« ជួយសិស្សឲ្យស្វែងរក ទទួលស្គាល់ និងយល់សេចក្តីពិតនៅក្នុងព្រះគម្ពីរ » ជំនាញការអភិវឌ្ឍគ្រូបង្រៀន ( ឆ្នាំ ២០២២ )
« ជួយសិស្សឲ្យស្វែងរក ទទួលស្គាល់ និងយល់សេចក្តីពិតនៅក្នុងព្រះគម្ពីរ » ជំនាញការអភិវឌ្ឍគ្រូបង្រៀន
បង្រៀនគោលលទ្ធិ
ជួយសិស្សឲ្យស្វែងរក ទទួលស្គាល់ និងយល់សេចក្តីពិតនៅក្នុងព្រះគម្ពីរ ។
ជំនាញ ៖ បង្កើតស្វ័យវាយតម្លៃរបស់សិស្ស ដែលជួយពួកគេទទួលស្គាល់ការយល់ដឹង និងសមត្ថភាពបច្ចុប្បន្នរបស់ពួកគេអំពីជំនាញសិក្សាព្រះគម្ពីរ ។
និយមន័យ
ស្វ័យវាយតម្លៃគឺជារបៀបដ៏សំខាន់មួយដែលសិស្សរៀនដើម្បីអនុវត្តសិទ្ធិជ្រើសរើស និងទទួលយកភាពជាម្ចាស់ការនៃបទពិសោធន៍រៀនសូត្ររបស់ពួកគេ ។ ជារឿយៗ ការឲ្យសិស្សវាយតម្លៃជំនាញសិក្សាព្រះគម្ពីររបស់ពួកគេ នឹងជួយគ្រូបង្រៀនដឹងអំពីការបង្កើតប្រភេទបទពិសោធន៍នៃការរៀនសូត្រ ដើម្បីជួយសិស្សប្រែជាមានភាពខ្លួនទីពឹងខ្លួន នៅក្នុងការសិក្សាព្រះគម្ពីររបស់ពួកគេ ។ ការវាយតម្លៃទាំងនេះអាចធ្វើបានច្រើនទម្រង់ដូចជា ការវាស់វែង ឃ្លាត្រិះរិះពិចារណា ឬស្វ័យវាយតម្លៃ ។ ការវាយតម្លៃទាំងនេះអនុញ្ញាតឲ្យគ្រូបង្រៀនជួយសិស្ស ( ១ ) វាយតម្លៃបទពិសោធន៍ការសិក្សាព្រះគម្ពីរបច្ចុប្បន្នរបស់ពួកគេ ( ២ ) ស្វែងរកការកែលម្អអ្វីខ្លះដែលពួកគេចង់ធ្វើ និងបន្ទាប់មក ( ៣ ) ជ្រើសរើសជំនាញសិក្សាមួយដែលនឹងជួយនាំទៅរកលទ្ធផលដែលចង់បាន ។
គំរូ
ខាងក្រោមនេះគឺជាគំរូនៃស្វ័យវាយតម្លៃតាមប្រភេទផ្សេងៗទាក់ទងនឹងជំនាញសិក្សាព្រះគម្ពីរ ៖
-
នៅលើរង្វាស់ពី ១ ដល់ ១០ តើខ្ញុំមានទំនុកចិត្តប៉ុនណាអំពីការស្វែងរកព្រះគ្រីស្ទនៅគ្រប់ជំពូក ?
-
ខ្ញុំគិតថា ខ្ញុំអាចនឹងពូកែរកឃើញព្រះយេស៊ូវគ្រីស្ទនៅគ្រប់ជំពូក ប្រសិនបើខ្ញុំ …
-
ជំនាញសិក្សាមួយដែលអាចជួយខ្ញុំស្វែងរកព្រះគ្រីស្ទនៅគ្រប់ជំពូកគឺ …
សូមចុចនៅត្រង់នេះដើម្បីមើលវីដេអូអំពីគំរូនេះ ។
អនុវត្ត
អភិវឌ្ឍស្វ័យវាយតម្លៃនៃជំនាញសិក្សាព្រះគម្ពីររបស់សិស្ស រួមមានទាំងធាតុបីដែលមាននៅក្នុងផ្នែក « និយមន័យ » ។ សូមអញ្ជើញនរណាម្នាក់ឲ្យរំឭកវា និងចែកចាយរបៀបដែលពួកគេគិតថា វាមានប្រយោជន៍ ។
ពិភាក្សា ឬពិចារណា
-
តើអ្នកកំពុងរៀនអ្វីខ្លះអំពីសារៈសំខាន់នៃការជួយសិស្សវាយតម្លៃជំនាញសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់អ្នក ?
-
តើការជួយសិស្សវាយតម្លៃជំនាញសិក្សាព្រះគម្ពីររបស់ពួកគេ អាចជួយបង្កើនសមត្ថភាពរបស់ពួកគេដើម្បីមានបទពិសោធន៍ដ៏មានអត្ថន័យជាមួយព្រះបន្ទូលរបស់ព្រះដោយរបៀបណា ?
រួមបញ្ចូល
សូមអញ្ជើញសិស្សឲ្យធ្វើស្វ័យវាយតម្លៃ អំពីជំនាញសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់ពួកគេប្រចាំសប្តាហ៍ នៅចន្លោះពីពេលឥឡូវនេះរហូតដល់ចប់ឆ្នាំសិក្សា ។
តើចង់បានបន្ថែមទៀតទេ ?
-
« Lesson 5: Techniques of Effective Scripture Study » Scripture Study—The Power of the Word Teacher Manual ChurchofJesusChrist.org
-
« Daily Scripture Study and Goals » Inservice Leaders’ Resources