ថ្នាក់​សិក្ខាសាលា
មេរៀនទី ១២០—គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០៧:២១–១០០ ៖ សាក្សី​ពិសេស​នៃ​ព្រះយេស៊ូវ​គ្រីស្ទ


« មេរៀន​ទី ១២០—គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០៧:២១–១០០ ៖ សាក្សី​ពិសេស​នៃ​ព្រះយេស៊ូវ​គ្រីស្ទ › » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្តីសញ្ញា ១០៧:២១–១០០ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

មេរៀន​ទី ១២០ ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ១០៦–១០៨

គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០៧:២១–១០០

សាក្សី​ពិសេស​នៃ​ព្រះយេស៊ូវ​គ្រីស្ទ

រូប​សំណាក់​របស់​ព្រះគ្រីស្ទ

ដូច​ដែល​ទ្រង់​បាន​ធ្វើ​នៅ​សម័យ​ព្រះគម្ពីរ​សញ្ញា​ថ្មី​ដែរ ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​ហៅ​ពួក​ព្យាការី សាវក និង​អ្នក​ដទៃ​ទៀត​ឲ្យ​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​នៅ​សព្វថ្ងៃ​នេះ ហើយ​ថ្លែង​សាក្សី​អំពី​ទ្រង់​នៅ​ទូទាំង​ពិភពលោក ។ នៅក្នុង គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១០៧ ព្រះយេស៊ូវ​បាន​ពន្យល់​ពី​តួនាទី​របស់​អ្នក​ដឹកនាំ​ដែល​បាន​ជ្រើសរើស​ទាំងនេះ ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​ទទួល​អារម្មណ៍​កាន់តែ​មាន​ទំនុកចិត្ត​ខ្លាំង​ឡើង​ថា ពួកសាវក​គឺជា​សាក្សី​ពិសេស​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ។

សកម្មភាព​រៀនសូត្រ​ដែល​អាចមាន

សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ

សូម​ពិចារណា​យក​ពែង​ប្រាំ​មួយ​មក​ថ្នាក់​រៀន ហើយ​ធ្វើជា​ពីរ៉ាមីត​តូច​មួយ​ដោយ​ប្រើ​ពែង​ទាំងនេះ ។ ដាក់​ពែង​បី​នៅ​ខាងក្រោម ពីរ​នៅ​កណ្ដាល និង​មួយ​នៅ​ខាងលើ ។ សូម​ដាក់​ស្លាក​ពែង​ខាងលើ​ថា ពួកបរិសុទ្ធ ហើយ​ប្រាប់​សិស្ស​ថា វា​តំណាង​ឲ្យ​សមាជិក​នៃ​សាសនាចក្រ​របស់​ព្រះអង្គ​សង្រ្គោះ ។ សូម​ពន្យល់​ថា​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី ព្រះយេស៊ូវ​បាន​រៀបចំ​សាសនាចក្រ​របស់​ទ្រង់​តាម​របៀប​មួយ​ដែល​នឹង​ប្រទាន​ពរ​ដល់​សមាជិក​របស់​សាសនាចក្រ ។

សូម​អាន​ខគម្ពីរ​ខាងក្រោម ។ សូម​រកមើល​ការហៅ​ដែល​ព្រះអង្គ​សង្រ្គោះ​បានប្រើ​ដើម្បី​គ្រប់គ្រង​សាសនាចក្រ​របស់​ទ្រង់ និង​គាំទ្រ​ដល់​ពួក​បរិសុទ្ធ​នៅ សម័យ​របស់​ទ្រង់ ។

  • តើ​អ្នក​បាន​រកឃើញ​អ្វី​ខ្លះ ?

    នៅពេល​សិស្ស​ចែកចាយ អ្នក​អាច​ដាក់​ស្លាក​ពែង​ទាំង​ពីរ​ដែល​នៅ​កណ្ដាល​ថា ពួក​ចិតសិប​នាក់ និង ប៊ីស្សព រីឯ​ពែង​បី​ដែល​នៅ​ខាងក្រោម​ដាក់​ថា ព្រះយេស៊ូវ​គ្រីស្ទ ពួកព្យាការី និងពួកសាវក ។ សូម​ពន្យល់​ថា ទោះបីជា​សាវក​ទាំងអស់​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ពួក​ព្យាការី អ្នក​មើលឆុត និង​អ្នក​ទទួល​វិវរណៈ​ក្តី ក៏​ជា​ទូទៅ យើង​ហៅ​សាវក​រៀមច្បង​ថា​ជា​ព្យាការី​ផងដែរ ។

  • ហេតុអ្វី​វា​មាន​សារៈសំខាន់​សម្រាប់​យើង​ដើម្បី​យល់​ថា ព្រះ​យេស៊ូវ​គ្រីស្ទ ពួកព្យាការី និង​ពួក​សាវក​គឺជា​គ្រឹះ​នៃ​សាសនាចក្រ ? ( សូមមើល អេភេសូ ២:២០ ) ។

    សូម​ជួយ​សិស្ស​យល់​ថា កាលពី​បុរាណ « ថ្ម​ជ្រុង​យ៉ាង​ឯក » ( អេភេសូ ២:២០ ) គឺជា​ថ្ម​ដ៏​ធំ​មួយ​ដែល​នៅ​ជ្រុង​នៃ​គ្រឹះ​មួយ ។ មុំ និង​ការដាក់​ថ្ម​ផ្សេង​ទៀត​ត្រូវ​បាន​វាស់​ចេញ​ពី​ថ្មជ្រុង​យ៉ាងឯក​នេះ ។

  • តើ​អ្នក​ដឹង​អ្វីខ្លះ​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​ប្រៀប​ធៀប​ទៅ​នឹង​ថ្ម​ជ្រុង​យ៉ាង​ឯក ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​ពរជ័យ​នៃ​ការ​មាន​ថ្នាក់​ដឹកនាំ​ទាំង​នេះ​នៅក្នុង​សាសនាចក្រ​របស់​ព្រះអង្គ​សង្គ្រោះ ។ សិស្ស​អាច​នឹង​សួរ​ខ្លួន​ពួកគេ​ពី​អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ​ដើម្បី​ទទួល​បាន​ពរជ័យ ដែល​អាច​មក​តាមរយៈ​អ្នក​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ដាក់​ក្នុង​មុខតំណែង​ទាំងនេះ ។

សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​អញ្ជើញយាង​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅពេល​ពួកគេ​ព្យាយាម​យល់​ពី​តួនាទី​ដែល​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ដើរ​តួ​នាទី​ក្នុង​ការពង្រឹង​ទីបន្ទាល់​របស់​ពួកលោក​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

អ្នក​អាច​សង្ខេប ឬ​អាន​បរិបទ​ដូច​ខាង​ក្រោម​សម្រាប់ គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១០៧ ។

ក្រោម​ការដឹកនាំ​របស់​ព្រះ​វរបិតា​របស់​ទ្រង់ ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​រៀបចំ​សាសនាចក្រ​ដែល​បាន​ស្ដារឡើងវិញ​របស់​ទ្រង់​នៅ​ក្នុង​ជំនាន់​របស់​យើង​នៅលើ​គ្រឹះ​ដដែលនេះ ដែល​ទ្រង់​បានធ្វើ​ក្នុង​អំឡុង​ពេល​ការងារបម្រើ​នៅក្នុង​ជីវិតរមែង​ស្លាប់​របស់​ទ្រង់ ( សូម​មើល មាត្រា​នៃ​សេចក្តីជំនឿ ១:៦ ) ។ ព្រះអម្ចាស់​បាន​ចាប់ផ្ដើម​បង្ហាញ​ពី​រចនា​សម្ព័ន្ធ​អង្គការ​នេះ​ទៅកាន់​ព្យាការី​យ៉ូសែប ស្ម៊ីធ ហើយ​បន្ត​បង្ហាញ​នៅ​សព្វថ្ងៃ​នេះ ។ នៅក្នុងឆ្នាំ ១៨៣៥ ព្រះអង្គសង្រ្គោះ​បាន​ហៅ​គណៈប្រធាន​ទីមួយ កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ពួក​ចិតសិប​នាក់ ប៊ីស្សព និង​តំណែង​បព្វជិតភាព​ដទៃ​ទៀត ដើម្បី​បម្រើ​ពួក​បរិសុទ្ធ និង​គ្រប់គ្រង​សាសនាចក្រ​របស់​ទ្រង់​នៅលើ​ផែនដី ។ គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០៧ គូស​បញ្ជាក់​ពី​ការទទួល​ខុសត្រូវ​មួយ​ចំនួន ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​ដល់​អ្នក​ដែល​ត្រូវ​បាន​ហៅ​ឲ្យ​កាន់​តំណែង​ទាំងនេះ ។

ការទទួលខុសត្រូវ​របស់​អ្នក​ដឹកនាំ​ដែល​បាន​ជ្រើសរើស​របស់​ព្រះអម្ចាស់

សូម​ពិចារណា​សរសេរ​រាល់​ការហៅ​ខាង​ក្រោម​នេះ​នៅ​លើ​ក្រដាស​ដាច់​ដោយ​ឡែក​ពី​គ្នា ហើយ​បិទ​វា​នៅ​ជុំវិញ​បន្ទប់ ។ អ្នក​អាច​ចាត់​សិស្ស​ឲ្យ​ប្រមូល​ផ្តុំ​គ្នា​ជា​ក្រុម​ដើម្បី​សិក្សា​ការហៅ​ជាក់លាក់​មួយ​ចំនួន ឬ​អ្នក​អាច​អនុញ្ញាត​ឲ្យ​ពួកគេ​ប្តូរ​ទៅ​ការហៅ​ដែល​ពួកគេ​ចង់​សិក្សា ។

សូម​ប្រាកដ​ថា អ្នក​ទុក​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ផ្នែក​ចុងក្រោយ​នៃ​មេរៀននេះ ។

សូម​សិក្សា​វគ្គបទគម្ពីរ​ដូច​ខាងក្រោម ដោយ​រកមើល​ពី​របៀប​ដែល​ព្រះ​យេស៊ូវ​គ្រីស្ទ​ប្រើប្រាស់​អ្នក​ដែល​ទ្រង់​បាន​ដាក់​នៅក្នុង​ការហៅ​ទាំងនេះ ដើម្បី​គាំទ្រ​ដល់​ពួក​បរិសុទ្ធ​នៅក្នុង​សាសនាចក្រ​របស់​ទ្រង់ ៖

នៅពេល​ដែល​ក្រុម​បានបញ្ចប់​ការពិភាក្សា​របស់​ពួកគេ​ហើយ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​បានរៀន​ក្នុងថ្នាក់ ។

  • តើ​ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​ពរ​ដល់​អ្នក​តាមរយៈ​អ្នក​ដែល​មាន​ការហៅ​ទាំងនេះ​ដោយ​របៀប​ណា ?

សាក្សី​ពិសេស​នៃ​ព្រះយេស៊ូវ​គ្រីស្ទ

នៅពេល​ក្រុម​បានបញ្ចប់​ការចែកចាយ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​គូសចំណាំ​ពាក្យ ឬ​ឃ្លា​នៅក្នុង ខ​ទី ២៣ ដែល​បង្រៀន​ថា ព្រះ​យេស៊ូវ​គ្រីស្ទ ហៅ​ពួក​សាវក​ឲ្យ​ថ្លែង​ជា​សាក្សី​ពិសេស​ពី​ទ្រង់​នៅ​ទូទាំង​ពិភពលោក ។

  • តើ​តាម​របៀបណា​ដែល​សាវក​ថ្លែង​ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ នៅ​ទូទាំង​ពិភពលោក​នៅ​សម័យ​របស់​យើង ?

អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បានពន្យល់​ពី​អត្ថន័យ​ដែល​ពួក​សាវក​ធ្វើ​ជា « ពួក​សាក្សី​ពិសេស​អំពី​ព្រះ​នាម​នៃ​ព្រះ​គ្រីស្ទ » ( ខទី ២៣ ) ។

អែលឌើរ ដេវីឌ អេ បែដណា

តួនាទី​នៃ​ពួក​សាវក​នៅ​សព្វថ្ងៃ​នេះ​គឺ​ដូច​គ្នា​នឹង​តួនាទី​នៅ​សម័យ​បុរាណ​ដែរ ( សូមមើល កិច្ចការ ១:២២; ៤:៣៣ ) ។ ភារកិច្ច​របស់​យើង​គឺ​ដើម្បី​ទៅ​ក្នុង​ពិភពលោក​ទាំងមូល ហើយ​ប្រកាស​អំពី « ព្រះយេស៊ូវ​គ្រីស្ទ ហើយ​គឺ​ដែល​ទ្រង់​ត្រូវ​ឆ្កាង​ផង » ( សូមមើល ម៉ាកុស ១៦:១៥; កូរិនថូស ទី១ ២:២ ) ។ សាវក​គឺជា​អ្នក​ផ្សព្វផ្សាយ​សាសនា និង​ជា​សាក្សី​ពិសេស​នៃ​ព្រះនាម​នៃ​ព្រះ​គ្រីស្ទ ។ « ព្រះនាម​នៃ​ព្រះគ្រីស្ទ » សំដៅ​ទៅ​លើ​ចំនួន​សរុប​នៃ​បេសកកម្ម ការសុគត និង​ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះអង្គ​សង្គ្រោះ—សិទ្ធិ​អំណាច​របស់​ទ្រង់ គោលលទ្ធិ​របស់​ទ្រង់ និង​លក្ខណៈ​សម្បត្តិ​ពិសេស​របស់​ទ្រង់ ជា​ព្រះរាជបុត្រា​នៃ​ព្រះ ដើម្បី​ធ្វើ​ជា​ព្រះ​ប្រោសលោះ និង​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង ។ ក្នុង​នាម​ជា​សាក្សី​ពិសេស​នៃ​ព្រះនាម​ព្រះ​គ្រីស្ទ យើង​ថ្លែង​ទីបន្ទាល់​អំពី​ភាពពិត ទេវភាព និង​ការមាន​ព្រះជន្ម​រស់ឡើងវិញ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ដង្វាយធួន​ដ៏​និរន្ដរ៍ និង​អស់កល្ប​ជានិច្ច​របស់​ទ្រង់ និង​ដំណឹងល្អ​របស់​ទ្រង់ ។ ( ដេវីឌ អេ បែដណា « Special Witnesses of the Name of Christ » Religious Educator: Perspectives on the Restored Gospel ភាគ ១២ លេខ. ២ [ ឆ្នាំ ២០១១ ] ទំព័រ ១ )

  • ហេតុអ្វី​អ្នក​គិត​ថា ព្រះ​យេស៊ូវ​គ្រីស្ទបាន​ប្រទាន​សាវក​ដែលកំពុង​រស់នៅ​ឲ្យ​ធ្វើ​ជា​សាក្សី​ពិសេស​របស់​ទ្រង់​បន្ថែម​ពី​លើ​សាក្សី​របស់​ទ្រង់​នៅក្នុង​ព្រះ​គម្ពីរ ?

សូម​ពិចារណា​មើល​វីដេអូ​របស់​សាវក​ដែល​ថ្លែង​ជា​សាក្សី​ពិសេស​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ​ដូចជា « Neil L. Andersen: Special Witness of Christ » ( ៥:២៤ សូមមើល​ពី​នាទី​ទី ៤:១៥ ដល់​នាទី​ទី ៥:២៤ ) ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​អារម្មណ៍​របស់​ពួកគេ ពេល​ពួកគេ​ស្តាប់​ទីបន្ទាល់​របស់​លោក ។

5:24

ប្រសិន​បើ​ចាំបាច់​សម្រាប់​សកម្មភាព​ដូច​ខាងក្រោម សូម​ពិចារណា​ផ្តល់ សុន្ទរកថា​នៃ​សន្និសីទ​ទូទៅ ឬ​សេចក្ដី​ថ្លែងការណ៍​នា​ពេល​ថ្មីៗ​នេះ​ផ្សេង​ទៀត​ពី​សាវក​ទៅ​ឲ្យ​សិស្ស ។

សូម​ស្វែងរក​នៅក្នុង​សុន្ទរកថា​សន្និសីទ​ថ្មីៗ ឬ​សេចក្ដី​ថ្លែងការណ៍​ថ្មីៗ​ផ្សេង​ទៀត​សម្រាប់​ឧទាហរណ៍​ពី​សាវក​ដែល​ថ្លែង​ជា​សាក្សី​ពិសេស​របស់​ពួកលោក​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ នៅពេល​អ្នក​ធ្វើ​ដូច្នោះ សូម​ពិចារណា​ឆ្លើយ​សំណួរ​ដូច​ខាងក្រោម​មួយ ឬ​ច្រើន​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ៖

  • តើ​សាក្សី​ពិសេស​របស់​សាវក​ទាំង​នេះ​មាន​ឥទ្ធិពល​លើ​អារម្មណ៍​របស់​អ្នក​ចំពោះ​ព្រះ​យេស៊ូវ​គ្រីស្ទ​យ៉ាង​ដូចម្ដេច ?

  • តើ​មាន​អ្វី​មួយ​ដែល​សាវក​ម្នាក់​បានចែកចាយ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ដែល​អ្នក​រាល់​គ្នា​ក៏​ជឿ​ដែរ​ថា វា​ជា​ការពិត ? តើ​អ្នក​បានរៀន​ពី​សេចក្តីពិត​នេះ​សម្រាប់​ខ្លួន​អ្នកដោយ​របៀប​ណា ?

  • តើ​អ្វី​ខ្លះ​ដែល​យើង​អាច​ធ្វើ​ពេញ​មួយ​ជីវិត​របស់​យើង ដើម្បី​បន្ត​រៀន​សូត្រ​ពី​សាក្សី​ពិសេស​របស់​សាវក​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ?

សូម​អញ្ជើញ​សិស្ស​មួយ​ចំនួន​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បានសិក្សា រួម​ជាមួយ​នឹង​ការយល់ដឹង​ដែល​ពួកគេ​អាច​សរសេរ ។

សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​បន្ត​ប្រើ​សាក្សី​ពិសេស​របស់​សាវក​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ដើម្បី​ពង្រឹង​ជំនឿ​របស់​ពួកគេ​លើ​ទ្រង់ ។ ឧទាហរណ៍ អ្នក​អាច​ផ្ដល់​យោបល់​ថា សិស្ស​សិក្សា​សុន្ទរកថា​សន្និសីទ​ទូទៅ​មួយ​ជា​រៀង​រាល់​សប្តាហ៍ តាមដាន​សាវក​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ឬ​ផ្តោត​ជា​ពិសេស​ទៅ​លើ​ទីបន្ទាល់ និង​ការបង្រៀន​របស់​សាវក​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ​នៅក្នុង​សន្និសីទ​ទូទៅ​នា​ពេល​ខាង​មុខ​នេះ ។