« បង្កើតបរិយាកាសមួយ ដែលមនុស្សទាំងអស់ទទួលបានការគោរព ហើយដឹងថា ការរួមចំណែករបស់ពួកគេមានតម្លៃ » ជំនាញការអភិវឌ្ឍគ្រូបង្រៀន ( ឆ្នាំ ២០២២ )
« បង្កើតបរិយាកាសមួយ ដែលមនុស្សទាំងអស់ទទួលបានការគោរព ហើយដឹងថា ការរួមចំណែករបស់ពួកគេមានតម្លៃ » ជំនាញការអភិវឌ្ឍគ្រូបង្រៀន
ស្រឡាញ់អស់អ្នកដែលអ្នកបង្រៀន
បង្កើតបរិយាកាសមួយ ដែលមនុស្សទាំងអស់ទទួលបានការគោរព ហើយដឹងថា ការរួមចំណែករបស់ពួកគេមានតម្លៃ ។
ជំនាញ ៖ ប្រាស្រ័យទាក់ទងថា អ្នកឲ្យតម្លៃសិស្ស មុនពេលពួកគេបញ្ចេញមតិ ឬនៅពេលពួកគេលើកដៃបញ្ចេញមតិ ។
និយមន័យ
យើងអាចបង្ហាញសេចក្ដីស្រឡាញ់ដល់សិស្សរបស់យើង តាមរយៈការប្រាស្រ័យទាក់ទងទៅកាន់ពួកគេ ដែលយើងផ្តល់តម្លៃដល់ការរួមចំណែករបស់ពួកគេ ។ ជួនកាលនៅពេលសិស្សផ្តល់មតិ នោះយើងអាចហាក់ដូចជាមិនចាប់អារម្មណ៍ ឬប្រហែលជាត្រូវបានរំខានដោយការគិតអំពីអ្វីដែលយើងនឹងនិយាយបន្ទាប់ទៀត ។ វាងាយស្រួលដើម្បីចាប់អារម្មណ៍ ឬចាប់ផ្តើមអានព្រះគម្ពីររបស់យើងត្រួសៗ នៅពេលយើងគិតអំពីរបៀបឆ្លើយតប ។ វាសំខាន់ដើម្បីចាំថា សិស្សចង់ទទួលអារម្មណ៍ថា មានគេស្តាប់ មានគេទទួលស្គាល់ និងមើលឃើញពួកគេ ។ យើងអាចជួយសិស្សឲ្យទទួលអារម្មណ៍បែបនេះ តាមរយៈការផ្តោតលើពួកគេទាំងស្រុង នៅពេលពួកគេបញ្ចេញមតិ ។ របៀបមួយដើម្បីសម្រេចបានកិច្ចការនេះ គឺតាមរយៈការបែរខ្លួនអ្នកទៅចំពួកគេ មើលចំកែវភ្នែកពួកគេ និងផ្តោតលើពួកគេអំឡុងពេលពួកគេមានមតិ ។ របៀបមួយទៀតគឺបង្ហាញតាមរយៈពាក្យសម្តី ដែលអ្នកផ្តល់តម្លៃដល់ការរួមចំណែករបស់ពួកគេ សូម្បីពីមុនពួកគេបញ្ចេញមតិផង ។ នៅពេលសិស្សម្នាក់លើកដៃ នោះអ្នកអាចនិយាយអ្វីដូចជា « ចូដាន់ យើងចង់ស្តាប់យោបល់ប្អូន ។ សូមប្រាប់យើងអំពីអ្វីដែលប្អូនកំពុងគិត » ឬ « ថាបូ យើងរំភើបដើម្បីរៀនពីប្អូន ។ តើប្អូនចង់រួមចំណែកអ្វីខ្លះ ? » សកម្មភាពសាមញ្ញទាំងនេះអាចបង្ហាញសិស្សឲ្យឃើញថា ការរួមចំណែករបស់ពួកគេគឺមានតម្លៃ និងមានសារៈសំខាន់ចំពោះបទពិសោធន៍រៀនសូត្រនេះ ។
គំរូ
សូមកត់ចំណាំពីភាសាកាយវិការរបស់គ្រូបង្រៀននេះ កាលគាត់ស្ដាប់មតិរបស់សិស្ស ។ គាត់បែរចំមុខសិស្ស ហើយសម្លឹងមើលទៅសិស្ស ។ គាត់មិនផ្ដោតលើសិស្សណាផ្សេង ព្រះគម្ពីរ ឬអ្វីផ្សេងឡើយ ។ តើមានអ្វីផ្សេងទៀតដែលអ្នកអាចរៀនពីរូបភាពនេះ អំពីការប្រាស្រ័យទាក់ទងទៅសិស្សដែលថា ពួកគេមានតម្លៃ ?
សូមចុចនៅត្រង់នេះដើម្បីមើលវីដេអូអំពីគំរូនេះ ។
អនុវត្ត
សប្តាហ៍នេះ សូមអនុវត្តជំនាញនេះដោយផ្តោតលើការសន្ទនារបស់អ្នកជាមួយមនុស្សដទៃ និងការប្រាស្រ័យទាក់ទងគ្នា ដែលអ្នកផ្តល់តម្លៃដល់ការរួមចំណែករបស់ពួកគេ ។ សូមបែរចំមុខបុគ្គលនោះ ហើយសម្លឹងចំភ្នែកគាត់ នៅពេលអ្នកនិយាយជាមួយគាត់ ។ សូមដកយកការបង្វែរអារម្មណ៍នានា ហើយផ្តោតចិត្តទាំងស្រុងទៅលើបុគ្គលនោះ ។
ពិភាក្សា ឬពិចារណា
-
តើអ្នកបានរៀនអ្វីខ្លះអំពីសារៈសំខាន់នៃទម្រង់ប្រាស្រ័យទាក់ទងគ្នាទាំងមិនតាមពាក្យសម្តី និងតាមពាក្យសម្តី នៅក្នុងការបង្ហាញដល់មនុស្សដទៃថា អ្នកផ្តល់តម្លៃដល់ពួកគេ ?
-
តើមានវិធីអ្វីផ្សេងទៀតដែលអ្នកអាចបង្ហាញសិស្សថា អ្នកផ្តល់តម្លៃដល់មតិរបស់ពួកគេ ។
-
សូមចំណាយពេលមួយសន្ទុះ ហើយគិតអំពីគ្រានានានៅពេលដែលព្រះអង្គសង្គ្រោះបានធ្វើជាគំរូអំពីជំនាញនេះ ។
រួមបញ្ចូល
អំឡុងពេលមេរៀនបន្ទាប់របស់អ្នក សូមអនុវត្តជំនាញនេះ ដោយបែរចំមុខសិស្ស ដាក់ព្រះគម្ពីររបស់អ្នកចុះ ហើយសម្លឹងចំកែវភ្នែកសិស្ស នៅពេលពួកគេបញ្ចេញមតិរបស់ខ្លួន ។
តើចង់បានបន្ថែមទៀតទេ ?
-
ប្រធានបទនៃដំណឹងល្អ « ទំនាក់ទំនង » topics.ChurchofJesusChrist.org
-
ម៉ាក អូហ្គ្លែទ្រី « Speak, Listen, & Love » Ensign ខែ កុម្ភៈ ឆ្នាំ ២០១៤ ទំព័រ ១៤–១៧