« មេរៀនទី ១១៨—គោលលទ្ធិ និងសេចក្តីសញ្ញា ១០៥ ៖ ‹ ពួកគេត្រូវបាននាំមកដល់ទីនេះ សម្រាប់ការសាកល្បងសេចក្ដីជំនឿនៃពួកគេ › » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ១០៥ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១១៨ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ១០២–១០៥
« ពួកគេត្រូវបាននាំមកដល់ទីនេះ សម្រាប់ការសាកល្បងសេចក្ដីជំនឿនៃពួកគេ »
ភ្លាមៗបន្ទាប់ពីជំរំអ៊ីស្រាអែលបានមកដល់រដ្ឋមិសសួរី ព្រះអម្ចាស់បានបើកសម្ដែងថា ការប្រោសលោះនៃស៊ីយ៉ូន « ត្រូវរង់ចាំមួយរដូវខ្លីសិន » ( គោលលទ្ធិ និងសេចក្តីសញ្ញា ១០៥:៩, ១៣ ) ។ ដោយទើបតែធ្វើដំណើរចម្ងាយជាង ៨០០ ម៉ាយ ( ១,២៨០ គីឡូម៉ែត្រ ) ហើយរំពឹងថា នឹងអាចជួយពួកបរិសុទ្ធរដ្ឋមិសសួរី ដណ្តើមយកទឹកដីរបស់ពួកគេឡើងវិញបាន នោះក្រុមនេះមានអារម្មណ៍ថា មានសេចក្តីជំនឿរបស់ពួកគេត្រូវបានសាកល្បងដោយការណែនាំរបស់ព្រះអម្ចាស់ឲ្យត្រឡប់ទៅផ្ទះវិញ ។ មេរៀននេះអាចជួយសិស្សឲ្យទទួលអារម្មណ៍ថា មានបំណងប្រាថ្នាដើម្បីបន្តភាពស្មោះត្រង់ចំពោះព្រះ នៅពេលសេចក្តីជំនឿរបស់ពួកគេត្រូវបានសាកល្បងកាន់តែខ្លាំងឡើង ។
សកម្មភាពរៀនសូត្រដែលអាចមាន
តាមដែលនាងអាចចាំបាន ស៊ីស្ទើរ ហ្គុនហ្សាឡេស មានសេចក្តីរំភើបរីករាយក្នុងការបម្រើព្រះអម្ចាស់ក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង ។ នៅពេញមួយការបម្រើជាអ្នកផ្សព្វផ្សាយសាសនារបស់នាង នាងបានធ្វើការដោយឧស្សាហ៍ព្យាយាម ហើយពឹងផ្អែកលើព្រះអម្ចាស់ ។ ទោះជាមានការខិតខំទាំងនេះក្តី ក៏ស៊ីស្ទើរ ហ្គុនហ្សាឡេស និងដៃគូរបស់នាងរកបានមនុស្សបង្រៀនតិចតួចណាស់ ហើយអ្នកទទួលយកការអញ្ជើញរបស់ពួកគេឲ្យមករកព្រះគ្រីស្ទ ហើយទទួលបុណ្យជ្រមុជទឹកក៏កាន់តែតិចដែរ ។ មិត្តភក្តិភាគច្រើនរបស់ស៊ីស្ទើរ ហ្គន់ហ្សាឡេស ដែលបានបម្រើបេសកកម្ម ហាក់ដូចជាបានជួយមនុស្សជាច្រើនឲ្យទទួលយកដំណឹងល្អរបស់ព្រះអង្គសង្គ្រោះជាងនាងទៅទៀត ។
-
តើការសន្និដ្ឋានអវិជ្ជមានអ្វីខ្លះ ដែលស៊ីស្ទើរ ហ្គុនហ្សាឡេស អាចនឹងត្រូវបានល្បួងឲ្យធ្វើអំពីបេសកកម្មរបស់នាង ?
-
តើការសន្និដ្ឋានរបស់នាងអាចខុសគ្នាយ៉ាងណា បើនាងមើលការបម្រើជាអ្នកផ្សព្វផ្សាយសាសនារបស់នាងដោយទស្សនដ៏អស់កល្បមួយ ?
សេចក្តីណែនាំរបស់ព្រះអម្ចាស់ចំពោះជំរំអ៊ីស្រាអែល
បន្ទាប់ពីធ្វើដំណើរអស់រយៈពេលជិតប្រាំពីរសប្តាហ៍ និងឆ្លងកាត់ទាំងទុក្ខលំបាក និងអព្ភូតហេតុ នោះជំរំអ៊ីស្រាអែលបានទៅដល់ស្រុកចាកសុន រដ្ឋមិសសួរី ។ សមាជិកជំរំនេះមានចិត្តចង់ដឹងអំពីព្រះហឫទ័យរបស់ព្រះអម្ចាស់ ហើយរៀនអំពីរបៀបដែលស៊ីយ៉ូនត្រូវបានប្រោសលោះ ។ សម្រាប់មនុស្សជាច្រើន ការប្រោសលោះស៊ីយ៉ូន មានន័យថា ការជួយពួកបរិសុទ្ធនៅរដ្ឋមិសសួរី ទៅគេហដ្ឋានរបស់ពួកគេវិញ ។ នៅថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ១៨៣៤ ខណៈពេលដែលពួកគេធ្វើដំណើរប្រហែលមួយថ្ងៃចេញពីស្រុកចាកសុន យ៉ូសែប ស៊្មីធ បានទទួលវិវរណៈដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ១០៥ ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ១០៥:៩ ដោយរកមើលថាតើព្រះអម្ចាស់បានមានព្រះបន្ទូលយ៉ាងដូចម្ដេចខ្លះអំពីការជួយដល់ស៊ីយ៉ូន ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ១០៥:១០–១៤, ១៧–១៩ ដោយរកមើលហេតុផលដែលព្រះអម្ចាស់បានប្រទានឲ្យ ហេតុអ្វីបានជាស៊ីយ៉ូននឹងមិនត្រូវបានប្រោសលោះនៅពេលនោះ ។
-
តើអ្នកអាចសង្ខេបការបង្រៀនរបស់ព្រះអម្ចាស់នៅក្នុង ខទី ១៩ ជាពាក្យសម្ដីផ្ទាល់របស់អ្នកយ៉ាងដូចម្ដេច ?
-
តើអ្នករៀនអ្វីខ្លះពីខគម្ពីរទាំងនេះ ដែលអាចជួយនៅពេលយើងជួបនឹងការសាកល្បងនៃសេចក្ដីជំនឿរបស់យើង ?
ពរជ័យកើតឡើងបន្ទាប់ពីសេចក្តីវេទនា និងការសាកល្បងនៃសេចក្តីជំនឿ
សូមចំណាយពេលបន្តិច ដើម្បីស្វែងរកការបង្រៀនមកពីព្រះគម្ពីរ ឬថ្នាក់ដឹកនាំសាសនាចក្រ ដែលអាចជួយអ្នកបន្តស្មោះត្រង់ចំពោះព្រះ នៅពេលសេចក្តីជំនឿរបស់អ្នកកំពុងត្រូវបានសាកល្បង ។ ឧទាហរណ៍អាចរួមទាំង អេសាយ ៥៥:៨–៩; រ៉ូម ៨:២៨; អេធើរ ១២:៦; គោលលទ្ធិ និងសេចក្តីសញ្ញា ៧៦:២–៣ ។
-
តើអ្នកបានរកឃើញអ្វីខ្លះដែលអាចជួយអ្នកឲ្យបន្តស្មោះត្រង់ចំពោះព្រះ នៅពេលសេចក្តីជំនឿរបស់អ្នកត្រូវបានសាក ឬល្បង ?
-
តើពរជ័យអ្វីខ្លះដែលអ្នក ឬអ្នកដទៃទៀតបានទទួលសម្រាប់ការបន្តស្មោះត្រង់ចំពោះព្រះក្នុងអំឡុងពេលនៃការសាកល្បងនៃសេចក្ដីជំនឿ ?
ប្រធាន ព្រិកហាំ យ៉ង់ ( ឆ្នាំ ១៨០១–១៨៧៧ ) ដែលបានធ្វើដំណើរជាមួយនឹងជំរំអ៊ីស្រាអែល បានរំឭកការសន្ទនាដែលលោកមានបន្ទាប់ពីត្រឡប់មកផ្ទះវិញ ៖
ពេលខ្ញុំត្រឡប់ទៅវិញមិត្តភក្ដិរបស់ខ្ញុំជាច្រើនបានសួរថា តើមានប្រយោជន៍អ្វីក្នុងការហៅមនុស្សឲ្យចាកចេញពីការងារ ដើម្បីឡើងទៅរដ្ឋមិសសួរី រួចហើយត្រឡប់មកវិញ ដោយគ្មានបានសម្រេចអ្វីទាំងអស់នោះ ។ ពួកគេបានសួរថា « តើនរណាទទួលបានផលប្រយោជន៍នោះ » ? « ប្រសិនបើព្រះអម្ចាស់បានបង្គាប់ឲ្យសម្រេចការណ៍នោះ តើទ្រង់មិនទតមើលការណ៏នោះទេឬ ? »… ខ្ញុំបានប្រាប់បងប្អូនប្រុសទាំងនោះថា ខ្ញុំបានទទួលរង្វាន់យ៉ាងអស្ចារ្យ—រង្វាន់ដ៏អស្ចារ្យពីស្ថានសួគ៌—មែនហើយខ្ញុំត្រូវបានបំពេញដោយចំណេះដឹងដ៏លើសលប់ ដែលខ្ញុំបានទទួលអំឡុងពេលដែលខ្ញុំបានធ្វើដំណើរជាមួយព្យាការី ។ ( ព្រិកហាំ យ៉ង់ « Discourse » Deseret News ថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ ១៨៦២ ទំព័រ ១៧៧ )
21:29
នៅក្នុងព្រះប្រាជ្ញាញាណដ៏ឥតខ្ចោះរបស់ព្រះអម្ចាស់ ការសាកល្បងនៅក្នុងអំឡុងពេលជំរំស៊ីយ៉ូនបានជួយរៀបចំអនាគតអ្នកដឹកនាំជាច្រើនរបស់សាសនាចក្រ ។ នៅក្នុង ខែ កុម្ភៈ ឆ្នាំ ១៨៣៥ ព្រះអង្គសង្គ្រោះបានរៀបចំកូរ៉ុមនៃពួកសាវកដប់ពីរនាក់ និងកូរ៉ុមទីមួយនៃពួកចិតសិបនាក់តាមរយៈព្យាការី យ៉ូសែប ស្ម៊ីធ ។ សាវកដើមប្រាំបួននាក់នោះ ប្រធានទាំងប្រាំពីរនាក់នៃពួកចិតសិបនាក់ និងសមាជិកហុកសិបបីនាក់ផ្សេងទៀតនៃកូរ៉ុមទីមួយនៃពួកចិតសិបនាក់បានធ្វើដំណើរជាមួយជំរំអ៊ីស្រាអែលក្នុងឆ្នាំ ១៨៣៤ ។
សូមគិតអំពីជីវិតរបស់អ្នក