« គោលលទ្ធិ និងសេចក្តីសញ្ញា ៦៧–៧០ ៖ ទិដ្ឋភាពទូទៅ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ៦៧–៧០ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
គោលលទ្ធិ និងសេចក្តីសញ្ញា ៦៧–៧០
គោលលទ្ធិ និងសេចក្តីសញ្ញា ៦៧–៧០
ទិដ្ឋភាពទូទៅ
នៅខែ វិច្ឆិកា ឆ្នាំ ១៨៣១ នៅក្នុងសន្និសីទពិសេសមួយនៅភូមិហៃរាំ រដ្ឋអូហៃអូ ពួកអែលឌើរនៃសាសនាចក្របានសម្រេចចិត្តបោះពុម្ពការចងក្រងវិវរណៈមួយដែល យ៉ូសែប ស្ម៊ីធ បានទទួល ។ នៅពេលពួកអែលឌើរមួយចំនួនមានការស្ទាក់ស្ទើរក្នុងការថ្លែងទីបន្ទាល់ថា វិវរណៈទាំងនោះគឺបានមកពីព្រះអម្ចាស់ នោះទ្រង់បានបើកសម្ដែង គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៧ ។ លើសពីនេះ ពួកអែលឌើរបួននាក់បានសូមឲ្យ យ៉ូសែប ស្ម៊ីធ ទូលសួរព្រះអម្ចាស់អំពីព្រះទ័យរបស់ទ្រង់សម្រាប់ពួកលោក ។ ព្យាការីបានទទួលវិវរណៈមួយ ដែលឥឡូវនេះបានកត់ត្រានៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៦៨ ។ វារួមមាននូវដំបូន្មានដែលថា ឪពុកម្ដាយត្រូវបង្រៀនកូនៗរបស់ពួកគេអំពីគោលការណ៍ និងពិធីបរិសុទ្ធទាំងឡាយនៃដំណឹងល្អ ។
ដឹងអំពីកាលៈទេសៈរបស់សិស្សម្នាក់ៗ ៖ សិស្សគ្រប់រូបមានបទពិសោធន៍ និងទំនាក់ទំនងខុសៗគ្នា ដែលមានឥទ្ធិពលលើរបៀបដែលពួកគេគិត និងទទួលអារម្មណ៍អំពីសេចក្តីពិតនៃដំណឹងល្អ ។ សូមព្យាយាមស្វែងយល់ពីសិស្សម្នាក់ៗ និងស្ថានភាពរបស់ពួកគេ ។ នៅពេលអ្នករៀបចំមេរៀន និងនៅពេលសិស្សចូលរួមក្នុងមេរៀន សូមគិតអំពីភាពខុសគ្នាផ្សេងទៀត ដែលអាចប៉ះពាល់ដល់របៀបដែលសិស្សមានប្រតិកម្មចំពោះមេរៀននេះ ។ សម្រាប់ព័ត៌មានបន្ថែមទៀតអំពីរបៀបដែលព្រះអង្គសង្គ្រោះបានធ្វើការណ៍នេះ សូមមើលផ្នែកដែលមានចំណងជើងថា « ព្រះអង្គសង្គ្រោះស្គាល់ពួកយើង ហើយយល់ពីកាលៈទេសៈ តម្រូវការ និងកម្លាំងរបស់ពួកយើង » នៅក្នុង ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ។ អ្នកអាចក៏ឃើញឧទាហរណ៍មួយអំពីរបៀបធ្វើកិច្ចការនេះក្នុងមេរៀននៅសប្ដាហ៍នេះផងដែរ ដែលមានចំណងជើងថា « គោលលទ្ធិ និងសេចក្តីសញ្ញា ៦៨:២៥–៣១ » ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមផ្តល់ឲ្យអ្នកនូវគំនិតខ្លះៗអំពីអ្វីដែលអ្នកអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
គោលលទ្ធិ និងសេចក្តីសញ្ញា ៦៧
គោលបំណងមេរៀន ៖ ដើម្បីជួយបង្កើនទំនុកចិត្តរបស់សិស្សថា ព្រះអម្ចាស់អាចមានបន្ទូលមកកាន់យើងតាមរយៈព្យាការី ហើយថាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញាគឺជាព្រះបន្ទូលរបស់ទ្រង់ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីទំនុកចិត្តដែលពួកគេមានដែលថា ព្រះអម្ចាស់មានបន្ទូលមកកាន់យើងតាមរយៈព្យាការី ហើយថាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញាគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ។ ពួកគេអាចជញ្ជឹងគិតពីបទពិសោធន៍ដែលបានប៉ះពាល់ដល់ទីបន្ទាល់របស់ពួកគេអំពីរឿងនេះ ព្រមទាំងការព្រួយបារម្ភណាមួយដែលអាចរារាំងជំនឿរបស់ពួកគេ ។
-
មាតិកាដែលត្រូវបង្ហាញ ៖ គំនូរពិពណ៌នា « The Prophet’s Words Are True » មកពីទស្សនាវដ្ដី ដើម្បីកម្លាំងនៃយុវជន ខែ មិថុនា ឆ្នាំ ២០២១ ដែលបានបោះពុម្ព ឬបង្ហាញ ( ប្រសិនបើវាមិនមានទេ ឬពិបាកនឹងរកឃើញ នោះយើងមានជម្រើសមួយទៀតនៅក្នុងមេរៀននេះ ) ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៨:២៥–៣១
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យយល់កាន់តែច្បាស់អំពីការបង្គាប់របស់ព្រះអម្ចាស់ឲ្យឪពុកម្ដាយបង្រៀនដំណឹងល្អដល់កូនៗរបស់ពួកគេនៅផ្ទះ ។
-
ការរៀបចំសិស្ស ៖ សូមពិចារណាអញ្ជើញសិស្សឲ្យគិតអំពីរបៀបដែលពួកគេបានរៀនដំណឹងល្អនៅក្នុងជីវិតរបស់ពួកគេរហូតមកដល់ពេលនេះ ។ បន្ទាប់មក សូមអញ្ជើញពួកគេឲ្យពិចារណាអំពីអ្វីដែលពួកគេនឹងធ្វើស្រដៀងគ្នា ឬខុសពីនេះ នៅពេលបង្រៀនដំណឹងល្អដល់កូនៗរបស់ពួកគេផ្ទាល់ ។
-
មាតិកាដែលត្រូវបង្ហាញ ៖ សកម្មភាពណាមួយក្នុងចំណោមសកម្មភាពទាំងបីនេះ ដែលអ្នកចង់ប្រើ