ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៧៩—គោលលទ្ធិ និង​សេចក្តីសញ្ញា ៦៥ ៖ « ចូរ​រៀបចំ​ផ្លូវ​ទទួល​ព្រះអម្ចាស់ … ប្រយោជន៍​ឲ្យ​នគរ​ស្ថានសួគ៌​អាច​បាន​មក​ដល់ »


« មេរៀន​ទី ៧៩—គោលលទ្ធិ និង​សេចក្តីសញ្ញា ៦៥ ៖ ‹ ចូរ​រៀបចំ​ផ្លូវ​ទទួល​ព្រះអម្ចាស់ … ប្រយោជន៍​ឲ្យ​នគរ​ស្ថានសួគ៌​អាច​បាន​មក​ដល់ › » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្តីសញ្ញា ៦៥⁠ » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ៧៩ ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ៦៤–៦៦

គោលលទ្ធិ និង​សេចក្តីសញ្ញា ៦៥

« ចូរ​រៀបចំ​ផ្លូវ​ទទួល​ព្រះអម្ចាស់ … ប្រយោជន៍​ឲ្យ​នគរ​ស្ថានសួគ៌​អាច​បាន​មក​ដល់ »

ព្រះយេស៊ូវ​នៅឯ​ការយាងមក​លើក​ទី​ពីរ​របស់​ទ្រង់​យាង​ចុះពី​ស្ថានសួគ៌​នៅក្នុង​ចំណោម​មនុស្ស​មួយ​ក្រុម

ការទទួល​ខុសត្រូវ​ដ៏​សំខាន់​មួយ​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ និង​សមាជិក​របស់​សាសនាចក្រ គឺ​ត្រូវ​ជួយ​រៀបចំ​ពិភពលោក​នេះ​សម្រាប់​ការយាង​ត្រឡប់​មកវិញ​របស់​ព្រះអង្គ​សង្គ្រោះ ។ នៅក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦៥ ព្រះអម្ចាស់​បាន​បើក​សម្ដែង​អំពី​តួនាទី​ដ៏​សំខាន់​នេះ​ប្រាប់​ទៅ​ព្យាការី យ៉ូសែប ស្ម៊ីធ និង​ពួកបរិសុទ្ធ​ទាំងឡាយ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់ពី​តួនាទី​របស់​សាសនាចក្រ​ក្នុង​ការរៀបចំ​ពិភពលោក​សម្រាប់​ការយាងមក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ការរៀបចំ​ខ្លួន​សម្រាប់​សកម្មភាព

របៀប​មួយ​ដើម្បី​ចាប់ផ្ដើម​មេរៀន​នេះ​អាច​ជា​ការជួយ​សិស្ស​ឲ្យ​គិត​អំពី​កាលៈទេសៈ​នានា ដែល​ការរៀបចំ​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង ។ សំណួរ​ខាងក្រោម​នេះ​អាច​ជួយ​បាន ។

  • តើ​សកម្មភាព​អ្វី​ដែល​អ្នក​រីករាយ​នឹង​ធ្វើ ដែល​តម្រូវ​ឲ្យមាន​ការរៀបចំ​ខ្លួន​យ៉ាង​ខ្លាំង ?

  • ប្រសិនបើ​អ្នក​ជួយ​នរណា​ម្នាក់​ឲ្យ​រៀបចំ​ខ្លួន​សម្រាប់​សកម្មភាព​នេះ តើ​អ្នក​ចង់​ឲ្យ​ពួកគេ​ដឹង​អ្វីខ្លះ ? តើ​អ្នក​នឹង​ផ្ដល់​ជំនួយ ឬ​ធនធាន​អ្វីខ្លះ​ដល់​ពួកគេ ?

សូម​ផ្តល់​ឱកាស​ឲ្យ​សិស្ស​ចែកចាយ​ចម្លើយ​របស់​ខ្លួន​ជាមួយ​សិស្ស​ដទៃទៀត ។

សូម​ជួយ​សិស្ស​ឲ្យ​ប្ដូរ​សកម្មភាព​នេះ​ទៅជា​ការគិត​អំពី​អ្វី​ដែល​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ជួយ​យើង​ឲ្យ​រៀបចំ​ខ្លួន ។

គឺ​ដូចជា​សកម្មភាព​របស់​អ្នក​តម្រូវ​ឲ្យមាន​ការរៀបចំ​ខ្លួន​យ៉ាង​ច្រើន​ដែរ នោះ​យើង​ត្រូវ​រៀបចំ​ខ្លួន​សម្រាប់​ព្រឹត្តិការណ៍​ជាច្រើន ដែល​នឹង​កើតឡើង​នាពេល​ខាងមុខ ។ ព្រះអម្ចាស់​បាន​បង្កើត​សាសនាចក្រ​របស់​ទ្រង់​ដើម្បី​ជួយ​យើង​ឲ្យ​រៀបចំ​ខ្លួន ។

  • តើ​សាសនាចក្រ​របស់​ទ្រង់​រៀបចំ​យើង​សម្រាប់​អ្វីទៅ ?

សូម​ពន្យល់​សិស្ស​ថា សាសនាចក្រ​របស់​ទ្រង់​រៀបចំ​យើង​សម្រាប់​កិច្ចការ​ជាច្រើន ហើយ​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ចែកចាយ​កិច្ចការ​នានា​ឲ្យ​បាន​ច្រើន តាម​ដែល​ពួកគេ​អាច​គិត​ដល់ ។ សូម​ឲ្យ​ពួកគេ​ស្វែងរក​កិច្ចការ​មួយ​ក្នុង​ចំណោម​កិច្ចការ​ទាំងនេះ​នៅក្នុង គោលលទ្ធិ និង​សេចក្តីសញ្ញា ៦៥ ។

« ចូរ​រៀបចំ​ផ្លូវ​ទទួល​ព្រះអម្ចាស់ »

នៅ​ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ១៨៣១ យ៉ូសែប ស៊្មីធ និង​គ្រួសារ​របស់​លោក​បាន​ផ្លាស់​ទីលំនៅ​ពី​ទីក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ ទៅ​ភាគ​អាគ្នេយ៍​ចម្ងាយ​ប្រហែលជា ៣០ ម៉ែលស៍ ទៅកាន់​ផ្ទះ​របស់ ចន និង អាលីស ចនសុន នៅ​ទីក្រុង​ហៃរុម រដ្ឋ​អូហៃអូ ។ កម្មវិធី​ថ្វាយ​បង្គំ​សាសនាចក្រ​បាន​ធ្វើឡើង​នៅ​ផ្ទះ​គ្រួសារ ចនសុន នៅ​ថ្ងៃ អាទិត្យ ទី ៣០ ខែ តុលា ឆ្នាំ ១៨៣១ ។ នៅ​ថ្ងៃ​ដដែល​នោះ ព្យាការី​បាន​ទទួល​វិវរណៈ​ដែល​បាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង​សេចក្តីសញ្ញា ៦៥ ។

ផ្នែក​ខាងក្រៅ​នៃ​ផ្ទះ​របស់ ចន ចនសុន

សិស្ស​អាច​អនុវត្ត​ជំនាញ​សិក្សា​ព្រះគម្ពីរ​អំពី​ការស្វែងរក​ពាក្យ និង​ឃ្លា​ដដែលៗ​បាន នៅពេល​ពួកគេ​អាន​ខគម្ពីរ​ខាងក្រោម​នេះ ។ អ្នក​អាច​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​គូសសម្គាល់​គំរូ​នីមួយៗ​នៃ​ពាក្យ « រៀបចំ » នៅក្នុង​ខគម្ពីរ​ទាំងនេះ ។ ពួកគេ​ក៏​អាច​កត់ចំណាំ​ឃ្លា « រៀបចំ​ជាស្រេច » នៅក្នុង ខទី ៣ ផងដែរ ។

សូម​អាន គោលលទ្ធិ និង​សេចក្តីសញ្ញា ៦៥:១, ៣ ហើយ​រកមើល​ការអញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះ ។

  • តើ​អ្នក​បាន​រកឃើញ​អ្វីខ្លះ ?

សូម​អាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦៥:២ ហើយ​រកមើល​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​ឲ្យ​យើង ដើម្បី​ជួយ​យើង​ឲ្យ​រៀបចំ​ខ្លួន​សម្រាប់​ការយាងមក​លើក​ទី​ពីរ​របស់​ទ្រង់ ។

  • តើ​ពាក្យ ឬ​ឃ្លា​អ្វីខ្លះ​ដែល​អ្នក​មិន​យល់ ?

    ដើម្បី​ជួយ​សិស្ស​ឲ្យ​ចេះ​វិភាគ និង​យល់​អំពី​ឃ្លា​នៅក្នុង ខទី ២–៣ សូម​សួរ​ពួកគេ​ថា តើ​ពួកគេ​គិត​ថា តើ​ឃ្លា​ទាំងនេះ​មាន​អត្ថន័យ​ដូចម្ដេច ។ អ្នក​អាច​ចែកចាយ ឬ​បង្ហាញ​ខ្លឹមសារ​ខាងក្រោម​នេះ​មួយ​ចំនួន​តាម​ដែល​ចាំបាច់ ៖

    1. « កូនសោ​ទាំងឡាយ​នៃ​នគរ » ឬ « កូនសោ​ទាំងឡាយ​នៃ​បព្វជិតភាព » គឺជា « សិទ្ធិ​របស់​គណៈប្រធាន ឬ​ជា​អំណាច​ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​ដល់​មនុស្ស​ឲ្យ​ដឹកនាំ ត្រួតត្រា ហើយ​គ្រប់គ្រង​បព្វជិតភាព​នៃ​ព្រះ​នៅលើ​ផែនដី » ( សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « កូនសោ​ទាំងឡាយ​នៃ​បព្វជិតភាព » នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ) ។ សូមមើល​ផងដែរ ម៉ាថាយ ១៦:១៨–១៩ ។

    2. « ថ្ម​តូច​មួយ​ដុំ​ដាប់​ផ្ដាច់​ចេញពី​ភ្នំ​ឥត​មាន​ដៃ​អ្នក​ណា​ធ្វើ » មាន​ន័យ​ថា « សាសនាចក្រ​របស់​ព្រះអម្ចាស់ [ នឹង​រីកចម្រើន ] រហូត​ដល់​បំពេញ​ផែនដី​ទាំងមូល ‹ [ នឹង ] មិន​ត្រូវ​បំផ្លាញ​ឡើយ … [ ប៉ុន្តែ ] នឹង​ស្ថិតស្ថេរ​នៅ​អស់កល្ប​ជានិច្ច › [ ដានីយ៉ែល ២:៤៤ ] » ( រ៉ូណល អេ រ៉ាសបាន « ការបំពេញ​តាម​ការព្យាករ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៧៥ ) ។ សូមមើល​ផងដែរ ដានីយ៉ែល ២:៣១–៣៥, ៤៤–៤៥ ។

    3. « ចូរ​រៀបចំ​ជាស្រេច​ចាំ​ប្ដី​ថ្មោងថ្មី​ចុះ » សំដៅ​ទៅលើ​របៀប​ដែល « ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​និមិត្តរូប​នៅក្នុង​ព្រះគម្ពីរ​អំពី​ប្ដី​ថ្មោងថ្មី ។ សាសនាចក្រ​គឺជា​និមិត្តរូប​អំពី​ភរិយា​របស់​ទ្រង់ » ( សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ប្ដី​ថ្មោងថ្មី » នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ) ។ សូមមើល​ផងដែរ វិវរណៈ ១៩:៧–៩ ។

    សម្រាប់​គំនិត​បន្ថែម​អំពី​របៀប​ជួយ​សិស្ស​ឲ្យ​ស្វែងយល់​ពី​ការរីកចម្រើន​នៃ​សាសនាចក្រ សូម​មើល​ផ្នែក « សកម្មភាព​រៀនសូត្រ​បន្ថែម » នៃ​មេរៀន​នេះ ។

  • តើ​អ្នក​នឹង​សង្ខេប​អ្វី​ដែល​យើង​អាច​រៀន​មកពី​ខគម្ពីរ​ទាំងនេះ ទៅជា​សេចក្ដី​ថ្លែងការណ៍​នៃ​សេចក្ដីពិត​មួយ​យ៉ាង​ដូចម្ដេច ?

សិស្ស​អាច​ចែកចាយ​អ្វីមួយ​ដូចជា ព្រះយេស៊ូវ​គ្រីស្ទ​បាន​ស្ដារ​សាសនាចក្រ​របស់​ទ្រង់​ឡើងវិញ ដើម្បី​ជួយ​យើង​ឲ្យ​រៀបចំ​ខ្លួន​យើង និង​អ្នកដទៃ​ទៀត​សម្រាប់​ការយាងមក​ជា​លើក​ទី​ពីរ​របស់​ទ្រង់ ។ សូម​ពិចារណា​ឲ្យ​ពួកគេ​សរសេរ​សេចក្ដីពិត​នេះ​នៅជាប់​នឹង ខទី ១–៣ ។

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ប្រកាស ៖

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន⁠

សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ត្រូវបាន​ផ្ដល់​អំណាច និង​ការបង្គាប់​ដើម្បី​សម្រេច​ការរៀបចំ​ដែល​ចាំបាច់​សម្រាប់​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអម្ចាស់ ជា​ការពិត​ណាស់ វា​ត្រូវបាន​ស្ដារឡើង​វិញ​សម្រាប់​គោលបំណង​នោះ ។ … សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវ​ហៅ​ឲ្យ​រៀបចំ—ហើយ​កំពុង​រៀបចំ—ពិភពលោក​នេះ​សម្រាប់​ថ្ងៃ​នោះ ។ ( ឌី ថត គ្រីស្តូហ្វឺសិន « Preparing for the Lord’s Return » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៨៤ )

  • តើ​អ្នក​គិត ឬ​យល់​យ៉ាងណា​ដែរ​អំពី​សេចក្ដី​ថ្លែងការណ៍​នេះ ?

  • តើ​សាសនាចក្រ​អាច​រៀបចំ​ពិភពលោក​នេះ​សម្រាប់​ការយាង​ត្រឡប់​មក​វិញ​របស់​ព្រះអង្គ​សង្គ្រោះ​តាម​របៀប​ដ៏វិសេស​មួយ​ដោយ​របៀប​ណា ?

  • តើ​អ្នក​មាន​អារម្មណ៍​ថា ការរៀបចំ​អ្វីខ្លះ​ដែល​ចាំបាច់​សម្រាប់​ថ្ងៃ​នោះ ?

អ្នក​អាច​ចង់​រាយ​បញ្ជី​អំពី​របៀប​ដែល​សាសនាចក្រ​ជួយ​រៀបចំ​មនុស្ស​សម្រាប់​ការយាងមក​ជា​លើក​ទី​ពីរ​ដាក់​នៅលើ​ក្ដារខៀន​បាន ។ ប្រសិនបើ​សិស្ស​ពិបាក​រកឃើញ​គំនិត​នានា អ្នក​អាច​ចែកចាយ​ជាមួយ​ពួកគេ​នូវ​ការទទួល​ខុសត្រូវ​ដែល​បាន​តែងតាំង​ដោយ​ទេវភាព​ទាំង​បួន​របស់​សាសនាចក្រ ។ ការណ៍​ទាំងនេះ​រួមមាន​នូវ​ការជួយ​ក្នុង​កិច្ចការ​របស់​ព្រះ​តាមរយៈ (១) ការរស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ (២) ការមើលថែ​ដល់​អ្នកខ្វះខាត (៣) ការអញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទទួលយក​ដំណឹងល្អ និង (៤) ការបង្រួប​បង្រួម​ក្រុមគ្រួសារ​សម្រាប់​ភាពអស់កល្ប ( សូមមើល ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ១.២ នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ អ្នក​អាច​រាយ​បញ្ជី​ចំណុច​ទាំងនេះ​ដាក់​នៅលើ​ក្ដារខៀន ហើយ​សុំឲ្យ​សិស្ស​ចែកចាយ​អំពី​របៀប​ជាក់លាក់​បន្ថែម​ទៀត ដែល​ស្ថិត​នៅក្រោម​ចំណងជើង​ទាំងនេះ​នីមួយៗ ដែល​ជួយ​រៀបចំ​មនុស្ស​សម្រាប់​ការយាងមក​ជា​លើក​ទី​ពីរ​របស់​ព្រះអម្ចាស់ ។

« ចូរ​ទូល​ដល់​ព្រះអម្ចាស់ ប្រយោជន៍​ឲ្យ​នគរ​របស់​ទ្រង់ អាច​បាន​ចេញទៅ​លើ​ផែនដី »

សូម​អាន គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦៥:៤ ហើយ​រកមើល​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន ដែល​យើង​អាច​ធ្វើ​បាន​រៀងៗ​ខ្លួន ដើម្បី​ជួយ​រៀបចំ​ពិភពលោក​នេះ​សម្រាប់​ការយាងមក​ជា​លើក​ទី​ពីរ​របស់​ទ្រង់ ។

  • តើ​អ្នក​បាន​រកឃើញ​អ្វីខ្លះ ?

  • តើ « កិច្ចការ​ដ៏​អស្ចារ្យ » ណាខ្លះ​របស់​ព្រះអង្គ​សង្គ្រោះ ដែល​អាច​សម្រេច​បាន​តាមរយៈ​សាសនាចក្រ​របស់​ទ្រង់ ? ( សូម​មើល ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ១.២, ១.៣ នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

  • តើ​កិច្ចការ​ទាំងនេះ​ជួយ​រៀបចំ​យើង និង​មនុស្ស​ដទៃទៀត​សម្រាប់​ការយាងមក​ជា​លើក​ទី​ពីរ​របស់​ព្រះអង្គ​សង្គ្រោះ​យ៉ាង​ដូចម្ដេច ?

អ្នក​អាច​ចង់​ផ្តល់​ឱកាស​ដល់​សិស្ស​នៅក្នុង​ថ្នាក់រៀន និង​នៅក្រៅ​ថ្នាក់រៀន​ឲ្យ « ប្រកាស​ប្រាប់​ពី​កិច្ចការ​ដ៏​អស្ចារ្យ​របស់​ទ្រង់ » ( គោលលទ្ធិ និង​សេចក្តីសញ្ញា ៦៥:៤ ) ។ ពួកគេ​អាច​ពិភាក្សា​អំពី​របៀប​ចែកចាយ​ជាមួយ​ក្រុមគ្រួសារ និង​មិត្តភក្តិ​របស់​ពួកគេ ឬ​មនុស្ស​ដទៃ ។

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា កិច្ចការ​មួយ​ដែល​យើង​អាច​ធ្វើ​បាន​គឺ « ចូរ​ទូល​ដល់​ព្រះអម្ចាស់ ប្រយោជន៍​ឲ្យ​នគរ​របស់​ទ្រង់ អាច​បាន​ចេញទៅ​លើ​ផែនដី » ( គោលលទ្ធិ និង​សេចក្តីសញ្ញា ៦៥:៥ ) ។

2:3
ប្រធាន រ័សុល អិម ណិលសុន

ការអញ្ជើញ … របស់​ខ្ញុំគឺ សូម​ឲ្យ​ប្អូនៗ​អធិស្ឋាន​ប្រចាំ​ថ្ងៃ​ដើម្បី​ឲ្យ​បុត្រា​បុត្រី​ទាំងអស់​របស់​ព្រះ អាច​ទទួល​បាន​ពរជ័យ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ ប្អូនៗ​នឹង​ខ្ញុំ​កំពុង​រស់នៅ​ដើម្បី​មើល​ឃើញ ហើយ​នឹង​បន្ដ​មើល​ឃើញ អ៊ីស្រាអែល​ត្រូវបាន​ប្រមូល​ផ្ដុំ​ដោយ​អំណាច​ដ៏​អស្ចារ្យ ។ ហើយ​ប្អូនៗ​នឹង​មាន​ចំណែក​ក្នុង​អំណាច​នៃ​ការប្រមូល​ផ្ដុំ​នោះ ! ( រ័សុល អិម ណិលសុន និង វិនឌី ដបុលយូ ណិលសុន « ក្តីសង្ឃឹម​អ៊ីស្រាអែល » [ ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវវ័យ ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ] នៅលើ​គេហទំព័រ ChurchofJesusChrist.org )

សូម​ឲ្យ​សិស្ស​ជញ្ជឹងគិត​អំពី​ការអញ្ជើញ​របស់​ប្រធាន ណិលសុន ។ បន្ទាប់ពី​ពួកគេ​មាន​ឱកាស​ជញ្ជឹង​គិត​ហើយ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​បទពិសោធន៍​នានា ដែល​ពួកគេ​បាន​មាន​តាមរយៈ​ការធ្វើតាម​ការអញ្ជើញ​របស់​លោក ។

អ្នក​ប្រហែលជា​ចង់​បញ្ចប់​ដោយ​ការថ្លែង​ទីបន្ទាល់​ថា សាសនាចក្រ ឬ « នគរ​ព្រះ » កំពុង​រៀបចំ​ផ្លូវ​ដើម្បី​ឲ្យ « នគរ​ស្ថានសួគ៌ » អាច​បាន​មក​ដល់ នៅពេល​ព្រះអង្គ​សង្រ្គោះ​យាង​ត្រឡប់​មក​វិញ ( សូម​មើល គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦៥:៦ ) ។