ថ្នាក់​សិក្ខាសាលា
គោលលទ្ធិ និង​សេចក្តីសញ្ញា ៦៤–៦៦⁠ ៖ ទិដ្ឋភាព​ទូទៅ⁠


« គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦៤–៦៦⁠ ៖ ទិដ្ឋភាព​ទូទៅ⁠ » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦៤–៦៦⁠ » ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

គោលលទ្ធិ និង​សេចក្តីសញ្ញា ៦៤–៦៦⁠

គោលលទ្ធិ និង​សេចក្តីសញ្ញា ៦៤–៦៦⁠

ទិដ្ឋភាព​ទូទៅ

យ៉ូសែប ស្ម៊ីធ និង​ពួកអែលឌើរ​ផ្សេងទៀត​បាន​ត្រឡប់​ទៅ​រដ្ឋ​អូហៃអូ​វិញ​ពី​រដ្ឋ​មិសសួរី ។ ក្នុង​អំឡុងពេល​ធ្វើ​ដំណើរ ពួកអែលឌើរ​មួយ​ចំនួន​មាន​ការខ្វែង​គំនិត​គ្នា ប៉ុន្តែ​ភាគច្រើន​បាន​ផ្សះផ្សា​គ្នា​នូវ​អារម្មណ៍​ទាស់ទែង​របស់​ពួកគេ​ហើយ ។ ខណៈ​ដែល​កំពុង​ត្រៀមខ្លួន​ផ្លាស់ទៅ​រស់នៅ​នៅ​ទីក្រុង​ហៃរាំ រដ្ឋ​អូហៃអូ និង​ពេល​កំពុង​ជួយ​អ្នកដទៃ​ឲ្យ​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ធ្វើ​ដំណើរ​ទៅ​រដ្ឋ​មិសសួរី យ៉ូសែប ស្ម៊ីធ បាន​ទទួល​វិវរណៈ​នេះ​នៅក្នុង គោលលទ្ធិ និង​សេចក្តីសញ្ញា ៦៤ ។ នៅក្នុង​វិវរណៈ​នេះ ព្រះអម្ចាស់​បាន​បញ្ជា​សមាជិក​សាសនាចក្រ​ឲ្យ​អភ័យទោស​ឲ្យ​គ្នា​ទៅវិញ​ទៅមក ហើយ​បាន​បង្រៀន​ពួកគេ​អំពី​ការលះបង់​ដែល​ទ្រង់​តម្រូវ​ឲ្យមាន ។ នៅក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦៥ ព្រះអង្គ​បាន​បើក​សម្ដែង​ថា ដំណឹងល្អ​នឹង​ទៅដល់​គ្រប់​ជាតិ​សាសន៍​ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការយាងមក​ជា​លើក​ទីពីរ ហើយ​ថា​ពួកបរិសុទ្ធ​ត្រូវ​អធិស្ឋាន​ទូល​សូមឲ្យ​មាន​ការរីកចម្រើន​ដល់​នគរ​ព្រះ ។

រូបតំណាង​ការបំពាក់បំប៉ន លើក​ទឹកចិត្ត​ឲ្យ​រៀបចំ​សម្រាប់​បទពិសោធន៍​រៀនសូត្រ ៖ មាន​របៀប​ជាច្រើន​ដែល​សិស្ស​អាច​រៀបចំ​ចិត្ត និង​គំនិត​របស់​ខ្លួន​ដើម្បី​រៀន​ដំណឹងល្អ ។ របៀប​ទាំងនេះ​មួយ​ចំនួន​រួមមាន ការអធិស្ឋាន​សូម​វិវរណៈ ការបង្កើត​ឲ្យមាន​បំណង​ចង់​រៀនសូត្រ ការប្រែចិត្ត ការសិក្សា ការឆ្លើយតប​នឹង​សំណួរ ការមាន​ឆន្ទៈ​រួម​ចំណែក និង​ការត្រៀមខ្លួន​ដើម្បី​បង្រៀន​អ្នកដទៃ ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​ការណ៍​នេះ សូម​មើល​ផ្នែក « ព្រះអង្គ​សង្គ្រោះ​បាន​អញ្ជើញ​អ្នកដទៃ​ឲ្យ​រៀបចំ​ខ្លួន​ដើម្បី​រៀន » នៅក្នុង ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ។ អ្នក​អាច​ក៏​ឃើញ​ឧទាហរណ៍​មួយ​អំពី​របៀប​ធ្វើ​កិច្ចការ​នេះ​នៅ​ខាងក្រោម​មេរៀន​នេះ​ផងដែរ ដែល​មាន​ចំណងជើង​ថា « គោលលទ្ធិ និង​សេចក្តីសញ្ញា ៦៤:២០–៤៣ » ។

រៀបចំ​ខ្លួន​បង្រៀន

ព័ត៌មាន​ខាងក្រោម​ផ្តល់​ឲ្យ​អ្នក​នូវ​គំនិត​ខ្លះៗ​អំពី​អ្វី​ដែល​អ្នក​អាច​ត្រូវ​រៀបចំ​ទុកជាមុន​សម្រាប់​មេរៀន​នីមួយៗ ។

គោលលទ្ធិ និង​សេចក្តីសញ្ញា ៦៤:១–១៧

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​ធ្វើតាម​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​កាន់តែ​មាន​ចិត្ត​អភ័យទោស ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​ពិចារណា​ពី​មនុស្ស​ម្នាក់​នៅក្នុង​ជីវិត​របស់​ពួកគេ ដែល​អាច​ត្រូវការ​ការអភ័យទោស​របស់​ពួកគេ ។

  • វីដេអូ ៖ « Forgiveness: My Burden Was Made Light » ( ៨:២៤ ); « Happy and Forever » ( ១៣:០៩; សូមមើល​ពី​នាទី​ទី ៩:៤៧ ដល់​នាទី​ទី ១០:៣៩ ); « The Ministry of Reconciliation » ( ១៦:១២; សូមមើល​ពី​នាទី​ទី ១០:១១ ដល់​នាទី​ទី ១១:២៣ )

  • រូបភាព​ដែល​ត្រូវ​បង្ហាញ ៖ ព្រះអង្គ​សង្គ្រោះ

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦៤:២០–៤៣

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​មាន​បំណង​ប្រាថ្នា​កាន់តែ​ខ្លាំង​ឡើង​ដើម្បី​ថ្វាយ​ចិត្ត និង​គំនិត​ដែល​ស្ម័គ្រ​តាម​របស់​ពួកគេ​ដល់​ព្រះអម្ចាស់ ។

  • ការរៀបចំ​សិស្ស ៖ មុន​មេរៀន​នេះ សូម​ចែក​ឃ្លា​នេះ​ឲ្យ​ទៅ​សិស្ស « ព្រះអម្ចាស់​ទ្រង់​តម្រូវ​ចិត្ត និង​គំនិត​ដែល​ស្ម័គ្រ​តាម » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ៦៤:៣៤ ) ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​គិត​អំពី​អត្ថន័យ​នៃ​ឃ្លា​នេះ ឬ​របៀប​ដែល​យើង​អាច​ថ្វាយ​ចិត្ត និង​គំនិត​ដែល​ស្ម័គ្រតាម​របស់​យើង​ដល់​ព្រះអម្ចាស់ ។

  • រូបតំណាង​ការបំពាក់បំប៉ន លើក​ទឹកចិត្ត​ឲ្យ​រៀបចំ​សម្រាប់​បទពិសោធន៍​រៀនសូត្រ ៖ គំនិត​រៀបចំ​សិស្ស​លើកមុន​គឺជា​គំរូ​មួយ​នៃ​របៀប​ដើម្បី​លើក​ទឹកចិត្ត​ឲ្យ​មាន​ការរៀបចំ​ខ្លួន​សម្រាប់​បទពិសោធន៍​រៀនសូត្រ ។ សម្រាប់​ការអនុវត្ត​បន្ថែម​ទៀត​ជាមួយ​នឹង​ការណ៍​នេះ សូមមើល​ការបំពាក់​បំប៉ន​ដែល​មាន​ចំណងជើង​ថា « បង្កើត​ការអញ្ជើញ​ដែល​ជួយ​សិស្ស​ឲ្យ​រៀបចំ​ខ្លួន​សម្រាប់​បទពិសោធន៍​រៀនសូត្រ​លើក​ក្រោយ » ដែល​មាន​នៅក្នុង ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន ៖ អញ្ជើញ​ឲ្យ​រៀនសូត្រ​ដោយ​ឧស្សាហ៍ ។

  • រូបភាព​ដែល​ត្រូវ​បង្ហាញ ៖ ចម្ការ​របស់ អ៊ីសាក មួលី; ចិត្ត និង​គំនិត​ដែល​អាច​ទាញយក​បាន​យ៉ាង​ងាយ

គោលលទ្ធិ និង​សេចក្តីសញ្ញា ៦៥

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់ពី​តួនាទី​របស់​សាសនាចក្រ​ក្នុង​ការរៀបចំ​ពិភពលោក​សម្រាប់​ការយាងមក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​ភស្តុតាង​នៃ​ការរីកចម្រើន​របស់​សាសនាចក្រ ។ ពួកគេ​អាច​ពិភាក្សា​ជាមួយ​ឪពុក ឬ​ម្ដាយ ឬ​សមាជិក​ម្នាក់​ក្នុង​វួដ​របស់​ពួកគេ អំពី​របៀប​ដែល​ពួកគេ​បាន​ឃើញ​សាសនាចក្រ​រីកចម្រើន​ឡើង​នៅ​ទូទាំង​ពិភពលោក ។ សិស្ស​ក៏​អាច​ស្វែងរក​ភស្តុតាង​បាន​ផងដែរ ដោយ​ប្រើ « Facts and Statistics » នៅលើ​គេហទំព័រ newsroom.ChurchofJesusChrist.org ។

  • វីដេអូ ៖ « Hope of Israel » ( ១:០១:៣៤; សូម​មើល​ពី​នាទី​ទី ៥១:៤២ ដល់​នាទី​ទី ៥២:០៤ )