បណ្ណាល័យ
លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ស្គាល់​ព្រះអង្គ​សង្គ្រោះ​តាមរយៈ​ការសិក្សា​ដំណឹងល្អ​ប្រចាំ​ថ្ងៃ ។


« លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ស្គាល់​ព្រះអង្គ​សង្គ្រោះ​តាមរយៈ​ការសិក្សា​ដំណឹងល្អ​ប្រចាំ​ថ្ងៃ » ជំនាញ​ការអភិវឌ្ឍ​គ្រូបង្រៀន ( ឆ្នាំ ២០២២ )

« លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ស្គាល់​ព្រះអង្គ​សង្គ្រោះ​តាមរយៈ​ការសិក្សា​ដំណឹងល្អ​ប្រចាំ​ថ្ងៃ » ជំនាញ​ការអភិវឌ្ឍ​គ្រូបង្រៀន

អញ្ជើញ​ឲ្យមាន​ការរៀនសូត្រ​ដ៏​ឧស្សាហ៍​ព្យាយាម

លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ស្គាល់​ព្រះអង្គ​សង្គ្រោះ​តាមរយៈ​ការសិក្សា​ដំណឹងល្អ​ប្រចាំ​ថ្ងៃ—គោលដៅ​ការសិក្សា ។

ជំនាញ ៖ ជួយ​សិស្ស​ក្នុងការ​បង្កើត​គោលដៅ​សិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ

និយមន័យ

ការជួយ​សិស្ស​អភិវឌ្ឍ​ទម្លាប់​នៃ​ការសិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ​នឹង​អនុញ្ញាត​ឲ្យ​ព្រះអម្ចាស់​បង្រៀន ពង្រឹង និង​ដឹកនាំ​ពួកគេ​តាម​របៀប​ដែល​ពួកគេ​ត្រូវការ ។ អ្នក​អាច​ជួយ​សិស្ស​ដោយ​ការជួយ​ពួកគេ​ឲ្យ​បង្កើត​គោលដៅ​សិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ ។ ការណ៍​នេះ​អាច​ត្រូវបាន​ធ្វើ​ឡើង​ប្រកប​ដោយ​ប្រសិទ្ធភាព តាមរយៈការជួយ​សិស្ស​ឲ្យ ៖

  • យល់ពី​ពរជ័យ​ដែល​បាន​សន្យា​ទាក់ទង​នឹង​ការសិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ

  • ដាក់​គោលដៅ​ប្រកប​ដោយ​ការអធិស្ឋាន​ក្នុង​ការសិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ

  • សម្រេច​ចិត្ត​ពី​ពេលវេលា និង​ទីកន្លែង​សិក្សា​ព្រះគម្ពីរ​រៀងរាល់​ថ្ងៃ និង

  • សម្រេច​ចិត្តប្រើ​វិធីសាស្ត្រ​មួយ​ដើម្បី​សិក្សា​ព្រះគម្ពីរ ។

កាណ៍នេះ​អាចធ្វើ​នៅ​ដើម​ឆមាស ហើយ​រំព្ញកឡើងវិញតាម​ការចាំបាច់ ដើម្បី​ជួយ​សិស្ស​បន្ត​រីកចម្រើន ។

គំរូ

នេះ​ជា​ឧទាហរណ៍​មួយ​ចំនួន​អំពី​របៀប​ដែល​អ្នក​អាច​ជួយ​សិស្ស ដាក់គោលដៅ​សិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ នៅពេល​ពួកគេ​ព្យាយាម​សិក្សា​ព្រះគម្ពីរ​រៀងរាល់​ថ្ងៃ​នា​ឆ្នាំ​បច្ចុប្បន្ន​នេះ ៖

  • សូម​សួរ​សិស្ស​ឲ្យ​ពិចារណា​អំពី​ពរជ័យ​អ្វី​ខ្លះ​ដែល​ពួកគេ​បានដកពិសោធ​តាម​រយៈ​ការសិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ ។

  • សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្រាវជ្រាវ​បទគម្ពីរ ឬ​សុន្ទរកថា​សន្និសីទ​ទូទៅ​រកមើល​ការសន្យា​នានា​ដែល​ទាក់ទង​នឹង​ពរជ័យ ដែល​កើត​មក​ពី​ការសិក្សា​ព្រះបន្ទូល​នៃ​ព្រះ ។

  • សូម​រំឭក​សិស្ស​ឲ្យ​ដាក់​គោលដៅ​ប្រកប​ដោយ​ការអធិស្ឋាន​ក្នុង​ការសិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ ។ សូម​ឲ្យ​ពួកគេ​ស្វែងរក​ការណែនាំ​ពី​ព្រះអម្ចាស់ នូវ​អ្វី​ដែល​ពួកគេ​ត្រូវការ​បំផុត និង​របៀបប​ដែល​ពួកគេ​ទទួល​អារម្មណ៍​ថា ពួកគេ​អាច​កែលម្អ​បាន​លើ​កិច្ច​ខិតខំ​របស់​ពួកគេ​ពីមុន នៅពេល​ពួកគេ​បន្ត​រៀនសូត្រ និង​រីកចម្រើន ។

  • សូម​ជួយ​ពួកគេ​ក្នុងការដាក់​គោលដៅ​ប្រចាំ​ថ្ងៃ​អំពី​ពេលវេលា និង​ទីកន្លែង​ដើម្បី​សិក្សា តាមរយៈ​ការឲ្យ​ពួកគេ​សញ្ជឹង​គិត​អំពី​ទម្លាប់​ប្រចាំ​ថ្ងៃ​បច្ចុប្បន្ន​របស់​ពួកគេ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ពិចារណា​ពី​ពេលវេលា និង​ទីកន្លែង​មួយ​សម្រាប់​ការសិក្សា​ប្រចាំ​ថ្ងៃ ជាកន្លែង​ដែល​អាច​ឲ្យ​ពួកគេ​មាន​ស្មារតី​នឹងធឹង យក​ចិត្ត​ទុកដាក់ និង​ផ្តោត​អារម្មណ៍ ។

  • សូម​ជួយ​សិស្ស​សម្រេច​ចិត្ត​អំពី​របៀប​ដែល​ពួកគេ​ចង់​សិក្សា​ព្រះគម្ពីរ​នា​ឆ្នាំ​បច្ចុប្បន្ន ។ សូម​ឲ្យ​ពួកគេ​ពិចារណា​អំពី​វិធីសាស្ត្រ​ផ្សេងៗ​នៃ​ការសិក្សា ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ដាក់​គោលដៅ​ជាក់លាក់ ដោយ​រំឭក​ពួកគេ​ថា គោលដៅ​ទាំង​នេះ​អាច​កែសម្រួល និង​សម្របបាន នៅពេល​ពួកគេ​បន្ត​ឆ្ពោះ​ទៅមុខ ។

សូម​ចុច​នៅ​ត្រង់នេះ​ដើម្បី​មើល​វីដេអូ​អំពី​គំរូ​នេះ ។

អនុវត្ត

សូម​ប្រើ​ការអនុវត្ត​មួយ ឬ​ច្រើន​នៃ​ការអនុវត្ត​ខាង​ក្រោម​នេះ ដើម្បី​កែលម្អ​សមត្ថភាព​របស់​អ្នកក្នុងការ​ជួយ​សិស្ស​ឲ្យ​ដាក់​គោលដៅ​សិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ ៖

  • សូម​ពិនិត្យ​មើល​ដោយ​ផ្ទាល់​ខ្លួន​នូវ​ពរជ័យ​មួយ​ចំនួន​ដែល​បាន​សន្យា​ទាក់ទង​នឹង​ការសិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ ។ ការណ៍​នេះ​អាច​រកឃើញ​នៅក្នុង​ព្រះគម្ពីរ​ទាំងនោះ ឬ​នៅក្នុង​សារលិខិត​នៃ​សុន្ទរកថា​ក្នុង​សន្និសីទ​ទូទៅ ។ សូម​ជ្រើសរើស​ការសន្យា​មួយ​នៃ​ការសន្យា​ទាំង​នេះ ដើម្បី​ចែកចាយ​ជាមួយ​សិស្ស នៅពេល​អ្នក​ដាក់ផែនការ​អញ្ជើញ​ពួកគេ​ឲ្យ​ស្វែងរក​ការសន្យា​នានា​សម្រាប់​ខ្លួន​ពួកគេ នៅក្នុង​មេរៀន​បន្ទាប់ ។

  • សូម​ពិចារណា​អំពី​របៀប​ដែល​អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ដាក់​គោលដៅ​ប្រកប​ដោយ​ការអធិស្ឋាន​ក្នុង​ការសិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ ។ សូម​កត់ត្រា​សំណួរ​មួយ ឬ​ពីរ​ដែល​អ្នក​គិត​ថា អាច​សួរ​សិស្ស​ដែល​នឹង​ជួយ​ពួកគេ​ឲ្យ​អញ្ជើញ​ព្រះអម្ចាស់​ចូល​ទៅ​ក្នុង​ការដាក់​គោលដៅ​របស់​ពួកគេ ។

  • សូម​អនុវត្ត​អញ្ជើញ​សិស្សឲ្យ​សម្រេច​ចិត្តរើស​ពេលវេលា និង​ទីកន្លែង​ដើម្បី​សិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ ។ សូម​កត់ត្រា​សំណួរ​មួយ​ដែល​អ្នក​អាច​សូម​សិស្ស​ឲ្យ​ពិចារណា ដែល​រៀបរាប់​ពី​កាលវិភាគ​ប្រចាំ​ថ្ងៃ ការយកចិត្ត​ទុកដាក់ និង​ការដក​នូវ​ការរំខាន​នានា​ចេញ ។

  • សូម​អនុវត្ត​ជួយ​សិស្ស​ជ្រើសរើស​វិធីសាស្ត្រ​សិក្សា​ព្រះគម្ពីរ ដោយ​ផ្តល់​ជម្រើស​ដល់​ពួកគេ និង​ការពិភាក្សា​អំពី​អត្ថប្រយោជន៍​នៃ​វិធីសាស្ត្រ​នីមួយៗ ។ សូម​អនុវត្ត​បង្ហាញ​វិធីសាស្ត្រ​មួយ​ចំនួន​នេះ​ដល់​សិស្ស ដើម្បី​ពួកគេ​អាច​ឃើញ​ពី​របៀប​ដែល​ពួកគេ​អាច​កែសម្រួល​ការសិក្សា​ផ្ទាល់​របស់​ពួកគេ ឲ្យ​បំពេញ​តម្រូវការ​របស់​ពួកគេ​ខ្លាំង​បំផុត នៅពេល​ពួកគេ​ព្យាយាម​សិក្សា​ព្រះគម្ពីរ​រៀងរាល់​ថ្ងៃ​នា​ឆ្នាំ​បច្ចុប្បន្ន​នេះ ។

ពិភាក្សា ឬ​ពិចារណា

សូម​ពិចារណា​អំពី​អ្វី​ដែល​អ្នក​បាន​រៀន​ពី​បទពិសោធន៍​នេះ ។ ប្រហែល​អ្នក​អាច​កត់ត្រា​គំនិតមួយ​ចំនួន​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​បាន ។ សូម​ពិចារណា​សំណួរ​ខាង​ក្រោម ៖

  • តើ​កាលពីមុន​ខ្ញុំ​បាន​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ​សិស្ស​ឲ្យ​ដាក់​គោលដៅ​សិក្សា​ព្រះគម្ពីរ ?

  • តើ​ខ្ញុំ​បាន​រៀន​អ្វី​ខ្លះ​ពី​បទពិសោធន៍​នេះ ដែល​អាច​កែលម្អ​សមត្ថភាព​របស់​ខ្ញុំ ដើម្បី​ជួយ​ពួកគេ​ដាក់គោលដៅ​សិក្សា​ព្រះគម្ពីរ ?

  • តើ​ខ្ញុំ​អាច​ជួយ​សិស្ស​របស់​ខ្ញុំ​ឲ្យ​ខ្ជាប់ខ្ជួន​នឹង​គោលដៅ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ​ដោយ​របៀប​ណា ?

រួម​បញ្ចូល

សូម​ពិនិត្យ​មើល​តួនាទី​ថ្នាក់​របស់​អ្នកប្រកប​ដោយ​ការអធិស្ឋាន ខណៈ​ពិចារណា​អំពី​ឧទាហរណ៍​នៅក្នុង​វគ្គ​គំរូ និង​អនុវត្ត​នៅក្នុង​ការបំពាក់បំប៉ន​នេះ ។ សូម​ពិចារណា​អំពី​ឧទាហរណ៍​ណា​មួយ​ដែល​អាច​ជួយ​សិស្ស​របស់​អ្នក​បាន​ល្អ​បំផុត ក្នុងការ​បង្កើត​គោលដៅ​សិក្សា​ព្រះគម្ពីរ ។ ដោយ​ប្រើ​ឧទាហរណ៍​មួយ​នៃ​ឧទាហរណ៍​នានា ឬ​ឧទាហរណ៍​មួយ​នៃ​ឧទាហរណ៍​របស់​អ្នក​ផ្ទាល់ ដោយ​ចាប់ផ្តើម​ជាមួយ​នឹង​ការផ្លាស់ប្តូរ​បន្តិច​បន្តួច ដែល​ជួយ​សិស្ស​របស់​អ្នក​អភិវឌ្ឍ​ទម្លាប់​ល្អ​នៃ​ការសិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ ។ សូម​កំណត់​ពេលវេលា ជា​ពេល​ដែល​អ្នក​អាចតាមដាន​យ៉ាង​ជាប់លាប់ ដើម្បី​ដឹង​ថា ទម្លាប់​នោះ​ដំណើរ​ការយ៉ាង​ណា និង​ជួយ​ពួកគេ​កែសម្រួល​គោលដៅ​របស់​ពួកគេ ប្រសិនបើ​ចាំបាច់ ។

តើ​ចង់​បាន​បន្ថែម​ទៀត​ទេ ?

  • រីឆាដ ជី ស្កត « The Power of Scripture » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១១

  • ដេវីឌ អេ បែដណា « A Reservoir of Living Water » ( Brigham Young University devotional ថ្ងៃ​ទី ៤ ខែ កុម្ភៈ ឆ្នាំ ២០០៧ ) speeches.byu.edu

  • « Daily Scripture Study and Goals » Inservice Leaders’ Resources

បោះពុម្ព