ថ្នាក់​សិក្ខាសាលា
គោលលទ្ធិ និង​សេចក្ដីសញ្ញា ៩៣ ៖ ទិដ្ឋភាព​ទូទៅ⁠


« គោលលទ្ធិ និង​សេចក្ដីសញ្ញា ៩៣⁠ ៖ ទិដ្ឋភាព​ទូទៅ⁠ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្ដីសញ្ញា ៩៣ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

គោលលទ្ធិ និង​សេចក្តីសញ្ញា ៩៣

គោលលទ្ធិ និង​សេចក្តីសញ្ញា ៩៣

ទិដ្ឋភាព​ទូទៅ

នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩៣ ព្រះអង្គសង្គ្រោះ​បាន​បើក​សម្ដែង​សេចក្ដីពិត​សំខាន់ៗ​អំពី​ទ្រង់​ដោយ​មាន​ព្រះទ័យ​ចង់​ជួយ​យើង « ចេះ​ថ្វាយ​បង្គំ ហើយ​ស្គាល់ [ នរណា​ដែល​យើង ] ថ្វាយ​បង្គំ » ( ខទី ១៩ ) ។ យើង​រៀន​ថា យើង​អាច​ទទួល​បាន​ភាពពេញលេញ​នៃ​ពន្លឺ និង​សេចក្ដីពិត​ដែល​មកពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ នៅពេល​យើង​គោរពតាម​បទបញ្ញត្តិ​ទាំងឡាយ ។

រូបតំណាង​ការបំពាក់បំប៉នសូម​ជួយ​សិស្ស​ឲ្យ​កាន់តែ​មាន​អំណរគុណ និង​សេចក្តី​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​របស់​ពួកគេ​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ ។ នៅពេល​សិស្ស​រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ សូម​ជួយ​ពួកគេ​រៀន​លើស​ពី​ការរៀន​អ្វី​ដែល​ទ្រង់​បាន​មាន​ព្រះ​បន្ទូល និង​បាន​ធ្វើ ដើម្បី​រៀន​ថា​តើ​ទ្រង់​ជា​នរណា ។ របៀប​មួយ​ដើម្បី​ធ្វើ​រឿង​នេះ​គឺ​ផ្តោត​ទៅលើ​គុណ​លក្ខណៈ និង​បុគ្គលិក​លក្ខណៈ​របស់​ទ្រង់ ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​ការណ៍​នេះ សូមមើល​ផ្នែក « បង្រៀន​អំពី​ព្រះបរមងារ តួនាទី និង​គុណលក្ខណៈ​របស់​ព្រះយេស៊ូវ​គ្រីស្ទ » នៅក្នុង ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ។ អ្នក​អាច​ក៏​មើល​ឃើញ​ឧទាហរណ៍​មួយ​អំពី​របៀប​ធ្វើ​កិច្ចការ​នេះ​ក្នុង​មេរៀន​នៅ​សប្ដាហ៍​នេះ​ផងដែរ ដែល​មាន​ចំណងជើង​ថា « គោលលទ្ធិ និង​សេចក្តីសញ្ញា ៩៣:១–២២ » ។

រៀបចំ​ខ្លួន​បង្រៀន

ព័ត៌មាន​ខាង​ក្រោមផ្តល់​ឲ្យ​គំនិត​ខ្លះៗ​អំពី​អ្វី​ដែល​អាច​ត្រូវ​រៀបចំ​ជាមុន​សម្រាប់​មេរៀន​នីមួយៗ ។

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៩៣:១–២២

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ស៊ីជម្រៅ​អំពី​តួនាទី និង​បុគ្គលិកលក្ខណៈ​មួយ​ចំនួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​របៀប​ដែល​ជីវិត​របស់​ពួកគេ​ត្រូវ​បាន​ជះឥទ្ធិពល​ដោយ​អ្វី​ដែល​ពួកគេ​ដឹង​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

  • រូបភាព ៖ ជា​បុគ្គល​ដែល​មាន​ភាពល្បីល្បាញ និង​ជា​ការពិពណ៌នា​អំពី​ព្រះយេស៊ូវ​គ្រីស្ទ

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ តារាង​សម្រាប់​សកម្មភាព​សិក្សា

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩៣:១៩–៥៣

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​រៀប​គម្រោង​ដើម្បី​ទទួល​បាន​ពន្លឺ និង​សេចក្តីពិត​របស់​ព្រះ​បន្ថែម​ទៀត​ក្នុង​ជីវិត​របស់​ពួកគេ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​បញ្ជី​នៃ​អ្វីៗ​ដែល​ពួកគេ​កំពុង​ធ្វើ ដើម្បី​យាងអញ្ជើញ​ឥទ្ធិពល​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​មក​ក្នុង​ជីវិត​របស់​ពួកគេ ។ សិស្ស​ក៏​អាច​ធ្វើ​បញ្ជី​នៃ​អ្វីៗ​ដែល​ពួកគេ​មាន​អារម្មណ៍​ថា ពួកគេ​អាច​ធ្វើ​បាន ដើម្បី​រីករាយ​នឹង​ឥទ្ធិពល​របស់​ទ្រង់​បន្ថែម​ទៀត​ជា​រៀង​រាល់ថ្ងៃ ។

  • វីដេអូ ៖ « Light Cleaveth unto Light » ( ១១:០២; សូម​មើល​ពី​នាទី​ទី ០:៣២ ដល់​នាទី​ទី ២:១៥ និង ២:១៥ ដល់​នាទី​ទី ២​:៥២ ); « Bearers of Heavenly Light » ( ២២:០៩; សូម​មើល​ពី​នាទី​ទី ១៨:២៦ ដល់​នាទី​ទី ១៩:៣៦ ) « Finding Christ During Difficult Times » ( ៤:៣៥ )

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ តារាង​សម្រាប់​សកម្មភាព​សិក្សា

  • រូបភាព ៖ ពន្លឺ​នៃ​សេចក្តីពិត​កើន​ឡើង និង​ថយចុះ

វាយតម្លៃ​ការសិក្សា​របស់​អ្នក ទី ៧

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ចងចាំ និង​វាយតម្លៃ​ការរីកចម្រើន​ខាងវិញ្ញាណ​របស់​ពួកគេ តាមរយៈ​ការសិក្សា​របស់​ពួកគេ​អំពី​គោលលទ្ធិ និង​សេចក្តីសញ្ញា ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​របៀប​ដែល​ពួកគេ​បាន​ផ្លាស់ប្ដូរ ឬ​រីកចម្រើន​ខាង​វិញ្ញាណ ដែល​ជា​លទ្ធផល​នៃ​ការសិក្សា​ថ្មីៗ​របស់​ពួកគេ​អំពី​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ។

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ ជម្រើស​ដែល​បាន​រាយបញ្ជី​នៅ​ក្រោម​សកម្មភាព « ពន្យល់​ពី​តួនាទី ព្រះបរមងារ និង​បុគ្គលិកលក្ខណៈ​របស់​ព្រះគ្រីស្ទ »