ថ្នាក់​សិក្ខាសាលា
គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០៦–១០៨⁠ ៖ ទិដ្ឋភាពទូទៅ⁠


« គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០៦–១០៨ ៖ ទិដ្ឋភាព​ទូទៅ⁠ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ​២០២៥ )

« គោលលទ្ធិ និង​សេចក្ដីសញ្ញា ១០៦–១០៨ »​សៀវភៅ​សិក្សា​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០៦–១០៨

គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០៦–១០៨

ទិដ្ឋភាព​ទូទៅ

ដូច​ដែល​ទ្រង់​បាន​ធ្វើ​នៅ​សម័យ​ព្រះគម្ពីរ​សញ្ញា​ថ្មី​ដែរ ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​ហៅ​ពួក​ព្យាការី សាវក និង​អ្នក​ដទៃ​ទៀត​ឲ្យ​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​នៅ​សព្វថ្ងៃ​នេះ ហើយ​ថ្លែង​សាក្សី​អំពី​ទ្រង់​នៅ​ទូទាំង​ពិភពលោក ។ នៅក្នុង គោលលទ្ធិ និង​សេចក្ដី​សញ្ញា​ ១០៧ ព្រះយេស៊ូវ​ពន្យល់​ពី​តួនាទី​របស់​ថ្នាក់​ដឹកនាំ​ដែល​បានជ្រើសរើស​ទាំងនេះ ហើយ​ផ្ដល់​ព័ត៌មាន​លម្អិត​ដើម្បី​ជួយ​ពួកលោក និង​អ្នកដទៃ​ទៀត​បំពេញ​ការទទួល​ខុសត្រូវ​ខាង​បព្វជិតភាព​របស់​ពួកគេ ។

រូបតំណាង​ការបំពាក់បំប៉ន សូម​ប្រើ​ប្រសាសន៍​របស់​ពួក​ព្យាការី​ដើម្បី​បញ្ជាក់​ពី​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ ៖ ពួក​ព្យាការី និង​ពួក​សាវក​នៅរស់​ជាច្រើន​បង្រៀន ពន្យល់ និង​អធិប្បាយ​អំពី​គោលលទ្ធិ និង​គោលការណ៍​នានា​ដែល​បាន​បង្រៀន​នៅក្នុង​ព្រះគម្ពីរ​ដ៏​បរិសុទ្ធ ។ ការប្រើ​ប្រសាសន៍​របស់​ព្យាការី​អាច​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ច្បាស់ និង​រស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​កិច្ចការ​នេះ សូម​មើល​ផ្នែក « ព្រះអម្ចាស់​បាន​បង្រៀន​ចេញពី​ព្រះគម្ពីរ » នៅក្នុង ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ។ អ្នក​ក៏​អាច​ឃើញ​ឧទាហរណ៍​មួយ​អំពី​របៀប​ធ្វើ​កិច្ចការ​នេះ​ក្នុង​មេរៀន​នៅ​សប្ដាហ៍​នេះ​ផងដែរ ដែល​មាន​ចំណងជើង​ថា « គោលលទ្ធិ និង​សេចក្តីសញ្ញា ១០៧:១–២០ » ។

រៀបចំ​ខ្លួន​បង្រៀន

ព័ត៌មាន​ខាងក្រោម​ផ្តល់​ឲ្យ​អ្នក​នូវ​គំនិត​ខ្លះៗ​អំពី​អ្វី​ដែល​អ្នក​អាច​ត្រូវ​រៀបចំ​ទុកជាមុន​សម្រាប់​មេរៀន​នីមួយៗ ។

គោលលទ្ធិ និង​សេចក្តីសញ្ញា ១០៧:១–២០

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​យល់​អំពី​សារៈសំខាន់​នៃ​ការទាញយក​ព្រះចេស្ដា​នៃ​ព្រះអង្គ​សង្គ្រោះ និង​សិទ្ធិអំណាច​បព្វជិតភាព​របស់​ទ្រង់ នៅពេល​ពួកគេ​បម្រើ​ក្នុង​សាសនាចក្រ​របស់​ទ្រង់ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​ពិចារណា​ពី​គ្រា​ដែល​ពួកគេ​មាន​អារម្មណ៍​ថា ព្រះចេស្តា​របស់​ព្រះអង្គ​សង្គ្រោះ​បាន​ជួយ​ពួកគេ​បម្រើ​នៅ​ក្នុង​សាសនាចក្រ​របស់​ទ្រង់ ។ ការណ៍​នេះ​អាច​រួម​បញ្ចូល​ទាំង​ការហៅ​នៅ​ក្នុង​កូរ៉ុម និង​ថ្នាក់​រៀន ឬ​ការចាត់តាំង​ធ្វើ​ការងារបម្រើ​របស់​ពួកគេ​ផងដែរ ។

  • វីដេអូ ៖ « The Tender Mercies of the Lord » ( ១៧:១៥ សូមមើល​ពី​នាទី​ទី ៦:៥៥ ដល់​នាទី​ទី ៨:៥៣ )

គោលលទ្ធិ និង​សេចក្តី​សញ្ញា ១០៧:២១–១០០

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​ទទួល​អារម្មណ៍​កាន់តែ​មាន​ទំនុកចិត្ត​ខ្លាំង​ឡើង​ថា ពួកសាវក​គឺជា​សាក្សី​ពិសេស​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ។

  • ការរៀបចំ​សិស្ស ៖ សូម​ចែកចាយ​ជាមួយ​សិស្ស​ថា ពួក​ព្យាការី និង​សាវក​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​ជា​សាក្សី​ពិសេស​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ( សូម​មើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា​១០៧:២៣ ) ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ត្រៀមខ្លួន​រៀន ដោយ​មើល​ឡើងវិញ​នូវ​សុន្ទរកថា​សន្និសីទ​ទូទៅ​នា​ពេល​ថ្មីៗ​នេះ​ពី​សមាជិក​នៃ​គណៈប្រធាន​ទីមួយ ឬ​កូរ៉ុម​នៃ​ពួកសាវក​ទាំង​ដប់​ពីរ​នាក់ ។ សូម​ណែនាំ​ពួកគេ​ឲ្យ​ស្វែងរក​អ្វី​ដែល​ពួកលោក​បង្រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

  • សម្ភារ ៖ ពែង​ចំនួន​ប្រាំមួយ​ដែល​អាច​គរ​លើ​គ្នា​ក្លាយជា​រាង​សាជីជ្រុង ។

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ សន្លឹក​ក្រដាស​បិទ​នៅ​ជុំវិញ​បន្ទប់​ដោយ​មាន​ការហៅ​ដែល​មាន​នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា​១០៧ និង​ខគម្ពីរ​ដែល​លើក​ឡើង​ពី​ការហៅ​ទាំងនេះ​ដែល​បាន​សរសេរ​លើ​សន្លឹក​ក្រដាស​ទាំងនោះ ។

  • វីដេអូ ៖ « Neil L. Andersen: Special Witness of Christ » ( ៥:២៤ សូម​មើល​ពី​នាទី​ទី ៤:១៥ ដល់​នាទី​ទី ៥:២៤ )

  • សម្ភារ​សម្រាប់​សិស្ស ៖ បោះពុម្ព​សំណៅ​ចម្លង​នៃ​សុន្ទរកថា​សន្និសីទ​ថ្មីៗ​នេះ ឬ​សេចក្តី​ថ្លែងការណ៍​ថ្មីៗ​ផ្សេង​ទៀត​ពី​ពួកសាវក​សម្រាប់​សិស្ស​ដែល​មិន​អាច​ចូលមើល​តាម​ប្រព័ន្ធ​អេឡិចត្រូនិក

ការអនុវត្ត​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ទី ៨

គោលបំណង​មេរៀន ៖ ដើម្បី​ជួយ​សិស្ស​ឲ្យ​អនុវត្ត​អំពី​សេចក្តីពិត​ដែល​មាន​នៅក្នុង​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ ហើយ​រៀន និង​អនុវត្ត​តាម​គោលការណ៍​ដ៏​ទេវភាព​សម្រាប់​ការទទួល​បាន​ចំណេះដឹង​ខាងវិញ្ញាណ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​ពន្យល់​ចេញពី​ការចងចាំ​ដល់​មិត្តភក្តិ ឬ​សមាជិក​គ្រួសារ​ម្នាក់ៗ​នូវ​គោលការណ៍​ទាំង​បី​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ។ ប្រសិនបើ​គោលការណ៍​ណាមួយ​ពិបាក​ចងចាំ សូម​អញ្ជើញ​សិស្ស​ឲ្យ​ប្រើប្រាស់ ឯកសារគោល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០២៣ ) ដើម្បី​ពិនិត្យ​ឡើង​វិញ​មុនពេល​ចូលរៀន ។

  • សម្ភារ ៖ សន្លឹក​ក្រដាស​តូចៗ​សម្រាប់​សិស្ស​ម្នាក់ៗ ប្រអប់​សម្រាប់​គ្រូបង្រៀន​ដើម្បី​ដាក់​ក្រដាស​ចូល

  • រូបភាព​ដែល​ត្រូវ​បង្ហាញ ៖ រូបថត​យុវនារី