បណ្ណាល័យ
លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ស្គាល់​ព្រះអង្គ​សង្គ្រោះ​តាមរយៈ​ការសិក្សា​ដំណឹងល្អ​ប្រចាំ​ថ្ងៃ ។


« លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ស្គាល់​ព្រះអង្គ​សង្គ្រោះ​តាមរយៈ​ការសិក្សា​ដំណឹងល្អ​ប្រចាំ​ថ្ងៃ » ជំនាញ​ការអភិវឌ្ឍ​គ្រូបង្រៀន ( ឆ្នាំ ២០២២ )

« លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ស្គាល់​ព្រះអង្គ​សង្គ្រោះ​តាមរយៈ​ការសិក្សា​ដំណឹងល្អ​ប្រចាំ​ថ្ងៃ » ជំនាញ​ការអភិវឌ្ឍ​គ្រូបង្រៀន

អញ្ជើញ​ឲ្យមាន​ការរៀនសូត្រ​ដ៏​ឧស្សាហ៍​ព្យាយាម

លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ស្គាល់​ព្រះអង្គ​សង្គ្រោះ​តាមរយៈ​ការសិក្សា​ដំណឹងល្អ​ប្រចាំ​ថ្ងៃ—ទំនាក់ទំនង​ផ្ទាល់ខ្លួន ។

ជំនាញ ៖ អភិវឌ្ឍ និង​សួរ​សំណួរ​ដែល​ជួយ​សិស្ស​ឲ្យ​ភ្ជាប់​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅក្នុង​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន និង​ជា​ក្រុមគ្រួសារ​របស់​ពួកគេ ទៅ​នឹង​បទពិសោធន៍​ក្នុង​ថ្នាក់​រៀន ។

និយមន័យ

ភ្ជាប់​គឺ​នាំ​យក ឬដាក់​បញ្ចូល​របស់​ពីរ​ជាមួយ​គ្នា ។ នៅពេល​គ្រូបង្រៀន​ជួយ​សិស្ស​ភ្ជាប់​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ​នៅ​ផ្ទះ​ទៅ​នឹង​ថ្នាក់​រៀន នោះ​ពួកគេ​កំពុង​នាំ​យក ឬ​ដាក់​បញ្ចូល​បទពិសោធន៍​ទាំង​ពីរ​នេះ​ជាមួយ​គ្នា ។ មាន​វិធី​ជា​ច្រើន​ដើម្បី​ធ្វើ​កិច្ចការ​នេះ ។ របៀប​មួយ​គឺ​សួរ​សំណួរ​ត្រិះរិះ​ដែល ( ១ ) រួម​បញ្ចូល​បទពិសោធន៍​ផ្ទាល់​ខ្លួន ឬ​បទពិសោធន៍​គ្រួសារ​របស់​សិស្សអំពី​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ​នៅ​ផ្ទះ ( ២ ) ស្វែងរក​របៀប​ដែល​បទពិសោធន៍​ទាំង​នោះ​ភ្ជាប់​ទៅ​នឹង​អ្វី​ដែល​ពួកគេ​កំពុង​រៀន​នៅក្នុង​ថ្នាក់ និង ( ៣ ) ផ្តល់​ពេល​ឲ្យ​ពួកគេ​សញ្ជឹង​គិត និង​ចងចាំ​អំពី​អ្វី​ដែល​ពួកគេ​បាន​សិក្សា​នៅ​ផ្ទះ ។

អ្នក​ក៏​អាច​រៀបចំ​សំណួរ​ពិភាក្សា​សម្រាប់​ថ្នាក់ ដែល​នឹង​ជួយ​សិស្ស​ឲ្យ​ទទួល​បាន​អ្វី​ដែល​ពួកគេ​កំពុង​រៀន​នៅក្នុង​ថ្នាក់ ហើយ​ប្រើ​វា​នៅ​ផ្ទះ ។ សំណួរ​ទាំង​នេះ​មាន​ភាព​ស្រដៀង​គ្នា ។ អ្នក​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​បទពិសោធន៍​រៀន​សូត្រ​ដែល​ពួកគេ​មាន​នៅក្នុង​ថ្នាក់​រៀន​នៅ​ថ្ងៃ​នោះ និង​របៀបដែល​បទពិសោធន៍​នោះ​អាច​មាន​ប្រយោជន៍​នៅ​ផ្ទះ ។ សំណួរ​ទាំង​នេះ​អាច​ជួយ​យើង​ប្រែកាន់តែ​ផ្តោត​ការរៀនសូត្រនៅ​ឯគេហដ្ឋាន និង​បានគាំទ្រ​ពី​សាសនាចក្រ​នៅក្នុង​ថ្នាក់​រៀន និង​រៀបចំសិស្ស​ឲ្យ​មាន​បទពិសោធន៍​រៀនសូត្រ​បន្ថែម​ទៀត​នៅ​ក្រៅ​ថ្នាក់​រៀន ។

គំរូ

សំណួរ​ដែល​ភ្ជាប់​ការរៀនសូត្រ​នៅ​ផ្ទះ​ទៅ​នឹង​បទពិសោធន៍​នៅក្នុង​ថ្នាក់​រៀន ៖

  • តើ​មាន​អ្វី​ខ្លះ​ដែល​អ្នក​បាន​រៀន​ថ្ងៃ​នេះ​នៅក្នុង​ថ្នាក់ ដែល​ទាក់ទង​ទៅ​នឹងអ្វី​ដែល​អ្នក​កំពុង​រៀន​នៅ​ផ្ទះ ?

  • តើ​អ្នក និង​គ្រួសារ​របស់​អ្នក​បាន​រៀន​អ្វី​ខ្លះអំពី​ព្រះយេស៊ូវគ្រីស្ទ​នា​សប្តាហ៍​នេះ ?

  • តើ​មាន​សំណួរ​អ្វី​ខ្លះ​ផុស​ឡើង​ក្នុង​ចិត្ត​អ្នក នៅពេល​អ្នក​បាន​ពិភាក្សា​អំពី​បទគម្ពីរ​ទាំងនេះ ?

  • តើ​មាន​អ្វី​ខ្លះ​ដែល​អ្នក​ចូលចិត្ត​ដើម្បី​រៀន នៅពេលអ្នក ឬ​គ្រួសារ​របស់​អ្នក​បាន​សិក្សា​វគ្គបទគម្ពីរ​ទាំង​នេះ ?

សំណួរ​ដែល​ភ្ជាប់​ការរៀនសូត្រ​នៅក្នុង​ថ្នាក់​រៀន​ទៅ​នឹង​បទពិសោធន៍​នៅ​ផ្ទះ ៖

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​នៅ​ថ្ងៃ​នេះ ដែល​នឹង​ក្លាយ​ជា​ពរជ័យ​ដល់​អ្នក និង​គ្រួសារ​របស់​អ្នក ?

  • ប្រសិនបើ​អ្នក​រៀបចំ​មេរៀន​រយៈពេល​ប្រាំនាទី​អំពី​សេចក្តីពិត​នេះ តើ​អ្នក​នឹង​ផ្តោត​លើ​អ្វី​ខ្លះ ហេតុអ្វី ?

  • តើ​បទពិសោធន៍​អ្វី​ខ្លះ​ដែល​អ្នក​បាន​មាន​នៅ​ថ្ងៃ​នេះ​ដែល​នឹង​មាន​ប្រយោជន៍​សម្រាប់​អ្នក និង​ក្រុមគ្រួសារ​របស់អ្នក ? តើ​អ្នក​នឹង​ផ្លាស់ប្តូរ ឬ​ធ្វើ​អ្វី​ផ្សេង​ដើម្បី​ឲ្យ​សមស្រប​នឹង​តម្រូវការ​គ្រួសារ​របស់​អ្នក ?

សូម​ចុច​នៅ​ត្រង់នេះ​ដើម្បី​មើល​វីដេអូ​អំពី​គំរូ​នេះ ។

អនុវត្ត

អនុវត្ត #១ ៖ ដោយ​ប្រើ​ឧទាហរណ៍​នៅក្នុង​គំរូ ( ឬ​ឧទាហរណ៍​ផ្ទាល់​ខ្លួន​មួយ​របស់​អ្នក ) សូម​កំណត់​ពី​របៀប​ដែល​អ្នក​នឹង​ភ្ជាប់​អ្វី​ដែល​សិស្ស​កំពុង​ដកពិសោធ​ជាមួយ​ការសិក្សា​របស់​ពួកគេ​នៅ​ផ្ទះ ទៅ​នឹង​អ្វី​ដែល​ពួកគេ​កំពុង​ដក​ពិសោធ​នៅក្នុង​ថ្នាក់ ដោយ​ផ្អែក​លើ​គំរូ​មេរៀន​ខាង​ក្រោម ។

អនុវត្ត #២ ៖ អភិវឌ្ឍ​សំណួរ​ដើម្បី​ភ្ជាប់​អ្វី​ដែល​សិស្ស​កំពុង​ធ្វើនៅក្នុង​ថ្នាក់​រៀន ទៅនឹង​បទពិសោធន៍​របស់​ពួកគេ​នៅ​ផ្ទះ ដោយផ្អែក​លើ​មេរៀន​គំរូ​ខាង​ក្រោម ៖

ពិភាក្សា ឬ​ពិចារណា

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​អំពី​ការអញ្ជើញ​ឲ្យ​រៀន​សូត្រ​ដោយ​ឧស្សាហ៍​ព្យាយាម​តាមរយៈ​បទពិសោធន៍​នេះ ?

  • តើ​មាន​របៀប​ណា​ផ្សេង​ទៀត​ដែល​អ្នក​អាច​ភ្ជាប់​អ្វី​ដែល​សិស្ស​កំពុង​ដក​ពិសោធ​នៅក្នុង​ការសិក្សា​របស់​ពួកគេ​នៅផ្ទះ ទៅនឹង​អ្វី​ដែល​ពួកគេ​ដក​ពិសោធ​នៅក្នុង​ថ្នាក់ ?

រួម​បញ្ចូល

សូម​ចំណាយ​ពេល​បី​នាទី​មុន​រៀន​រៀងរាល់​ថ្ងៃរយៈពេល​ពីរ​សប្តាហ៍​បន្ទាប់ ដើម្បី​មើល​ឈ្មោះ​សិស្ស​នៅក្នុង​បញ្ជី​ឈ្មោះ​របស់​អ្នក ។ ពេល​អ្នក​ឃើញ​ឈ្មោះ​របស់​ពួកគេ សូម​ពិចារណា​អំពីអ្វី​ដែល​គាត់ប្រហែល​ជា​កំពុង​រៀន​ផ្ទាល់​ខ្លួន និង​ជា​គ្រួសារ​នៅ​ផ្ទះ ។ អំឡុង​ពេល​រៀន សូម​សួរ​សិស្ស​ទាំងអស់ ឬ​សិស្ស​ម្នាក់ៗ​នូវ​សំណួរ​មួយ​ដែល​អ្នក​បាន​អនុវត្ត ។ អ្នក​ក៏​អាច​កត់ត្រា​អ្វី​ដែល​អ្នក​រៀន​នៅពេល​អ្នក​សួរ​សំណួរ និង​ស្តាប់ ។

តើ​ចង់​បាន​បន្ថែម​ទៀត​ទេ ?

  • រ័សុល អិម ណិលសុន « Opening Remarks » សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០១៨

  • ចូរ​មក​តាម​ខ្ញុំ ChurchofJesusChrist.org

  • វីដេអូ​សម្រាប់​ការបង្រៀន ChurchofJesusChrist.org

បោះពុម្ព