បណ្ណាល័យ
មើល​ទៅ​សិស្ស​តាម​របៀប​ដែល​ព្រះ​ទត​ឃើញ​ពួកគេ ។


« មើល​ទៅ​សិស្ស​តាម​របៀប​ដែល​ព្រះ​ទត​ឃើញ​ពួកគេ » ជំនាញ​ការអភិវឌ្ឍ​គ្រូបង្រៀន ( ឆ្នាំ ២០២២ )

« មើល​ទៅ​សិស្ស​តាម​របៀប​ដែល​ព្រះ​ទត​ឃើញ​ពួកគេ » ជំនាញ​ការអភិវឌ្ឍ​គ្រូបង្រៀន

ស្រឡាញ់​អស់​អ្នក​ដែល​អ្នក​បង្រៀន

មើល​ទៅ​សិស្ស​តាម​របៀប​ដែល​ព្រះ​ទត​ឃើញ​ពួកគេ ។

ជំនាញ ៖ ផ្អាក សញ្ជឹង​គិត ហើយ​ឆ្លើយ​សំណួរ​ដែល​យើង​សួរ​ខ្លួន​ឯង ដែល​អញ្ជើញឲ្យ​មាន​ស្មារតី​នៃ​ការញែកដឹង ស្រឡាញ់ និង​សេចក្តី​អាណិត​អាសូរ​ដូចព្រះគ្រីស្ទ នៅក្នុង​ទំនាក់ទំនង​របស់​យើង ។

ការបំពាក់បំប៉ន​នេះ​បង្ហាញ​ពី​ជំនាញ​ទាក់ទង​បី​ដំបូង ដែល​ជួយ​យើង​ឲ្យ​យល់​ថា សិស្ស​អាច​ឃើញ​សេចក្តីពិត​អស់កល្ប​ជានិច្ច មក​ពី​ការសន្និដ្ឋាន​ផ្សេងៗ​ខុស​ពី​យើង ។ នៅពេល​យើង​យល់​កាន់តែ​ច្បាស់​ពី​សិស្ស​របស់​យើង នោះ​យើង​នឹង​អាច​ឆ្លើយ​តប​កាន់តែ​ច្រើន​ចំពោះ​ពួកគេ​ដោយ​សេចក្តីស្រឡាញ់ និង​ក្តីអាណិតអាសូរ នៅពេល​យើង​ជួយ​ពួកគេ​ស្ថាបនា​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។

ការបំពាក់បំប៉ន​ទាំងនេះ​រួមមាន ៖

  1. ការស្វែងរក​ការសន្និដ្ឋាន​របស់​សិស្ស​ដោយ​ការផ្អាក សញ្ជឹង​គិត និង​ឆ្លើយ​សំណួរ​នានា​ដែល​យើង​សួរ​ខ្លួន​ឯង​ទាំង​អំឡុង​ពេល​រៀបចំ​មេរៀន និង​នៅពេល​យើង​ផ្តោតលើ​មតិ ឬ​សំណួរ​របស់​សិស្ស​ក្នុង​ថ្នាក់

  2. ការព្យាយាម​បញ្ជាក់ និង​យល់​អំពី​ចេតនា​ពិត​នៃ​សំណួរ អារម្មណ៍ និង​ជំនឿ​របស់​សិស្ស ព្រមទាំង

  3. ការ​ជួយ​សិស្ស​ពិនិត្យ​មើល ឬ​រៀបចំ​ការសន្និដ្ឋាន​របស់​ពួកគេ​ឡើង​វិញ​ជាមួយ​នឹង​ទស្សនវិស័យ​ដ៏អស់កល្ប​ជានិច្ច ។

*ការបំពាក់បំប៉ន​ទី​ពីរ និង​ទីបី​នឹង​ត្រូវ​បំពាក់បំប៉ន​បន្តបន្ទាប់​គ្នា ។

ការបំពាក់បំប៉ន​នេះ​នឹង​ផ្ដោតលើ​ជំនាញ​ដូច​ត​ទៅ​នេះ ៖

  • ការស្វែងរក​ការសន្និដ្ឋាន​របស់​សិស្ស​ដោយ​ការផ្អាក សញ្ជឹង​គិត និង​ឆ្លើយ​សំណួរ​នានា ដែល​យើង​សួរ​ខ្លួន​ឯង​ទាំង​អំឡុង​ពេល​រៀបចំ​មេរៀន និង​នៅពេល​យើង​ផ្តោតលើ​មតិ ឬ​សំណួរ​របស់​សិស្ស​ក្នុង​ថ្នាក់ ។

និយមន័យ

សិស្ស​គ្រប់រូប​មក​ថ្នាក់​រៀន​ដោយ​មាន​បទពិសោធន៍ និង​ទំនាក់ទំនង​ក្នុង​ជីវិត​ខុសៗ​គ្នា ដែល​រៀបចំ​របៀប​ដែល​ពួកគេ​គិត និង​ទទួល​អារម្មណ៍​អំពី​សេចក្តីពិត​នៃ​ដំណឹង​ល្អ ។ ទស្សនៈ​ទាំងនេះ​បង្កើត​ចំណុច​ចាប់ផ្តើម​មួយ ជារឿយៗ​ត្រូវបាន​ហៅ​ថា ការសន្និដ្ឋាន សម្រាប់​ការគិត​របស់​បុគ្គល​ម្នាក់ៗ ។ ការស្វែងរក​ការសន្និដ្ឋាន​របស់​បុគ្គល​ម្នាក់ៗ​អាច​ជួយ​យើង​បង្រៀន​សេចក្តីពិត​ដោយ​ក្តីអាណិតអាសូរ និង​សេចក្តីស្រឡាញ់ ដូច​ព្រះគ្រីស្ទ​បាន​បង្រៀន ។ ការសន្និដ្ឋាន​ផ្សេងៗ​មិន​ផ្លាស់ប្តូរ​គោលលទ្ធិ​ទេ ផ្ទុយ​ទៅវិញ​ការសន្និដ្ឋាន​ទាំង​នោះ​អនុញ្ញាត​ឲ្យ​យើង​ឃើញ​ទស្សនវិស័យ​របស់​បុគ្គល​ម្នាក់​ផ្សេង​ទៀត ក្នុង​របៀប​មួយ​ដែល​ជួយ​បង្កើន​ការយល់​ដឹង​របស់​យើង អំពី​តម្រូវការ​របស់​សិស្ស​ម្នាក់ៗ ដែល​ជាលទ្ធផល​ដើម្បី​បង្កើន​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។

អំឡុង​ពេល​រៀបចំ​មេរៀន គ្រូបង្រៀន​អាច​ពិចារណា​អំពី​សេចក្តីពិត​ដ៏​អស់កល្ប នៅពេល​អ្នក​ផ្អាក សញ្ជឹង​គិត និង​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ ៖

  • តើ​បទពិសោធន៍ និង​ទំនាក់ទំនង​របស់​សិស្ស​ខ្ញុំ​អាច​រៀបចំ​ផ្លូវ​ដែល​ពួកគេ​គិត ទទួល​អារម្មណ៍ និង​រស់នៅ​តាម​សេចក្តីពិត​ទាំង​នេះ​ដោយ​របៀប​ណា ?

  • នៅពេល​យើង​សិក្សា​សេចក្តីពិត​នេះ តើ​សិស្ស​របស់​ខ្ញុំ​ណា​ខ្លះ​អាច​មាន​អារម្មណ៍​ថា មិន​ចុះ​ចំណោម​គេ អំពល់​ចិត្ត ឬ​ឈឺចាប់​ដោយសារ​តែ​កាលៈកាសៈ​របស់​ពួកគេ​ដែរ​ឬទេ ?

ខណៈ​ផ្តោត​លើ​មតិ ឬ​សំណួរ​របស់​សិស្ស​អំឡុង​ពេល​បង្រៀន ឬ​នៅក្នុង​ការសន្ទនា គ្រូបង្រៀន​អាច​សួរខ្លួនឯង​ដូច​ជា ៖

  • « តើ​បទពិសោធន៍ និង​ទំនាក់ទំនង​អ្វី​ខ្លះ​ដែល​សិស្ស​នេះ​អាច​មាន ដែល​នឹង​បណ្តាល​ឲ្យ​គាត់​គិត​ផ្សេង​ពី​អ្វី​ដែល​ខ្ញុំ​គិត ? »

  • « តើ​មាន​អ្វី​ទៀត​ដែល​ខ្ញុំ​ត្រូវ​ដឹង ដើម្បី​យល់​កាន់តែ​ច្បាស់​អំពី​កម្រិត​យល់​ដឹង​ដែល​គាត់​មាន ? »

សំណួរ​ទាំងនេះ​អាច​យាង​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​អញ្ជើញ​ឲ្យ​មាន​ស្មារតី​នៃ​ការញែកដឹង ស្រឡាញ់ និង​សេចក្តីអាណិតអាសូរ​ដូចព្រះគ្រីស្ទ នៅក្នុង​ទំនាក់ទំនង​របស់​យើង ។ សំណួរ​ទាំង​នេះ​ក៏​អាច​ជួយ​យើង​ឲ្យ​ចៀសវាង​ពីការបែរចេញ ការវិនិច្ឆ័យ ឬ​វិធី​ការពារ​ចំពោះ​សិស្ស​ផងដែរ ។ សំណួរ​ទាំង​នេះ​អាច​ជួយ​យើង​បង្រៀនសេចក្តីពិត​តាម​របៀប​មួយ​ដែល​អាច​ផ្តល់​ពរ​ដល់​ថ្នាក់​រៀន និង​ជួយ​មនុស្ស​ដទៃ​ឲ្យ​ស្ថាបនា​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

គំរូ ( អំឡុង​ពេល​រៀបចំ​មេរៀន )

ខណៈរៀបចំ​មេរៀន​ស្តីពី​ការធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​ខ្ញុំ​សញ្ជឹង​គិត​អំពី​សំណួរ​ដូចត​ទៅ​នេះ ៖ « តើ​បទពិសោធន៍ និង​ទំនាក់ទំនង​របស់​សិស្ស​ខ្ញុំ​អាច​រៀបចំរបៀប​ដែល​ពួកគេ​គិត ទទួល​អារម្មណ៍ និង​រស់នៅ​តាម​សេចក្តីពិត​ទាំងនេះ​ដោយ​របៀប​ណា ? » និង « នៅពេល​យើង​សិក្សា​សេចក្តីពិតនេះ តើ​សិស្ស​ណា​ខ្លះ​របស់​ខ្ញុំ​ដែល​ពិបាក ឬ​ទទួល​អារម្មណ៍​ថា មិន​ចុះ​ចំណោម អំពល់​ចិត្ត ឬ​ឈឺ​ចាប់​ដោយសារ​កាលៈទេសៈ​របស់​ពួកគេ​មិន​ល្អ​ដូច​ការរំពឹង​ទុក ដែល​ទាក់ទង​នឹង​គោលលទ្ធិ​នេះ ? »

នោះ​ខ្ញុំ​ឆ្លើយ​ថា ៖ « ខ្ញុំ​ប្រហែល​ជា​មាន​សិស្ស​ដែល​ទទួល​អារម្មណ៍​ថា ពួកគេ​មិន​ធ្លាប់​ទទួល​បាន​ការបំផុសគំនិត​ពីមុន ឬ​ពួកគេ​មិន​ទទួល​អារម្មណ៍​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​បន្ទូល​ទៅកាន់​ពួកគេ​ទេ ។ ខ្ញុំ​ប្រហែល​ជា​មាន​សិស្ស​មួយ​ចំនួន​ដែល​ទទួល​អារម្មណ៍​ថា ពួកគេ​មិន​ស័ក្តិសម ។ ប្រហែល​ជា​មាន​គ្រា​នានា​ដែល​សិស្ស​ខ្ញុំមិន​ប្រាកដ​ចិត្ត​ថា តើ​ការបំផុសគំនិត​កើត​មក​ពី​ព្រះវិញ្ញាណបរិសុទ្ធ​ដែរ​ឬទេ ។ ប្រហែល​ជា​មាន​សិស្ស​ជាច្រើន​ដែល​ធុញ​ទ្រាន់​នឹង​ស្តាប់​ដំណើរ​រឿង​នានា​ពី​អ្នក​ដទៃ​ប្រាប់​ពី​ការធ្វើ​តាម​ព្រះវិញ្ញាណ ដោយសារ​រឿង​ទាំងនោះ​ហាក់ដូច​ជា​អព្តូហេតុ​ជានិច្ច ហើយ​រឿង​ទាំង​នោះ​មិន​ធ្លាប់​កើត​ឡើង​ចំពោះ​ពួកគេ​ទេ » ។

អនុវត្ត ( អំឡុង​ពេល​រៀបចំ​មេរៀន )

ខណៈ​រៀបចំ​មេរៀន​ស្តីពី នីហ្វៃ​ទី​១ ៣:៧ « ខ្ញុំ​នឹង​ទៅ ហើយ​ធ្វើ​នូវ​អ្វីៗ​ដែល​ព្រះអម្ចាស់​ទ្រង់​បាន​បញ្ជា » ៖

  • សូម​សញ្ជឹង​គិត និង​ឆ្លើយ​សំណួរ ៖ « តើ​បទពិសោធន៍ និង​ទំនាក់ទំនង​របស់​សិស្ស​ខ្ញុំ​អាច​ដុះខាត់​របៀប​ដែល​ពួកគេ​គិត ទទួល​អារម្មណ៍ និង​រស់នៅ​តាម​សេចក្តីពិត​ទាំងនេះ​ដោយ​របៀប​ណា ? » និង « នៅពេល​យើង​សិក្សា​សេចក្តីពិតនេះ តើ​សិស្ស​ណា​ខ្លះ​របស់​ខ្ញុំ​ដែល​ពិបាក ឬ​ទទួល​អារម្មណ៍​ថា មិន​ចុះ​ចំណោម អំពល់​ចិត្ត ឬ​ឈឺ​ចាប់​ដោយសារ​កាលៈទេសៈ​របស់​ពួកគេ​មិន​ល្អ​ដូច​ការរំពឹង​ទុក ដែល​ទាក់ទង​នឹង​គោលលទ្ធិ​នេះ ? »

ខណៈ​រៀបចំ​មេរៀន​ស្តីពី​ភេទ​ជា​បុគ្គលិក​លក្ខណៈ​ចាំបាច់​នៃ​អត្តសញ្ញាណ និង​គោលបំណង​ដ៏​អស់កល្ប​ជានិច្ច​របស់​យើង នៅក្នុង​មេរៀន​ដែល​មាន​ចំណង​ជើង​ថា « ភេទ និង​អត្តសញ្ញាណ​អស់កល្ប​ជានិច្ច » ៖

  • សូម​សញ្ជឹង​គិត និង​ឆ្លើយ​សំណួរ ៖ « តើ​បទពិសោធន៍ និង​ទំនាក់ទំនង​របស់​សិស្ស​ខ្ញុំ​អាច​ដុះខាត់​របៀប​ដែល​ពួកគេ​គិត ទទួល​អារម្មណ៍ និង​រស់នៅ​តាម​សេចក្តីពិត​ទាំងនេះ​ដោយ​របៀប​ណា ? » និង « នៅពេល​យើង​សិក្សា​សេចក្តីពិតនេះ តើ​សិស្ស​ណា​ខ្លះ​របស់​ខ្ញុំ​ដែល​ពិបាក ឬ​ទទួល​អារម្មណ៍​ថា មិន​ចុះ​ចំណោម អំពល់​ចិត្ត ឬ​ឈឺ​ចាប់​ដោយសារ​កាលៈទេសៈ​របស់​ពួកគេ​មិន​ល្អ​ដូច​ការរំពឹង​ទុក ដែល​ទាក់ទង​នឹង​គោលលទ្ធិ​នេះ ? »

គំរូ ( អំឡុង​ពេល​បង្រៀន )

នៅពេល​ពិភាក្សា​គោលលទ្ធិ​អំពី​ថ្ងៃ​ឈប់​សម្រាក សិស្ស​ម្នាក់​បញ្ចេញ​មតិ​ថា « គ្រួសារ​ខ្ញុំ​ចូលចិត្ត​មើល​ព្រឹត្តិការណ៍​កីឡា​នៅ​ថ្ងៃ​អាទិត្យ » ។ នៅពេល​អ្នក​ផ្តោត​លើ​មតិ​របស់​សិស្ស​អ្នក នោះ​អ្នក​គិត​ថា « តើ​បទពិសោធន៍ និង​ទំនាក់ទំនង​អ្វី​ខ្លះ​ដែល​សិស្ស​នេះ​អាច​មាន ដែល​នឹង​បណ្តាល​ឲ្យ​គាត់​គិត​ខុស​ពី​អ្វី​ដែល​ខ្ញុំ​គិត ? » ឬ « តើ​មាន​អ្វី​ទៀត​ដែល​ខ្ញុំ​ត្រូវ​ដឹង​ដើម្បី​យល់​កាន់តែ​ច្បាស់​អំពី​កម្រិត​យល់​ដឹង​ដែល​គាត់​មាន ? »

អនុវត្ត ( អំឡុង​ពេល​បង្រៀន )

ពេល​ពិភាក្សា​អំពី​កិច្ចការ​អ្នកផ្សព្វផ្សាយ​សាសនា សិស្ស​ម្នាក់​សួរ​ថា « តើ​វា​សំខាន់ខ្លាំង​ប៉ុន​ណា​ដែល​យុវជន​គ្រប់រូប​ត្រូវ​បម្រើ​បេសកកម្ម ? »

  • សូម​គិត​ក្នុង​ចិត្ត​ថា « តើ​បទពិសោធន៍ និង​ទំនាក់ទំនង​អ្វី​ខ្លះ​ដែល​សិស្ស​នេះ​អាច​មាន ដែល​នឹង​បណ្តាល​ឲ្យ​គាត់​គិត​ខុស​ពី​អ្វី​ដែល​ខ្ញុំ​គិត ? » និង « តើ​មាន​អ្វី​ទៀត​ដែល​ខ្ញុំ​ត្រូវ​ដឹង​ដើម្បី​យល់​កាន់តែ​ច្បាស់​អំពីកម្រិត​យល់​ដឹង​ដែល​គាត់​មាន ? »

នៅក្នុង​ការពិភាក្សា​អំពី​ព្យាការី និងវិវរណៈ សិស្ស​ម្នាក់​សួរ​ថា « តើ​នៅពេល​ណា​ដែល​សាសនាចក្រ​នឹង​ប្តូរ​គោលនយោបាយ​ទៅតាម​ពិភពលោក​ទាំងមូល​វិញ ? »

  • សូម​គិត​ក្នុង​ចិត្ត​ថា « តើ​បទពិសោធន៍ និង​ទំនាក់ទំនង​អ្វី​ខ្លះ​ដែល​សិស្ស​នេះ​អាច​មាន ដែល​នឹង​បណ្តាល​ឲ្យ​គាត់​គិត​ខុស​ពី​អ្វី​ដែល​ខ្ញុំ​គិត ? » និង « តើ​មាន​អ្វី​ទៀត​ដែល​ខ្ញុំ​ត្រូវ​ដឹង​ដើម្បី​យល់​កាន់តែ​ច្បាស់​អំពីកម្រិត​យល់​ដឹង​ដែល​គាត់​មាន ? »

សូម​ចុច​នៅ​ត្រង់នេះ​ដើម្បី​មើល​វីដេអូ​អំពី​គំរូ​នេះ ។

ពិភាក្សា ឬ​ពិចារណា

  • តើ​អ្នកកំពុង​រៀន​អ្វី​ខ្លះ​អំពី​ការបង្រៀនសេចក្តីពិត​នេះ​ដោយ​សេចក្តីអាណិត​អាសូរ នៅពេល​អ្នក​អនុវត្ត​ស្វែងរក​ការសន្និដ្ឋាន​របស់​សិស្ស​ពីមុន និង​អំឡុង​ពេល​បង្រៀន ?

  • តើ​ការអនុវត្ត​នេះ​អាច​ជួយ​អ្នក​ឲ្យ​បង្រៀន​កាន់តែ​ដូច​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្ដេច ?

រួម​បញ្ចូល

សូម​ជ្រើសរើស​ការអនុវត្ត​មួយ​ខាង​លើ ដើម្បី​ផ្តោតយក​ចិត្ត​ទុកដាក់​លើ​វា​រយៈពេល​ពីរ​សប្តាហ៍​បន្ទាប់​ទៀត ។ សូមរៀប​ចំផែន​ការពី​របៀប​ដែល​អ្នក​នឹង​អនុវត្ត​ជំនាញ​ទាំងនេះ ។ ឧទាហរណ៍ ៖

  • ជាមួយ​សេចក្តីពិត​ដែល​អ្នក​រៀបចំ នោះ​អ្នក​អាច​ជ្រើសរើស​ចំណាយ​ពេល​ប្រាំ​នាទី​ដើម្បី​ផ្អាក សញ្ជឹង​គិត និង​ឆ្លើយ​សំណួរ​ដែល​ជួយ​អ្នក​រកឃើញ​ការសន្និដ្ឋាន​របស់​សិស្ស ។

  • ពីមុន​បង្រៀន សូម​ស្វែងរក​សិស្ស​ម្នាក់ ហើយ​គិត​អំពីមតិ ឬ​សំណួរ​ដែល​គាត់​អាច​មាន​អំពី​សេចក្តីពិត​នីមួយៗ ។ បន្ទាប់​មក​សូម​គិត​ក្នុង​ចិត្ត​ថា « តើ​បទពិសោធន៍ និង​ទំនាក់ទំនង​អ្វី​ខ្លះ​ដែល​សិស្ស​នេះ​អាច​មាន ដែល​នឹង​បណ្តាល​ឲ្យ​គាត់​គិត​ខុស​ពី​អ្វី​ដែល​ខ្ញុំ​គិត ? » និង « តើ​មាន​អ្វី​ទៀត​ដែល​ខ្ញុំ​ត្រូវ​ដឹង​ដើម្បី​យល់​កាន់តែ​ច្បាស់​អំពីកម្រិត​យល់​ដឹង​ដែល​គាត់​មាន ? » ការណ៍​នេះ​នឹង​រៀបចំ​អ្នក​ឲ្យ​ធ្វើ​កិច្ចការ​នេះ​អំឡុង​ពេល​បង្រៀន នៅពេល​អ្នក​ផ្តោត​លើ​មតិ និង​សំណួរ​របស់​សិស្ស ។

តើ​ចង់​បាន​បន្ថែម​ទៀត​ទេ ?

  • ឆាដ អេច វិប « Empathy » ( ការចាក់​ផ្សាយ​អំពី​ការ​បំពាក់បំប៉ន​របស់​ ស.&វ. ប្រចាំ​ឆ្នាំ នៅថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២១ ) broadcasts.ChurchofJesusChrist.org

  • ជីន ប៊ី ប៊ីងហាំ « Teaching Truth in the Language of Love » ( ការរចាក់​ផ្សាយ​អំពី​ការ​បំពាក់បំប៉ន​របស់ ស.&វ. ប្រចាំ​ឆ្នាំ នៅថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០២១ ) broadcasts.ChurchofJesusChrist.org

បោះពុម្ព