« ថ្លែងទីបន្ទាល់ជារឿយៗ ហើយអញ្ជើញសិស្សឲ្យចែកចាយអារម្មណ៍ បទពិសោធន៍ និងទីបន្ទាល់របស់ពួកគេ » ជំនាញការអភិវឌ្ឍគ្រូបង្រៀន ( ឆ្នាំ ២០២២ )
« ថ្លែងទីបន្ទាល់ជារឿយៗ ហើយអញ្ជើញសិស្សឲ្យចែកចាយអារម្មណ៍ បទពិសោធន៍ និងទីបន្ទាល់របស់ពួកគេ » ជំនាញការអភិវឌ្ឍគ្រូបង្រៀន
បង្រៀនដោយព្រះវិញ្ញាណ
ថ្លែងទីបន្ទាល់ជារឿយៗ ហើយអញ្ជើញសិស្សឲ្យចែកចាយអារម្មណ៍ បទពិសោធន៍ និងទីបន្ទាល់របស់ពួកគេ ។
ជំនាញ ៖ បង្កើតការបំផុសគំនិតនានាដែលជួយសិស្សឲ្យនិយាយចេញមកនូវអារម្មណ៍ បទពិសោធន៍ និងទីបន្ទាល់របស់ពួកគេ ។
និយមន័យ
នៅពេលសិស្សចែកចាយអារម្មណ៍ បទពិសោធន៍ និងទីបន្ទាល់របស់ពួកគេ នោះព្រះវិញ្ញាណបរិសុទ្ធនឹងថ្លែងទីបន្ទាល់អំពីសេចក្តីពិតនៃអ្វីដែលពួកគេកំពុងថ្លែង ទាំងចូលទៅក្នុងគំនិត និងចិត្តរបស់ពួកគេផ្ទាល់ ព្រមទាំងទៅកាន់អ្នកដទៃផងដែរ ។ ការបំផុសគំនិតគឺជារបៀបមួយដើម្បីជួយពួកគេឲ្យចែកចាយ ។ ជាទូទៅការបំផុសគំនិតទាំងនេះរួមមានពីរផ្នែក ៖ ផ្នែកទីមួយអញ្ជើញសិស្សឲ្យពិចារណាអំពីអារម្មណ៍ បទពិសោធន៍ និងទីបន្ទាល់របស់ពួកគេ ហើយអាចភ្ជាប់ទៅនឹងឧបករណ៍បង្រៀនផ្សេងៗដូចជា រូបភាព សំណួរ វិភាគរឿង វីដេអូខ្លីៗ និងទំនុកតម្កើង ។ ផ្នែកទីពីរផ្តល់ឱកាសដល់សិស្សឲ្យចាប់ផ្តើមចែកចាយ ។ ការណ៍នេះអាចត្រូវបានធ្វើឡើងតាមរយៈការអញ្ជើញសិស្សឲ្យពិចារណាអំពីរបៀបដែលពួកគេនឹងបំពេញឃ្លាដែលមិនពេញលេញ ។ លក្ខណៈពិសេសចាំបាច់នៃការបំផុសគំនិតទាំងនេះគឺថា ពួកគេជួយសិស្សភ្ជាប់ទៅនឹងព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយពួកគេចាប់ផ្តើមគិតអំពីរបៀបមួយ ដើម្បីនិយាយចេញមកនូវអារម្មណ៍ បទពិសោធន៍ និងទីបន្ទាល់របស់ពួកគេ ។
គំរូ
រូបភាពគំរូ
អ្នកកំពុងបង្រៀន គោលលទ្ធិ និងសេចក្តីសញ្ញា ៤៥:១–៥ ហើយគោលការណ៍នៅក្នុងគឺ « ព្រះយេស៊ូវគ្រីស្ទគឺជាអង្គគាំទ្ររបស់យើងជាមួយព្រះវរបិតា » ។ អ្នកបង្ហាញរូបភាពរបស់ព្រះយេស៊ូវគ្រីស្ទនេះ ហើយប្រើការបំផុសគំនិតថា « ប្រសិនបើខ្ញុំអាចទូលព្រះយេស៊ូវគ្រីស្ទនូវហេតុផលមួយពីមូលហេតុដែលខ្ញុំស្រឡាញ់ទ្រង់ នោះខ្ញុំនឹងចែកចាយថា … »
ទំនុកតម្កើងគំរូ
អ្នកកំពុងច្រៀងបទ « ខ្ញុំដឹងថាព្រះប្រោសលោះខ្ញុំនៅរស់ » ជាមួយគ្នាក្នុងថ្នាក់ទាំងមូល ។ អ្នកអញ្ជើញសិស្សឲ្យរកមើលវគ្គនានាដែលពួកគេចូលចិត្ត ដែលជួយពួកគេបំពេញឃ្លានេះ ៖ « ខ្ញុំដឹងថា ព្រះយេស៊ូវគ្រីស្ទមានព្រះជន្មរស់នៅដើម្បី … »
សូមចុចនៅត្រង់នេះដើម្បីមើលវីដេអូអំពីគំរូនេះ ។
អនុវត្ត
សូមចំណាយពេលប្រាំនាទីបន្ទាប់ ហើយរកមើលរូបភាព ទំនុកតម្កើង ឬវីដេអូខ្លីៗអំពីព្រះយេស៊ូវគ្រីស្ទដែលភ្ជាប់ទៅនឹងគោលការណ៍ ឬគោលលទ្ធិមួយនៅក្នុងបណ្តុំវគ្គបទគម្ពីរបន្ទាប់ ។ សូមលើកឡើងពីការបំផុសគំនិតមួយដែលនឹងជួយសិស្សគិតដោយយកចិត្តទុកដាក់ បន្ទាប់មកចែកចាយអារម្មណ៍ បទពិសោធន៍ ឬទីបន្ទាល់របស់ពួកគេអំពីព្រះយេស៊ូវគ្រីស្ទ ដែលទាក់ទងនឹងគោលការណ៍ ឬគោលលទ្ធិដែលបានជ្រើសរើស ។
ពិភាក្សា ឬពិចារណា
-
តើការផ្តល់ការបំផុសគំនិតមួយអាចជួយសិស្សចែកចាយអារម្មណ៍ បទពិសោធន៍ និងទីបន្ទាល់របស់ពួកគេដោយរបៀបណា ?
-
តើអ្នកបានរៀនអ្វីខ្លះអំពីការជួយសិស្សឲ្យទទួលអារម្មណ៍កាន់តែមានទំនុកចិត្ត ក្នុងការចែកចាយទីបន្ទាល់ និងអារម្មណ៍កាន់តែមានប្រកបដោយអត្ថន័យ ?
រួមបញ្ចូល
សូមបង្កើតការបំផុសគំនិតមួយសម្រាប់មេរៀននីមួយៗនៅសប្តាហ៍នេះ ដែលជួយសិស្សចែកចាយអារម្មណ៍ បទពិសោធន៍ និងទីបន្ទាល់របស់ពួកគេ ។
តើចង់បានបន្ថែមទៀតទេ ?
-
« ដឹកនាំការពិភាក្សាប្រកបដោយការបំផុសគំនិត » ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ( ឆ្នាំ ២០១៦ ) ទំព័រ ៣៣–៣៤
-
« គំនិតសម្រាប់ការបង្រៀន និងការរៀនសូត្រអនឡាញ » ChurchofJesusChrist.org