« មេរៀនទី ១០៩—វាយតម្លៃការរៀនសូត្ររបស់អ្នកទី ៧ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៨៤–៩៣ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« វាយតម្លៃការរៀនសូត្ររបស់អ្នកទី ៧ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១០៩ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៩៣
វាយតម្លៃការសិក្សារបស់អ្នកទី ៧
ការពិចារណា និងការវាយតម្លៃពីការរៀនសូត្រខាងវិញ្ញាណរបស់យើង អាចជួយយើងឲ្យខិតទៅកាន់តែជិតព្រះយេស៊ូវគ្រីស្ទ ។ មេរៀននេះអាចជួយសិស្សចងចាំ និងវាយតម្លៃការរីកចម្រើនខាងវិញ្ញាណដែលពួកគេបានដកពិសោធន៍តាមរយៈការសិក្សារបស់ពួកគេពីគោលលទ្ធិ និងសេចក្តីសញ្ញា ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការរីកចម្រើន
-
តើមានឧទាហរណ៍អ្វីខ្លះដែលយើងអាចតាមដានការរីកចម្រើនបាន ?
-
ហេតុអ្វីក៏វាជារឿងមានប្រយោជន៍ដើម្បីដឹងពីការរីកចម្រើននៃអ្វីៗទាំងនេះ ?
នៅក្នុងមេរៀននេះ អ្នកនឹងវាយតម្លៃអំពីការរីកចម្រើនខាងវិញ្ញាណមួយចំនួនដែលអ្នកកំពុងធ្វើ តាមរយៈការសិក្សារបស់អ្នកអំពីគោលលទ្ធិ និងសេចក្តីសញ្ញា ។ ការណ៍នេះអាចផ្តល់ឲ្យអ្នកនូវឱកាសមួយដើម្បីអបអរភាពជោគជ័យរបស់អ្នក និងធ្វើការកែតម្រូវដែលចាំបាច់ ។
-
តើមានរបៀបអ្វីខ្លះដែលអ្នកបានរីកចម្រើនខាងវិញ្ញាណ នៅពេលអ្នកបានសិក្សាគោលលទ្ធិ និងសេចក្ដីសញ្ញា ?
ពន្យល់ពីព្រះបរមងារ តួនាទី និងបុគ្គលិកលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ
ការអញ្ជើញមួយរបស់ព្រះអង្គសង្គ្រោះនៅក្នុងគោលលទ្ធិ និងសេចក្តីសញ្ញាគឺដើម្បី « រៀនអំពី [ ទ្រង់ ] ហើយស្ដាប់តាមព្រះបន្ទូលទាំងឡាយ [ របស់ទ្រង់ ] ( គោលលទ្ធិ និងសេចក្តីសញ្ញា ១៩:២៣ ) ។
-
តើអ្នកកំពុងរៀនអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ នៅក្នុងការសិក្សាថ្មីៗរបស់អ្នកអំពីគោលលទ្ធិ និងសេចក្តីសញ្ញា ?
-
សូមចងក្រងបញ្ជីព្រះនាម ឬព្រះបរមងារមួយចំនួនរបស់ព្រះយេស៊ូវគ្រីស្ទ ដែលអ្នកបានសិក្សាថ្មីៗនេះ ។ បន្ទាប់មកជ្រើសរើសវាមួយ ឬច្រើន ហើយឆ្លើយសំណួរខាងក្រោមនេះ ៖ ( ១ ) តើព្រះនាម ឬព្រះបរមងារនេះបង្រៀនអ្នកអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ? ( ២ ) តើព្រះនាម ឬព្រះបរមងារនេះជួយអ្នកឲ្យយល់អំពីរបៀបដែលទ្រង់អាចជួយអ្នកបានអ្វីខ្លះ ?
-
បង្កើតការតំណាងដែលមើលឃើញនៃតួនាទី ឬព្រះបរមងារនៃព្រះយេស៊ូវគ្រីស្ទ ដែលអ្នកចូលចិត្តមួយចំនួន ។ ការណ៍នេះអាចជាពពកពាក្យ ឬគំនូរដែលតំណាងឲ្យតួនាទី ឬព្រះបរមងារមួយ ឬច្រើនដែលអ្នកបានជ្រើសរើស ។ រួមបញ្ចូលសេចក្តីយោងបទគម្ពីរដែលអាចអនុវត្តបាន ជាផ្នែកនៃការបង្កើតរបស់អ្នក ។
-
សរសេរកំណាព្យ ឬអត្ថបទចម្រៀង ដែលរួមបញ្ចូលនូវតួនាទី ឬព្រះបរមងាររបស់ព្រះយេស៊ូវគ្រីស្ទ ដែលអ្នកចូលចិត្តមួយចំនួន ។
-
ស្រមៃថាអ្នកមានឱកាសបង្រៀននរណាម្នាក់អំពីថាតើព្រះយេស៊ូវគ្រីស្ទ ជានរណា និងអ្វីដែលទ្រង់អាចធ្វើសម្រាប់យើង ។ សរសេរការពិពណ៌នាយ៉ាងហោចណាស់មួយកថាខណ្ឌ ដែលរួមបញ្ចូលយ៉ាងហោចណាស់តួនាទី ឬព្រះបរមងារចំនួនបីរបស់ព្រះគ្រីស្ទ ។
មានបំណងប្រាថ្នាកាន់តែខ្លាំងដើម្បីខិតកាន់តែជិតព្រះយេស៊ូវគ្រីស្ទ
អ្នកប្រហែលជាចាំការសិក្សាពីការអញ្ជើញដ៏សំខាន់មួយមកពីព្រះអង្គសង្គ្រោះនៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:៦៣ ។ សូមអានខគម្ពីរនេះ ដើម្បីពិនិត្យមើលការអញ្ជើញរបស់ព្រះអង្គសង្គ្រោះ ។
-
តើបំណងប្រាថ្នារបស់អ្នកដើម្បីចូលទៅជិតព្រះយេស៊ូវគ្រីស្ទនៅថ្ងៃនេះប្រៀបធៀបនឹងកាលប៉ុន្មានសប្តាហ៍ ឬប៉ុន្មានខែមុន ( ទាបជាង ប្រហែលដូចគ្នា ឬខ្ពស់ជាង ) យ៉ាងដូចម្ដេច ?
-
តើអ្នកបានរៀន ឬមានបទពិសោធន៍អ្វីខ្លះ ដែលមានឥទ្ធិពលលើបំណងប្រាថ្នារបស់អ្នក ?
-
តើអ្នកបានធ្វើសកម្មភាពអ្វីខ្លះដើម្បីចូលទៅជិតព្រះគ្រីស្ទ ? តើអ្នកចង់ធ្វើសកម្មភាពអ្វីខ្លះ ដើម្បីចូលទៅជិតទ្រង់ ?
អនុវត្តតាមការអញ្ជើញ
ដោយជាផ្នែកនៃការសិក្សារបស់អ្នកនៅក្នុងថ្នាក់សិក្ខាសាលា នោះអ្នកប្រហែលជាត្រូវបានអញ្ជើញឲ្យអនុវត្តការអញ្ជើញទាំងឡាយមកពីព្រះគម្ពីរមកក្នុងជីវិតរបស់អ្នក ។
សូមចំណាយពេលបន្តិចដើម្បីរំឭកពីគោលដៅមួយចំនួនដែលអ្នកបានដាក់សម្រាប់ខ្លួនអ្នក ឬចំណាប់អារម្មណ៍ខាងវិញ្ញាណដែលអ្នកមាន ដូចដែលអ្នកបានសិក្សា ។ អ្នកអាចធ្វើការណ៍នេះបានដោយមើលតាមរយៈសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ឬស្វែងរកខគម្ពីរដែលអ្នកបានគូសចំណាំថ្មីៗនេះ ។
-
តើអ្នកបានខិតខំធ្វើអ្វីខ្លះដើម្បីអនុវត្តការបង្រៀនទាំងនេះពីព្រះយេស៊ូវគ្រីស្ទនៅក្នុងជីវិតរបស់អ្នក ?
-
តើការខិតខំទាំងនេះធ្វើឲ្យមានភាពខុសគ្នាអ្វីខ្លះនៅក្នុងជីវិតរបស់អ្នក និងទំនាក់ទំនងរបស់អ្នកជាមួយនឹងព្រះ ?
-
តើអ្នកមានអារម្មណ៍ថាជំហានបន្ទាប់របស់អ្នកគួរតែជាអ្វីនៅក្នុងផ្នែកទាំងនេះ ?