« គោលលទ្ធិ និងសេចក្តីសញ្ញា ៩៤–៩៧ ៖ ទិដ្ឋភាពទូទៅ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ៩៤–៩៧ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
គោលលទ្ធិ និងសេចក្តីសញ្ញា ៩៤–៩៧
គោលលទ្ធិ និងសេចក្តីសញ្ញា ៩៤–៩៧
ទិដ្ឋភាពទូទៅ
នៅចុងខែ ធ្នូ ឆ្នាំ ១៨៣២ ព្រះអម្ចាស់បានបញ្ជាពួកបរិសុទ្ធឲ្យសាងសង់ព្រះវិហារបរិសុទ្ធមួយនៅទីក្រុងខឺតឡង់ រដ្ឋអូហៃអូ ។ នៅខែ មិថុនា ឆ្នាំ ១៨៣៣ ពួកគេមិនបានចាប់ផ្តើមសាងសង់នៅឡើយទេ ។ ព្រះអម្ចាស់បានវាយផ្ចាលប្រជារាស្រ្តរបស់ទ្រង់ ហើយបានបញ្ជាក់ឡើងវិញនូវការបញ្ជារបស់ទ្រង់ឲ្យសាងសង់ព្រះដំណាក់របស់ទ្រង់ ។ នៅពេលថ្នាក់ដឹកនាំសាសនាចក្រនៅរដ្ឋមិសសួរី បានសុំការណែនាំពី យ៉ូសែប ស្ម៊ីធ ព្រះអម្ចាស់ក៏បានបញ្ជាពួកគេឲ្យសាងសង់ព្រះវិហារបរិសុទ្ធមួយផងដែរ ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមផ្តល់ឲ្យអ្នកនូវគំនិតខ្លះៗអំពីអ្វីដែលអ្នកអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
គោលលទ្ធិ និងសេចក្តីសញ្ញា ៩៥
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យមានអារម្មណ៍ចង់ថ្វាយបង្គំព្រះអម្ចាស់នៅក្នុងព្រះវិហារបរិសុទ្ធរបស់ទ្រង់កាន់តែខ្លាំង ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យសរសេរនៅក្នុងសៀវភៅកំណត់ហេតុរបស់ពួកគេ អំពីរបៀបដែលព្រះអម្ចាស់បានប្រទានពរពួកគេតាមរយៈចំណេះដឹងរបស់ពួកគេអំពីព្រះវិហារបរិសុទ្ធ ។ ការណ៍នេះនឹងរៀបចំពួកគេឲ្យចែកចាយបទពិសោធន៍ជាមួយថ្នាក់ ។
-
សំណៅចែក ៖ « ការពលិកម្មដែលបានធ្វើដើម្បីស្ថាបនាព្រះវិហារបរិសុទ្ធខឺតឡង់ » ។
-
វីដេអូ ៖ « Temples Are a Beacon » ( ២:៥០ )
គោលលទ្ធិ និងសេចក្តីសញ្ញា ៩៧
គោលបំណងមេរៀន ៖ ដើម្បីជួយសិស្សឲ្យមានចិត្តបរិសុទ្ធ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យជញ្ជឹងគិតពីចម្លើយរបស់ពួកគេមួយ ឬច្រើនពី សំណួរទទួលប័ណ្ណចូលព្រះវិហារ នៅក្នុងឧបសម្ព័ន្ធនៃ ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំសម្រាប់ធ្វើការជ្រើសរើស ( [ កូនសៀវភៅ ឆ្នាំ ២០២២ ] ទំព័រ ៣៦–៣៧ ) ។ ការណ៍នេះអាចជួយពួកគេរៀបចំខ្លួនដើម្បីរៀនអំពីភាពបរិសុទ្ធ ។
-
វត្ថុ ៖ ទឹកបរិសុទ្ធមួយកែវ ឬមួយដប និងសៀវភៅ ឬចូលទៅកាន់ ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំសម្រាប់ធ្វើការជ្រើសរើស
-
វីដេអូ ៖ « I Love to See the Temple » ( ១៦:១៣; សូមមើលពីនាទីទី ៧:៣៤ ដល់នាទីទី ៨:៤៦ )
ការអនុវត្តចំណេះចំណានខាងគោលលទ្ធិទី ៧
គោលបំណងមេរៀន ៖ ដើម្បីផ្តល់ឱកាសដល់សិស្សឲ្យមានជំនាញវគ្គចំណេះចំណានខាងគោលលទ្ធិ និងគោលលទ្ធិដែលពួកគេបានបង្រៀន ហើយជួយពួកគេរៀន និងការអនុវត្តតាមគោលការណ៍ដ៏ទេវភាពសម្រាប់ការទទួលបានចំណេះដឹងខាងវិញ្ញាណ ។
-
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យជ្រើសរើសវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិដែលពួកគេចង់ទន្ទេញ ។ សូមលើកទឹកចិត្តពួកគេឲ្យលះបង់ពេលវេលាខ្លះៗដើម្បីទន្ទេញវគ្គបទគម្ពីរ ដោយប្រើកម្មវិធីចំណេះចំណានខាងគោលលទ្ធិ ឬធនធានផ្សេងទៀត ។
-
វត្ថុ ៖ ក្រដាសកាត់បំណែកតូចៗ ឬកាតដើម្បីធ្វើជាប័ណ្ណបង្ហាញ