ថ្នាក់​សិក្ខាសាលា
គោលលទ្ធិ និង​សេចក្តីសញ្ញា ៩៨–១០១⁠ ៖ ទិដ្ឋភាពទូទៅ⁠


« គោលលទ្ធិ និង​សេចក្ដីសញ្ញា ៩៨–១០១⁠ ៖ ទិដ្ឋភាព​ទូទៅ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្ដីសញ្ញា ៩៨–១០១⁠ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩៨–១០១

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩៨–១០១

ទិដ្ឋភាព​ទូទៅ

នៅ​ខែ កក្កដា ឆ្នាំ ១៨៣៣ ក្រុម​យាមល្បាត​នៅ​រដ្ឋ​មិសសួរី បាន​ទាមទារ​ឲ្យ​ពួកបរិសុទ្ធ​ចេញពី​ស្រុក​ចាកសុន ។ ប៊ីស្សព អែតវឺត ប៉ាទ្រិច និង ឆាលស៍ អេលែន ត្រូវ​បាន​គេចាក់​ជ័រកៅស៊ូ និង​ស្លាបសត្វ​លើ ហើយ​ហាង​បោះពុម្ព​របស់ ដ័បបុលយូ ដ័បបុលយូ ហ្វែប្ស ត្រូវ​បាន​បំផ្លាញ​ចោល ។ ព្យាការី យ៉ូសែប ស៊្មីធ មិន​បានដឹង​អំពី​ព្រឹត្តិការណ៍​ទាំងនេះ​ទេ នៅពេល​លោក​បាន​ទទួល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩៨ ។ នៅក្នុង​វិវរណៈ​នេះ ពួកបរិសុទ្ធ​ត្រូវ​បានលួងលោម ហើយ​បាន​ផ្ដល់​ការណែនាំ​អំពី​ការឆ្លើយតប​ទៅនឹង​ការបៀតបៀន ។ នៅពេល គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០១ ត្រូវ​បានទទួល​នៅ​ខែ ធ្នូ ឆ្នាំ ១៨៣៣ បុគ្គល​សំខាន់​របស់​ពួកបរិសុទ្ធ​ត្រូវ​បានបណ្ដេញ​ចេញពី​ផ្ទះសម្បែង​របស់​ពួកគេ​នៅ​ស្រុក​ចាកសុន រដ្ឋ​មិសសួរី ។ ព្រះអម្ចាស់​បាន​ប្រាប់​ពួកគេ​ពី​មូលហេតុ​ដែល​ទ្រង់​អនុញ្ញាត​ឲ្យ​ពួកគេ​ត្រូវ​បានបណ្ដេញ​ចេញពី​ផ្ទះសម្បែង​របស់​ពួកគេ រំឭក​ពួកគេ​អំពី​សេចក្ដី​មេត្តាករុណា​របស់​ទ្រង់ ហើយ​បាន​មាន​ព្រះបន្ទូល​អំពី​ការប្រោសលោះ​នៃ​ទីក្រុង​ស៊ីយ៉ូន​នៅទីបំផុត ។

រូបតំណាង​ការបំពាក់បំប៉នសូម​ទុកពេល​ឲ្យ​សិស្ស​ពិភាក្សា​អំពី​សេចក្ដី​ពិត​នៃ​ដំណឹង​ល្អ ។ សូម​ទុកពេល​ឲ្យ​សិស្ស​អនុវត្ត​ការនិយាយ​អំពី​អ្វី ដែល​ពួកគេ​កំពុង​រៀន​អំពី​ព្រះអង្គ​សង្គ្រោះ និង​ដំណឹងល្អ​របស់​ទ្រង់ ។ ការណ៍​នេះ​អាច​ជួយ​សិស្ស​ឲ្យ​ចូលរួម​ចំណែក ចងចាំ និង​បង្ហាញ​យ៉ាង​ច្បាស់​ពី​សេចក្តីពិត​ទាំងនេះ ។ ការអនុវត្ត​នេះ​ក៏​អាច​បង្កើន​ទំនុកចិត្ត​របស់សិស្ស​ក្នុងការ​ចែកចាយ​សេចក្ដីពិត​នៅ​កន្លែង​ផ្សេងទៀត​ផងដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​ការណ៍​នេះ សូម​មើល​ផ្នែក ⁠« ព្រះអង្គសង្គ្រោះ​បាន​លើក​ទឹកចិត្ត​អ្នក​ដទៃ​ឲ្យ​ចែកចាយ​សេចក្ដីពិត​ដែល​ពួកគេ​បានរៀន » នៅក្នុង ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ។ អ្នកក៏​អាច​មើលឧទាហរណ៍​មួយ​អំពី​របៀប​ធ្វើ​កិច្ចការ​នេះ​ក្នុង​ចំណងជើង​មេរៀន​នៅ​សប្ដាហ៍​នេះ​បាន​ផងដែរ « គោលលទ្ធិ និង​សេចក្តីសញ្ញា ១០១:១–៤២ » ។

រៀបចំ​ខ្លួន​បង្រៀន

ព័ត៌មាន​ខាង​ក្រោម​ផ្តល់​ឲ្យ​អ្នក​នូវ​គំនិត​ខ្លះៗ​អំពី​អ្វី​ដែល​អ្នក​អាច​ត្រូវ​រៀបចំ​ទុកជាមុន​សម្រាប់​មេរៀន​នីមួយៗ ។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩៨

  • គោលលទ្ធិ និង​សេចក្តី​សញ្ញា ៖ ដើម្បី​ជួយ​សិស្ស​រង់ចាំ​ព្រះអម្ចាស់​ដោយ​អត់ធ្មត់​ក្នុង​គ្រា​ជួប​ទុក្ខលំបាក ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​សួរ​ឪពុកម្ដាយ ឬ​អ្នកដឹកនាំ​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​ឲ្យ​ចែកចាយ​បទពិសោធន៍​មួយ នៅពេល​ពួកគាត់​អាច​ទុកចិត្ត​លើ​ព្រះ​ក្នុង​អំឡុង​ពេល​ការសាកល្បង​ដ៏​លំបាក​មួយ ។ ការណ៍​នេះ​អាច​ជួយ​ពួកគេ​ឲ្យ​គិត​អំពី​តម្លៃ​នៃ​ការសាកល្បង​នៅក្នុង​ជីវិត​របស់​ពួកគេ ហើយ​រៀបចំ​ខ្លួន​ដើម្បី​ចែកចាយ​គំនិត​របស់​ពួកគេ​នៅក្នុង​ថ្នាក់ ។

  • វីដេអូ ៖ « Hope in Christ » ( ១៥:៣៧ ) ចេញពី​នាទី​ទី ៩:១៣ ទៅ​នាទី​ទី ១០:០៦; « Face the Future with Faith » ( ១៤:២៥ ) ចាប់ពី​នាទី​ទី ៨:០៥ ដល់​នាទី​ទី ៩:១៤; « God Will Lift Us Up » ( ៤:៥៩ ); « Mountains to Climb » ( ០៥:០២ )

គោលលទ្ធិ និង​សេចក្តីសញ្ញា ១០១:១–៤២

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​ទទួល​អារម្មណ៍​អាណិតអាសូរ និង​សេចក្ដីមេត្តា​ករុណា​របស់​ព្រះអង្គសង្គ្រោះ​សម្រាប់​ពួកគេ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​របៀប​ដែល​ការចូលរួម​ក្នុង​ថ្នាក់​សិក្ខាសាលា​អាច​មាន​ឥទ្ធិពល​លើ​បទពិសោធន៍​របស់​ពួកគេ ។ ពួកគេ​អាច​គិត​អំពី​របៀប​ដែល​ពួកគេ​ចូលរួម​ក្នុង​ថ្នាក់ និង​ការពិភាក្សា​ជា​ក្រុម ហើយ​សម្រេច​ថា​តើ​ពួកគេ​អាច​ចូលរួម​កាន់តែ​ច្រើន​ដោយ​របៀប​ណា ។

  • វីដេអូ ៖ « The Savior’s Abiding Compassion » ( ១៣:០០ ) ចាប់ពី​នាទី​ទី ៩:៤០ ដល់​នាទី​ទី ១០:០១

  • រូបភាព ៖ យុវជន​ម្នាក់​មាន​ទុក្ខព្រួយ

គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០១:៤៣–១០១

គោលបំណង​មេរៀន ៖ ដើម្បី​ផ្តល់​ឱកាស​ដល់​សិស្ស​ក្នុង​ការសិក្សា​រឿង​ប្រៀបប្រដូច និង​ស្វែងរក​អត្ថន័យ​ខាង​វិញ្ញាណ​របស់​រឿង​ប្រៀបប្រដូច​នោះ ។

  • ការរៀបចំ​សិស្ស ៖ សូម​ពន្យល់​សិស្ស​ថា អ្វីៗ​ដែល​នៅ​ជុំវិញ​យើង​អាច​ជា​និមិត្តរូប ឬ​បង្រៀន​យើង​អំពី​សេចក្ដីពិត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ( សូមមើល ម៉ូសេ ៦:៦៣ ) ។ ឧទាហរណ៍ ព្រះអាទិត្យ​ស្ថិត​នៅ​ចំ​កណ្តាល​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​យើង ហើយ​ផ្តល់​ពន្លឺ និង​ជីវិត​ដល់​ផែនដី ។ ស្រដៀង​គ្នា​នេះ​ដែរ ព្រះយេស៊ូវ​គ្រីស្ទ​គឺ​នៅ​ចំ​កណ្តាល​នៃ​ផែនការ​របស់​ព្រះវរបិតាសួគ៌​សម្រាប់​បុត្រាបុត្រី​របស់​ទ្រង់ ហើយ​ប្រទាន​ពន្លឺ និង​ជីវិត​ដល់​យើង​ម្នាក់ៗ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​អ្វីមួយ​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​ពួកគេ ដែល​អាច​បង្រៀន​ពួកគេ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ សិស្ស​នឹង​មាន​ឱកាស​ចែកចាយ​នៅ​ដើម​មេរៀន​នេះ ។

  • វីដេអូ ៖ « Put on Thy Strength » ( ១៣:៤៤ ) ចាប់ពី​នាទី​ទី ០:៤៧ ដល់​នាទី​ទី ១:២០

  • សំណៅចែក ៖ « របៀប​សិក្សា​រឿង​ប្រៀប្រដូច​របស់​ព្រះអង្គ​សង្រ្គោះ »