្វង់

អនុវត្ត #២ ៖ តើ​សំណួរ​អ្វី​ខ្លះ​ដែល​អ្នក​អាច​សួរដើម្បី​រៀន​បន្ថែម​ទៀត​អំពី​ចំណាប់​អារម្មណ៍​របស់សិស្ស​អ្នក ?

ពិភាក្សា ឬ​ពិចារណា

  • តើ​អ្នកបាន​រៀនអ្វីខ្លះ​នៅពេល​អ្នក​បាន​អនុវត្ត​ការសង្កេត និង​ការសួរ​អំពី​ចំណាប់​អារម្មណ៍​របស់​សិស្ស ?

  • តើ​ការសង្កេត និង​ការសួរ​អំពី​ចំណាប់​អារម្មណ៍​របស់​សិស្ស​អាច​បង្ហាញ​ថា អ្នក​ស្រឡាញ់​សិស្ស​របស់​អ្នក​ដោយ​របៀប​ណា ?

រួម​បញ្ចូល

នៅក្នុង​ថ្នាក់​នា​សប្តាហ៍​នេះ សូម​រកមើល​ឱកាស​ដើម្បី​សួរ​សិស្ស​អំពី​ចំណាប់​អារម្មណ៍ ព្រឹត្តិការណ៍ ឬ​កាលៈទេសៈ​របស់​ពួកគេ ។ សូម​បង្ហាញ​ការខ្វាយខ្វល់​ដោយ​ស្មោះត្រង់​អំពី​អ្វី​ដែល​អ្នក​រៀន​ពី​ពួកគេ ។ ជាលទ្ធផល សូម​រកមើល​របៀប​ដែល​វា​ជះឥទ្ធិពល​ដល់​បទពិសោធន៍​រៀនសូត្រ​របស់​សិស្ស​នោះ ។ សូម​ចំណាយ​ពេល​ប្រាំ​នាទី​បន្ទាប់​ពី​បង្រៀន​ចប់ ដើម្បី​កត់ត្រា​នូវ​អ្វី​ដែល​អ្នក​បាន​រៀន​អំពី​សិស្ស​របស់​អ្នក និង​របៀប​ដែល​អាច​ជួយ​អ្នក​បង្កើត​បទពិសោធន៍​រៀនសូត្រ ដែល​ដឹកនាំ​ទៅ​រក​ការប្រែចិត្តជឿ ការទាក់ទង និង​ការមាន​ភាព​ជា​ចំណែក ។

តើ​ចង់​បាន​បន្ថែម​ទៀត​ទេ ?

  • ឡូរី នូប៉ូដ « See the One » ( ការរចាក់​ផ្សាយ​អំពី​ការ​បំពាក់បំប៉ន​របស់ ស.&វ. ប្រចាំ​ឆ្នាំ នៅថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៧ ) broadcasts.ChurchofJesusChrist.org

  • ឆាដ អេច វិប « We Have Not Come This Far to Only Come This Far » ( ការរចាក់​ផ្សាយ​អំពី​ការ​បំពាក់បំប៉ន​របស់ ស.&វ. ប្រចាំ​ឆ្នាំ នៅថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ ២០២០ ) broadcasts.ChurchofJesusChrist.org

  • « Reaching the Individual » ( វីដេអូ ) ChurchofJesusChrist.org

បោះពុម្ព