បណ្ណាល័យ
ជួយ​សិស្ស​ឲ្យ​ស្វែងរក ទទួល​ស្គាល់ និង​អនុវត្ត​តាម​វិវរណៈ​ផ្ទាល់ខ្លួន ។


« ជួយ​សិស្ស​ឲ្យ​ស្វែងរក ទទួល​ស្គាល់ និង​អនុវត្ត​តាម​វិវរណៈ​ផ្ទាល់ខ្លួន » ជំនាញ​ការអភិវឌ្ឍ​គ្រូបង្រៀន ( ឆ្នាំ ២០២២ )

« ជួយ​សិស្ស​ឲ្យ​ស្វែងរក ទទួល​ស្គាល់ និង​អនុវត្ត​តាម​វិវរណៈ​ផ្ទាល់ខ្លួន » ជំនាញ​ការអភិវឌ្ឍ​គ្រូបង្រៀន

បង្រៀន​ដោយ​ព្រះវិញ្ញាណ

ជួយ​សិស្ស​ឲ្យ​ស្វែងរក ទទួល​ស្គាល់ និង​អនុវត្ត​តាម​វិវរណៈ​ផ្ទាល់ខ្លួន ។

ជំនាញ ៖ មុនពេល​ឆ្លើយ​នឹង​សំណួរ ឬ​មតិ​របស់​សិស្ស សូម​ផ្អាក ហើយ​គិត​សិន « តើ​ខ្ញុំ​អាច​សួរ​ពួកគេ​អ្វីខ្លះ ? » ឬ « តើ​ខ្ញុំ​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ​អ្វីខ្លះ ? »

និយមន័យ

នៅពេល​សិស្ស​បញ្ចេញ​មតិ ឬ​សួរ​សំណួរ អែលឌើរ ដាវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់​បាន​បង្រៀន ៖ « ជំនួស​ឲ្យ​ការគិត​ថា ‹ តើ​ខ្ញុំ​នឹង​ប្រាប់​ពួកគេ​អ្វីខ្លះ ? › សូម​ផ្ដោត​លើ ‹ តើ​ខ្ញុំ​នឹង​សួរ​ពួកគេ​អ្វី​ខ្លះ ? › ហើយ​មិន​គ្រាន់តែ​សួរ​ថា ‹ តើ​ខ្ញុំ​នឹង​សួរ​ពួកគេ​អ្វីខ្លះ​នោះទេ ? › ប៉ុន្ដែ​ថែម​ទាំង​សួរ​ថា ‹ តើ​ខ្ញុំ​នឹង​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ​អ្វី ? › ( « An Evening with Elder David A. Bednar » [ ជំនួប​ជាមួយ​នឹង​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ ២០២០ ] broadcasts.ChurchofJesusChrist.org ) ។, នៅពេល​គ្រូបង្រៀន​សួរ​សំណួរ​ថា « តើ​ខ្ញុំ​អាច​សួរ​ពួកគេ​អ្វី​ខ្លះ ? » នោះ​គ្រូបង្រៀន​អាច​ត្រូវបាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ ដើម្បី​ទទួល​ព័ត៌មាន​ច្រើន ដើម្បី​ស្គាល់​សិស្ស​កាន់តែ​ច្បាស់ ឬ​ដឹង​ពី​របៀប​ដើម្បី​ស្វែងរក និង​ធ្វើតាម​វិវរណៈ​ផ្ទាល់​ខ្លួន ។

នៅពេល​គ្រូបង្រៀន​សួរ​សំណួរ​ថា « តើ​ខ្ញុំ​នឹង​អញ្ជើញ​ពួកគេ​ឲ្យធ្វើ​អ្វី​ខ្លះ ? » នោះ​គ្រូបង្រៀន​អាច​ភ្ជាប់​ជាមួយ​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ដឹង​ពី​ការអញ្ជើញ​អ្វី​ខ្លះ​ដែល​ត្រូវ​អញ្ជើញ ហើយ​សិស្ស​អាច​ពិចារណា​កាន់តែ​ប្រសើរ​ឡើង អំពី​របៀប​ធ្វើ​តាម​វិវរណៈផ្ទាល់​ខ្លួន ។

គំរូ

សូម​រក​មើល​របៀប​ដែល​គ្រូបង្រៀន​គិត មុនពេល​ឆ្លើយ​តប ។

  • ពេល​បញ្ចប់​ថ្នាក់ ម៉ារៀ ចាំ​សួរ​គ្រូ​ពី​របៀប​ដែល​នាង​អាច​ដឹងពី​ភាពខុសគ្នា​រវាង​គំនិត​នាង​ផ្ទាល់ និង​ការបំផុស​គំនិត​មកពី​ព្រះវិញ្ញាណ ។

  • មុនពេល​ខ្ញុំ​ឆ្លើយតប ខ្ញុំ​ផ្អាក ហើយ​គិត​សិន « តើ​ខ្ញុំ​អាច​សួរ​អ្វីខ្លះ ដែល​អញ្ជើញ​នាង​ឲ្យ​ស្វែងរក​ចម្លើយ​ដោយ​ខ្លួនឯង​តាមរយៈ​វិវរណៈ​ផ្ទាល់ខ្លួន ? » និង « តើ​ខ្ញុំ​អាច​អញ្ជើញ​នាង​ឲ្យ​ធ្វើ​អ្វីខ្លះ ដើម្បី​ឲ្យ​នាង​អាច​រៀន​រក​ចម្លើយ​សម្រាប់​ខ្លួន​ឯង ? »

សូម​ចុច​នៅ​ត្រង់នេះ​ដើម្បី​មើល​វីដេអូ​អំពី​គំរូ​នេះ ។

អនុវត្ត

នៅក្នុង​ថ្នាក់ ចាហ្វារី សួរ​សំណួរ​ដូច​តទៅ​នេះ ៖ « តើ​ខ្ញុំ​អាច​ប្រើ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​ជួយ​ខ្ញុំ​ជាមួយ​រឿង​ផ្សេង​ទៀត​ក្រៅពី​ការអភ័យទោស​ដែរ​ឬ​ទេ ?

ពីមុន​ឆ្លើយ​តប​ចម្លើយ​របស់​អ្នក សូម​ផ្អាក ហើយ​គិត​សិន​ថា « តើ​ខ្ញុំ​អាច … »

ចំណាំ ៖ ការអនុវត្ត​គឺ​កុំសួរ​សំណូរ ឬ​ផ្តល់​ការ​អញ្ជើញ ។ វា​ជា​ការសូម​ឲ្យ​អ្នក​ផ្អាក ហើយ​គិត​សិន « តើ​ខ្ញុំ​អាច​សួរ​គាត់ ឬ​អញ្ជើញ​គាត់​ឲ្យ​ធ្វើ​អ្វីខ្លះ ដើម្បី​គាត់​អាច​ភ្ជាប់​ជាមួយ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​រៀន​រក​ចម្លើយ​សម្រាប់​ខ្លួន​គាត់ ? »

អានី​និយាយ​ថា « ខ្ញុំ​មិន​ធ្លាប់​រៀបការ​ទេ ។ សមាជិក​ក្នុង​គ្រួសារ​ខ្ញុំ​ច្រើន​នាក់​ហើយ​ដែល​បាន​លះលែង​គ្នា ដូច្នេះ​មិន​គួរ​នឹង​រៀបការ​ទេ ។

ពីមុន​ឆ្លើយ​តប​ចម្លើយ​របស់​អ្នក សូម​ផ្អាក ហើយ​គិត​សិន​ថា « តើ​ខ្ញុំ​អាច … »

នីក​សួរ​ថា « តើ​អ្វី​ជា​កិច្ចការ​ដ៏​ល្អបំផុត​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ដើម្បី​រៀបចំ​សម្រាប់​បេសកកម្ម ? »

ពីមុន​ឆ្លើយ​តប​ចម្លើយ​របស់​អ្នក សូម​ផ្អាក ហើយ​គិត​សិន​ថា « តើ​ខ្ញុំ​អាច … »

ពិភាក្សា ឬ​ពិចារណា

  • ជាទូទៅ​តើ​អ្នក​ឆ្លើយ​តប​ដូចម្តេច បន្ទាប់​ពី​បុគ្គលម្នាក់​សួរ​សំណួរ​អ្នក ?

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​អំពី​ការណែនាំ​សិស្ស​ឲ្យ​ស្វែងរក និង​ធ្វើ​តាម​វិវរណៈផ្ទាល់​ខ្លួន ?

រួម​បញ្ចូល

ជារៀងរាល់​ថ្ងៃ​នា​សប្តាហ៍​នេះ សូម​ស្រមៃ​គិត​អំពី​សិស្ស​ម្នាក់​ដែល​សួរ​សំណួរ​អ្នក ។ ពីមុន​អ្នក​ឆ្លើយ​តប សូម​និយាយ​ស្ងាត់ៗ​ក្នុង​ចិត្ត​អ្នក​ថា « តើ​ខ្ញុំ​អាច​សួរ ឬ​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ​អ្វីខ្លះ ដែល​នឹង​ភ្ជាប់​ពួកគេ​ជាមួយ​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​រៀន​រក​ចម្លើយ​សម្រាប់​ខ្លួន​ពួកគេ ? » បន្ទាប់​មក ពេញ​មួយ​សប្តាហ៍​តែ​ម្តង នៅពេល​សិស្ស​សួរ​សំណួរ​អ្នក ឬ​បញ្ចេញ​មតិ​សូម​ផ្អាក ហើយ​គិត​សិន​អំពី​សំណួរ ឬ​ការអញ្ជើញ​អ្វី​ខ្លះ​ដែល​អ្នក​អាច​សួរ​ពួកគេ ជាជាង​អ្វី​ដែល​អ្នក​នឹង​ប្រាប់​ពួកគេ ។

តើ​ចង់​បាន​បន្ថែម​ទៀត​ទេ ?

  • ដាវីឌ អេ បែដណា« An Evening with Elder David A. Bednar » ( ជំនួប​ជាមួយ​នឹង​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ ២០២០ ) broadcasts.ChurchofJesusChrist.org

បោះពុម្ព