« បង្រៀនអំពីព្រះបរមងារ តួនាទី និងគុណលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ » ជំនាញការអភិវឌ្ឍគ្រូបង្រៀន ( ឆ្នាំ ២០២២ )
« បង្រៀនអំពីព្រះបរមងារ តួនាទី និងគុណលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ » ជំនាញការអភិវឌ្ឍគ្រូបង្រៀន
ផ្តោតលើព្រះយេស៊ូវគ្រីស្ទ
បង្រៀនអំពីព្រះបរមងារ តួនាទី និងគុណលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ ។
ស្វែងរកនិមិត្តសញ្ញានានាដែលធ្វើទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។
ជំនាញ ៖ បង្កើតសំណួរស្រាវជ្រាវ ដើម្បីជួយសិស្សឲ្យស្វែងរកតួនាទី ព្រះបរមងារ និមិត្តរូប គុណលក្ខណៈ និងបុគ្គលិកលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ ។
និយមន័យ
នៅពេលយើងព្យាយាមជួយសិស្សស្វែងរកព្រះយេស៊ូវគ្រីស្ទនៅក្នុងព្រះគម្ពីរ នោះពួកគេអាចស្គាល់ និងស្រឡាញ់ទ្រង់ ។ របៀបមួយដើម្បីបង្កើតសំណួរស្រាវជ្រាវដែលជួយសិស្សឲ្យរកឃើញតួនាទី ព្រះបរមងារ និមិត្តរូប គុណលក្ខណៈ ឬបុគ្គលិកលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ គឺត្រូវបញ្ចូលចំណុចដូចតទៅនេះនៅក្នុងសំណួររបស់អ្នក ៖ ( ១ ) វគ្គបទគម្ពីរ ( ២ ) អ្វីដែលអ្នកចង់ឲ្យសិស្សស្វែងរក ( តួនាទី ព្រះបរមងារ និមិត្តរូប គុណលក្ខណៈ និងបុគ្គលិកលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ ) និង ( ៣ ) របៀបសិស្សនឹងរកឃើញចំណុចទាំងនេះដោយខ្លួនពួកគេ ។ សំណួរទាំងនេះគួរត្រូវបានសួរ ពីមុនអ្នកឲ្យសិស្សអានវគ្គបទគម្ពីរ ដើម្បីឲ្យសិស្សរៀបចំខ្លួនរកឃើញអ្វីដែលពួកគេអាចរៀនអំពីព្រះយេស៊ូវគ្រីស្ទ ។
គំរូ
សូមពិនិត្យមើលសំណួរខាងក្រោមនេះ ហើយសូមកត់សម្គាល់ពីរបៀបដែលសំណួរទាំងនេះដាក់បញ្ចូលនូវវគ្គបទគម្ពីរ អ្វីដែលសិស្សនឹងស្វែងរក និងរបៀបសិស្សនឹងរកឃើញវាដោយខ្លួនពួកគេ ។
-
នៅពេលអ្នកអានដំណើររឿងអំពីសាសន៍សាម៉ារីចិត្តល្អនៅក្នុង លូកា ១០:២៥–៣៧ តើមានគុណលក្ខណៈដ៏ទេវភាពអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទដែលអ្នកអាចឃើញ ?
-
នៅពេលអ្នកសិក្សា គោលលទ្ធិ និងសេចក្ដីសញ្ញា ២៩:១–៨ សូមស្វែងរកព្រះបរមងារ និងតួនាទីបីផ្សេងគ្នារបស់ព្រះយេស៊ូវគ្រីស្ទ ដែលអ្នកទទួលអារម្មណ៍ថាទាក់ទងនឹងអ្វីដែលអ្នកត្រូវការក្នុងពេលនេះនៅក្នុងជីវិតរបស់អ្នក ។
-
នៅពេលអ្នកអាន កិច្ចការ ៣:១–៧ តើអ្នកសម្គាល់ឃើញអ្វីខ្លះអំពីពេត្រុស ដែលរំឭកអ្នកអំពីព្រះយេស៊ូវគ្រីស្ទ ?
សូមចុចនៅត្រង់នេះដើម្បីមើលវីដេអូអំពីគំរូនេះ ។
អនុវត្ត
សូមអានខគម្ពីរខាងក្រោមនេះ ហើយសម្រាប់ឈុតនៃខគម្ពីរនីមួយៗ សូមសរសេរសំណួរស្រាវជ្រាវមួយ ដែលជួយសិស្សរកឃើញតួនាទី ព្រះបរមងារ និមិត្តរូប គុណលក្ខណៈ និងបុគ្គលិកលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ ។
ពិភាក្សា ឬពិចារណា
-
តើអ្នកបានរៀនអ្វីខ្លះអំពីការប្រែក្លាយជាគ្រូបង្រៀនម្នាក់ដូចព្រះគ្រីស្ទចេញពីបទពិសោធន៍នេះ ?
-
តើការធ្វើបែបនេះអាចជួយសិស្សរបស់យើង និងការពិភាក្សាក្នុងថ្នាក់ផ្តោតកាន់តែខ្លាំងលើព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្តេច ?
រួមបញ្ចូល
ដោយប្រើអ្វីដែលអ្នកបានរៀននៅក្នុងការអនុវត្ត សូមគិតអំពីកាលៈទេសៈ និងតម្រូវការសិស្សរបស់អ្នក នៅពេលអ្នកសិក្សាដើម្បីរៀបចំមេរៀនរបស់អ្នកសប្តាហ៍នេះ ។ ជាមួយនឹងវគ្គបទគម្ពីរមួយនៅក្នុងមេរៀនរបស់អ្នក សូមសរសេរសំណួរស្រាវជ្រាវមួយ ដែលនឹងជួយសិស្សរកឃើញតួនាទី ព្រះបរមងារ និមិត្តរូប គុណលក្ខណៈ និងបុគ្គលិកលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ ដើម្បីជួយពួកគេផ្តោតលើទ្រង់ ។ សូមកត់ត្រាសំណួរនានាដែលផុសឡើងក្នុងចិត្តអ្នក ហើយប្រសិនបើមានពេល សូមអនុវត្តសួរសំណួរទាំងនោះទៅកាន់នរណាម្នាក់ ពីមុនអ្នកសួរសំណួរទៅនរណាម្នាក់នៅក្នុងថ្នាក់ ។ ការណ៍នេះនឹងជួយអ្នកចម្រាញ់សំណួររបស់អ្នក ពីមុនអ្នកប្រើសំណួរនោះជាមួយសិស្សរបស់អ្នក ។
តើចង់បានបន្ថែមទៀតទេ ?
-
ឆាដ អេច វិប « We Talk of Christ, We Rejoice in Christ » ( ការចាក់ផ្សាយអំពីការបំពាក់បំប៉នថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានសាសនាប្រចាំឆ្នាំ ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៨ ) broadcasts.ChurchofJesusChrist.org