« មេរៀនទី ១១៦—គោលលទ្ធិ និងសេចក្តីសញ្ញា ១០៣ ៖ ការរៀបចំជំរំអ៊ីស្រាអែល » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ១០៣ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១១៦ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ១០២–១០៥
គោលលទ្ធិ និងសេចក្ដីសញ្ញា ១០៣
ការរៀបចំជំរំអ៊ីស្រាអែល
នៅថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ១៨៣៤ ព្យាការី យ៉ូសែប ស៊្មីធ បានទទួលវិវរណៈមួយមកពីព្រះអម្ចាស់ ដោយបញ្ជាលោកឲ្យរៀបចំក្រុមនៃពួកអ្នកស្ម័គ្រចិត្តដើម្បីជួយពួកបរិសុទ្ធដែលកំពុងជួបទុក្ខលំបាកនៅក្នុងរដ្ឋមិសសួរី ។ ព្រះអម្ចាស់តម្រូវឲ្យមានសេចក្ដីជំនឿដ៏អស្ចារ្យពីអស់អ្នកដែលបានឆ្លើយតបនឹងការហៅឲ្យចូលរួមក្នុងក្រុមនេះ ដែលត្រូវបានគេស្គាល់ថាជាជំរំអ៊ីស្រាអែល ។ មេរៀននេះអាចជួយសិស្សឲ្យគោរពតាមបទបញ្ញត្តិទាំងឡាយដែលព្រះអម្ចាស់បានប្រទានដល់ពួកគេ ។
សកម្មភាពរៀនសូត្រដែលអាចមាន
នេះគឺជាមេរៀនដំបូងក្នុងចំណោមមេរៀនបីអំពីបទពិសោធន៍នៃជំរំអ៊ីស្រាអែល ដែលបានបង្រៀននៅក្នុងសប្តាហ៍ គោលលទ្ធិ និងសេចក្តីសញ្ញា ១០២–១០៥ ។ ប្រសិនបើអ្នកមិនអាចបង្រៀនមេរៀនទាំងបីដោយឡែកពីគ្នាបានទេ ដោយសារអ្នកមិនមានពេលគ្រប់គ្រាន់ក្នុងថ្នាក់ សូមពិចារណាអំពីរបៀបដែលអ្នកអាចដាក់គំនិតមកពីមេរៀនទាំងនេះចូលគ្នា ។
ឧបសគ្គទៅកាន់ជីវិតដ៏នៅអស់កល្បជានិច្ច
សូមពិចារណាគូររបស់មនុស្សឆ្អឹងនៅលើក្ដារខៀនម្ខាង ។ សូមសរសេរពាក្យ ជីវិតដ៏នៅអស់កល្បជានិច្ច នៅលើក្ដារខៀនម្ខាង ហើយគូរឧបសគ្គនៅចម្លោះនោះ ។ បន្ទាប់មក សូមចែកចាយសេចក្តីថ្លែងការណ៍ខាងក្រោមនេះដោយប្រធាន វិលហ្វូឌ វូឌដ្រុព្វ ។
ប្រធាន វិលហ្វូឌ វូឌដ្រុព្វ ( ឆ្នាំ ១៨០៧–១៨៩៨ ) បានពន្យល់ ៖
ខ្ញុំក្រៅពីសេចក្ដីសង្គ្រោះ និងជីវិតដ៏នៅអស់កល្បជានិច្ច ហើយខ្ញុំមិនចង់បានអ្វីដែលស្ថិតនៅចន្លោះខ្ញុំ និងអ្វីដែលខ្ញុំកំពុងតាមរកនោះទេ ។ ( វិលហ្វូឌ វូឌដ្រុព្វ នៅក្នុង Journal of Discourses ១៧:២៤៦ )
-
តើមានឧបសគ្គ ឬការរារាំងអ្វីខ្លះដែលមនុស្សអាចអនុញ្ញាតឲ្យរាំងខ្ទប់ផ្លូវនៃការស្វែងរកជីវិតដ៏នៅអស់កល្បជានិច្ចរបស់ពួកគេ ?
សូមចង្អុលបង្ហាញថា សេចក្តីថ្លែងការណ៍របស់ វិលហ្វូឌ វូឌដ្រុព្វ គឺជាការឆ្លើយតបនឹងបទបញ្ញត្តិដ៏លំបាកមួយដែលលោកបានទទួលមកពីព្រះអម្ចាស់ ។ មុននឹងពិភាក្សាអំពីបទបញ្ញត្តិនោះ សូមពិចារណាអំពីការអញ្ជើញសិស្សឲ្យគិតដោយស្ងៀមស្ងាត់អំពីចម្លើយរបស់ពួកគេចំពោះសំណួរខាងក្រោម ។
-
ក្នុងរង្វាស់មួយ ( មិនស្ម័គ្រចិត្ត ) ដល់ដប់ ( ស្ម័គ្រចិត្តខ្លាំង ) តើអ្នកស្ម័គ្រចិត្តគោរពតាមព្រះអម្ចាស់យ៉ាងណា ពេលបទបញ្ញត្តិរបស់ទ្រង់ហាក់ដូចជាពិបាក ?
សូមគិតអំពីមូលហេតុដែលអ្នកឆ្លើយតាមរបៀបដែលអ្នកបានធ្វើ ។ នៅពេលអ្នកសិក្សាថ្ងៃនេះ សូមយកចិត្តទុកដាក់លើការបង្រៀន និងការបំផុសគំនិតខាងវិញ្ញាណមកពីព្រះវរបិតាសួគ៌ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដែលអាចជួយអ្នកធ្វើតាមព្រះអង្គសង្គ្រោះ ទោះជាព្រះបញ្ញត្តិមួយហាក់ដូចជាពិបាកក៏ដោយ ។
ព្រះអម្ចាស់ត្រាស់ហៅបុគ្គលម្នាក់ៗឲ្យជួយដល់ស៊ីយ៉ូន
វាអាចជាអត្ថប្រយោជន៍ក្នុងការអញ្ជើញសិស្សឲ្យចែកចាយនូវអ្វីដែលពួកគេចងចាំអំពីកាលៈទេសៈដែលពួកបរិសុទ្ធនៅរដ្ឋមិសសួរី បានជួបប្រទះនៅចុងឆ្នាំ ១៨៣៣ ។ ប្រសិនបើចាំបាច់ សូមរំឭកពួកគេថា ពួកបរិសុទ្ធត្រូវបានធ្វើទុក្ខបុកម្នេញ ហើយត្រូវបានបណ្ដេញចេញពីផ្ទះសម្បែងរបស់ពួកគេ ។
ព្យាការី យ៉ូសែប ស៊្មីធ បានអធិស្ឋានទៅព្រះវរបិតាសួគ៌ ដើម្បីដឹងពីព្រះទ័យរបស់ទ្រង់ទាក់ទងទៅនឹងស្ថានភាពនេះ ។ វិវរណៈដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ១០៣ ត្រូវបានទទួលនៅថ្ងៃដែល យ៉ូសែប ស៊្មីធ និងថ្នាក់ដឹកនាំសាសនាចក្រផ្សេងទៀតបានប្រឹក្សាជាមួយគ្នាអំពីរបៀបជួយពួកបរិសុទ្ធនៅរដ្ឋមិសសួរី ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ១០៣:១៥–១៨, ២២, ២៧–២៨ ដោយស្វែងរកអ្វី ដែលព្រះយេស៊ូវគ្រីស្ទបានបញ្ជាឲ្យពួកបរិសុទ្ធធ្វើ ។
-
តើអ្នកនឹងសង្ខេបអំពីការណែនាំរបស់ព្រះអម្ចាស់ ដែលមាននៅក្នុងខគម្ពីរទាំងនោះយ៉ាងដូចម្ដេច ?
ព្រះអម្ចាស់បានបញ្ជាបុគ្គលទាំងឡាយឲ្យរៀបចំក្រុមដែលមានគ្នា ដប់នាក់ ម្ភៃនាក់ ហាសិបនាក់ និងរាប់រយនាក់ ។ ទ្រង់បានអំពាវនាវឲ្យមានចំនួនប្រាំរយនាក់ ប៉ុន្តែតម្រូវឲ្យមានបុរសមិនតិចជាងមួយរយនាក់ដើម្បីចូលរួមឡើយ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១០៣:២៩–៣៤ ) ។ សរុបមក បុរសជាងពីររយនាក់បានសម្រេចចិត្តចូលរួមក្នុងក្រុមដែលស្គាល់ថា ជាជំរំអ៊ីស្រាអែល ដែលក្រោយមកហៅថា ជំរំស៊ីយ៉ូន ។
-
តើគិតថាអ្នកអាចនឹងមានគំនិត ឬអារម្មណ៍អ្វីខ្លះ ប្រសិនបើអ្នកត្រូវបានហៅឲ្យចូលរួមជំរំអ៊ីស្រាអែលនេះ ? ហេតុអ្វី ?
សូមពិចារណាអញ្ជើញសិស្សឲ្យអានខគម្ពីរខាងក្រោមជាមួយដៃគូ ហើយពិភាក្សាសំណួរខាងក្រោម ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ១០៣:២០, ៣៦ ដោយរកមើលអ្វីដែលព្រះអម្ចាស់បានសន្យាដល់អ្នកដែលនឹងចូលរួមក្នុងជំរំអ៊ីស្រាអែល ។
-
តើអ្នកបានរកឃើញអ្វីខ្លះនៅក្នុងខគម្ពីរទាំងនេះ ដែលអាចនឹងជួយលួងលោមដល់សមាជិកនៃជំរំអ៊ីស្រាអែល ?
សូមពន្យល់ថានៅក្នុងសេចក្ដីថ្លែងការណ៍តាំងពីដើមមេរៀន វិលហ្វូឌ វូឌដ្រុព្វ បានមានប្រសាសន៍អំពីការហៅរបស់លោកឲ្យចូលរួមក្នុងជំរំអ៊ីស្រាអែល ។ សូមពិចារណាបង្ហាញសិស្សនូវកំណែនូវសេចក្តីថ្លែងការណ៍ដែលបានពង្រឹងដូចខាងក្រោម ។
វិលហ្វូឌ វូឌដ្រុព្វ បានពិពណ៌នាអំពីការសម្រេចចិត្តរបស់លោកក្នុងការចូលរួមជំរំអ៊ីស្រាអែល ៖
ខ្ញុំត្រូវបានហៅឲ្យយកជីវិតខ្ញុំទៅកាន់រដ្ឋមិសសួរី ហើយយើងមួយមួយចំនួនតូចបានឡើងទៅជួយដល់បងប្អូនប្រុសរបស់យើង ។ យើងប្រាកដជាត្រូវទៅដោយសេចក្តីជំនឿ ។ អ្នកជិតខាងរបស់ខ្ញុំបានអំពាវនាវ និងអង្វរកុំឲ្យខ្ញុំទៅ ពួកគេបាននិយាយថា—« កុំទៅ បើលោកទៅ លោកនឹងបាត់បង់ជីវិត » ។ ខ្ញុំបានឆ្លើយទៅកាន់ពួកគេថា—« ប្រសិនបើខ្ញុំដឹងថាខ្ញុំនឹងត្រូវគេ [ បាញ់ទម្លុះ ] បេះដូងខ្ញុំ នៅជំហានដំបូងដែលខ្ញុំឈានជើងដើរនៅរដ្ឋមិសសួរីក្តី ក៏ខ្ញុំនឹងទៅដែរ » ។… នោះជារបៀបដែលខ្ញុំទទួលអារម្មណ៍នៅថ្ងៃនោះទាក់ទងនឹងកិច្ចការរបស់ព្រះ ហើយនោះជារបៀបដែលខ្ញុំមានអារម្មណ៍នៅថ្ងៃនេះ ។ ខ្ញុំក្រៅពីសេចក្ដីសង្គ្រោះ និងជីវិតដ៏នៅអស់កល្បជានិច្ច ហើយខ្ញុំមិនចង់បានអ្វីដែលស្ថិតនៅចន្លោះខ្ញុំ និងអ្វីដែលខ្ញុំកំពុងតាមរកនោះទេ ។ ( វិលហ្វូឌ វូឌដ្រុព្វ នៅក្នុង Journal of Discourses ១៧:២៤៦; បានធ្វើទំនើបកម្មអក្ខរាវិរុទ្ធ និងវណ្ណយុត្តិ )
-
តើអ្នកចាប់អារម្មណ៍អ្វីខ្លះអំពីសេចក្តីថ្លែងការណ៍នេះ ?
-
តើអ្នកបានរៀនអ្វីខ្លះអំពីសេចក្ដីថ្លែងការណ៍នេះ ដែលអាចជួយអ្នក នៅពេលអ្នកប្រឈមមុខនឹងបទបញ្ញត្តិដែលពិបាកនឹងគោរពប្រតិបត្តិតាម ?
នៅពេលសិស្សចែកចាយអ្វីដែលពួកគេបានរៀន ពួកគេអាចរកឃើញសេចក្តីពិតដូចខាងក្រោម ៖ នៅពេលយើងអនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ នោះយើងអាចមានអារម្មណ៍ថា មានឆន្ទៈ និងសមត្ថភាពកាន់តែខ្ពស់ក្នុងការគោរពតាមបទបញ្ញត្តិរបស់ទ្រង់ ។
សេចក្តីជំនឿដើម្បីគោរពប្រតិបត្តិតាមបទបញ្ញត្តិទាំងឡាយរបស់ព្រះអម្ចាស់
សូមពិចារណាបង្ហាញសំណួរខាងក្រោមនេះនៅលើក្ដារខៀន ។ ពីមុនពិភាក្សាសំណួរនេះជាថ្នាក់ សិស្សអាចពិភាក្សាសិស្សទាំងនេះជាមួយដៃគូ ឬក្រុមតូចៗជាមុនសិន ។ អ្នកក៏អាចពិចារណាឲ្យសិស្សសរសេរនៅលើក្ដារខៀនចម្លើយរបស់ពួកគេនូវសំណួរទីមួយ ។
-
តើមានគំរូនៃបទបញ្ញត្តិរបស់ព្រះអម្ចាស់អ្វីខ្លះ ដែលអាចពិបាកសម្រាប់ក្មេងជំទង់ដើម្បីគោរពប្រតិបត្តិតាមនៅសព្វថ្ងៃនេះ ?
-
ហេតុអ្វីបានជាវាអាចពិបាកដើម្បីគោរពប្រតិបត្តិតាមបទបញ្ញត្តិទាំងនេះ ?
សកម្មភាពសិក្សាខាងក្រោមអាចជួយសិស្សរៀនបន្ថែមអំពីការអនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ដើម្បីគោរពប្រតិបត្តិតាមបទបញ្ញត្តិរបស់ទ្រង់ ។ សូមពិចារណាបង្ហាញជម្រើសខាងក្រោម និងផ្ដល់ពេលឲ្យសិស្សសិក្សា ។ អ្នកអាចបែងចែកថ្នាក់ជាបីក្រុម ដោយចាត់ក្រុមនីមួយៗនូវជម្រើសមួយដូចខាងក្រោម ។ ជាជម្រើស អ្នកអាចអនុញ្ញាតឲ្យសិស្សជ្រើសរើសជម្រើសមួយដើម្បីសិក្សាជាក្រុមតូចៗ ។
សូមស្រមៃថាអ្នកមានមិត្តម្នាក់ដែលកំពុងប្រឈមមុខនឹងបទបញ្ញត្តិដែលពិបាកនឹងគោរពប្រតិបត្តិតាម ។ សូមជ្រើសរើសជម្រើសសិក្សាមួយក្នុងចំណោមជម្រើសសិក្សាខាងក្រោម ហើយរកមើលការបង្រៀន និងសេចក្តីពិតដែលអ្នកចង់ចែកចាយជាមួយមិត្តរបស់អ្នក ។
ជម្រើសទី ១ ៖ ដំណើររឿងចេញពីព្រះគម្ពីរ
-
ម៉ូសេ ៦:២៦–៣៤ ( ហេណុក )
-
លូកា ១:២៦–៣៨ ( ម៉ារាជាមាតារបស់ព្រះយេស៊ូវ )
-
នីហ្វៃទី១ ៣:១–៨ ( នីហ្វៃ )
ជម្រើសទី ២ ៖ ដំណើររឿងអំពីព្រះយេស៊ូវគ្រីស្ទ
ជម្រើសទី ៣ ៖ ការបង្រៀននៅក្នុង ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំសម្រាប់ធ្វើការជ្រើសរើស ( កូនសៀវភៅ ឆ្នាំ ២០២២ )
បន្ទាប់ពីសិស្សមានពេលវេលាដើម្បីបំពេញសកម្មភាពសិក្សារួចហើយ សូមផ្តល់ឱកាសដល់ពួកគេដើម្បីចែកចាយអ្វីដែលពួកគេបានរកឃើញ ។ អ្នកអាចនឹងសួរសំណួរដូចខាងក្រោម ៖
-
តើអ្នកបានរៀនអ្វីខ្លះចេញពីធនធានដែលអ្នកបានសិក្សា ដែលអាចជួយយើងឲ្យគោរពប្រតិបត្តិតាមបទបញ្ញត្តិដែលពិបាកនឹងគោរពតាម ?
-
តើព្រះអម្ចាស់បានប្រទានពរអ្នកយ៉ាងដូចម្ដេច នៅពេលអ្នកបានអនុវត្តសេចក្តីជំនឿលើទ្រង់ នៅពេលមានអារម្មណ៍បទបញ្ញត្តិរបស់ទ្រង់ពិបាកដើម្បីគោរពប្រតិបត្តិតាម ?
ដាក់ផែនការ
សូមផ្តល់ពេលដល់សិស្សដើម្បីស្វែងរកការណែនាំមកពីព្រះវរបិតាសួគ៌ នៅពេលពួកគេគិតអំពីការអនុវត្តអ្វីដែលពួកគេបានរៀននៅក្នុងជីវិតរបស់ពួកគេផ្ទាល់ ។ សូមពិចារណាបង្ហាញការបំផុសគំនិតខាងក្រោម ហើយអញ្ជើញសិស្សឲ្យកត់ត្រាចម្លើយរបស់ពួកគេចំពោះសំណួរទាំងនោះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ឬកំណត់ចំណាំឌីជីថល ។
-
សូមគិតអំពីបទបញ្ញត្តិមួយដែលអាចនឹងពិបាកសម្រាប់អ្នកក្នុងការគោរពប្រតិបត្តិតាម ។
-
សូមរកមើលអ្វីដែលធ្វើឲ្យបទបញ្ញត្តិនេះពិបាក ។
-
សូមស្វែងយល់អ្វីមួយដែលអ្នកបានរៀននៅថ្ងៃនេះ ដែលអាចជួយអ្នកឲ្យគោរពប្រតិបត្តិបទបញ្ញត្តិនេះកាន់តែប្រសើរឡើង ។
-
សូមធ្វើផែនការមួយដែលនឹងជួយអ្នកអនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ដើម្បីគោរពប្រតិបត្តិតាមបទបញ្ញត្តិនេះ ។